Monday, August 12, 2013

បក្ស​ប្រឆាំង​«ខក​ចិត្ត​ជា​ខ្លាំង»​នឹង​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ថ្ងៃ​នេះ





លាង ផាន់ណារ៉ា ភ្នំពេញ ប៉ុស្តិ៍ ​12 August 2013

ភ្នំពេញៈ បន្ទាប់​ពី​គណកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ពី​លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​អាណត្តិ​ទី៥ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង បាន​ធ្វើ​សន្និសីទ​កា​សែត និង​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ សម្តែង​ការ​ខក​ចិត្ត​ជា​ខ្លាំង និង​បាន​ជំទាស់​នឹង​ការ​ប្រកាស​លទ្ធផល​នេះ​របស់​ គ.ជ.ប ។


គណបក្ស​ប្រឆាំង​នេះ លើក​ហេតុផល​ថា ការ​ប្រកាស​នេះ គឺនៅក្នុង​ស្ថានភាព​មួយ​ដែល​ភាព​មិន​ប្រក្រតី​កើត​មាន​​យ៉ាង​ធ្ងន់ធ្ងរ មុន និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ពុំ​ទាន់​ត្រូវ​បាន​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​តម្លា​ភាព​និង​យុត្តិធម៌។

កាលពីព្រឹកថ្ងៃចន្ទនេះ​ គ.ជ.ប ​បាន​​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ​រដ្ឋសភា ​នីតិកាល​​ទី៥​ តាម​មណ្ឌល​រាជធានី-ខេត្តទាំង ២៤ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះ​គណបក្ស​សង្រ្គោះ​ជាតិ ចំនួន ២៨៩.៧៩៣ សម្លេង។ ប៉ុន្តែ នៅ​មិន​ទាន់​ប្រកាស​ពី​ការ​ទទួល​បាន អាសនៈ របស់​គណបក្ស​នយោបាយ​នីមួយៗ នៅ​ឡើយ​ទេ។


សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ទៀត​​ថា ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប គឺជា​សកម្មភាព​បិទ​បាំង​នូវ​រាល់​កំហុស​ឆ្គង​ដែល​ គ.ជ.ប ​បាន​ប្រព្រឹត្តិ​លើ​ការ​បោះ​ឆ្នោត​កន្លង​ទៅ ហើយ​វា​អាច​នឹង​នាំ​មក​នូវ​ការ​បះបោរ តវ៉ា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទាម​ទារ​ឲ្យ​មាន​យុត្តិធម៌ លើ​ការ​បោះ​ឆ្នោត​នេះ។

សេចក្តីថ្លែងការណ៍ បញ្ជាក់ថា «ក្នុង​ករណី​មាន​អស្ថិរភាព​នយោបាយ គឺ ​គ.ជ.ប ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង»។

ដោយឡែក បន្ទប់​ស្ថាន​ការណ៍​ថ្ងៃ​បោះ​ឆ្នោត ដែលជា​កន្លែង​រាយ​ការណ៍​ព័ត៌មាន ឬ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្តែង​ការ​ខក​ចិត្ត ចំពោះ​សេចក្តី​សម្រេច​របស់ គ.ជ.ប ក្នុង​ការ​ប្រកាស​លទ្ធផល បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ ក្នុង​ពេល​ដែល​ការ​ស៊ើប​លើ​ភាព​មិន​ប្រក្រតី​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង និង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​គ្នា បង្កើត​គណកម្មាការ​ចម្រុះ​ឯករាជ្យ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។


សេចក្តី​ថ្លែង​ការណ៍​ពី​បន្ទប់​ស្ថានការណ៍​នេះ​បាន លើក​ឡើងថា​ «ការ​ប្រកាស​នេះ​នឹង​មិន​ផ្តល់​ផល​អ្វី​ទាំង​អស់ ក្រៅ​ពី​បង្កើន​ភាព​តាន​តឹង​ក្នុង​ប្រទេស​កម្ពុជា»។




4 comments:

Anonymous said...

ខ្មែរ ត្រូវ​តែប្រកាន់ជំហរ របស់ខ្លួនជាដាច់ខាត មិនត្រូវរេដូចចុងស្រល់ត្រូវខ្យល់បក់បានជាដាច់ខាត!
គ្មានអ្នកណាគេជួយយើងបាន បើយើងមិនច្បាស់លាស់ខ្លួនឯង! មិនត្រូវចាញ់ល្បិចកល់ញស់ញង់ ទោះបីជាត្រូវប្រើវេលាប៉ុន្មាន ក៏ត្រូវតែតស៊ូរ ហើយអត់ធ្មត់ បើពុំដូច្នោះទេ កូនខ្មែរមិនអាចមានអនាគត​ ភ្លឺចិញ្ចាចដូចគេឯងទេ!


(រឿងច្បាស់ក្រឡែត កាលពីឆ្នាំ១៩៧៥ លោក លន់ ណុល បានសម្រេចចុះ ហត្ថលេខា ចុះចាញ់ ហើយប្រគល់ជ័យនះទៅឲ្យពួកខ្មែរក្រហម ព្រោះពួកគាត់នោះមិនចង់ឲ្យខ្មែរបង្ហូរឈាមតរទៅទៀត ដោយមិនបានគិតថា ខ្មែរនាំអាចធ្លាក់ចូលក្នុងរណ្ដៅលពិឃាត ដូច្នោះ ហើយ អាមេរិក ក៏គ្មានលទ្ធភាព បន្តរជំនួយ ត្បិតខ្មែរត្រូវគ្នាហើយ លុះដល់ក្រោយមកទើបពួក លន់ ណុល គិតឃើញថាខ្លួនចាញបោកចខ្មែរក្រហមទាំងស្រុង!)

ខ្ញុំមិនចង់និយាយរឿងចាស់ទេ ន័យរបស់ខ្ញុំគឺ អ្នកដែលចង់ជួយរកយុត្តិធ៌មឲ្យខ្មែរ គេមិនចង់ក្លាយខ្លួនទៅជានអ្នកឈ្លានពានខ្មែរទៅវិញ ដ៏រាបណាខ្មែរនៅតែមិនច្បាស់ខ្លួនឯង!

ក៏ប៉ុន្តែ យើងមិនអាចយល់បាន បើមិនយករឿងពីអតីតកាលមកពិចារណា ឬ មិនដឹងអតីតកាល របស់ខ្លួនច្បាស់លាស់ទេ៖ ដូចក្នុងកាលទេសៈខ្មែរធ្លាប់ឆ្លងកាត់ជាបន្តរបន្ទាប់ យើងមិនអាចដឹងបានថាត្រូវធ្វើយ៉ាងណា សម្រាប់ បច្ចុប្បន្ន នឹងអនាគត់របស់យើងឡើយ។

ដូច្នេះហើយ យើង ត្រូវតែបន្តរ(ព្យាយាមអតធ្មត់) ត្រូវតែសិក្សារ អំពីអតីតកាលរបស់យើង យកជាបទពិសោធន៍ចាស់ ជាមេរៀនមកពង្រឹងបច្ចុប្បន្នកាល ឆ្ពោះទៅកាន់អនាគត របស់យើងអោយបានរុងរឿងទាំងអស់គ្នាជាដាច់ខាត!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

Anonymous said...

Long Live VietNam and Hun Sen... Hunting Season start now so run while you can CNRP and all the useless khmer...

Soon we will make you a new province to VietNam.

Long Live VietNam and Hun Sen is greatest leaders of All time .. Khmer live today because of VietNam and Hun Sen.. not Dog King Sihanouk and Sihamoni....

That pointing finger say RUN while you can ... hunting season start now

Run king run
mother king run too
they are only good to be DOG.

Anonymous said...

TIME FOR MASS RALLY!!!!

I'm safe in USA. Sam Rainsy is safe in USA.

It's time for Khmer kill Khmer!

Anonymous said...

I think it is long enough that you keep on writing, "Long live Vietnam and Hun Sen".
Thank for declaring to the world that Youns are really invading Cambodian to occupy, and treat Prime Mister Hun Sen like a poppy!

There wouldn't be any excuse for Khmer at this have to rise up for themselves!