យ៉ាងណាក៏ដោយ ការមិនដោះស្រាយទៅតាមសំណើរបស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោក គួយ ប៊ុនរឿន បញ្ជាក់ថា បានប៉ះពាល់ទៅនឹងចំនួនអាសនៈរបស់ខ្លួន ព្រោះសន្លឹកឆ្នោតមិនបានការមានរហូតដល់ជាង៤ពាន់សន្លឹក។ បើតាមលោក គួយ ប៊ុនរឿនគណបក្សសង្គ្រោះជាតិត្រូវការតែជាង៣ពាន់សន្លឹកតែប៉ុណ្ណោះ ដើម្បីទទួលបានកៅអីទី៣ ក្នុងមណ្ឌលខេត្តសៀមរាប៕
ការបើកកញ្ចប់សុវត្ថិភាព«ក» កាលពីថ្ងៃអាទិត្យទី២៥ សីហា។ Siv Channa/RFI |
អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 30 សីហា 2013
ដោយ ស៊ុន មេសា rfi
នៅព្រឹកថ្ងៃសុក្រទី៣០ សីហានេះ គឺជាលើកទី៣ហើយ ដែលក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកកញ្ចប់សុវត្ថិភាព “ក” ចំនួន១២ ការិយាល័យ នៅមណ្ឌលខេត្តសៀមរាប។ លទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាពទាំងនោះ មិនមានតួលេខប្រែប្រួលខុសគ្នាពីលទ្ធផលដែលប្រកាសកន្លងមក គួរឱ្យកត់សម្គាល់នោះទេ។ តែយ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិ បានអះអាងថា ការបើកកញ្ចប់សុវត្ថិភាព “ក”នៅថ្ងៃនេះ មិនបានឆ្លុះបញ្ចាំងពីពាក្យបណ្តឹងរបស់គណបក្ស ដែលបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យបើកនៅចំនួន២០០ការិយាល័យ។
ដំណោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនបានឆ្លុះបញ្ចាំងពីបណ្តឹងរបស់គណបក្សសង្គ្រោះជាតិនោះទេ។ នេះបើតាមកាអះអាងរបស់លោក គួយ ប៊ុនរឿន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានប្រាប់អ្នកសារព័ត៌មាន នៅក្រោយការបើកកញ្ចប់សុវត្ថិភាព “ក” នៅទីស្នាក់ការ គ.ជ.ប ព្រឹកថ្ងៃសុក្រទី៣០ សីហានេះ។
លោក គួយ ប៊ុនរឿន បានអះអាងថា គោលបំណងនៃបណ្តឹងរបស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តសៀមរាប មាន៣៖
គឺទី១ ស្នើឱ្យមានការបោះឆ្នោតឡើងវិញ ចំនួន១៦ការិយាល័យ។
ទី២ ស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតមិនបានការ ចំនួន២០០ការិយាល័យ និងផ្តល់សុពលភាពឡើងវិញ។
និងទី៣ ផ្ទៀងផ្ទាត់សន្លឹកឆ្នោតចំនួន ៧៥ការិយាល័យ។
តែផ្ទុយទៅវិញ ក្រុមប្រឹក្សាធម្មនុញ្ញបានត្រឹមសម្រេចឱ្យបើកតែ ១២ការិយាល័យតែប៉ុណ្ណោះ ដែលលោក គួយ ប៊ុនរឿន ពន្យល់ថា ជាការមិនឆ្លុះបញ្ចាំងពីកំណត់ហេតុដែលក្រុមប្រឹក្សាធម្មនុញ្ញបានសាកសួរមន្ត្រីគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ ជាលទ្ធផលនៃការបើកកញ្ចប់ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតទាំង១២ការិយាល័យនោះ មិនមានតួលេខប្រែប្រួលអ្វីដែលប៉ះពាល់ដល់លទ្ធផលនៃអាសនៈរបស់គណបក្សប្រជាជនកម្ពុជា និងគណកប្សសង្គ្រោះជាតិនោះទេ។ ប៉ុន្តែ គេកត់សម្គាល់ឃើញថា ក្នុងចំណោម១២ការិយាល័យនោះ មានកញ្ចប់សុវត្ថិភាព “ក” ៧ការិយាល័យ ត្រូវបានបើកចំហរ។ ភ្លាមៗ ក្រោយការបើកកញ្ចប់សុវត្ថិភាព “ក” នោះ តំណាងក្រុមប្រឹក្សាធម្មនុញ្ញមិនបានពន្យល់បកស្រាយលើការអះអាងរបស់គណបក្សសង្គ្រោះជាតិនោះទេ។
បើតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប នៅខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈ ទល់នឹង ២អាសនៈរបស់គណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ឱ្យដឹងដែរថា ការបើកកញ្ចប់សុវត្ថិភាព នៅមណ្ឌលខេត្តសៀមរាបនៅព្រឹកនេះ ដែលបានចាប់ផ្តើមតាំងពីម៉ោងប្រមាណជា ៨ និង៣០នាទីព្រឹកនោះ ហៀបនឹងផ្អាកការពិនិត្យលើការិយាល័យទាំង១២នោះទៅហើយ ខណៈដែលគណបក្សសង្គ្រោះជាតិ ដែលមាន លោកគួយ ប៊ុនរឿន ជាតំណាង បានជជែកយ៉ាងតឹងតែងថា ការពិនិត្យនៅថ្ងៃនេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់គណបក្សលោក។
ប៉ុន្តែ ក្រោយពីមានការអន្តរាគមន៍តាមទូរស័ព្ទរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមកកាន់តំណាងក្រុមប្រឹក្សាធម្មនុញ្ញរួចមក តំណាងក្រុមប្រឹក្សាដែលមានសម្តេចនរោត្តម ចក្រពង្ស លោកស្រី ចែម វិជ្ជរ៉ា និងលោក ពិត តាំងសាន នោះ ក៏បានបញ្ជាឱ្យបន្តការពិនិត្យនេះជាបន្ត។
យ៉ាងណាក៏ដោយ ការមិនដោះស្រាយទៅតាមសំណើរបស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបានលោក គួយ ប៊ុនរឿន បញ្ជាក់ថា បានប៉ះពាល់ទៅនឹងចំនួនអាសនៈរបស់ខ្លួន ព្រោះសន្លឹកឆ្នោតមិនបានការមានរហូតដល់ជាង៤ពាន់សន្លឹក។ បើតាមលោក គួយ ប៊ុនរឿនគណបក្សសង្គ្រោះជាតិត្រូវការតែជាង៣ពាន់សន្លឹកតែប៉ុណ្ណោះ ដើម្បីទទួលបានកៅអីទី៣ ក្នុងមណ្ឌលខេត្តសៀមរាប៕
2 comments:
គណបក្ស សង្រគោះជាតិ ពិតជាតិចាញ់ល្បួង
ពួកក្រុងក្បត់ជាតិយ៉ាងច្បាស់។ហេតុអ្វីមិនសើររើ
ភ្លាមៗក្រោយការបោះឆ្នោត ចាំទុករហូតដល់
ក្រុមចោរមានវិធី ទើបលោកមានបណ្ដឹង!
ដល់ចឹងទៅ រាល់កំហុសគឺ គណបក្សសង្រ្គោះ
ជាតិ ជាអ្នកទទួលខុសត្រូវនូវរាល់បណ្ដឹង ដែល
ខ្មែរយើងទម្លាប់ថា ទទួលថ្មបាក់៕
50+1 kill Sam Raisy no power for 55 seats/ let see ranarid 58 seat 1st prime minister? 1993, 26 seat head of the house.
hun sen 47seats 2nd prime minister,but sam raisy 55seats no power not 2/3 ,but sam raisy change to 50+1 kill Ranaridd and now kill himself ???? who we blame to? Sam Raisy himself give big power to Hun Sen?
French give Khmer land Kampuchea khrom kok trol to Youn, Now Sam Raisy,French give power to Hun Sen ,Youn???
My opion,Sangkhum Khmer Niyum?
Post a Comment