Sunday, August 11, 2013

គ.ជ.ប. ​នឹង​ប្រកាស​ លទ្ធផល​ បោះឆ្នោត​ បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ ទី​១២ សីហា

គ.ជ.ប. ​នឹង​ប្រកាស​ លទ្ធផល​ បោះឆ្នោត​ បណ្ដោះអាសន្ន​ នៅ​ថ្ងៃ​ ទី​១២ សីហា

ស្រប​ពេល​ ដែល​ការ​បង្កើត​ គណៈកម្មការ​ចម្រុះ​ សម្រាប់​ ស៊ើបអង្កេត​ ភាព​មិន​ប្រក្រតី ​ក្នុង​ការ​បោះឆ្នោត មិន​ទាន់​ កើត​មាន, គណៈកម្មាធិការ​ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) គ្រោង​ប្រកាស​ លទ្ធផល​ បណ្ដោះអាសន្ន ស្ដីពី​ ការ​បោះឆ្នោត​ ជ្រើសតាំង​ តំណាងរាស្ត្រ​ សម្រាប់​ នីតិកាល​ ទី​៥ នៅ​ព្រឹក​ថ្ងៃ​ ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ នេះ។
 
ដោយ ឡេង ម៉ាលី
Radio Free Asia | 11 August 2013
 
ពលរដ្ឋ​បាត់​សិទ្ធិ​បោះ​ឆ្នោត ៦១០
ពលរដ្ឋ​ដែល​បាត់​សិទ្ធិ​បោះ​ឆ្នោត ផ្ដិត​មេ​ដៃ​ប្ដឹង​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Den Ayutheya 
 
មន្ត្រី​ គណៈកម្មាធិការ​ជាតិ​ រៀបចំ​ ការ​បោះឆ្នោត, ហៅ​កាត់​ ថា គ.ជ.ប., ឱ្យ​ដឹង​ថា ទោះ​ជា​ការ​បង្កើត ​គណៈកម្មការ​ ចំពោះ​ កិច្ច​ចម្រុះ សម្រាប់ ​ស៊ើបអង្កេត​ ភាព​មិន​ប្រក្រតី​ ក្នុង​ការ​បោះឆ្នោត នៅ​ខ្វែង​គំនិត​គ្នា​ មិន​អាច​បង្កើត ​ទៅ​រួច​ក្ដី ក៏ គ.ជ.ប. នឹង​ប្រកាស​ លទ្ធផល​បោះឆ្នោត​ ជ្រើសតាំង​ តំណាងរាស្ត្រ​ សម្រាប់​ នីតិកាល​ទី​៥ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។

អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​ នៅ​ល្ងាច ​ថ្ងៃ​ទី​១១ សីហា ថា, ការ​ប្រកាស​ លទ្ធផល​នេះ នឹង​ធ្វើ​ឡើង​ តាម​រយៈ​ ការ​ផ្សាយ ​របស់ ​ទូរទស្សន៍​ជាតិ​ កម្ពុជា, វិទ្យុ​ជាតិ អេហ្វ អឹម (FM) 96 MHz, និង​វិទ្យុ​ វត្ត​ភ្នំ FM 105.70 MHz។

លោក ទេព នីថា មាន​ប្រសាសន៍​ ថា, បន្ទាប់​ ពី​ពិនិត្យ ​ផ្ទៀងផ្ទាត់​ ហ្មត់ចត់ ​លើ​របាយការណ៍​ ករណី​ ភាព​មិន​ប្រក្រតី​ រួច​មក, គ.ជ.ប. សន្និដ្ឋាន​ថា, បញ្ហា​ទាំង​នោះ​ អាច​កើត​មាន​ ឡើង​មែន ទាំង​ការ​ ការ​រំខាន និង​ជះ​ឥទ្ធិពល ​ដល់​អ្នក​បោះឆ្នោត, ការ​បោះឆ្នោត, និង​រាប់​សន្លឹក​ឆ្នោត ​ក្នុង​កម្រិត​ ណា​មួយ។  ក៏​ប៉ុន្តែ លោក​ ថា​ មិន​ផល​ប៉ះពាល់​អ្វី​ ធ្ងន់ធ្ងរ​ ដល់​លទ្ធផល​ បោះឆ្នោត​ទេ។

លោក ទេព នីថា«មាន​ ភាព​មិន​ប្រក្រតី​ មួយ​ចំនួន, តែ​ វា​ មិន​មាន​ សភាព​ធ្ងន់ធ្ងរ​ ដែល​នាំ​ ឱ្យ​ប៉ះពាល់​ទេ។  អ៊ីចឹង​ បាន​ គ.ជ.ប. សម្រេច​ ថា, ករណី​ហ្នឹង​ គឺ​ យើង​ បាន​ត្រួត​ពិនិត្យ​ហើយ។  យើង​ ទុក​ឯកសារ​ហ្នឹង​ មួយ​ចំនួន ដែល​យើង ​រក​ឃើញ​ហ្នឹង អាច​ថា​ ជា​ឯកសារ​ មេរៀន​ ពិសោធន៍​ សម្រាប់​ ការ​បោះឆ្នោត​ ទៅ​ថ្ងៃ​ក្រោយ, ហើយ​ អ្វី​ ដែល​មិន​ប្រក្រតី​នេះ ត្រូវ​ បាន​ប្ដឹង, ហើយ​ ត្រូវ​ បាន​ដោះស្រាយ​ មួយ​ចំនួន​ធំ​ ហើយ​ នៅ​ក្នុង​ ការ​ប្ដឹង​ ជា​ផ្លូវ​ការ ដែល​គេ​ បាន​ធ្វើ​មក, ហើយ គ.ជ.ប. សម្រេច​ នឹង​ប្រកាស​ លទ្ធផល​ ជា​បណ្ដោះអាសន្ន។»

លោក​ ថ្លែង​ថា, ការ​សម្រេច​ ប្រកាស​លទ្ធផល​ បណ្ដោះអាសន្ន​នេះ គឺ​ បន្ទាប់​ ពី​អនុ​កម្មការ គ.ជ.ប. បាន​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ លើ​របាយការណ៍​ ស្ដីពី​ ភាព​មិន​ប្រក្រតី​ ពាក់ព័ន្ធ​ នឹង​ការ​ បោះឆ្នោត​ ដែល​ដាក់​ ដោយ​ភាគី​នានា ​រួច​ហើយ ដោយ​មិន​អាច​ រង់​ចាំ​ ដំណោះស្រាយ ​ពី​ការ​ជាប់​គាំង ​រឿង​បង្កើត​ គណៈកម្មការ​ ចំពោះ​ កិច្ច​ចម្រុះ​នោះ​ បាន​ទេ។

ដោយ​ឡែក, អ្នក​នាំ​ពាក្យ ​គណបក្ស​សង្គ្រោះ​ជាតិ គឺ ​លោក យឹម សុវណ្ណ ថ្លែង​នៅ​ល្ងាច​ ថ្ងៃ​ទី​១១ សីហា​ ដដែល​ថា, គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ ​ទាមទារ ឱ្យ​បង្កើត​ គណៈកម្មការ​ ចំពោះ​ កិច្ច មាន​សមាសភាព​ ចម្រុះ ដើម្បី​ ស៊ើបអង្កេត​ ភាព​មិន​ប្រក្រតី​ ជា​មុន​សិន ​មុន​នឹង​ប្រកាស​ លទ្ធផល​ បោះឆ្នោត។

លោក យឹម សុវណ្ណ«គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​តែ​ រក្សា​ជំហរ​ ដដែល បើ​ មិន​ដោះស្រាយ​ ភាព​មិន​ប្រក្រតី ដែល​យើង​ បាន​ដាក់​ ជូន​ទៅ គ.ជ.ប. ឱ្យ​ដោះស្រាយ​ទេ, គឺ​ យើង​ មិន​ទទួល​ស្គាល់​ លទ្ធផល​ នៃ​ការ​បោះឆ្នោត​ទេ។  ឥឡូវ​នេះ យើង​ នៅ​តែ​ ជំរុញ​ ឱ្យ​មាន​ គណៈកម្មការ​ ពិសេស ដើម្បី​ ដោះស្រាយ ​បញ្ហា​នេះ។  យើង​ មិន​អាច​ទុក​ចោល​ អំពើ​ អយុត្តិធម៌, ភាព​មិន​ប្រក្រតី ចេះ​តែ​ កើត​មាន​ឡើង​ រៀង​រាល់​ ការ​បោះឆ្នោត​ ម្ដងៗ, គឺ​ យើង​ ត្រូវ​តែ​ ប្ដេជ្ញា​ចិត្ត​ បញ្ចប់​បញ្ហា​ហ្នឹង​ នៅ​ពេល​នេះ, គឺ​ យើង​ មិន​អាច​ ទទួល​យក​ លទ្ធផល​ ដែល​ពោរពេញ ​ទៅ​ដោយ​ ភាព​មិន​ប្រក្រតី និង​ប្រជាពលរដ្ឋ​ មិន​បាន​ ទៅ​បោះឆ្នោត​ ដ៏​ច្រើន ​លើសលប់​ នោះ​ទេ, បាទ!»

លោក ទេព នីថា បញ្ជាក់​ទៀត​ ថា, ពាក្យ​បណ្ដឹង ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ដាក់​មក​ គ.ជ.ប. មិន​មាន​ ឯកសារ​ភស្តុតាង​ មក​ជា​មួយ​ទេ។  ទាក់ទង ​នឹង​បញ្ហា​នេះ, លោក យឹម សុវណ្ណ ឆ្លើយ​តប​ ថា, ភស្តុតាង​ ទាំង​នោះ​ នឹង​មាន ​នៅ​ពេល​ណា​​​​ គណៈកម្មការ​ ចំពោះ​ កិច្ច​ចម្រុះ​មួយ ​ត្រូវ​ បាន​បង្កើត​ឡើង។ ​ ក្នុង​ពេល​ ដែល​មិន​ទាន់​ ទទួល​ស្គាល់​ លទ្ធផល ​នៅ​ពេល​នេះ​ដែរ, លោក យឹម សុវណ្ណ បញ្ជាក់​ ថា, នឹង​មិន​មាន​ ការ​ធ្វើ​បាតុកម្ម​ នៅ​ឡើយ​ទេ ពី​ព្រោះ​ គណបក្ស​ នៅ​សល់​ ពេល​វេលា​ សម្រាប់ ​ដោះស្រាយ​បញ្ហា​នេះ ​ដោយ​សន្តិវិធី៕

10 comments:

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Anonymous said...

ចំលែក៖ ហេតុអ្វី គ.ជ.ប. ប្រកាស លទ្ធផល ខុស ការគ្រោង?

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Anonymous said...

9:08-09PM, 9:21PM, Go fuck your mother and tell her that; see if your fucking mother believes you, you mother fucker!!!

Anonymous said...

ហេតុអ្វីបានជា គ ជ ប ឃ្លានប្រកាសលទ្ធិផលនឹងម្លេះមេចមិនចាំអោយមានការស្រុះស្រួលគ្នាជាងនេះបន្តិច។មេចខ្លាចបាក់មុខមិនទាន់គ្រប់គ្រាន់​ឫក៏ខ្លាចបាត់បង់តំណែងឬក៏ ចង់អោយសង្គមខ្មែរមានភាពច្របូកច្របល់ជាងនេះទើបសុខចិត្ត។រឿងមួយដែលអាជ៏យវាឆ្ងល់មេចក៏ខ្លាច ​U N ម្លេះមិនដឹងថាខ្លួនរស់ដោយសារ​ជំនួយគេទេអី បើមាន UN ជួយពិនិត្យភាពមិនប្របក្រតីក្នុង ពេលបោះឆ្នោតគឺ បក្សប្រឆាំងមិនអាចតវ៉ាទោះបីជាគេចាញ់ហើយ សង្គមគ្នានភាពចលាចលដូចពេលនេះទៀតទេឫមួយចង់អោយខ្មែរស្លាប់អស់ទៅទើបអស់ចិត្ត។កុំភ្លេចថាពេលនេះប្រវត្តិចារទុកដូចឆ្នាំ១៩៩៧បើសិនជាមានរឿងអ្វីមិនល្អកើតឡើងក្នុងសង្គមខ្មែរ
ឈ្មោះអ្នកប៉ុន្មាននាក់នឹងស្អុយតពូជ ក្រុមហុន គ ជ​ ប។

Anonymous said...

i would like H.E. Sam Rainsy stay permanently for a good period of time in order to work with international community in the moment there are violence from government.

Anonymous said...

cheaters start using tricks now. cheaters CPP and Clan are stealing this election in broad daylight. I new it. They won't give up.

Anonymous said...

cheaters start using tricks now. cheaters CPP and Clan are stealing this election in broad daylight. I new it. They won't give up.

Anonymous said...

Sending this message to you with my tear dripping, recalling my miserable life has been in the 3 years 8 months and 20 days of the Pol Pot regime,. From the bottom of my heart appealing you to help our people getting out of the continuity of this dictatorship!


It looks like that this dictator owns Cambodia to himself!
He is actually showing how many slavery soldiers he has!

តើអស់លោក ជាពលទាហាន គ្រប់ជាន់ថ្នាក់បានគិតឬទេ មនសិការជាតិ ជាអ្វីដែរ?
បើលោកនៅតែព្រងើយកន្តើយនឹងជាតិឯងរងគ្រោះតរទៅទៀត ពេលវេលាមកដល់ ទឹកភ្នែករបស់លោកអ្នកមុខជារីងហួតអស់ ព្រោះគ្មានពេលនូវសល់ដែលអាចអោយវាហូរចេញមកបាន!

The conscientiousness of being troops for the country should gather all the complete devotion regarding the whole nation! Why is that for only one person, Hun Sen!
It is the Cambodia announced as having full democracy fake, and just for the beauty to show world?

Should the Human Right Watch ignore innocent Khmer victim democratic hungers any longer?

May be you do feel nothing, because you do not have your relatives calling you, and mound to you, "My farm land is taken, my house is torn, my children have no shelter and food, nor school and future, and we lose all the ability for surviving"