ឆ្ងល់ ទឹកជំនន់នៅឯព្រះវិហារ និងកំពង់ចាម នោះទេ ចុះហេតុអីយក៏រដ្ឋាភិបាលយករថពាសដែក មកការពារទឹកជំនន់ នៅភ្នំពេញឯណេះវិញ ? ឬក៏ជាជំនាញកុហកប្រកបដោយវិជ្ជាជីវៈរបស់រដ្ឋាភុបាល ?
ដោយ៖ ញ៉ែត ស្រីពៅ និងដួង សុខា | ថ្ងៃព្រហស្បតិ៍ ទី15 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន VOD
ស្រូវកសិករប្រមាណជាង ១០០ហិកតា ស្ថិតក្នុងភូមិស្វាយព្រៃ និងភូមិសាំងជ្រៃ
ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម រងការខូចខាតទាំងស្រុង
ដោយសារជំនន់ទឹកភ្លៀង តាំងពីក្រោយការបោះឆ្នោតមក។
មេភូមិស្វាយព្រៃ លោក លឹម លឿង ប្រាប់VOD នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះថា
ភ្លៀងធ្លាក់ជាច្រើនថ្ងៃមកនេះ បានបំផ្លាញពូជស្រូវរបស់ពលរដ្ឋ
និងផ្លូវលំក្រាលគ្រួសក្រហម ចំនួនពីរខ្សែរងការខូចខាតទាំងស្រុង
៖ "ពិបាកហ្នឹង អត់ស្រូវពូជធ្វើទៀត ពូជវាសាបព្រួសអស់ទៅ
ហើយដល់ពេលទឹកលិចទៅអស់ប្រដោយ ពិបាកណាស់ ពិបាកអារឿងធ្វើដំណើរហ្នឹង ក៏ពិបាក
ផ្លូវចាក់គ្រួសហ្នឹងវាខូចខាតទាំងស្រុងហ្មង"។
ពលរដ្ឋម្នាក់នៅភូមិស្វាយព្រៃ លោក ហ៊ុន ហាង មានប្រសាសន៍ថា ពលរដ្ឋនាំគ្នាត្អូញត្អែរអត់ស្រូវពូជ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់តាំងពីថ្ងៃបោះឆ្នោត។ ទឹកជំនន់បំផ្លាញសំណាប និងស្រូវទើបព្រួស បណ្តាលឲ្យពលរដ្ឋមួយចំនួនចាកចេញពីស្រុក ដើម្បីទៅស៊ីឈ្នួលគេ ៖ "ទឹកទន្លេមកលិចទៅ ហើយធ្វើឆ្នាំទៅនេះធ្វើបានតិច ដល់ឆ្នាំនេះ ហើយអញ្ចឹងទៅដើររកពួកប្រជាពលរដ្ឋនៅកន្លែងខ្ញុំហ្នឹង ដើររកជួលគេ ខ្លះទៅប្រទេសថៃ ខ្លះដើរទៅស្រុកគេទៅ បន្ទាប់មកទិញស្រូវពូជហ្នឹងព្រួស
ដល់ព្រួសទៅលិចអស់ទៀតទៅ ឥឡូវនាំគ្នាដើរស៊ីឈ្នួលគេទៀតទៅ លិចដែរ កន្លះខែហើយ
ដែលភ្លៀងជាប់សារមុននឹង ភ្លៀងលិចគ្រាប់ស្រូវហ្មងនៀក លិចទាំងគ្រាន់ស្រូវហ្មង
ព្រួសរួចភ្លៀងជំនន់មកលិច"។
នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍ថា តំបន់នោះទទួលរងផលប៉ះពាល់ច្រើនជាងគេទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។ លោកអះអាងថា អាជ្ញាធរបានត្រៀមបម្រុងស្រូវពូជរួចហើយ សម្រាប់ជួយប្រជាពលរដ្ឋ ៖ "ស្រុកបាធាយហ្នឹង វាអាចខូចខាតជាងគេ រាំងស្ងួតក៏វាពាក់ព័ន្ធនឹងស្រុកបាធាយ អាទឹកឡើងមកក៏វាកល់នៅស្រុកបាធាយដែរ
ខាងអាជ្ញាធរហ្នឹងគាត់ដឹងហើយ ថាត្រូវទាក់ទងទៅមន្ទីរកសិកម្ម
ដើម្បីយកស្រូវពូជស្រូវអី បន្ថែមថ្មីអីយ៉ាងម៉េចៗហ្នឹង
គឺថាយើងបានត្រៀមបម្រុងហើយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ"។
កាលពីថ្ងៃពុធម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែសីហានេះ ប្រទេសកម្ពុជាទទួលឥទ្ធិពលពីព្យុះទី១១ ឈ្មោះ UTOR ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រសួងក៏អំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាកសិករ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដើម្បីមានវិធានការរក្សាទឹកទុក សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល៕
សូមសរសេរមកកាន់ កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com
7 comments:
This is exactly what the outsiders wanted us to do like 'making khmers kill khmers' and then, will blame on victims who killed victims. Both VC and Chinese are responsible for our khmers'downfall for the least 4 hundred years now and still continuing to do so. They have infiltrated their armies and armed forces in every head department and we khmers are their slaves.
It is time for us khmers to learn to make our own decission. I urge all armed forces to listen to our real elected leader Sam Rainsy and turn against this criminal leader of the CPP because this group is being controlled by this mafia group of leadership style. So, it is time to wake up and see the truth for the truth will set us free. It is better to go for 'dying to live than living to die' e.g every nation has to have its own state of sovereignty, otherwise, we will have nothing left to depend on.
Hun Sen must go, end of the story!
ដូចយើងដឹងស្រាប់ហើយ ពួក CPP ចេះឣាក្បួនភ ពី ខ្មែរក្រហម ដូចនេះ វាយ៉ាប់ដូចតែគ្នា ។
កាលបានឃើញរថទេះតង់ចំបាំង និងរថក្រោះបែប
នេះធ្វើឲ្យខ្ញុំនិកឃើញសម័យមុនថ្ងៃ១៨ ខែមិនា ឆ្នាំ
១៩៧០។ នៅក្នុងប្រវត្តិសាស្រ្តនេះយុវជន+យុវនារី
ខ្មែរធ្លាប់ឭនិងប្រហែលជាធ្លាប់អានខ្លះៗដែរទៅតាមការអាននិសរសេរនៃអ្នកនយោបាយឈ្នះៗៗៗៗ
នៃក្រុមម្ខាងៗ,តែធាតុពិតនៃប្រវត្តិសាស្រ្តនោះពុំ
ទាន់ទទួលយកបានទាំងអស់គ្នានៅឡើយទេ ...
ព្រោះអ្វី? ខ្ញុំបាទសូមមិនអត្ថប្រែទេ,តែសូមឲ្យអ្នក
អានជួយពិចារណាថា ហេតុអ្វីបានជារាជរដ្ឋាភិ បាលខ្មែរសព្វថ្ងៃព្រមទទួលសងបំណុលអាមេរិកាំង ជំនាន់សង្រ្គាមពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ដល់
ឆ្នាំ១៩៧៥ដោយគ្មានការសួរនាំពីដំណាសពលរដ្ឋ
...ដើម្បីកុំឲ្យឃ្លាតពីការចងចាំរបស់ខ្ញុំចង់ចែកជូន
យុវជន+យុវនារីជំនាន់នេះ និងសុំជំរាបបងប្អុនថា៖
កាលជំនាន់នោះមានបាតុកម្មទូទាំងខែត្រក្នុងប្រទេសខ្មែរ ហើយញា្តតិតវ៉ាបានទៅដល់ដំណាងរាស្រ្តៗ
ក៏កោះប្រជុំសភានៅថ្ងៃទិ១៨ ខែមិនា ឆ្នាំ១៩៧០។
ដូចគ្នានេះក៏មានកងរថក្រោះ+រទោះតង់ចំបាំងពទ្ធ័
នៅមន្ទីររដ្ឋសភាដូចគ្នា,តែដោយសភាបើកកកាយ
ហេតុផលជាក់លក្ខ ធ្វើឲ្យកងទ័ពទាំងនោះគាំទ្ររដ្ឋា
ភិបាលក្នុងទិសដៅប្រឆាំងនិងចោរឈ្លានពានយួន
យៀកកុងតៀកណាមខាងជើង។ ដូច្នេះសុំយុវជន+
យុវនារី និងបងង្អូនខ្មែរគិតថា ឯករាជ្យ+សេរីភាព+
យុត្តិធម៌មិនមែនបានមកដោយការសំពះអង្វរទេ..
យួនឈ្លានពានគេហ៊ានបូជាជីវិតសំរាប់កូនចៅគេ
ខ្មែរក៏មិនត្រូវឲ្យយួនចងដៃយកទៅសំឡាប់បាន ដោយ ងាយៗតទៅទៀតបានដែរ៕
ពីខ្មែរអ្នកស្រឡាញ់សេរីភាព
ĆÂḾ ÔÑ SÂṂĐÊĆḤ ĐÊĆḤÒ ḤÙŃ SÈŃ 3ÔÔÔ!!!
AH XEN WHY DON'T YOU FLEX MILITARY MUSCLE ON AH YOUN AH KADOY? WHY ON INNOCENT KHMER PEOPLE WITHOUT ANY WEAPON? AH COWARD
សន្ទុសនៃការទាមទារកយុត្តិធ៌ម ត្រូវតែចេញជារូបរៀង ដោយមិនអាចបង្អង់បានទៀតទេ!
មិនត្រូវអូសបន្លាយពេលវេលា ឲ្យម្ចាស់ឆ្នោតអស់សង្ឃឹមបានឡើយ!
វិប្បត្តិនៃការរៀបចំការបោះឆ្នោត ត្រូវតែមានតំណោះស្រាយដោយ យុត្តិធ៌ម!
ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ បរទេសកំពុងតែមើលមកឃើញ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគតល្អបានទេ!
អារង្សី និងអាខា បានតែខាងញុះញង់ អោយគេធ្វើបាតុកម្ម តែពេលមានអាសន្នពួកវាដាក់ មេប្រូចចោលស្រុកទៅសំងំសុខសុីឈ្នួលបេះប៉ោមនៅអាមេរិក រឺបារាំងបាត់ ៕ពួកអាភ្លើជ្រួលជ្រើមតាមការញុះញង់ របស់វាទាំង២ ចាំតែងាប់ដូចខ្មោចឆ្កែ
Post a Comment