............................
ដោយ៖ លោក ស៊ុន ណារិន | ថ្ងៃសុក្រ ទី9 ខែសីហា ឆ្នាំ2013, ម៉ោង 06:32 AM VOD
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក អំពាវនាវយ៉ាងទទូចឲ្យកងកម្លាំងប្រដាប់អាវុធ រក្សាជំហរអព្យាក្រិត្យដើម្បីកសាងជំនឿចិត្តជូនប្រជាពលរដ្ឋនិងជាម្ចាស់វាសនាប្រទសជាតិ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា មានការចល័តកម្លាំងប្រដាប់អាវុធពីតំបន់មួយទៅតំបន់មួយ និងចូលមកកាន់រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ រហូតដល់នាំគ្នាទិញស្បៀងអាហារបម្រុង ព្រោះខ្លាចមានការប៉ះទង្គិចដោយអាវុធក្នុងពេលមួយ។
សេចក្តីអំពាវនាវ មានឈ្មោះប្រជាពលរដ្ឋប្រមាណ៥០នាក់ ដែលកំពុងរស់នៅប្រទេសផ្សេងគ្នា ដូចជានៅសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ស្វីស អូទ្រីស ន័រវេស្ស ហូឡង់ និងបែលហ្សិកជាដើម។
សេចក្តីអំពាវនាវ ចេញផ្សាយនៅថ្ងៃទី០៧ខែសីហា ឲ្យដឹងថា ការចល័តទ័ពនេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃនាពេលកន្លងមក មានការភ័យខ្លាចទ្វេដង ហើយការជឿទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើមន្ត្រីកងកម្លាំងប្រដាប់អាវុធជាអ្នកការពារនូវសន្តិសុខ ស្ថិរភាពសង្គម ជូនពលរដ្ឋ និងប្រទេសជាតិ ក៏បានបាត់បង់ខ្លាំងៗផងដែរ។ សេចក្តីអំពាវនាវបញ្ជាក់ថា បើទោះជាលទ្ធផលបោះឆ្នោត គណបក្សណាឈ្នះក៏ដោយ ក្នុងសង្គមប្រជាធិបតេយ្យ គេមិនដែលធ្វើការផ្លាស់ប្តូរតួនាទីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានជំហរអព្យាក្រឹត្យ បំពេញនូវតួនាទីការពារទឹកដី និងប្រជាពលរដ្ឋនោះឡើយ។
សេចក្តីអំពាវនាវ ទទូចឲ្យកម្លាំងប្រដាប់អាវុធ រក្សានូវជំហរអព្យាក្រឹត្យ ឯករាជ្យរបស់ខ្លួន ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ ដោយមិនយកតួនាទីទៅបម្រើអ្នកនយោបាយណាមួយឡើយ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ មានប្រសាសន៍ថា ការអំពាវនាវ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ឬសាធារណៈជន តែកងកម្លាំងប្រដាប់អាវុធទាំងអស់សុទ្ធតែអព្យាក្រឹត្យ ដែលសម្រាប់ត្រៀមការពារប្រទេសជាតិ និងប្រជាពលរដ្ឋ។
អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដែលអាជ្ញាធរ ឬថ្នាក់ដឹកនាំ ដែលបាន ពង្រាយកម្លាំងទ័ពប៉ុន្មានថ្ងៃនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះថាមិនមានការបញ្ជាក់ពីមូលហេតុ។ លោកថា ដើម្បីបញ្ចប់ការភិតភ័យនេះ អាជ្ញាធរគួរតែជម្រាបដល់សាធារណៈជម្រាបឲ្យដឹងថា ដាក់ដើម្បីអ្វី មានចំនួនប៉ុន្មាន និងនៅកន្លែងណាខ្លះ ដើម្បីឲ្យពលរដ្ឋមានជំនឿ។
កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៣នេះ កងយុទ្ធពលខេមរភូមិន្ទដែលច្បាប់កំណត់ថា ជាអ្នកការពារជាតិ ការពាររាជបល័ង្គ និងការពារប្រជាជនខ្មែរនោះ ត្រូវបានគេបង្គាប់ឲ្យស្បថបន្ថែមទៀត ឲ្យការពារក្រុមគ្រួសារ និងតំណែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាមវីដេអូ បង្ហោះតាមប្រព័ន្ធអ៊ិនធើណេត ឲ្យដឹងថា កាលពីថ្ងៃទី៧ខែសីហា កងយុទ្ធពលខេមរៈភូមិន្ទមួយក្រុម ត្រូវបានគេនិយាយនាំមុខឲ្យស្បថ សច្ចាប្រណិធាន ៦ចំណុច ដូចជា ប្តេជ្ញាការពារ រាជបល័ង្គ ការពារបូរភាពទឹកដី ជាពិសេសការពារក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងទប់ស្កាត់ការធ្វើបាតុកម្មទម្លាក់ពីអំណាច។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស បានអំពាវនាវឲ្យកងទ័ព កងកម្លាំងប៉ូលិស និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីការពារជ័យជម្នះ និងជំរុញឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលឲ្យទាល់តែបាន។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋមួយចំនួន និងសមត្ថកិច្ចប្រចាំខេត្តកំពង់ចាម បានប្រទះឃើញការចល័តរថពាសដែក និងទាហាន ប្រមាណជាង២០គ្រឿង ឆ្លងតាមខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន កំពុងព្រួយបារម្ភពីសុវត្ថិភាព ក្រោយការបោះឆ្នោត។ ចំណែកនៅរាជធានីភ្នំពេញ គេសង្កេតឃើញមាន ការដឹកបន្លាលួស ជាបន្តបន្ទាប់ ដែលជាសញ្ញាទុកប្រឆាំងនឹងបាតុកម្ម៕
3 comments:
ទង្វើដ៏ថោកទាំងឡាយរបស់ ជនផ្ដាច់ការ គឺមាន
គោលបំណងតែម៉្យាង ដើម្បីបំភ័យដល់សកម្មជន
និងប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជា
ធិបតេយ្យដែលបានបោះឆ្នោតគាំទ្រគណបក្ស
សង្រ្គោះជាតិដើម្បីឱយមានការផ្លាស់ប្តូរនាពេល
កន្លងមក កុំឱ្យធ្វើមហាបាតុកម្មប្រឆាំងនឹភាព
មិនប្រក្រតីដែល ក្រុមអា គ.ជ.ប បានសំដែង
ល្ខោនដើម្បីលួចសន្លឹកឆ្នោតពីគណបក្សសង្រ្គោះ
ជាតិឱ្យទៅគណបក្សកាន់អំណាច៕
អាឆ្កែឆ្កួតប៉ារីស Siphanneth K'Ek 5:21 PM
ថា ខ្លួនវា ពូកែជញ្ជក់ក្តអាសម រង្ស៊ី បំផុត ក្នុង លោក ប៉ុន្តែ ធាតុពិត...xxx69 ជា ឈ្មោះសំងាត់ របស់វា សំរាប់ ទទួលបញ្ជាជញ្ជក់ក្ត ពីអាសម រង្ស៊ី និង អាហ៊ុន សែន
https://xxx.facejrook.com/photo.porn?fbid=572805132766369&set=pb.435746146472269.-2207520069.1375954569.&type=3&theater
Siphanneth K'Ek
ឆ្កែឆ្កួតប៉ារីស
Do not believe CPP is a winner of Election because all the medias, Telecommunications and Information Ministry Dept. (controlled by corrupted and alcoholic Mr. Wisky Kanharith "Yuon/Vietnamese CPP crooked official", Education Dept (controlled by Vietnamese Crooked Official Ms. Vietcong Men Sam On), and Cable TVs (owned by Hun Sen's daughter Hun Mana and Vietnamese/CPP crooks) are controlled and owned by the Communist CPP (Cambodian "Communis" People Party) along with their communist Vietnamese corrupted officials "Hun Sen's Vietnamese bosses" and illegal business advisers "Hun Sen's illegal Vietnamese Business Advisers" from Hanoi, Vietnam. Those CPP corrupted officials, illegal Vietnamese "Yuon" business advisers for Hun Sen and other CPP and Vietnamese crooks and criminals in Cambodian Government Affairs in Phnom Penh have declared and announced the fake results of winning elections without proper counts and because of illegal Vietnamese voters, frauds, irregularities, no free and fair election, CPP-Owned National Election Committee "NEC" and CPP corrupted money "coming from illegal sales of Cambodian lands, forested-timbers, natural resources of Cambodian State. CPP are very bad and corrupted. All News coming from CPP controlled medians and Information Ministry are not reliable, true. Every news and announcement from CPP are fake because of Vietnamese dog Hun Sen who is controlled by his evil Vietnamese bosses (like Viet PM Dung) and followed the footstep of evil Ho Chi Minh into the bad dream of reality and nightmare."
We don't think CPP won the election because of the result of CPP with 68 seats and CNRP with 55 seats. There is no transparency of voting counts, but cheating, voting buying, CPP threats to Cambodian people's lives, intimidation, irregularities, CPP-Owned Medias/TVs and Telecomm., and more. Again, CPP did not or have not won the election. CNRP is a winner with 63 seats and CPP with 60 seats even though the NEC is not independence because of CPP control over NEC and corruptions or by military bodyguards and polices provided by his Vietnamese partners in Hanoi like PM Dung of Communist Vietnam.
Opposition Parties like CNRP, KAPP, FUNCIPEC, CLD, etc., do not own any medias, cable TVs, information ministry dept., education detp., but only CPP.
That is why the fake information has been announced by corrupted and crooked CPP officials of Hun Sen, that CPP won.
Again and again, Yuon/Vietnamese CPP of Vietnamese Installed Prime Minister Hun Sen LOST the election on July 28, 2013 and CNRP of Mr. Kem Sokha and Mr. Sam Rainsy WON the election with 63 or more seats vs 60 or less seats with vote fraud and irregularities.
So, please don't believe CPP Medias/Cable TVs announcement and News because CPP Officials are misleading the information and medias in Cambodia.
CPP is a loser of all time.
Khmer Yeurng
Post a Comment