Monday, August 05, 2013

ស្ថានទូតអាមេរិក អំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការស៊ើបអង្កេតលើភាពមិនប្រក្រតី


...................................
ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ័ ទី5 ខែសីហា ឆ្នាំ2013 | 2 ម៉ោង មុន VOD
មន្ត្រីស្ថានទូតអាមេរិក នៅថ្ងៃចន្ទនេះ ជំរុញឲ្យកម្ពុជា ស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសន្តិវិធី និងសហការគ្នា ដោយមានការចួលរួមពីភាគីទាំងអស់ ដែលដើរតួនាទីស្ថាបនាមួយ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកJohn Simmons មានប្រសាសន៍ថា សហរដ្ឋអាមេរិក បារម្ភនឹងភាពមិនប្រក្រតីជាច្រើន ដែលត្រូវបានរាយការណ៍ នៅក្នុងដំណើរបោះឆ្នោត ហើយយើងបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយពេញទំហឹង និងមានតម្លាភាព។ លោកបន្តថា ផ្លូវដែលបំផុតសម្រាប់កម្ពុជា គឺលទ្ធផលនៃការបោះឆ្នោត ត្រូវបានដោះស្រាយដោយសន្តិភាប និងសហការគ្នា។
កាលពីថ្ងៃអាទិត្យ ទី០៤ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបដិសេធសំណើររបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យមានការបញ្ចូលសមាសភាពអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល ទៅ ក្នុងគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះការ បោះឆ្នោត។


ប្រធានគជប លោក អ៊ឹម សួស្តី ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំជាមួយមន្ត្រីខ្លួនថា គជប មានការសោកស្តាយដែរ ដោយសារយើងខិតខំប្រឹងប្រែង និងបើកទូលាយអស់ហើយ។ លោកបន្ថែមថា ការស្នើសុំឲ្យមានអង្គការសហប្រជាជាតិ ហួសពីសមត្ថភាពរបស់គជប ហើយគជប មិនអាចរង់ចាំបានទេ តែគជប នឹងដំណើរការយន្តការចាស់ ដែលមាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា គជប នឹងដំណើរការអ្វី ដែលមានស្រាប់ បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ តែលោកស្វាគមន៍ចំពោះការចូលរួមរបស់គណបក្សប្រឆាំង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ គជប ជាអ្នកបង្កើតបញ្ហា ដូច្នេះត្រូវតែដោះស្រាយបញ្ហា។ លោកថា ដោយសារគជប មានកំហុស និងចង់លាក់បាំងកំហុស ដូច្នេះ បានជាមិនចង់ឲ្យសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ចូលរួមស៊ើបអង្កេត។

គណបក្សសង្គ្រោះជាតិ ចង់ឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើជាអាជ្ញាកណ្តាល ក្នុងដំណើរការស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។លិខិតរបស់លោក សម រង្ស៊ី បន្តថា គណបក្សសង្គ្រោះជាតិ ចង់បានគណៈកម្មការចំពោះកិច្ចមួយ ដែលមានការចូលរួមពីតំណាងគណបក្សទាំងពីរ ពីសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមាន គ.ជ.ប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

4 comments:

Anonymous said...

ហ៊ុន សែន! មិនអាច​បន្ត​កាន់អំណាច​តាម​ការលួចបន្លំ​សន្លឹកឆ្នោត​បានទេ នៅពេល​អន្តរជាតិ​និង​រាស្ត្រ​ខ្មែរ​ឈរ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

Anonymous said...

អាមេបោក អ៊ឹមសួស្តី ត្រូវទទួលខុសត្រូវទាំងអស់
ចំពោះភាពមិនប្រក្រតីនាថ្ងៃបោះឆ្នោត ហើយត្រូវ
យល់ព្រមឱ្យអង្គការសហប្រជាជាតិចូលរួមស្រាវ
ជ្រាវអំពីភាពដែលមិនប្រក្រតីនោះ បើពុំនោះទេ
ត្រូវចាប់អ៊ឹម សួស្តី ដាក់គុកឯព្រៃស។

Anonymous said...

ពិភពលោកទាំងមូល ជាពិសេស អង្គការសហ
ប្រជាជាតិ សហគមអន្តរៈជាតិ​ សហរដ្ឋអាមេ
រិក អង្គការសិទ្ធមនុស្ស ជាតិ និង អន្តរៈជាតិ អង្គ
ការសង្គមសីុវិល ជាតិ និង អន្តរៈជាតិ សុទ្ធតែ
ដឹងថា គជប ជានរណា និង ជាអ្វី តាំងពីអាណត្តិ
ទីពីរមកម្ល៉េះ ។

បើទាំងអស់គ្នាសុទ្ធតែដឹងថា ស្ថាប័ននេះកើតចេញ
ពីពួកមេចោរកាន់អំណាច និង មានសមាជិកភាគ
ច្រើនជាកូនចោររបស់គណៈបក្សចោរហ្នឹង ហើយ
ពួកវាធ្វើការបំរើតែផលប្រយោជន៍របស់ចៅហ្វាយ
ពួកវាតាំងពីបីអាណ័ត្តិមកហើយនោះ តើត្រូវចាត់
វិធានការរបៀបម៉េចដើម្បីឲរកយុត្តិធម៌បាន? ។
គ្រាន់តែកត្តាហ្នឹងមួយ គឺជាការល្មើសច្បាប់ មិន
ប្រក្រតីរួចទៅហើយ ។

ឯចំណែកភាពមិនប្រក្រតីជាច្រើនផ្សេង ៗ ទៀត
នោះ កឺកើតចេញពីអាកត្តាចម្បងខាងលើនោះឯង
បើមាន គជប មួយឯករាជ្យ និង ស្អាតស្អំពិតប្រាកដ
នោះភាពប្រករតីទាំងងស់មិនកើតមានឡើង
ឡើយ ។

ម្យ៉ាងវិញទៀត ការដែលគណៈបក្សកាន់អំណាច និង គជប (មេចោរ និង កូនចោរ) បដិសេធមិន
ព្រមរៀបចំគណៈកម្មការចម្រុះឯករាជ្យមួយតាម
ការស្នើរបស់គណៈបក្សជំទាស់ "សង្រ្គោះជាតិ" នៅពេលនេះ ក៍ជាភាពមិនប្រក្រតីមួយដែរ ។

ដូច្នេះ យើងខ្ញុំក្នុងនាមជាជនជាតិខ្មែរអាមេរិកាំង
សូមឲសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ
និង សហគមអន្តរៈជាតិ ចាត់វិធានការផ្លាស់ប្តូរ
គជប ឬ ត្រូវតែបង្កើតគណៈកម្មការចម្រុះឯករាជ្យ
មួយដែលស្នើឡើងដោយគណៈបក្ស "សង្រ្គោះ
ជាតិ" ឲបាន ទើបអាចរកយុត្តិធម៌ជូនប្រជាពល
រដ្ឋខ្មែរបាន ។ បើពុំនោះទេ ប្រជាពលរដ្ឋខ្មែរ
ដែលស្រឡាញ់លទ្ធិប្រជាធិបតិយ្យទាំងអស់ ប្រ
កដជាមិនសុខចិត្តឡើយ ។

សូមអរគុណទុកជាមុន ។





មានតែវិធីដែលខាងកណៈបក្ស សង្រ្គោះជាតិ ស្នើ
ឡើងតែប៉ុណ្ណោះ ដែលអាចទទួលបាន ។ មានតែ
វិធីមួយហ្នឹងគត់ដែលអាចរកយុត្តិធម៌ជូនដល់ឆ័ន្ទៈ
របស់ប្រជាពលរដ្ឋខ្មែរបាន ។

បើខាងគណៈបក្សកាន់អំណាចមិនហ៊ាន និង មិន ព្រម
រដ្ឋ

​ ​

Anonymous said...

ah neak srae s'ei kor AMERIC dae