Monday, August 19, 2013

ពលរដ្ឋ​មួយ​ចំនួន​កាន់​តែ​ភ័យ​ខ្លាច​ចំពោះ​ការ​បន្ថែម​រថពាសដែក

សកម្មភាព​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ តាម​បណ្ដោយ​មហា​វិថី​ព្រះមុនីរ៉េត នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
 
កង​កម្លាំង និង​អាវុធ​យុទ្ធភណ្ឌ​ជាច្រើន ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ ក្រោយ​ការ​បោះ​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នោះ។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ។
ដោយ យ៉ង ចាន់តារា 2013-08-17 RFA
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​កន្លង​មក បាន​អះអាង​ថា សកម្មភាព​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​សង្គម ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​រឹត​តែ​ព្រួយ​បារម្ភ បន្ទាប់​ពី​រថក្រោះ​ជាច្រើន​គ្រឿង​ទៀត ត្រូវ​បាន​បញ្ជូន​មក​ក្រុង​ភ្នំពេញ។
ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សម្ដែង​អារម្មណ៍​កាន់​តែ​ភ័យ​ខ្លាច បន្ទាប់​ពី​យុទ្ធភណ្ឌ​យោធា មាន​ដូច​ជា រថក្រោះ​ជាដើម​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីក្រុង​ភ្នំពេញ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ តាម​ផ្លូវ​ជាតិ​លេខ​៤ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា។
ហេតុការណ៍​បញ្ជូន​រថក្រោះ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​នេះ កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​ព្រះសង្ឃ បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បួង​សួង​សុំ​សុខ​សន្តិភាព និង​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៣។

អាជីវករ​ម្នាក់​ឈ្មោះ សុខា រ៉ែន បាន​ថ្លែង​ថា ការ​បន្ថែម​យុទ្ធភណ្ឌ​យោធា​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ពី​បញ្ហា​ សុវត្ថិភាព ជា​ពិសេស ចំពោះ​កូន​របស់​អ្នកស្រី។ អ្នកស្រី​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ ជា​ជាង​ការ​ប្រើ​កម្លាំង​ទ័ព​មក​បំភិត​បំភ័យ​ពលរដ្ឋ។
ចំណែក​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អតីត​អនុសេនីយ៍ឯក និង​ជា​គ្រូ​បង្ហាត់​កង​អង្គរក្ស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឱ្យ​ដឹង​ថា ការ​ចល័ត​កម្លាំង​ទ័ព​លើក​នេះ ហាក់​ដូច​ជា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​ត្រៀម​មុន​រដ្ឋ​ប្រហារ​ ឆ្នាំ​១៩៩៧ និង​ការ​បង្ក្រាប​លើ​ហ្វូង​បាតុករ​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ក្រុង​ភ្នំពេញ។ លោក​ក៏​បាន​បញ្ជាក់​ថា លោក​កាន់​តែ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន ខ្លាច​ក្រែង​ជាន់​ដាន​កាល​ពី ១៥ និង ១៦​ឆ្នាំ​មុន។
យ៉ាង​ណា​មិញ លោក​បាន​អំពាវនាវ​ឱ្យ​អ្នក​ដឹក​នាំ​នយោបាយ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ជៀសវាង​ឱ្យ​បាន​នូវ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​រូបភាព។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការពារ​ជាតិ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ បើ​តាម​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី៨ សីហា កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​មិន​មាន​បំណង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ គឺ​ជា​ភារៈ​ដែល​ត្រូវ​រក្សា​សន្តិសុខ​ក្រោយ​ការ​បោះ​ឆ្នោត។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ព័ត៌មាន​នៃ​ការ​បន្ថែម​យុទ្ធភណ្ឌ​យោធា មក​កាន់​រាជធានី​ភ្នំពេញ។ លោក​បាន​ថ្លែង​ថា វា​មិន​មែន​ជា​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​សភាពការណ៍​កាន់​តែ​តានតឹង​ទៅ​វិញ។
យ៉ាង​ណា​ក៏​ដោយ លោក​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឱ្យ​ភាគី​នីមួយៗ ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​គាំទ្រ​ឱ្យ​មាន​អាជ្ញា​កណ្ដាល​ឯករាជ្យ​មួយ ដើម្បី​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ដែល​មិន​មែន​ជា គ.ជ.ប។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដល់ «អាជ្ញាធរ ​គ្រប់​ថ្នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ជូន​ពលរដ្ឋ ដោយ​មិន​មាន​ការ​រើសអើង​ខាង​នយោបាយ និង​ត្រូវ​លុប​បំបាត់​ឱ្យ​បាន​ដាច់​ខាត​នូវ​ភាព​អសកម្ម​នានា»។  ខ្លឹម​សារ​នៃ​សេចក្តី​ណែនាំ​នោះ ក៏​បាន​បញ្ជាក់​ទៀត​ថា «អាជ្ញាធរ ​គ្រប់​ថ្នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ប្រមូល​ឱ្យ​បាន​កម្លាំង​សរុប​របស់​ប្រជាពលរដ្ឋ ដើម្បី​ទ្រទ្រង់​ស្ថិរភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់​នៅ​តាម​មូលដ្ឋាន​នី​មួយៗ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

13 comments:

Anonymous said...

ប្រហែល ជាអាមេដឹកនាំយួន និង អាយ៉ងបំរុង
សម្លាប់ខ្មែរឱ្យដាច់ពូជទេដឹង!

Anonymous said...

These troops will turn their guns to ah Hun Sen's head!!!

Anonymous said...

What we have to fear is fear itself.

Anonymous said...

Change! Change! Change!

Last chance for saving Cambodia and Cambodian from Indochina Federation.

Millions of Khmer out on the streets as a massive demonstration, We all can change.

Change from Ho Chi Minh CPP to the national rescue party.

Anonymous said...

Change! Change! Change!

Change from Ho Chi Minh CPP to the national rescue party.

Change! Change! Change!

Change to end Khmer tear, Khmer suffering and misery under the so-called Hun Sen regime or also known as Ho Chi Minh CPP

Last chance for saving Cambodia and Cambodian from Indochina Federation.

Last chance to save Angkor Wat from yuon Hanoi occupation.

Millions of Khmer out on the streets as a massive demonstration, We all can change.

All Khmer united, We all can do it.

Anonymous said...

The 2nd Pol Pot is just beginning in Cambodia now. This time we Khmers are knowing who had killed Khmer during Pol Pot regime and who will kill Cambodian against.

Anonymous said...

I can't wait for Cambodia to fall again.

Your Neighbor

Anonymous said...

To " your neighbour"
If Cambodia fell into trouble, You,"Your neighbour", you would be next. ( I'd advise you, never wish neighbour misfortune ).

Anonymous said...

Just throw the 1 liter of gasoline inside that truck. then they all would burn.

Anonymous said...

Looks like Khmers Kill Khmers (KKK).

Once he was a killer, he is trying to do so. This time may be really tough for Mr. Dick head to stay in the power.

Digg the whole entire root and throw them all into Mekong river to meet Ong Ho City.

Anonymous said...

​​​​​​​​អស្ចារ្យមែន​កុម៉្មង់របស់​​​​​​​​ 6:17 AM តើ អ្នកណា
ជាឃាតករពិត នៃជនរងគ្រោះជិតពីរលាននាក់?
គឺអាពួកចោរហារយ ដែលជាឪខ្មែរក្រហមនេះ
ហើយ រួចវាបន្តសម្លាប់រហូតទាល់តែដាច់ពូជខ្មែរ
នៅសេសសល់ នឹងក្លាយទៅជាជនជាតិភាគ
ដែលរស់ក្នុងប្រទេសខ្លួន​តែគ្មានសិទ្ធិអ្វីទាំងអស់!
សរុបមកគឺមិនខុសពីកម្ពុជាក្រោម ដែលយួន
បានលេបយកនោះឡើយ៕

តើជាកំហុសអ្នកណាចំពោះការបាត់បង់កម្ពុជាក្រោម
និង ការបាត់បង់កម្ពុជាបច្ចុប្បន្ន?មើលទៅប្រហែល
គ្មានអ្នកដឹកនាំខ្មែរណាក្លានឆ្លើយនឹងសំណួរនេះទេ!

Anonymous said...


We have nothing to lose but Hun and dynasty have everything to lose. Cambodia belongs to Cambodians, not the Hun dynasty. We must fight for what is rightfully ours. I urge all armies and armed forces to help our unarmed protesters, e.g please turn the guns onto those who order to harm them because they are unarmed and need to be protected. If you recieve message through mobile phone, please refuse to take such order and please raise up the white flag to let our people know that you are not going to harm them but as their friendly service.

All personal armed forces must listen to our newly elected leader Sam Rainsy's and Kem Sokha's order only, once the good job is done, you will be one of the top commanders of state, will gain as a 5 stars general, as there will be, no good deed is hidden, please be our heroes and not zero. It is better to go for dying to live, than living to die, really. Because if the good do nothing the evil will win for sure.

Please don't let history repeats itself, 'United we stand and divided we fall' Chinese proverbs.

Anonymous said...

គណបក្សសង្គ្រោះយួន,តាមតុគុយទាវ,
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន,
ក្រោមដំបូល រាជរដ្ឋាភិបាលចោរ តែមួយ
ស៊ីពេលយូរ....ចុយម្រ៉ាយ!

អាអាចម៍អុកដំទណ្ឌិតសម រង្ស៊ីរួញពងក្រអឺតក្រទម អាកឹម​ សុខា ប្រជាភិថុត
ឡេមឡឺម,ក្រុមជនក្បត់ជាតិ,
ស៊ីឈ្នួលដើរតួជាឆ្កែខ្ញុំយួន ក្រោមការចុះញ៉ម និងកក្តាន់អាស្វា Hai Phúcហ៊ុនសែន!

ធ្វើជា(មហាត)បាតុកម្ម ក្លែងក្លាយដើម្បីផ្លាស់ប្តូរ
ស្រុកខ្មែរអោយទៅជាស្រុកយួននៅឆ្នាំ២0១៣នេះ!