Sunday, August 25, 2013

ទង់មេទ័ព

មេទ័ពចាញ់សង្គ្រាមស្ងាត់ស្ងៀម​ កំពុងរៀបចំយុទ្ធសាស្ត្រ

130823_5b
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ រូបថត ហេង​ ជីវ័ន
សម្រែក ​រាស្រ្តក្នុង​នគរ​ ដែល​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ មិន​គួរ​ឲ្យ​ខ្លាច​ទេ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺភាព​ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​ឆ្នោ​ត។ បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​គឺ​គណបក្សប្រជាជន​ទទួល​បាន​៦៨​អាសនៈ​ ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​៥៥ អាសនៈនេះ​រាប់​ថា​ គណបក្សប្រជាជន​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ចម្ងល់ ​របស់​រាស្ត្រ​ ក្នុង​នគរ​និង​ក្រុម​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ ពេល​នេះ ​គឺ​ហេតុ​អ្វី​ក៏មេទ័ព​ឈ្នះ​សង្គ្រាម ​មិន​ធ្វើ​ពិធី​ទូង​ស្គ​រលើក​ទង់​ជ័យ​ ប្រមូល​ផ្តុំ​ទ័ព​កោះ​ហៅ​មន្ត្រី​ឡើង​សវនា​ការ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ទទួល​ ការ​ព្រះ​រាជទាន​ពី​មហាក្ស​ត្រ​គ្រប់គ្រង​នគរ​? ការ​ពិត​មួយ​ចំនួន​ដូច​បង​ប្អូន​ជន​រួម​ជាតិ​ បាន​ដឹង​ស្រាប់ គឺ​ថ្វី​ដ្បិត​តែ​ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ការ​តែ​សំឡេង ៥០% បូក ១ ពិត​មែន​ តែ​កម្ពុជា​ អនុវត្ត​របប​រាជានិយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៥១ ​ថ្មី ដោយ​ចែក​ជា​ពីរ​ប្រព័ន្ធ​ គឺ​ប្រព័ន្ធ​ដឹកនាំ​ និង​ប្រព័ន្ធ​គ្រប់​គ្រង​។ ប្រព័ន្ធ​គ្រប់​គ្រង​នគរ​ គឺ​សភានិយម​មាន​ន័យ​ថា​ អ្វីៗ​ទាំង​អស់​ក្នុង​នគរ​ ត្រូវ​ទទួល​ការ​សម្រេច​ពី​រ​ដ្ឋសភា​ជាតិ​ជា​មុន​សិន​ដូច​ជា​៖​​ រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ផែន​ការ​រដ្ឋ​ ការ​ខ្ចី​ប្រាក់ ឬ​ឲ្យ​ប្រាក់​គេ​ខ្ចី​ការ​យក​ពន្ធ​ ការ​សន្យា​ផ្នែក​ហិរញ្ញ​វត្ថុ​ ការ​យល់​ព្រម​ចំពោះ​គណ​នី​រដ្ឋ​បាល​ ការ​លើក​លែង​ទោស​ជា​ទូទៅ​ ការ​យល់​ព្រម​ឬ​លុប​ចោល​សន្ធិ​សញ្ញា​ ឬ​អនុ​សញ្ញា​អន្តរជាតិ​ ការ​ប្រកាស​សង្គ្រាម​រួម​នឹង​ការ​បោះ​ឆ្នោត​ទុក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​ តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ​នៃ​ចំនួន​សមា​ជិក​រដ្ឋសភា​ទាំង​មូល (៥០ % + ១) ស្រប​តាម​រដ្ឋធម្មនុញ្ញ មាត្រា​ ៩០​ ថ្មី (ពីរ)។
ប្រព័ន្ធ ​ដឹក​នាំ​នគរ​ គឺ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​មាន​ន័យ​ថា​គ្មាន​ទេស​ភាឯក​បក្ស​គ្មាន​ទេ​ រដ្ឋាភិបាល​ឯកបក្ស​ចំណុច​នេះ​បើ​តាម​ស្មា​រតី​រដ្ឋ​ធម្មនុញ្ញ​គឺ​មិន​មាន​ ន័យ​ថា​ ដាច់​ខាត​ត្រូវ​តែ​មាន​បក្ស​ពីរ​ក្នុង​រដ្ឋា​ភិបាល​នោះ​ទេ​ តែ​មាន​ន័យ​ថា​ រដ្ឋា​ភិបាល​ដាច់​ខាត​ត្រូវ​តែ​កើត​ចេញ​ពី​សភា​ពហុ​បក្ស​ក៏​ប៉ុន្តែ​ការ​ ស្ងៀម​ស្ងាត់​របស់​មេ​ទ័ព​ឈ្នះ​សង្គ្រាម​នេះ​ មាន​ន័យ​ជ្រៅ​ជាង​នេះ ទី១. ភ្លើង​រាស្ត្រ​កំពុង​ឆេះ​ ដូច​នេះ ​អូស​បន្លាយ​ពេល​លាក់​ខ្លួន​មិន​ចេញ​មុខ​ ដើម្បី​រង់​ចាំ​ឲ្យ​ភ្លើង​បន្ថយ​កម្ដៅ ទី២ .សម្ងំ​ក្នុង​បន្ទាយ​មើល​ដំណើរ​សត្រូវ​គិត​គូរ​យុទ្ធ​សាស្ត្រ​ហើយ​រង់ចាំ​ឱ​កា​ស​​កម្ទេច​ចោល​។
ប្រមាថ ​ពិត​ជា​ប្រមាថ​នេះ​ គឺ​ជា​ការ​ម្រមាថ​មួយ​ដ៏​ធំ​ សម្រាប់​កូន​ប្រុស​។ ​ល្ងាច​ថ្ងៃ​ទី​ ២០​ខែ​សីហា​ឆ្នាំ​ ២០១៣​ ក្រុម​ការ​ងារ​ចរចា​នៃ​គណបក្ស​ធំ​ពីរ​ គឺ​បក្សប្រជាជន​ និង​បក្សសង្គ្រោះជាតិ​បាន​ជួប​ចរចា​លើការ​ងារ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត​។​ខ្ញុំ​មាន​ការ​យល់​ឃើញ​ពីរ​៖​ទី១.បើ ​សិន​ជា​ខ្ញុំ​ជា​គណ​បក្ស​សង្គ្រោះជាតិ​វិញ​ ខ្ញុំ​មិន​ទៅ​ចរចានៅ​ល្ងាច​ថ្ងៃ​ទី​២០​នោះ​ទេ​ ពីព្រោះ​សមាស​ភាព​ដែល​បញ្ជូន​មក​ពី​គណ​បក្ស​ប្រជា​ជន​ គឺ​ជា​ប្រតិភូ​បច្ចេកទេស​លំដាប់​ទី​ ៣ នេះ​ប្រហែល​មាន​ន័យ​បី​យ៉ាងៈ​ .គ្មាន​ឆន្ទៈចង់​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពិត​ប្រាកដ​ទេ។ .នេះ​គឺ​ជា​ការ​ប្រមាថ​ដៃ​គូចរចា​ ពីព្រោះ​បញ្ជូន​មនុស្ស​ខុស​ពិធីការ​ចរចា​។ គ.ប្រ ​ហែល​ជា​ក្រុម​មក​ពី​បក្សប្រជាជន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២០ ​នោះ​ កុំ​ថា​ឡើយ​ចរចា​សូម្បី​តែ​និយាយ​មិន​ហ៊ាន​និយា​យ​ផង​។​ នេះ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​ចរចា​ប​រាជ័យ​ ទៅ​អង្គុយ​ដក​ខ្យល់​ទទេ​ គ្រាន់​តែ​ចេញ​ក្បួន​ទ័ព​ គេ​ដឹង​លទ្ធផល​សង្គ្រាម​មុន​បាត់​ទៅ​ហើយ​។ ​មនុស្ស​ដែល​គណ​បក្ស​ប្រជា​ជន​ គួរ​បញ្ជូន​មក​ដើម្បី​ចរចា​ជា​មួយ​ក្រុម​ចរចា​របស់​បក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​ជា​សមាស​ភាព​លោក​ សុខ ​អាន​លោក ស ខេង​ លោក​ជា​ម យៀប ​និង​លោក​សាយ​ ឈុំ​ ជា​ដើម​ទើប​បាន​ត្រឹម​ត្រូវ​។

ការ​ចាប់​អារម្មណ៍​ ទី​២.ក្នុង ​កាលៈទេសៈ​បែប​នេះ​ បើ​ខ្ញុំ​ជា​គណបក្ស​ទាំង​ពីរ​ ជា​ពិសេស​បក្សសង្គ្រោះជាតិ​ ខ្ញុំ​មិន​បញ្ជូន​មន្ត្រី​បច្ចេកទេស​ ទៅ​មុន​ទេ​ តែ​គឺ​មេន​យោបាយ​ជួប​គ្នា​មុន​ ចរចា​ព្រម​ព្រៀង​លើ​ចំណុច​បំណង​ការ​ចង់​បាន​ នៃ​ភាគី​ចរចា​នីមួយៗ​ជា​កញ្ចប់​ នៃ​ការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជា​មុន​សិន​ រួច​ចាំ​បញ្ជូន​អ្នក​បច្ចេកទេស​ឲ្យ​ជួប​គ្នា​ធ្វើ​ការ​តែ​ម្តង​ នេះ​គេ​ហៅ​ថា​ វិធី​សាស្ត្រ​ពី​លើ​មក​ក្រោម ​ព្រោះ​វិធី​សាស្ត្រ​ពី​ក្រោម​ទៅ​លើ​គ្មាន​បាន​ផល​អ្វី​ទេ​។​បើ​សិន​មេ​ទ័ព​ មិន​ជួប​ចរចា​លើ​ចំណុច​គោល​ធំៗ ជា​មុន​ទេ​ ការ​ចាប់​ផ្តើម​ប្រើ​វិធី​សាស្ត្រ​ពី​ក្រោម​ឡើង​លើ​ គឺ​ដើម្បី​តែ​ពន្យា​រពេល​ការ​ចរចា​តែ​ប៉ុណ្ណោះ។
មេ ​ទ័ព​ឈ្នះ​ចម្បាំង​ ដឹង​ដែរ​តែ​សុខ​ចិត្ត​មាន​ចេតនា​ចង់​រុញ​ទូក​បណ្តោយ​ទឹក​វា​គង់​តែ​ធ្លាក់​ ជ្រោះ​ទេ​ មាន​ន័យ​ថា​ ចរចា​ដើម្បី​តែចរចា​ដើម្បី​អូស​បន្លាយ​ពេល​វេលា យក​ពេល​វេលា​កាន់​តែ​ច្រើន ​កាន់​តែ​ចំណេញ​រង់​ចាំ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​សម្រេច​លើ​បណ្តឹ​ង​ បក្សប្រឆាំង​និង​បិទ​ផ្លូវ​តវ៉ា​។
ការ ​ធ្វើការ​ងារ​យឺតយ៉ាវ​ មិន​មែន​ជា​ចរិក​មេទ័ព​ នៃ​បក្ស​ប្រជាជន​ទេ​ ដូច​នេះ​ មិន​យូរ​ទេ​យ៉ាង​យូរ​មួយ​សប្តាហ៍​ទៀត​ មេ​ទ័ព​ឈ្នះ​ចម្បាំង ​នឹង​ចេញ​មុខ​ក្តោបក្តាប់​ស្ថានការណ៍​សម្រេច​ដំណើរ​ចម្បាំង។ ​មែន​ទែន​ទៅ​ចម្បាំង​ធំ​ មិន​ទាន់​ចាប់​ផ្តើម​ទេ​ រហូត​ទាល់​តែ​មាន​វត្ត​មាន​មេទ័ព​ក្នុង​ក្បួន​។ ដូច​នេះ ​ចាប់​ពី​ពេល​នេះ​តទៅ​រាស្ត្រ​ត្រូវរង់​ចាំ​មើល​ថា​ តើ​ក្នុង​ចំណោម​បន្ទាយ​ទាំង​ពីរ​ អ្នក​ណា​មាន​សមត្ថភាព​ ក្នុង​ការ​ចរចា​យក​​ស្បៀង​យក​ទ័ព​យក​ប្រៀប​ជាង​ខាង​ណា?
គណ ​បក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ភ្លេចទេ​ថា​ មេ​ទ័ព​ជំរំធំ​ខាង​គណ​បក្ស​ប្រជា​ជន មិន​ត្រឹម​តែ​មាន​ពិសោធសង្គ្រាម​ ១០៥ ​សម​រ​ភូមិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បើ​ទោះ​បី​គ្រាន់​តែ​ជា​យុវជន​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​ម្នាក់ ដែល​ស្អប់​ម្ហូប​បរទេស​ ហើយ​តែ​ង​តែ​យក​ត្រី​ងៀត ​ប្រហុក​ តាម​ខ្លួន​ រាប់​ម៉ឺន​គីឡូ​ ក្នុង​ពេល​ចេញ​ទៅ​ចរចានៅ​បរទេស​ក៏​ដោយ ​ក៏​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​អាយុ​ប្រហែល​ ៣០​ ឆ្នាំ​នៃ​ក្រសួង​ការ​បរទេស​ម្នាក់​នេះ​ដែល​ពី​អតីត​កាល​ គ្រាន់​តែ​ជា​សិស្ស​ ដែល​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ផង​នោះ កាល​ពីឆ្នាំ ១៩៨៧ បាន​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដល់​ភាគី​ចរចា និង​សហគមន៍​អន្តរ​ជាតិ​ ក្នុង​ជំនួប​ចរចាសន្តិ​ភាព​ នៅ​ប្រទេស​បា​រាំង​រួច​ទៅ​ហើយ​។ ការ​ចរចា​ពេល​នោះ​ សម្រាប់​លោក​ហ៊ុន​សែន​ គឺ​ដូច​សម្តី​មេ​ទ័ព​ខ្លាំង​ នៃ​ជំរំលាវ​ប៉ី​ គឺ​គួន​អ៊ូ​ ដែល​និយាយ​ថា«ដូច​ចាប់​ចាប​ក្នុង​ទ្រុង​» ពេល​នោះ​ ទាំង​សម្តេច​ក្រុម​ព្រះ​ទាំង​លោក​ខៀវ​ សំផន​ទាំង​លោ​ក​ស៊ឺន​ សាន​ សុទ្ធ​តែ​មិន​មែន​ដៃ​គូរបស់​លោក​ហ៊ុន​ សែន​ទេ​ ហើយ​មនុស្ស​តែ​ម្នាក់​ ដែល​អាច​ទប់​ទល់​នឹង​ក្មេង​វត្ត​ម្នាក់​នេះ​បាន​មាន​តែ​ម្នាក់​គត់ គឺ​សម្តេច​ សីហនុ​។
ក្នុង ​ឯក​សារ​ទូត​សម្ងាត់​ (Diplomatic Cable)​ នៃ​ជំនួប​មួយ​រវាង​ប្រធា​នាធិប​តី​បារាំង​មី​តេរ៉ង់ (Francois Mitterand) និង​ប្រធា​នា​ធិបតី​អា​មេរិក​ចច​អេច​ដាប់​បិល​យូ​ប៊ូស​ (George H. W. Bush) នៅ​ថ្ងៃ​១៦​ ខែ​ធ្នូ ឆ្នាំ​១៩៨៩ លោក​មី​តេ​រ៉ង់ បាន​ប្រាប់​លោក​ប៊ូស​ថា«ហ៊ុន ​សែន​ជា​ចំណុច​ខ្លាំង​នៃ​រដ្ឋា​ភិបាល​របស់​គាត់ ហើយ​យើង​មិន​បាន​រើស​យក​គាត់​ទេ​តែ​គាត់​គ្រប់​គ្រង​បាន​ល្អ​»។
ដូច​នេះ​ ក្នុង​ដំណើរ​ការ​ចរចា​ធំ​នៃ​បន្ទាយ​ទាំង​ពីរ​ ខាង​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​ការ​ងារ​បី​យ៉ាង​ធំ គឺទី​១.រើស​មេ​ទ័ព​ខ្លាំង​ម្នាក់ អម​ដោយ​ក្រុម​ឧត្តម​សេនីយ៍​ខ្លាំង​ៗ​ប៉ុន្មាន​នាក់​ទី​២ គ្រប់ ​គ្រង​កម្លាំង រឹត​សាមគ្គី​រវាង​មេ​សម្ព័ន្ធ​រក្សា​ភាព​ស្ងៀម​ស្ងាត់ កុំ​បង្កើត​ឲ្យ​មាន​ចំណុច​ខ្សោយ​ណា​មួយ​ឲ្យ​សោះ​ព្រោះ​វា​អាច​ក្លាយ​ជា​ ចំណាប់​ខ្មាំង​នៃ​ការ​ចរចា ទី​៣.ច្បាំង ​ផង ចរចា​ផង (ប្រើ​ទាំង​នយោ​បាយ​ក្នុង​ទាំង​នយោ​បាយ​ក្រៅ​) ទើប​មាន​ប្រៀ​បឈ្នះ​ច្រើន​។ កន្លង​ទៅ​ខ្ញុំ​សង្កេត​ឃើញ​ថា​ លោក​អនុ​ប្រធាន​នៃ​សម្ព័ន្ធ​ គឺ​ធ្វើ​បាន​ល្អ​ណាស់​។ ឧ. នៅ​ពេល​មាន​អ្នក​ការ​សែត​គេ​សួរ​ថា«តើ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​យន្ត​ការ​ សម្រ​ប​​សម្រួល​អ្វី​ ជា​មួយ​គណ​បក្ស​ប្រជា​ជន​ទេ​?» គាត់​បាន​ឆ្លើយ​ថា៖ «បក្ស​សង្គ្រោះ​ជាតិ​គ្មាន​យន្ត​ការ​អ្វី​ ដើម្បី​សម្រប​សម្រួល​ជា​មួយ​បក្សប្រជាជន​ទេ​ ក្រៅ​តែ​ពី​ការ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​»​ពីព្រោះ​ថា​ ការ​សម្រប​សម្រួល​មាន​ន័យ​ថា​ ជា​ការ​ចែក​អំណាច​ហើយ​ការចែក​អំណាច​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចរចា​ ហើយ​ការ​ចរចា​ គឺ​មាន​ន័យ​ថា​ ជា​ការ​ចុះ​ចាញ់​។ ឆាវ​ឆាវ​និយាយ​ថា​៖ «ចរចា​គឺ​ចុះ​ចាញ់​»។
និស្សិត​ក្មេង​វត្ត​ កូន​អ្នក​ស្រែ​សូរ​ សម​យុទ្ធ​ sosamyuth@gmail.com កំពង់​ឆ្នាំង

10 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

Anonymous said...

ah samdach kbal kdoh mouk krass! haeng nouv leu tae sangkum kandouiy mae a swa mouiy krom haeng te!

phumarinkeo said...

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ តើការនេះវាពិត
បា្រកដឬទេ?បើពិតដូចពាក្យសំដីក្នុងអត្ថបទខាង
លើនេះមែនឬមិនមែនត្រូវហ៊ានឆ្លើយ បើមិនឆ្លើយ
តបចំពោះអត្ថបទនេះទេខ្មែរទូទាំងពិភពលោកចាត់
លោកឯងជាមេចោរអន្តរជាតិលួចបំបាត់ឆ្នោត ជា កញ្ជះយួនចិនទាំងពូជហើយដាច់ថ្លៃ អាពូជលក់ សម្បត្តិជាតិនិងកាត់ទឹកដីឲ្យគេ ទីបំផុតពូជអា ហ៊ុន សែនជាពូជក្បត់ជាតិហើយប្រវត្តិសាស្រ្តខ្មែរ នឹងចារទុក ៕

Anonymous said...

Prime Minister of Nambodia at 27.

1985-current: Expertize in controller, import-export, manipulate, natural resources,lands concession, Head of Military forces, CEO of CPP and Dictator.

Education: PhD of Hanoi University in Environmental Control

Available Upon Request: Ho Chi Minh

Graduated with Honor at 27 from MIT.
WORK SMARTER NOT HARDER!!!

2000-current: Expertize in humanity behavior. Make a living selling items on eBay. Part-Time Pizza delivery, cashier at 7-11, door man at 5 star resort and volunteer for the poor.

Education: PhD of MIT University in Psychology

Available Upon Request: Relatives

Anonymous said...

Look like a devil smile of someone who is devil advocate.

Karl [Kalonh] Chuck said...

Yup, Yup, Hun Sen and his pigs lost the election!!!

Khmer people have spoken!!!

People around the world have spoken!!!

Hun Sen and his pigs must go!!!

HUN SEN Vietminh/Vietcong, GO HOME!!!

Hun Sen, dégage avant qu'il soit trop tard!!!

ហ៊ុនសែន ចុះចេញ ទាន់មឹនទាន់ហួសពេល!!!

Anonymous said...

Hun sen's face looks like an ugly toad - it's swelling! I hope it will burst soon!

Anonymous said...

Ah kwack kbot jeat!! Ah tay houng!

Anonymous said...

samdey ah CHEAM YIEP chea sandey ah kanhchas youn

Anonymous said...

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។