Tuesday, August 20, 2013

ក្រុមចរចា គណបក្ស ប្រជាជន និងសង្គ្រោះជាតិ បានជួប នឹងបរាជ័យ ជាថ្មី

អត្ថបទ ចុះ​ផ្សាយ ​នៅ​ថ្ងៃ អង្គារ 20 សីហា 2013 - ព័ត៌មាន ទើប​កែប្រើ​ លើកចុងក្រោយ​ ថ្ងៃ អង្គារ 20 សីហា 2013

ក្រុមចរចា គណបក្ស ប្រជាជន និងសង្គ្រោះជាតិ បានជួប នឹងបរាជ័យ ជាថ្មី

លោកព្រំ សុខា និងលោក សុន ឆ័យ ពេលចេញពីជំនួប
លោកព្រំ សុខា និងលោក សុន ឆ័យ ពេលចេញពីជំនួប
Siv Channa | RFI

បន្ទាប់ ​ពី​បាន​ ជួប​ចរចា​គ្នា ​រយៈពេល​ ជាង​ ២​ ម៉ោង ​នៅ​រសៀល​ ថ្ងៃ​អង្គារ​នេះ,​ ក្រុម​ចរចា​ គណបក្ស ​ប្រជាជន​ កម្ពុជា ​និង​គណបក្ស ​សង្គ្រោះជាតិ​ មិន​បាន​សម្រេច​ លទ្ធផល​ អ្វី​ទេ។​   នេះ​ ជា​បរាជ័យ ​លើក​ទី៣​ហើយ​​ សម្រាប់ ​កិច្ច​ចរចា​ ទល់​មុខ​គ្នា ​រវាង​ គណបក្ស​ ទាំង​ពីរ​​ ចាប់​​តាំង​ ពី​ក្រោយ​ ការ​បោះឆ្នោត​ ថ្ងៃ​ទី​២៨​ កក្កដា​មក។​

សេចក្តីរាយការណ៍ របស់ ប៉ែន បូណា
 
Radio France Internationale | 20 August 2013 

កិច្ច​ខិតខំ​ ស្វែង​រក ដំណោះស្រាយ​ នយោបាយ ​ក្រោយការ​បោះឆ្នោត​ មិន​ទទួល​បាន​ លទ្ធផល​ អ្វី​ទេ។  ​គណបក្ស ប្រជាជន​ កម្ពុជា​ និង​គណបក្ស​ សង្គ្រោះជាតិ​ បាន​ជួប​​ នឹ​ង​បរាជ័យ​ ជាថ្មី​ទៀត​ ក្នុង​កិច្ច​ចរចា រ​ក​ដំណោះស្រាយ ​នៅ​រសៀល ​ថ្ងៃ​អង្គារ​នេះ។​

បន្ទាប់ ​ពី​ជំនួប​ បិទ​ទ្វារ​ រយៈ​ពេល​ ជាង​ពីរ​ម៉ោង ​នៅ​ឯ​មន្ទីរ រដ្ឋសភា​ជាតិ,​ ​ ក្រុម​ចរចា​ គណបក្ស​ ទាំង​ពីរ បាន​ចេញ​មក​វិញ​ ដោយ​គ្មាន​លទ្ធផល ​ថ្លែង​ប្រាប់​ អ្នកកាសែត​ឡើយ។​  លោក​ ព្រំ សុខា​ ប្រធាន ​ក្រុម​ការងារ ​គណបក្ស ​ប្រជាជន ​កម្ពុជា​​ បា​ន​អះអាង​ថា, ​ទោះជា​គ្មាន ​លទ្ធផល​អ្វី ​ក៏ដោយ ​ក៏​លោក​ នឹង​នាំ យក​ខ្លឹមសារ ​នៃ​ជំនួប​នេះ​ ទៅ​ប្រាប់​ថ្នាក់ដឹកនាំ​ គណបក្ស​​ ដើម្បី​​ ជ្រាប​ជាព័ត៌មាន។​

ចំណែក ​លោក ​សុន ឆ័យ​ ប្រធាន​ ក្រុម​ការងារ ​គណបក្ស​ សង្គ្រោះជាតិ​វិញ ​ក៏បញ្ជាក់​ដែរ​​ថា,​ កិច្ចចរចា​​ពេល​នេះ ​គ្មាន​លទ្ធផល​ ជា​ផ្លែផ្កា អ្វី​ឡើយ។ ​ ក្នុង​សេចក្តី​ ថ្លែងការណ៍ ​រួម​មួយ​ ដែល​​ត្រូវ​ បាន​ចែក​ផ្សាយ ​ដល់​អ្នកសារព័ត៌មាន ​នៅ​ក្រោយ​ ជំនួប​នោះ, ​ភាគី​ ទាំងពីរ​ គ្រាន់​តែ​ បញ្ជាក់​ថា, ​ជំនួប​នេះ ​គឺ​ ជា​កាស្វែង​យល់​ ពី​បំណង​ និង​គោល​គំនិត ​របស់ ​គណបក្ស​ ទាំង​សង​ខាង​ ដើម្បី ​ស្វែង​រក​ការ ​ឯកភាព​គ្នា។ ​ ភាគី​ ទាំងពីរ ​​មិន​បាន​ប្រាប់ ​​ឲ្យ​​​ដឹង​​ពី​ខ្លឹមសារ​ ពិត​ប្រាកដ ​នៃ​ជំនួប ​នេះ​ដែរ។​

​សូម ​បញ្ជាក់​ថា, ​ភាគី ​នីមួយៗ​ មាន​សមាសភាព​ ៥​នាក់។   ​ខាង​គណបក្ស​ ប្រជាជន ​កម្ពុជា​​ មាន​​លោក​ ព្រំ សុខា, ​លោក​ ស៊ិក ប៊ុន​ហុក,​ លោកស្រី ​ជូរ ប៊ុន​អេង,​ លោក​ អ៊​ក គឹម​ហាន,​ និង​​លោកស្រី ​គ្រួច​ សំអាន​។ ​ រីឯ​​ គណបក្ស​​ សង្គ្រោះ​ជាតិ​វិញ​ មាន​ លោក​ សុន ឆ័យ,​ លោក​ យឹម សុវណ្ណ, ​លោក ​គួ​យ ប៊ុន​រឿន,​ លោក ប៉ុល ហំ​ម,​ និង​​លោក​ ម៉ៅ មុនី​វណ្ណ​។​​

ក្រុម​ចរចា​ គណបក្ស​ ទាំងពីរ​ ធ្លាប់​បាន​ជួបគ្នា​ ពីរ​លើក ​រួច​ហើយ។ ​ ជំនួប​ លើក​ទី១​ ធ្វើឡើង​​ កាលពី​ថ្ងៃ​ ទី៣​ សីហា ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ ការបោះឆ្នោត ​ដើម្បី​ និយាយ ​ពី​ការបង្កើត​ គណៈកម្មការ​ចម្រុះ ដោះស្រាយ​ ភាព​មិនប្រក្រតី។ ​ ជំនួប ​លើក​ទី​២ ​ធ្វើ​នៅ​​ថ្ងៃ ​ទី​៩​ សីហា​ នៅ​មន្ទីរ​ រដ្ឋសភា ដើម្បី​ បន្ត​ពិភាក្សា ​រក​ការ ស្រុះស្រួល​គ្នា​ អំពី​ បញ្ហា​ជាប់គាំង នយោបាយ​​​ ក្រោយ​ការបោះឆ្នោត។ ​ ប៉ុន្តែ ​ក៏ដូច​ ជា​លើក​នេះ​ដែរ​, ជំនួប​ ទាំងពីរ ​លើក​មុន​ ក៏ទទួល​បរាជ័យ ​​ដោយសារ តែ ​​ភាគី​ ទាំង​ពីរ​ មិន​ចុះ​ សម្រុង​គ្នា អំពី​ តួនាទី ​របស់​ គ.ជ.ប.។​ 


ជំនួប ​លើក​ទី៣​នេះ​ មាន​សមាភាព ​​ម្ខាងៗ​​ ដល់​ទៅ​ ៥នាក់, ​ខុស​ពី​លើក​ មុនៗ​ ដែល​មាន​តែ ៣នាក់​ ប៉ុណ្ណោះ។ ​ យ៉ាងណា​ ក៏ដោយ, ​គណបក្ស​ ទាំងពីរ​ អះអាង​ថា ​នឹង​ពិនិត្យ​ លទ្ធភាព ​ដើម្បី ​ជួបគ្នា​ លើក​ក្រោយ​ទៀត, ​តែ ​គេ​ មិន​ដឹង​ថា​ នឹង​ជួប​គ្នា ​នៅ​ថ្ងៃ​ណា​ នៅ​ឡើយ​ទេ៕



1 comment:

Anonymous said...

អាបាតនរក អាចម៍ឧត្ដម សម រង្ស៊ី ប្រាកដជាមិនចោលអាចម៍យួន

ហើយទៅស្រវាពលរដ្ឋខ្មែរ នោះឡើយ!

_________________________
សូមខ្មែរ ប្រយ័ត្ន !!!
ពួកអាក្បត់ជាតិ CNRP,អារន្ទះបាញ់ CPP
តាំងខ្លួនបន្លំជាអ្នកស្នេហាជាតិ-អ្នកជាតិនិយមខ្យល់.....
អាឆ្កែកន្ទុយខ្វៀន នៅតែខ្វៀនអារន្ទះបាញ់សម រង្ស៊ី
អាអាចម៍ឧត្ដមស្វាយួន អារន្ទះបាញ់កឹម សុខា
វាជាអ្នកជួយ(យួន)ឧ្យយកទឹកដីខ្មែរ...។
អាចុយម្រ៉ាយ!