Tuesday, August 13, 2013

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​កំពង់ស្ពឺ​ត្រូវ​ឃាតក​បាញ់​សម្លាប់

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ផ្ទះ​លក់​គ្រឿង​ទេស​របស់​ខ្លួន។ ប៉ូលិស​មិន​ទាន់​សន្និដ្ឋាន​ករណី​បាញ់​សម្លាប់​នោះ ថា​ពាក់ព័ន្ធ​បញ្ហា​អ្វី​នៅ​ឡើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ជា​រឿង​នយោបាយ។

ដោយ អ៊ុក សាវបូរី 2013-08-13 RFA
បុរស​ម្នាក់​អាយុ ៦៧​ឆ្នាំ រស់​នៅ​ភូមិ​ស្បែកព្រាល ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ឃាតក​វ័យ​ក្មេង ២​នាក់ បន្លំ​ជា​អ្នក​ទិញ​ស្រាបៀ ហើយ​បាញ់​សម្លាប់​នៅ​យប់​ថ្ងៃ​១២ ខែ​សីហា ឆ្នាំ​២០១៣។
ស្ត្រី​អាយុ ៥៧​ឆ្នាំ ឈ្មោះ ពេជ្រ អាន ត្រូវ​ជា​ភរិយា​សព បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា ប្តី​គាត់​ឈ្មោះ សាន់ សឿង អាយុ ៦៧​ឆ្នាំ ត្រូវ​​ឃាតក​បាញ់​សម្លាប់​នៅ​ម៉ោង​ជាង ៨​យប់ ថ្ងៃ​១២ ខែ​សីហា។ ស្ត្រី​រូប​នោះ​បន្ត​ថា មុន​កើត​ហេតុ​មាន​បុរស​វ័យ​ក្មេង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក អេសអិល (SL) ទៅ​ទិញ​ស្រាបៀ​ផ្ទះគាត់។ ពួកគេ​ទាំង ២​នាក់ មាន​អាយុ​ជាង ៣០​ឆ្នាំ។ ក្នុង​នោះ​ម្នាក់​ពាក់​អាវ​ខ្មៅ និង​ពាក់​មួក​កន្តឹប ម្នាក់​ទៀត​ពាក់​អាវ​ផ្ទៃ​មេឃ ជា​អ្នក​ជិះ​ខាង​ក្រោយ មាន​ទុក​សក់​វែង​បន្តិច បាន​មក​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​គាត់​យ៉ាង​យូរ ប្រមាណ​កន្លះ​ម៉ោង​ក្រោយ ទើប​ស្រែក​ទិញ​ស្រាបៀ។
ស្ត្រី​ជា​ភរិយា​បន្ត​ថា ប្ដី​គាត់​ឈ្មោះ សាន់ សឿង មិន​បាន​បើក​ទ្វារ​ឲ្យ​ជន​ទាំង ២​នាក់​នោះ​ចូល​ក្នុង​ផ្ទះ​ទេ។ ប្ដី​គាត់​គ្រាន់​តែ​ឆ្លើយ​ថា មាន​តែ​ស្រាបៀ​កម្ពុជា ស្រាបៀ​ដំរី និង​ស្រាបៀ​អង្គរ​ទេ។ ជនល្មើស​នោះ​ថា ទិញ​កន្លះ​កែស ទើប​ប្ដី​គាត់​បើក​ទ្វារ​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ។ ជនល្មើស​ឲ្យ​ប្រាក់​ប្ដី​គាត់ ២០​ដុល្លារ រួច​គាស់​ស្រាបៀ ២​កំប៉ុង​ផឹក​គ្នា​គេ ២​នាក់ ហើយ​គាស់​មួយ​កំប៉ុង​ទៀត​ឲ្យ​ប្ដី​គាត់​ផឹក​ដែរ តែ​ប្ដី​គាត់​មិន​ព្រម​ផឹក ព្រោះ​គាត់​សុំ​សីល។ ក្រុម​ជនល្មើស​ទារ​រក​សាច់​ក្លែម គាត់​មាន​តែ​ត្រី​ឆ្អើរ និង​សាច់​ក្រក។ ជនល្មើស​ក៏​ឲ្យ​គាត់​ទៅ​ចម្អិន​ត្រី​ឆ្អើរ​ធ្វើ​គ្រឿង​ក្លែម។ គ្រាន់​តែ​ប្ដី​គាត់ និង​គាត់​បែរ​ក្រោយ​ទៅ​រក​ចម្អិន ជនល្មើស​បាន​បាញ់​ក្បាល​ប្តី​គាត់​ស្លាប់​ភ្លាម​តែម្ដង៖ «គ្រាន់​ឈាន​បាន ១​ជំហាន បាញ់​ប៉ែស ពី​ក្រោយ​មក ដួល​ខ្ពោក​តែម្ដង អត់​មាន​សន្លប់​អី​ទេ គឺ​ស្លាប់​តែម្ដង»

ស្រ្តី ពេជ្រ អាន ឲ្យ​ដឹង​ទៀត​ថា ពេល​ជន​ល្មើស​បាញ់​សម្លាប់​ប្តី​គាត់​ឈ្មោះ សាន់ សឿង ក្រុម​គ្រួសារ​គាត់​មាន​វត្តមាន​តែ​រូប​គាត់​ជា​ភរិយា និង​លោក សាន់ សឿង ទេ។ ចំណែក​កូន​ទាំង​អស់​បែក​មាន​គ្រួសារ​នៅ​ផ្ទះ​ផ្សេងៗ និង​ទៅ​រៀន​នៅ​ភ្នំពេញ។
លោក សឿង ពិសិទ្ធ​ អាយុ ១៩​ឆ្នាំ ជា​កូន​ពៅ លោក សាន់ សឿង ថ្លែង​ថា ឪពុក​គាត់​មិន​មាន​ជម្លោះ​ជាមួយ​អ្នក​ភូមិ​ទេ។ ជនល្មើស​បាញ់​សម្លាប់​ឪពុក​គាត់ ក៏​គាត់​មិន​ហ៊ាន​សន្និដ្ឋាន​ថា អាច​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​អ្វី​នោះ​ដែរ។ បើ​ជា​ករណី​ប្លន់​ក៏​មិន​មែន ព្រោះ​លុយ​អាប់ និង​ស្រាបៀ​នៅ​សល់​ពី​ពួក​ជនល្មើស​គាស់​ផឹក​ក៏​មិន​យក​ទៅ​ជាមួយ​ដែរ៖ «ជួយ​សំណូមពរ​ឲ្យ​គេ​ជួយ​រក​ជន​ដៃដល់​ហ្នឹង​ឲ្យ​បាន​ឆាប់ៗ»
សមត្ថកិច្ច​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​ចុះ​ស៊ើប​អង្កេត​ករណី​ បាញ់​សម្លាប់​នៅ​កន្លែង​កើត​ហេតុ អះអាង​ថា ប៉ូលិស​មិន​ទាន់​សន្និដ្ឋាន​ថា​ជា​រឿង​អ្វី​នៅ​ឡើយ។
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ លោក នុត រំដួល​ ថ្លែង​ថា ការ​បាញ់​សម្លាប់​លោក សាន់ សឿង អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​នយោបាយ ហើយ​ក៏​ជា​ការ​បាញ់​សម្លាប់​មនុស្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​១ ក្រោយ គ.ជ.ប ប្រកាស​លទ្ធផល​សន្លឹក​ឆ្នោត​បឋម៖ «ប៉ុន្តែ​ការ​បាញ់​នេះ គឺ​មាន​គម្រោង​រួច​ទៅ​ហើយ ដោយ​ចេតនា មិន​មែន​ដោយ​អចេតនា​ទេ ព្រោះ​មក​ហ្នឹង​មាន​កាំភ្លើង​នៅ​នឹង​ដៃ មក​ធ្វើ​ជា​សួរ​រក​ទិញ​ស្រាបៀ​ទិញ​អី​អ៊ីចឹង​ទៅ។ ២​នាទី​ក្រោយ​មក ក៏​បាញ់​គាត់​សម្លាប់​បណ្ដោយ អា​ហ្នឹង​គឺ​មាន​ចេតនា​រឿង​អី​មួយ​ហើយ»
លោក​ថា នៅ​តំបន់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដា​ខេត្ត​ច្រើន​ទៀត គេ​ឮ​តែ​ប្រជាពលរដ្ឋ​ត្អូញ​ថា មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​មេ​ភូមិ និង​ក្រុម​ការងារ​គណបក្ស​នោះ បាន​ដើរ​គំរាម​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​សារុង និង​លុយ​ជាដើម ហើយ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

Hyena HUN SEN start to silence and scare all CNRP all over Cambodia and will more to come.The power and money make some CPP kill khmer like chicken and who go to help. the problem is CHINA and YOUN keep push and push this hyena until khmer gone and they're the one who get benifit and both of this will not stopping make a problem for khmer. If khmer not in their control. It will be no end of their game.

Anonymous said...

Hun Sen take full responsible for murdered CNRP members in Kompong Speau. Any CNRP members get kill or injury by gun shoot it is only Hun Sen members and the Vietnamese are allowed to carry guns.

Hun Sen must go to an INTERNATIONAL CRIMINAL COURTS for all his Criminal Activities.

Anonymous said...

This is the reason why we must hold demonstration to save the lives of our people. W e must must not condone the act of atrocity committed by cpp with support from vn.

Anonymous said...

In You FACE Bitch USA...

You USA raped Cambodia and burned it to hell and you take those few survive to live in your said great USA but they live like slave... you treated them worst then your DOG...

You USA should pay for your crime to Cambodian peoples in Trillions of dollars.

And Now you use CNRP, TEary Seng and Mu Mu Mu bithch hur to do your lip services and trying to take back Cambodia for nothing?

China give Cambodia hope and give Cambodia Billions to rebuilds , but you give Cambodia nothing to to destroyed ... Soon OUr Great Leader Hun Sen will give Cambodia Highway 4 to China to expand is like a slap in your face and to run on your face...

Go back to live in your wonderland in USA theary... with your foreign boyfriend and husband just like your BOSS rainsy daughter marry to a foreigner and like Mu Mu bitch hour ...marry to a american.. you dont thing Cambodia is good for you and you dont even like your own peoples..

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Run king run
mother king run too
they are only good to be DOG.

Anonymous said...

TO: 9:05 PM

I am a CNRP supporter. I dare you to show me your face and address if you are living in the United States. Someone will be at your door in less than 24 hours. This I promise.


CNRP VENDETTA

Anonymous said...

CNRP MUST BE STRONG AND UNITED ALL ACTIVIST MUST BE REPORT TO THE OFFICE WHO BELONG TO CNRP! PEOPLE WHO VOTED OR SUPPORTED TO CNRP MUST BE COUND AND REPRESENTATIVE THEIR VOICE. BRAVO KHMER NATIONALIST! BRAVO KHMER PEOPLE! 562 --- --2-