Friday, August 16, 2013

បន្ទាប់​ពី​ជួប​មន្ត្រី អ ស ប សម រង្ស៊ី នឹង​មក​ដល់​ភ្នំពេញ​

ភ្នំពេញៈ ខណៈ​កិច្ច​ប្រឹង​ប្រែង​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន​នៅ​តែ​បន្ត មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នឹង​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង ញូវយ៉ក។
លោក Philip Sen មន្រ្តី​ទំនាក់​ទំនង​នៅ​ការិយាល័យ​នៃ​អ្នក​សម្រប​សម្រួល​ប្រចាំ​អង្គការ សហ​ប្រជាជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី ដែល​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​កូន​ស្រី នៅ​សហរដ្ឋ​អាមេរិក​បាន​ឆ្លៀត​ជួប​ជាមួយ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​កាល​ ពី​ថ្ងៃ​ចន្ទ​។ ជំនួប​នោះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ដែល​គាំទ្រ​ការ​អះអាង​ជ័យជម្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​លទ្ធផល ៦៨ អាសនៈ​ទល់​នឹង ៥៥ អាសនៈ។
ក្នុង​អ៊ីមែល​លោក Philip Sen តប​មក​ភ្នំពេញ ប៉ុស្តិ៍ លោក​មិន​បង្ហាញ​សេចក្តី​លម្អិត​ជុំវិញ «មន្រ្តី​ជាន់​ខ្ពស់​ពី​នាយកដ្ឋាន​កិច្ចការ​នយោបាយ​របស់​អង្គការ សហ​ប្រជាជាតិ បាន​ជួប​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១២ សីហា នៅ​ទីក្រុង ញូវយ៉ក»ទេ។ តែ​ថា «តំណាង​អចិន្រៃ្តយ៍​រង​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ»។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត នៃ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​អ្វី​ដែល​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​នឹង​ជា​យុទ្ធសាស្រ្ត របស់​គណបក្ស នៅ​ពេល​លោក សម រង្ស៊ី អញ្ជើញ​មក​ដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុង​ការ តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​ដាក់​បណ្តឹង​ផ្លូវ​ការ​ទៅ គ.ជ.ប ដោយ​អះអាង​ថា គណបក្ស​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត ក្នុង​ចំនួន​អាសនៈ ៦៣។
តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ថ្លែង​ថា បណ្តឹង​មួយ​គឺ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត រីឯ​បណ្តឹង​ដទៃ​ទៀត​ផ្តោត​ទៅ​លើ​ករណី​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។
លោក​បន្ត​ថា ភាព​សំខាន់​ចំពោះ​បណ្តឹង​ទីពីរ​គឺ​តួនាទី​នៃ​ទម្រង់​បោះឆ្នោត ១១០២ របស់ គ.ជ.ប ដែល​បុគ្គលិក​ខ្លួន​បាន​កត់​ត្រា​លទ្ធផល​នៅ​ការិយាល័យ បោះឆ្នោត​ដែល​មាន​លក្ខណៈ​សំខាន់​ចំពោះ​ភាព​មិន​ប្រក្រតី។
លោក​ថ្លែង​បន្ត​ថា៖ «ប្រធាន​នឹង​ដាក់​បណ្តឹង​ទីពីរ តាង​នាម​ឲ្យ​គណបក្ស​ពាក់​ព័ន្ធ​នឹង​ទម្រង់ ១១០២។ គ.ជ.ប ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទម្រង់ ១១០២»។
ក្រុម​អ្នក​សង្កេត​ការណ៍​បាន សុំ​ឲ្យ​មាន​ការ​ចេញ​ទម្រង់ ១១០២ របស់ គ.ជ.ប ដែល​អាច​ងាយ​ស្រួល​ពិនិត្យ​ភាព​មិន​ប្រក្រតី​ជាមួយ​ទម្រង់ ១១០៤ ដែល​បំពេញ​នៅ​ការិយាល័យ​បោះឆ្នោត​នីមួយៗ ដោយ​មន្រ្តី​សង្កេត​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​គណបក្ស​នយោបាយ។
មន្រ្តី ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​ទីស្នាក់ការ គ.ជ.ប ថា គណបក្ស​ប្រឆាំង​ចង់​ឲ្យ​ស្ថាប័ន​បោះឆ្នោត​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ធ្វើ​ការ​ពិនិត្យ​យន្តការ​របស់​ខ្លួន​ឡើង​វិញ។
លោក​បន្ត​ថា៖ «យើង​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជាជន​ដែល​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត»។
គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី​និង​សុំ​ឲ្យ គ.ជ.ប មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល។
លោក សុន ឆ័យ ថ្លែង​ថា វា​ជាក់ស្តែង​ត្រូវ​តែ​បង្កើត​គណៈកម្មការ​បែប​នោះ​ក្នុង​រយៈ​ពេល ២០ ថ្ងៃ​ទៀត​ក្នុង​នោះ គ.ជ.ប ត្រូវ​តែ​ស៊ើប​អង្កេត​លើ​បណ្តឹង។
ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង គ.ជ.ប បង្ហាញ​ភាព​អវិជ្ជមាន​ចំពោះ​ការ​ស្នើ​បង្កើត​គណៈកម្មការ​នោះ។
អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ថ្លែង​ថា វា​យឺត​ពេល​ណាស់​ទៅ​ហើយ មិន​អាច​បង្កើត​គណៈកម្មការ​នេះ​បាន​ទេ។
លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​បាន​ចេញ​លទ្ធផល​បឋម​រួច​ហើយ​។ ប្រសិន​បើ [គណបក្ស​សង្គ្រោះ​ជាតិ​] មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់ គ.ជ.ប ខ្លួន​អាច​ដាក់​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​បាន»។
លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​អះអាង​ជា​ដដែលៗ អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​ទាមទារ​នេះ​ថា គណៈកម្មការ​ចម្រុះ​បែប​នេះ អាច​បង្កើត​ឡើង​បាន​លុះត្រា​តែ គ.ជ.ប ដើរ​តួនាទី​សំខាន់​ជាង​គេ៕ PS

4 comments:

Anonymous said...

យើងខ្ញុំ សង្ឃឹមថា លោក សមរាង្ស៊ី ប្រធាននៃ
គណបក្សសង្រ្គោះជាតិ នឹងយកបញ្ញាវៃឆ្លាតរបស់
លោកមកប្រើប្រាស ក្នុងគ្រាដែលលោកបានជួប
ប្រទះនឹងឧបស័គ្គ រួចអាចជាដំណោះស្រាយនូវ
រាល់បញ្ហា។

Anonymous said...

Yuon troops and yuon tanks which deployed in Phnom Penh will be defeated by million Khmer as a massive demonstration everywhere in the country as well as oversea.

Anonymous said...


mike your game over!!! Remember how your dirty trick how your party got rid of Funcipic and now, wanting to break Sam and Kem using the same tactic again?, huh! it won't work simple as that! you can fool people once, twice but not three times, right?

it is better to have a clean hands to lead the nation, than a bloody murderers like you and your Hun clan, right? so, time is up and it has to be now!

Hun and dynasty will be finished very soon because now the Viets and the Chinese, they are on his throat too because they have invested so much money and energy to swallow srok khmer up by using Hun Sen's hands and if Hun lost that is it, he will be finished in either etc.

So, if Hun is smart, he should join with the CNRP before the mass demonstration start e.g giving up his power and seat to the new leader and let them run peacefully or else, he will go throught the same fate as the Sadam Hunsien and Gaddha simple as that.

Secondly, he needs to learn from our predeccessors e.g they been stabbed by both the Viets and the Chinese. If you don't learn from their past mistakes, then, you have learnt nothing, and so, what a waste of time and energy. 

The truth is I don't want you and your family members to die, because I don't want the outsiders to get the benefit of our conflicts and to give up your power and seat, mean you automatically win.

From here people will love you and respect you because you have shown a sign of caring for the nation and not outsiders. So, please think wisely before you commit furthere crimes against humanity, in the end, for what? after you have raise your kids up, only to die like that, is not worth it really.

Anonymous said...

សន្ទុសនៃការទាមទារកយុត្តិធ៌ម ត្រូវតែចេញជារូបរៀង ឲ្យបានច្បាស់លាស់ ដោយមិនអាចបង្អង់បានទៀតទេ!
មិនត្រូវអូសបន្លាយពេលវេលា ឲ្យម្ចាស់ឆ្នោតអស់សង្ឃឹមបានឡើយ!
វិប្បត្តិនៃការរៀបចំការបោះឆ្នោត ត្រូវតែមានតំណោះស្រាយដោយ យុត្តិធ៌ម!

ខ្មែរ ត្រូវតែរួបរួមគ្នា ហើយ ប្រកាន់ជំហរ របស់ខ្លួនឲ្យបាន! មិនត្រូវរេ​ម្ដងទៅនេះម្ដងទៅនោះបានជាដាច់ខាត! មើលចុះ​ បរទេសកំពុងតែមើលមកឃើញ​ សម្បត្តិដ៏ស្ដុកស្ដំរបស់យើង បើយើងបែកបាក់គ្នា នុះយើងមិនអាចការពារវាបានទេ! តែក៏ត្រូវជ្រើសរើសរួបរួមជាមួយក្រុមដែលអាចផ្ដល់ផលប្រយោជន៍អោយខ្មែរដែរទើបបាន!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ សូមពិចារណាឲ្យបានល្អិតល្អន់ ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ