Wednesday, August 14, 2013

គ្រួសារសពនៃសកម្មជនបក្សប្រឆាំងជំរុញឲ្យអាជ្ញាធរចាប់ឃាតករពិតមកផ្តន្ទាទោស

...........................................
ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន | ថ្ងៃពុធ ទី14 ខែសីហា ឆ្នាំ2013 | 9 នាទី មុន VOD
គ្រួសារសព កាន់រូបថតជនរងគ្រោះដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ (រូបថត ញឹម សុខន)
គ្រួសារសព នៃសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ ទទូចឲ្យសមត្ថកិច្ចចាប់ខ្លួន ឃាតករពិតមកផ្តន្ទាទោស ខណៈសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានពីរនាក់ និងកំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មនេះ។
ប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបុណ្យសព នៅភូមិឥន្ទបូរី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី ពេជ្យ អាន អាយុ៥៧ឆ្នាំ ជាភរិយាជនរងគ្រោះ អំពាវនាវឲ្យអាជ្ញាធរ មានសមត្ថកិច្ច ចាប់ខ្មាន់កាំភ្លើង មកផ្តន្ទាទោសតាមច្បាប់ ព្រោះគ្រួសារគាត់កំពុងភ័យខ្លាច។

មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ឲ្យដឹងថា ជនរងគ្រោះគឺជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកសាន់ សឿងអាយុ ៦៧ឆ្នាំ ត្រូវឃាតកដែលមានគ្នាពីរនាក់បាញ់សម្លាប់ នៅក្នុងផ្ទះលក់គ្រឿងទេសរបស់ខ្លួន ខណៈជនល្មើសចូលទិញស្រាបៀរ។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងក្រុមការងារ ដែលចុះទៅចូលរួមរំលែកទុក្ខ គ្រួសារជនរងគ្រោះដល់លំនៅឋាន បានអះអាងថា បក្សប្រឆាំងមួយនេះ សន្យារកយុត្តិធម៌ពិតជូនសកម្មជនរបស់ខ្លួន ៖

ស្នងការរងនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន ថ្លែងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃអង្គារម្សិលមិញ តែសមត្ថកិច្ចនឹងស៊ើបអង្កេតលើជនពាក់ព័ន្ធផ្សេងទៀត ៖

នេះជាឃាតកម្មលើកទី១នៅខេត្តកំពង់ស្ពឺទៅលើសកម្មជនគណបក្សប្រឆាំង។ ខេត្តកំពង់ស្ពឺ មានអាសនៈសរុបចំនួន៦ ហើយមានតែគណបក្សពីរប៉ុណ្ណោះដែលទទួលបានអាសនៈសភា។ ប៉ុន្តែខេត្តដែលកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរឈ្មោះលេខរៀងទី៤នោះ បើតាម គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជាទទួលបានតែ៣អាសនៈប៉ុណ្ណោះ ដោយចាញ់គណបក្សសង្គ្រោះជាតិជិត៧០០០សំឡេងឆ្នោត៕

សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

9 comments:

Anonymous said...

The exasperating non stop calls (and no actions taken) from SAM RAINSY (anyway he is safe in the USA) and KEM SOKHA for all Khmer support are the sign of their lack of leadership, their weakness, their fear, their hesitance, while Khmer people are more brave, more bold, resolute to defend their country, their right.

Don't wait them anymore! It's time to take action before being hunted and Killed like the late SAN SOEUNG

Anonymous said...

6:11 PM

It is easy said (you) than done (SAM RAINSY and KEM SOKHA).
Why don’t you take the lead?
Just be wise, you will get to your goal.

Anonymous said...

611
Don't pry for it pal. Don't run when the civil war break out again. coward! stop barking?
what did you do for Khmer people?

Anonymous said...

i don't think it is politically motivated. the two suspects are in custody and one of them is a known boxer.

Anonymous said...

Hun Sen, CPP ជាក្រុមកំហូច បំភាន់​ បំភ្លៃ​ ចាប់កំហុស និងប្រឌិតសភាពការណ៏ជាប្រពៃណី ដែលប្រជារាស្រ្តខ្មែរ និងអន្តរជាតិបានដឹងលឺ សុសសាយ​ ដូច្នេះ CNRP សម រង្សី កឹមសុខា និងអ្នកស្នេហាជាតិទាំងអស់គួរប្រយត្ន័ប្រយែងរាល់ជំហាន ការនិយាយស្តី ។ល។ ពួកអគតិ​ Hun Sen, CPP អស់​នេះតែងយកព្រះមហាក្សត្រ និងច្បាប់សិប្បនិមិត្តមកប្រើប្រាស់តាមអំពើចិត្ត និងកាប់សំលាប់​ ចាប់ដាក់គុកអ្នកស្នេហាជាតិតាមអំពើចិត្ត

Anonymous said...

Hun Sen, CPP
សម រង្សី,កឹមសុខា CNRP
តែងយកព្រះមហាក្សត្រ មកប្រើប្រាស់

ជាក្រុមកំហូច បំភាន់​ បំភ្លៃ​កាប់សំលាប់​ចាប់ដាក់គុក
ប្រជារាស្រ្តខ្មែរ ....

Anonymous said...

ខ្មែរងាប់ អត់អំបិលប្រឡាក់ !!!!
ដោយសារ អាស្វាក្បត់ជាតិបង្រ្គប់កិច្ច
អាស្វាយួនឡឺកឹ ........សម រង្សី,
អាស្វាយួន ...........កឹម សុខា,និង
អាមេអបគមន៍កញ្ជះយួន ..ហ៊ុន សែន!

Anonymous said...

This shows me that CPP are the biggest loser.

Anonymous said...

6 11 is not even Khmer