......................................
កម្ពុជា ព្យួរចោលកម្មវិធីយោធាជាមួយសហរដ្ឋអាមេរិក
ដោយ៖ លោក ស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី13 ខែសីហា ឆ្នាំ2013, ម៉ោង 06:35 AM VOD
ក្រសួងការបរទេសអាមេរិក និយាយថា ប្រទេសកម្ពុជា បានព្យួរចោលកម្មវិធីកិច្ចសហប្រតិបត្តិការយោធា ជាមួយអាមេរិក និងកម្មវិធីផ្សេងទៀត បន្ទាប់ពីជម្លោះនៃការបោះឆ្នោតថ្នាក់ជាតិថ្មីៗនេះ។
សារព័ត៌មានAP រាយការណ៍ថា មូលហេតុសម្រាប់ទង្វើរបស់កម្ពុជាក្នុងការព្យួរចោលកម្មវិធីយោធានេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Marie Harf និយាយកាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិកម្ពុជា បានផ្អាកឬលុបចោលកម្មវិធីមួយចំនួន តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។ លោកស្រី Harf បន្ថែមថា រដ្ឋាភិបាលអាមេរិក មិនទាន់អាចបង្ហាញថា ខ្លួនចង់ព្យួរទំនាក់ទំនងយោធាជាមួយកម្ពុជាទេ។
កាលពីថ្ងៃទី០២ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់នឹងការព្រមានផ្តាច់ជំនួយ ដែលសមាជិកសភាអាមេរិកលើកឡើងទេ ដោយអះអាងថា បើទោះជាមហាអំណាចនេះផ្តាច់ជំនួយ ក៏មិនមានអ្វីប៉ះពាល់ដល់ថវិកាជាតិឡើយ។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា ការព្រមានផ្តាច់ជំនួយរបស់អាមេរិក មកកម្ពុជា ដែលមានតម្លៃ ៥០លានដុល្លារ ក្នុង១ឆ្នាំៗនោះ គឺមិនមានផលប៉ះពាល់អ្វីដល់ថវិការដ្ឋាភិបាលកម្ពុជាឡើយ ព្រោះប្រាក់ទាំងនោះ គឺប្រើប្រាស់សម្រាប់តែបើកប្រាក់ខែដល់ភ្នាក់ងារ អង្គការក្រៅរដ្ឋាភិបាល តែប៉ុណ្ណោះ។ តែលោកទទួលស្គាល់ថា បើអាមេរិកផ្តាច់ជំនួយនឹងប៉ះពាល់ដល់ប្រជាជនកម្ពុជា ៖ “ខ្ញុំសូមផ្តាំទៅអ្នកឯង កុំស្អីកាត់ជំនួយៗ កាត់តែម្តងទៅ និយាយឲ្យកាត់តែម្តងទៅ កុំពិបាកពេក និយាយដូចគេត្រូវការណាស់ ៥០លានដុល្លារហ្នឹង ហើយ៥០លានដុល្លារ អាសូរតែយកមកដាក់ឲ្យយើងបើកប្រាក់ខែ ៥០លានដុល្លារសម្រាប់បើកប្រាក់ខែ ឲ្យអង្គការក្រៅរដ្ឋាភិបាល ទេតើ មិនមែនយកមកឲ្យយើងឯណា យើងដែលបានមួយកាក់មួយសេនពីអង្កាល? អាប្រភពហ្នឹង ហើយនិយាយធ្វើមើលតែ គេធ្វើដូចមិនដឹង ឥឡូវនេះសូមកាត់ទៅ បើអ្នកឯងចិត្តសឿងកាត់ទៅ ខ្ញុំផ្តាំទៅឲ្យកាត់”។
កន្លងទៅ ព្រឹទ្ធសភាអាមេរិកចំនួនពីររូប បានស្នើឲ្យរដ្ឋាភិបាលលោកអូបាម៉ា ពិចារណាកាត់បន្ថយចំនួនមកកម្ពុជា ប្រសិនបើការបោះឆ្នោត មិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៣ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត ចំនួន បួនរូប បានឡើងបកស្រាយ នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយកបញ្ហាសង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក ចាត់វិធានការ តឹងរ៉ឹងលើកម្ពុជា និងកាត់បន្ថយជំនួយជាង ៧០លានដុល្លារមកកម្ពុជា។
VOD មិនទាន់អាចទាក់ទងមន្ត្រីក្រសួងការពារជាតិ និងក្រសួងការបរទេសកម្ពុជា ដើម្បីសុំអត្ថាធិប្បាយ បន្ថែមលើបញ្ហានេះ បាននៅឡើយទេ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំ កម្ពុជា លោក John Simmons កន្លងទៅ ធ្លាប់ប្រាប់VOD តាមរយៈអ៊ីម៉ែលថា ជំនួយរបស់សហរដ្ឋអាមេរិក មកកម្ពុជា មានគោលដៅលើកកម្ពស់កិច្ចប្រឹងប្រែងមនុស្សធម៌ ដល់ពលរដ្ឋកម្ពុជា ក្នុងវិស័យសុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។ លោកថា អាមេរិក នឹងផ្តោតសំខាន់ទៅលើដំណោះស្រាយបែបសន្តិវិធី នៃដំណើរការបោះឆ្នោតជាតិកន្លងទៅនេះ ដើម្បីបន្តសហការជាមួយរដ្ឋាភិបាលកម្ពុជា។
អ្នកវិភាគសង្គម លោក កែម ឡី យល់ថា កម្ពុជា អាចនឹងទទួលរងនូវរូបភាពអាក្រក់ សម្រាប់ឆាកអន្តរជាតិ និងម្ចាស់ជំនួយផ្សេងៗទៀត ពាក់ព័ន្ធនឹងមូលហេតុនៃការផ្តាច់ជំនួយរបស់មហាអំណាចមួយ នេះ ៖ “ប្រសិនជាជំនួយត្រឹម ១០០០លាន ៧០លានដុល្លារ នោះវាមិនជាបញ្ហាអ្វីទេ ប៉ុន្តែរូបភាពទៅដល់ពិភពលោក បញ្ជាក់មូលហេតុថា ហេតុអីបានជាបានជាអាមេរិក កាត់ជំនួយ មកពីយើងដឹងនាំមិនល្អ មកពីយើងមានបញ្ហា ហើយរូបភាពទាំងអស់នោះ វាជះឥទ្ធិពលទៅដល់សប្បុរសជន ឬក៏ម្ចាស់ជំនួយ ផ្សេងៗទៀតដែលកំពុងតែផ្តល់ជំនួយ មកដល់ប្រទេសកម្ពុជា”។
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៨ខែកក្កដា រដ្ឋាភិបាលអាមេរិក បានជំរុញឲ្យកម្ពុជា ស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសន្តិវិធី និងសហការគ្នា ដោយមានការចួលរួមពីភាគីទាំងអស់ ដែលដើរតួនាទីស្ថាបនាមួយ។ សហរដ្ឋអាមេរិក បារម្ភនឹងភាពមិនប្រក្រតីជាច្រើន ដែលត្រូវបានរាយការណ៍ នៅក្នុងដំណើរបោះឆ្នោត ហើយយើងបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយពេញទំហឹង និងមានតម្លាភាព៕
សូមសរសេរមកលោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
12 comments:
In You FACE Bitch USA...
You USA raped Cambodia and burned it to hell and you take those few survive to live in your said great USA but they live like slave... you treated them worst then your DOG...
You USA should pay for your crime to Cambodian peoples in Trillions of dollars.
And Now you use CNRP, TEary Seng and Mu Mu Mu bithch hur to do your lip services and trying to take back Cambodia for nothing?
China give Cambodia hope and give Cambodia Billions to rebuilds , but you give Cambodia nothing to to destroyed ... Soon OUr Great Leader Hun Sen will give Cambodia Highway 4 to China to expand is like a slap in your face and to run on your face...
Go back to live in your wonderland in USA theary... with your foreign boyfriend and husband just like your BOSS rainsy daughter marry to a foreigner and like Mu Mu bitch hour ...marry to a american.. you dont thing Cambodia is good for you and you dont even like your own peoples..
Any Country that can confront American Imperialism is a great country..
To 5:16 PM,
Damn son, you miss taking your pills again!!!
No wonder you sound so erratic.
How can I miss taking the PILLS as these pills ship to Cambodia by the USAIDS ..
At least to keep live until the USA finally destroyed Cambodian once more or the whole ASIA
Hun Sen, I dare you to cut the US diplomatic tie like Sihanouk did in the early 1960’s.
Come on show your courage like Sihanouk once did, you have the Chinese and you don’t need the US and the West, fuck them.
បើជ្រុលថាលូក លូកឱ្យវាកប់ក្លៀក ។
Shown in comments like terrorists! Why can't some Khmers don't get a fair go. stop being greedy CPP leaders. its no worth it.
ពួកអាហ៊ុនសែន ឆ្កែបំរើយួនកុម្មុយនិស្ត តាំងពី
មេរហូតដល់ខ្ញុំបំរើវា ហាមាត់ជេរ ត្មះតិះដៀល
សហរដ្ឋអាមេរិក ដ៍សាហាវ បែបនេះហើយ តើនៅ
ធ្វើល្អជាមួយពួកវាដល់ណាទៀត ? ។ ល្មមដល់
ពេលដែលត្រូវចាត់ការពួកវាឲដឹងដៃម្តងទៅ ។ ទីមួយ ផ្តាច់ឲអស់នូវជំនួយគ្រប់ប្រភេទដែលពួកវា
ថា ពួកវាមិនត្រូវការ ចាំកាលណាមានអ្នកដឹកនាំ
ត្រឹមត្រូវ កាន់លទ្ធិប្រជាធិបតិយ្យពិតប្រាកដ មិន
ក្លែងក្លាយ សិមផ្តល់បន្តទៅទៀត ។ ទីពីរ ព្យួ MFN និង អ្វី ៗ ផ្សេងទៀតដែលសហរដ្ឋអាមេរិក
បានផ្តល់ឲកម្ពុជាសំរាប់ធ្វើពាណិជ្ចកម្មជាមួយសហរដ្ឋអាមេរិកគន្លងមក ជាបណ្តោះអាសន្ន ទម្រាំរក
បានអ្នកដឹកនាំត្រឹមត្រូវពិតប្រកដ ចាំផ្តល់វិញ ហើយក៍សូមឲ EU ក៍ធ្វើដូចគ្នាដែរ ។ ដោយសារ
តែមាន ការលើកលែងពន្ធពី សហរដ្ឋនិង EU នេះ
ហើយដែលនាំឲក្រុមហ៊ុនចិនអាចរកសីុមានបាន ដែលនាំឲសេធកិច្ចប្រទេសចិនក៍បានកើនឡើង
មួយភាគធំផងដែរ ។
គេថាចងចាប់ចោរ ត្រូវចាប់មេមុន បើចង់កំចាត់
ពួកហ៊ុនសែនបាន ត្រូវកំចាត់ពួកមេវាមុន ។ ឲតែមេវាទាំងពីរមិនអាចធ្វើពាណិជ្ជកម្មជាមួយ
សហរដ្ឋ និង EU តាមរយៈប្រទេសខ្មែរទេ គឺពួក
វាត្រូវរលំ កាលណាពួកវារលំ ពួកអាហ៊ុនសែន
ក៍វិនាសបានយ៉ាងស្រួលដែរមិនចាំបាច់ច្បាំងឡើយ
សូមរដ្ឋាភិបាល និង សភាអាមេរិក មេត្តាពិចារណា
ក្នុងរឿងហ្នឹងផង ។
ក្នុងនាមយើងខ្ញុំជាពលរដ្ឋខ្មែរអាមេរិកាំង ដែលធ្លាប់
ធ្វើការគាំទ្រ និង ជម្រុញសុំឲរដ្ឋាអាមេរិក ព្រមផ្តល់
MFN និង អ្វីផ្សេង ៗ ទៀតដល់កម្ពុជាកាលពីពេល
មុននោះ ពេលនេះ យើងខ្ញុំសូមសំណូមពរដល់ រដ្ឋាភិបាន និង សភា នែសហរដ្ឋអាមេរិក គួរពីចារ
ណាសំណើរនេះ ហើយ ចាត់ការជាបន្ទាន់ ។ កុំទុកឲពួកអារមិលគុណទាំងនោះ វាមើលងាយ
មើលថោកដល់សហរដ្ឋ និង សហគមអន្តរៈជាតិ
តទៅទៀត ។
10:09 PM
Post a
when they used to eat only the ussr's canned goods and the vietcong's rations during the whole 1980's, everyone there seemed to be very grateful for every single us dollar you sent them. Now, with easy money from a couple of decades of foreign donation and bribes ("investment costs"), these assholes are acting all mighty...
To all military police and all armed forces, you must support and protect the protesters, because for you, for your kids and for your grand kids future most important for your country.
Don’t believe this dictator Hun Sen, all he cares only his families he don’t care for Cambodian people at all.
Under CNRP in charges, all government employees receive better salary and Cambodian people will have better living life.
All those money come from CPP corruptions.
ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ បរទេសកំពុងតែមើលមកឃើញ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគតល្អបានទេ!
CPP officials forcing peoples to accept the election result.
The whole world known that NEC stole the people’s votes gave to Hun Sen.
5:16PM, YOU EVIL AND GELOUS TO THE PEOPLE WHY DO YOU USED DOLLAR! YOU EVIL FUCK AND SUCKER YOUR MOM'S NOT ENOUGHT!
Post a Comment