អ្នកស្រីនួន ចន្ថា ស្រក់ទឹកភ្នែកពេលនិយាយពី |
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍ 28 AUGUST 2013
ឧត្តរមានជ័យ/ព្រះ វិហារៈ អ្នកស្រី នួន ចន្ថា អាយុ ៤៨ ឆ្នាំ បានយំ នៅពេលនិយាយពីប្តីរបស់អ្នកស្រី ដែលកំពុងទទួលពិន័យនៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ ៨ ដែលប្រចាំការនៅតំបន់តាសឹម ព្រំដែនកម្ពុជា ថៃ នៅក្បែរប្រាសាទព្រះវិហារ។
លោកសុខ រ៉េន ជាទាហាននៅវរៈសេនាតូចលេខ ៣៨៣ កងពលតូចថ្មើរជើង លេខ ៨ ត្រូវបានមេបញ្ជាការរបស់លោកដាក់ពិន័យ នៅក្នុងបន្ទាយចាប់តាំងពីក្រោយថ្ងៃបោះឆ្នោត៣ ថ្ងៃ បន្ទាប់ពីលោកបានសរសេរពីអំពើពុករលួយ របស់ថ្នាក់ដឹកនាំ នៅក្នុងអង្គភាពរបស់លោកដែលមានទាហានជាង៦៩០ នាក់ យកទៅដាក់នៅក្នុងហឹបឆ្នោត នៅការិយាល័យបោះឆ្នោតលេខ ១១១៥ ដោយបានអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយចាត់វិធានការដោះស្រាយ។
អ្នកស្រី ចន្ថា និយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយហូរទឹក ភ្នែក ដក់ជាប់នឹងផែនថ្ពាល់ជ្រីវជ្រួញថា៖«ប្តីខ្ញុំធ្វើនោះ គឺគាត់ខ្លាចបាត់សន្លឹកឆ្នោត របស់គណបក្សប្រជាជន ពីព្រោះគាត់ខ្លាចទាហានគេខឹងរឿងកាត់លុយ គេអាចនឹងបោះឆ្នោតឲ្យគណបក្សផ្សេង។ ហេតុអីបានជាគាត់ ត្រូវទទួលទោសទៅវិញ សូមមេត្តាដោះលែងគាត់វិញមក»។
អ្នកស្រីចន្ថាដែលមានកូនស្រីពីរនាក់បាន និយាយបែបនេះ នៅផ្ទះរបស់អ្នកស្រីនៅភូមិអូរចិញ្ច្រៀន ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃអាទិត្យ។ អ្នកស្រីបានអំពាវនាវឲ្យរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យដោះលែងប្តីអ្នកស្រី ដើម្បីឲ្យគាត់មានពេលវេលាខ្លះ អាចជួយធ្វើចម្ការដើម្បីផ្គត់ផ្គង់គ្រួសារ ខណៈអ្នកស្រីកំពុងមានជំងឺប្រចាំកាយ។
អ្នកស្រីបាននិយាយទាំងអួលដើម ក ជាមួយនឹងទឹកភ្នែកហូររហាមថា៖ «ខ្ញុំបានធ្វើដំណើរពីអន្លង់វែង ទៅជួបមេធំប្តីរបស់ខ្ញុំ នៅឯវរៈ នៅព្រះវិហារ គឺលោក យឹម ពឹម ចំនួនពីរដងហើយ តែលោក យឹម ពឹម ថា មិនអាចឲ្យទៅបានទេ ពីព្រោះឈ្មោះនេះ បានធ្វើរឿងធំណាស់គឺគេចង់ទម្លាក់មេធំៗ ដូច្នេះយ៉ាងហោចណាស់ក៏ត្រូវនៅទីនោះ៣ ខែដែរ»។
ក្រៅពីមាន ជំងឺ អ្នកស្រី ចន្ថា ក៏ត្រូវជួយមើលថែកូនស្រី ដែលកំពុងមានទម្ងន់ជិតដល់ថ្ងៃឆ្លងទន្លេផងដែរ។ អ្នកស្រីចន្ថា បានគូសបញ្ជាក់ថា ប្តីអ្នកស្រីគ្រាន់តែនិយាយការពិត ដោយសារតែគាត់ខឹងរឿងគេកាត់ប្រាក់ខែ។
កាលពីថ្ងៃអាទិត្យ អ្នកស្រី ចន្ថា បានទៅកងពលលេខ ៨ ជាលើកទី៣ ក្រោយពីបានទទួលទូរស័ព្ទពីថ្នាក់លើរបស់ប្តីអ្នកស្រី ដែលហៅឲ្យគាត់ទៅជួប បន្ទាប់ពីប្តីអ្នកស្រី បាននិយាយជាមួយអ្នកសារព័ត៌មាន។ នៅពេលដែលអ្នកស្រីទៅដល់ អ្នកស្រីចាំរហូតដល់ម៉ោងជាង ៧ យប់ ប៉ុន្តែអ្នកស្រីមិនបានជួបជាមួយថ្នាក់ដឹកនាំណាម្នាក់ទេ ដោយមានគេប្រាប់ថា ថ្នាក់លើជាប់រវល់ហើយអ្នកស្រីត្រូវគេគំរាមដកទូរស័ព្ទ។
អ្នកស្រីបានថ្លែងឲ្យដឹងថា៖«ប្តីខ្ញុំ គាត់លួចទូរស័ព្ទប្រាប់ថា គេយកគាត់ទៅកន្លែងផ្សេងហើយ គឺយកពីកងពលលេខ ៨ ទៅកងពលលេខ ៣។ ប្តីខ្ញុំឲ្យខ្ញុំជួយរកអង្គការជួយគាត់ផង បន្ទាប់មកទូរស័ព្ទគាត់ទាក់ទងលែងបាន»។ អ្នកស្រីចន្ថាថ្លែងថា៖«ខ្ញុំឈឺចាប់ណាស់ ប្តីខ្ញុំមានកំហុសគឺត្រង់ថា គាត់សុំឲ្យសម្តេចទាំង ៣ ជួយអន្តរាគមន៍ ពីព្រោះនៅវរៈកាត់លុយពីទាហានម្នាក់ៗក្នុងមួយខែ ២៨០០០ រៀល ហើយដីមេៗរើសយកតែល្អៗ»។
លោក សុខ រ៉េន ជាទាហាន តាំងពីសម័យរដ្ឋកម្ពុជា ហើយត្រូវបានទាហានខ្មែរក្រហមចាប់ជាឈ្លើយសឹក នៅពេលច្បាំងចាញ់នៅសមរភូមិ។ ក្រោយមកលោក រ៉េន បានក្លាយជាទាហានរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន លោក រ៉េន ជាទាហាននៅកងពលលេខ ៨ ឈរជើងត្រង់ចំណុចតាសឹម ដែលត្រូវយាមប្រចាំការ នៅជើងប្រាសាទព្រះវិហារ មានចម្ងាយប្រមាណតែ១៥ ម៉ែត្រប៉ុណ្ណោះ ពីទាហានថៃ។ នៅពេលលួចចេញពីបន្ទាយ មកជួបជាមួយអ្នកកាសែតភ្នំពេញប៉ុស្តិ៍ ក្នុងរយៈពេលខ្លី កាលពីថ្ងៃអាទិត្យ នៅចំណុចតាសឹម មុនពេលមេរបស់លោក ហៅចូលបន្ទាយវិញនោះ
លោកសុខ រ៉េន បាននិយាយថា អ្វីដែលលោកធ្វើនោះ គឺគ្រាន់តែចង់ឲ្យមានការកែទម្រង់ ក្នុងវរៈកងទ័ពទាំងអស់តែប៉ុណ្ណោះ ដោយលោកមិនបានសរសេរពាក្យអ្វីដែលអាក្រក់ នៅក្នុងលិខិត ដែលលោកបានយកទៅដាក់ក្នុងហឹបឆ្នោតនោះឡើយ។
លោក រ៉េន បាននិយាយដោយក្រឡេកមើលជុំវិញខ្លួនថា៖ «ខ្ញុំសរសេរថា សូមទូលព្រះមហាក្សត្រ និងសូមគោរពសម្តេចទាំង ៣ សូមទានជ្រាប វរៈសេនាតូចលេខ ៣៨៣ គ្រប់គ្រងដោយកងពលលេខ ៨ បានកាត់លុយកងទ័ព ១ ខែ ២៨០០០ រៀល។ ចំណែកឯប្អូនៗនិស្សិតមកវាស់ដី គឺវាស់ឲ្យតែមេទាហានធំៗ ម្នាក់ៗ ពី ១០ ទៅ ១៥ ហិកតា របបទាហានដែលសម្តេចបើកឲ្យកងទ័ព ខ្លះបានអង្រឹង ខ្លះបានសាក់កាដូ គឺពុំបានគ្រប់ទេ តែបើចង់ដឹងទៅមើលនៅផ្សារសាអែម មានឡើងមួយគំនរ។ ផ្ទះដែលសម្តេចប្រទានឲ្យប្រពន្ធទាហាន យកតែឈើកំពុកៗមកធ្វើ»។
លោកបន្តថា លោកធ្វើកងទ័ព តាំងពីសក់ខ្មៅ រហូតដល់សក់ស តែបែរជាមានការកាត់ប្រាក់ខែដោយគ្មានមូលហេតុ។
លោកបញ្ជាក់ថា ទាហានដែលបូជាជីវិតខំធ្វើការបម្រើជាតិ តាំងពីសក់ខ្មៅ រហូតដល់សក់សដូចជារូបលោក បានត្រឹមស័ក្កិពីរប៉ុណ្ណោះ។ ចំណែកក្មេងៗមានសែស្រឡាយមានបក្ខពួកដែលទើបនឹងបានចូលធ្វើទាហាន ថ្មីៗ ដែលអាយុស្មើនឹងកូនលោក បែរជាត្រូវពាក់ស័ក្តិ ២ ស័ក្តិ ៣ ស័ក្តិ ៤ ឡើងធ្វើមេភ្លាមៗ។
លោក សុខ រ៉េនបានគូសបញ្ជាក់ថា៖ «គេធ្វើមិនគោរពទៅតាមឋានានុក្រម អ្នកធ្វើការយូរ គឺគេមើលមិនឃើញទេ គឺគេឃើញតែបក្ខពួក គឺឡើងធំយ៉ាងលឿនតែម្តង នេះហើយជាកត្តាដែលធ្វើឲ្យខ្ញុំឈឺចាប់ ក្នុងនាមខ្ញុំជាកងទ័ពមួយរូប»។ លោក សុខ រ៉េនបានឲ្យដឹងទៀតថា មូលហេតុដែលគេដឹងថា រូបលោកជាអ្នកសរសេរលិខិត ហើយយកទៅដាក់ក្នុងហឹបឆ្នោតនោះ គឺបន្ទាប់ពីមេវរៈ និងមេសេនាធិការ បានហៅកងទ័ពម្នាក់ៗទៅសួរ ហើយដោយលោកដឹង ក៏បានចូលទៅសារភាពប្រាប់មេតាមត្រង់ថា លោកគឺជាអ្នកសរសេរ។ នៅពេលនោះ ក្រុមស៊ើបអង្កេត បានសួរលោកថា ហេតុអីក៏លោកមិនដាក់លិខិតនេះ នៅវរៈ ហើយយកទៅដាក់ជាសាធារណៈ?
លោកក៏ប្រាប់គេថា មូលហេតុដែលលោកដាក់លិខិតក្នុងប្រអប់ឆ្នោតនោះ ដោយសារតែលោកមិនហ៊ានដាក់នៅវរៈ។ លោកបន្តទៀតថា៖ «ខ្ញុំធ្វើ ខ្ញុំត្រូវតែហ៊ានទទួលខុសត្រូវ ហើយចេតនារបស់ ខ្ញុំ គឺខ្ញុំចង់ឲ្យគេបានដឹងជាសាធារណៈដើម្បីឲ្យកងទ័ពក្នុងវរៈ ខ្ញុំហ្នឹងកែប្រែ កុំឲ្យវាមានអ៊ីចឹងទៀតពីព្រោះកងទ័ពមកនេះ គឺសុទ្ធតែយកអាយុជីវិតមកការពារជាតិ»។
លោកឲ្យដឹងទៀតថា បន្ទាប់ពីលោកឆ្លើយរួច ក៏ត្រូវគេឃាត់ខ្លួនរហូត ហើយនៅ៥ថ្ងៃដំបូងគេឲ្យចាំងស្មៅបន្ទាប់មកទៀត គេអត់ឲ្យធ្វើអីទេ ប៉ុន្តែគេមិនឲ្យចេញពីបន្ទាយឡើយ ដោយគេឃ្លាំមើលរហូត។ លោកបន្ថែមថា៖«ខ្ញុំមិនសោកស្តាយនូវអ្វីដែលខ្ញុំបានធ្វើនោះ ទេ បើសិនជាខ្ញុំស្លាប់ដោយសារពាក្យសម្តីប៉ុណ្ណឹង ក៏ខ្ញុំបានជួយកងទ័ពបានរាប់រយនាក់ដែរ»។
លោកបានឲ្យដឹង ថា អ្វីដែលលោកបានធ្វើ គឺទាហានតូចតាច គេត្រេកអរណាស់ គេថា មួយវរៈ មានតែមួយហ្នឹង ដែលហ៊ានប្រថុយនឹងការស្លាប់រស់ ពីព្រោះកន្លែងនេះ គឺសុទ្ធតែជាអ្នកកាន់អាវុធគ្រប់គ្នា។ ប៉ុន្តែមេៗខាងលើវិញ គេអន់ចិត្តនឹងលោក គេថាលោកកកូរកកាយផ្ទៃក្នុងគេ។
បើទោះបីជាមើលទៅហាក់បីដូចជាមានការភ័យខ្លាចក្តី ប៉ុន្តែលោករ៉េនបាននិយាយទៀត ថា៖ «ប្រសិនបើលើកក្រោយៗមានការកាត់ប្រាក់ខែទៀត ខ្ញុំនឹងបន្តប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬក៏បកខោអាវទាហានចេញ ហើយដើរទៅប្រឆាំងតែម្តង ដើម្បីរកយុត្តិធម៌»។
លោក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានឲ្យដឹងថា មិនមែនមានតែលោក សុខ រ៉េនម្នាក់ទេ ដែលត្រូវឲ្យនៅក្នុងបន្ទាយនោះ គឺតាមកងពលធំទូទាំងប្រទេស មិនអនុញ្ញាតឲ្យទាហានចេញទៅណាឡើយ ហើយបុគ្គលដែលលើកឡើងថា មានការបិទសិទ្ធិសេរីភាពនោះ គឺពុំមែនទេ។
លោកថ្លែងថា « នេះគឺជាក្រឹត្យក្រមរបស់កងយោធពលខេមរភូមិន្ទ សូម្បីតែខ្ញុំក៏នៅបន្ទាយមួយឆ្នាំជាងហើយ ខ្ញុំមិនដែលបានទៅអើតផ្ទះផង ដោយសារអី គឺដោយសារតែជាប់ការពារជាតិមាតុភូមិហើយបើម្នាក់ៗអាល័យតែទៅ ផ្ទះបានអាណាការពារជាតិ»។ លោកបានបន្តថា៖«ករណីកាត់លុយកង ទ័ពនោះ ខ្ញុំមិនដឹងទេ ប៉ុន្តែយើងពុំមានបទបញ្ជាណាឲ្យកាត់លុយនោះទេ។ ការកាត់លុយនោះ គេធ្វើតែនៅវីរៈខាងក្រោមទេ ហើយលុយនោះ បានដោះស្រាយបញ្ចប់ឲ្យទាហានវិញអស់ហើយ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ កាលពីថ្ងៃចន្ទ ដោយមានប្រសាសន៍យ៉ាងខ្លីថា៖ «ខ្ញុំមិនឆ្លើយជូនទេ ភ្នំពេញ ប៉ុស្តិ៍»។
លោក យឹម ពឹម មេបញ្ជាការកងពលតូចលេខ៨ និងលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ប្រសិនបើមានការគំរាមកំហែង ទៅលើអ្នកបញ្ចេញមតិ បើទោះបីជាអ្នកនោះជាពលរដ្ឋធម្មតា ឬជាទាហាន មន្ត្រីរាជការក៏ដោយ គឺជាការរំលោភសិទ្ធិមនុស្ស។
«បើ យោធិនណាម្នាក់ ត្រូវបានគេចាប់ខ្លួនឬក៏គំរាមកំហែង ដោយសារតែនិយាយពីបញ្ហាពុករលួយ របស់មេបញ្ជាការខ្លួន វាជារឿងប៉ះពាល់ដល់សិទិ្ធសេរីភាពរបស់មនុស្សធ្ងន់ធ្ងរ ហើយបញ្ហាទាំងអស់នេះ គប្បីត្រូវតែមានការស៊ើបអង្កេត»។
លោក សុវេត បន្តថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លា ចំពោះស្ថានភាពរស់នៅរបស់កងទ័ព ពីព្រោះកងទ័ព បានលះបង់ជីវិត ផលប្រយោជន៍គ្រួសារ ដើម្បីទៅការពារបូរណភាពទឹកដី។
លោកបញ្ជាក់ថា រដ្ឋាភិបាល គួរតែមានការលើកទឹកចិត្ត ចំពោះកងទ័ព ដែលបានបម្រើជាតិយូរឆ្នាំមកហើយ ដោយត្រូវចៀសវាងការយកអ្នកក្មេងៗ ទៅបំពាក់ស័ក្តិធំៗ ធ្វើឲ្យមានការប៉ះពាល់ដល់សតិអារម្មរណ៍របស់កងទ័ព៕
1 comment:
Koh Tral Island must not be forgotten
By “any patriot Khmers”
Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?
Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?
Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?
The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.
Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?
Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?
Post a Comment