Saturday, August 03, 2013

អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា


អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky
UN/Paulo Filgueiras

ដោយ អ៊ឹម រចនា rfi

ទាក់​ទង​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​ បាន​ទាមទារ​​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​នេះ មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​​ពី​ភាគី​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។


យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​៣​ខែ​សីហា​កន្លង​ទៅ បាន​ទាមទារ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
គណបក្ស​ប្រឆាំង ​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ឡើង នៅ​ក្នុង​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៨​កក្កដា។ គណបក្ស​ប្រឆាំង​នេះ ថែម​ទាំង​បាន​ដង្ហោយ​រកអង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ អះ​អាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​ជា​ផ្លូវ​ការ​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស់​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អណត្តិ​ទី​៥​នៅ​កម្ពុជា​​នេះ អង្គការ​សហប្រជាជាតិ​មិន​បាន​លូក​ដៃ​ចូល​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky ឲ្យ​ដឹង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន គីមូន បាន​និង​កំពុង​តែ​តាម​ដាន​ការ​វិវត្ត​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​បញ្ហា​ចម្រូង​ចម្រាស់​នេះ​ផ្ទុះ​ឡើង​មក​ម្ល៉េះ។


អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​បណ្ដឹង​តវ៉ា​លើ​ដំណើរ​ការ​បោះ​ឆ្នោត ឬ​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​សេចក្ដី​គោរព ចំពោះ​ឆន្ទះ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕

13 comments:

Anonymous said...

CNRP,

Get the NEC, Get the NEC, Get the NEC!

Don't let the NEC get away with its fraudulent and criminal acts disenfranchising and doctoring up the Cambodian people voice for the CPP!!!

Anonymous said...

CNRP,

Get ah Hun Sen's NEC(K)
Get ah Hun Sen's NEC(K)
Get ah Hun Sen's NEC(K)!

Don't let the NEC get away with its fraudulent and criminal acts disenfranchising and doctoring up the Cambodian people voice for the CPP!!!

Anonymous said...

តើពេលណាថ្ងៃណាទើបបានលោកសម រង្ស៉ីនឹង
លោកកឹម សុខាដាក់បណ្ដឹងអំពីបញ្ហាចំរូងចំរះនេះ
ទៅកាន់អសប?ឬមួយលោកទាំងពីរខំប្រឺងស្រែក
ឲ្យតែពិរោះស្ដាប់និងសម្លត់គណប័ក្សប្រជាជនតែ
ប៉ុណ្ណោះ៕«ធ្វើស្រែទាន់ក្ដៅដី ម្ហូបទុកតែងតែផ្អូម
ហារមាត់ ដៃត្រូវតែកម្រើក»សូមអរគុណ

Anonymous said...

ធ្វើស្រែទាន់ក្ដៅដី ស្រឡាញ់ស្រីទាន់ក្ដៅចិត្ត!!!

Anonymous said...

អូ! យើងថា លោក ស៊ី និង ខា ច្បាស់ជាមិន
ហ៊ានដាក់ពាក្យប្តឹងទៅ អ.ស.ហ ទេ ព្រោះ
ខ្លាច ហ៊ុនសែន គំរាមសម្លាប់ចោល ទាំង២នាក់។
មើលទៅដូចគ្មានបានការអីតិចសោះ អាមួយណា
ក៏ដូចតែគ្នា!ឥឡូវ គេឱ្យពលរដ្ឋបំភ្លេច ពាក្យប្តឹង
ទៅអ.ស.ប រួចឱ្យមើលសកម្មភាពរបស់លោក
សមរាង្ស៊ីនិង​កឹមសុខា៕

Anonymous said...

UN, USA, EU, AND OTHER SUPERPOWER COUNTRIES, PLEASE HELP TO SAVE THE CAMBODIAN SOUL. WE HAD SUFFERED ENOUGH.

Anonymous said...

យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ អះអាងថា ខ្លួននៅមិនទាន់បានទទួលសំណើ ជាផ្លូវការណាមួយ ឲ្យចូលរួមស៊ើបអង្កេត លើបញ្ហាចម្រូងចម្រាស់ ក្រោយការបោះឆ្នោតនេះ នៅឡើយទេ។
បើឣញ្ចឹងមែន លោក សម រង្សី ត្រូវផ្ញើទៅភ្លាមឥលូវនេះ។

Anonymous said...

DO NOT WORRY ABOUT UN OR UK, IF KHMER PEOPLE KEEP ON FIGHTING AGAINST HUS SEN GOVT. THEY WILL HAVE NO CHOICE BUT TO HELP.

KEEP ON FIGHTING KHMER PEOPLE

Anonymous said...

This is not about the CNRP and
CPP election dispute or Cambodian people, it about US, European and Japan and among some Asian like Singapore and Philippine are trying to push Chinese influence out of Cambodia. Cold war starts right here in Cambodia.

Anonymous said...

អស់លោក ជឿយើងខ្ញុំចុះ ពួកគេមានទម្លាប់តាំង
ពី៩៣ មកម៉្លេះ គឺ ក្រោយបោះឆ្នោត អ្នកដឹកនាំ
យួន បានបញ្ចូលទស្សនៈ ខ្លាចសង្រ្គាម ជាផ្លូវការ
ដើម្បីបន្លាចដល់ប្រជាពលរដ្ឋខ្មែរ ម៉្លោះហើយ
ទម្លាប់ហ្នឹង ធ្វើឱ្យមេដឹកនាំយួនគ្រប់គ្រងខ្មែរយ៉ាង
ងាយស្រួល ដោយវាគិតថា ខ្មែរល្ងង់ណាស់ពិត
ជាមិនហ៊ានក្រោកបះបោប្រឆាំងនឹងវា ថ្វីត្បិត
វាចាញ់ឆ្នោតក៏ដោយ។

កុំរំពឹងឱ្យសោះ ថា អ.ស.ប ចូលទៅជួយខ្មែរ
ដោយគ្មានមូលហេតុច្បាស់លាស់ បើគ្រាន់តែ
ភាពមិនប្រក្រតីនៃការបោះឆ្នោត គេមិនខ្វល់
នឹងយើងទេ។

យើងខ្ញុំបានជម្រាបជូនច្រើនដងហើយពីខ្មែរ
ស្អប់សង្រ្គាម និង យួនស្រឡាញ់សង្រ្គាម។
សូមពិចារណាចុះ អ្នកស្រឡាញ់និងចូលចិត្ត
ធ្វើសង្រ្គាមតែងតែ ជាម្ចាស់ឬចៅហ្វាយអ្នក
ដែលស្អប់និងខ្លាចសង្រ្គាម។ដូច្នេះ គ្មានថ្ងៃ
ណាពលរដ្ឋខ្មែរស្កាល់សេរីភាព សន្តិភាព
ឯករាជ្យភាព និង អធិបតេយ្យភាពពិត
ប្រាកដទេ ព្រោះមេដឹកនាំបានចាត់ទុកថា
ខ្មែរល្ងង់ ហើយមិនហ៊ានក្រោយបះបោរ
ប្រឆាំងនឹងវាឡើយ យុទ្ធសាសន៍ដែល
យួនយកមកអនុវត្តមិនខុសពីយួនលេបបំ
បាត់កម្ពុជាក្រោមនោះទេ បន្តិចម្ដងៗយួន
នឹងសម្រេចគោលដៅ លេបកម្ពជាកណ្ដាល
ដោយស្របច្បាប់ ដោយបានបន្តុកហ៊ុនសែន
សម្រាប់ធ្វើបាប សម្លាប់ខ្មែរណាដែល
ហ៊ានក្រោកប្រឆាំងនឹងក្រុមវា។
វប្បធម៌របស់យួន បញ្ជាឱ្យខ្លាចនិងស្អប់
សង្រ្គាម ជាកត្តាសំខាន់មួយដើម្បីលេប
បំបាត់កម្ពុជា ដោយយួនជាអ្នកស្រឡាញ់
និងចូលចិត្តធ្វើសង្រ្គាមដើម្បីឈ្លានពាន
ប្រទេសដែលស្អប់សង្រ្គាម៕

Anonymous said...


Your opinion matters to all Khmer as a real supporters to Cambodia National Rescue Party whose the has shown as a very great leadership was Mr. Sam Rainsy and Mr.Kem Sokha both of them is key factor for hoping and trust to all Khmer nation.
Mr. Martin Nesirky, U.N. personnel, we/cambodia people is really want your assistance in order to remove and take over the CPP's communist regime was toppled by A youn yiek cong as an intruder on Cambodia and its want to make her people to become a minority as Khmer Kampuchea Krom so that result they will have control us in their confederation state.

Anonymous said...

យើងដឹងថាៈ
- កាលពី១៩៨៥ លោក ហ៊ុន សែន ឡើងឋានៈរដ្ឋមន្ត្រីទី១ ដោយយួនលើកបន្តុប ។
- កាលពី១៩៩៣ ហ៊ុន សែនបោះឆ្នោតចាញ់រណឫទ្ធិ។ ហ៊ុន សែនងឿក គំរាម ធ្វើឧបកម្ម រួចបានឋានៈជាសហរដ្ឋមន្ត្រីទី១ ថ្នាក់ទី២ ស្មើ នឹង រណឫទ្ធិ។
- កាលពី១៩៩៧ ហ៊ុន សែន ប្លន់យកឣំណាច សហរដ្ឋមន្ត្រីទី១ តាមរយៈការប្លន់ឣំណាច ហៅថា រដ្ឋប្រហារ។
- កាលពី១៩៩៨, ២០០៣ និង ២០០៨ បានរក្សាឋានៈរដ្ឋមន្ត្រីទី១ ដោយ លួចបន្លំ បំភាន់ការបោះឆ្នោត មកទល់ឥលូវ។
- ឣន្តរជាតិ បិទភ្នែកទទួល លទ្ធផល ការបោះឆ្នោតលួចបន្លំជារៀងរហូតមកដែរ។
- ដល់ឆ្នាំ២០១៣ នេះ ចោរ ហ៊ុន សែន ឣស់ល័ក្ខណ៍ ឳពុកក៏ស្លាប់ ខ្លួនក៏កាន់តែចាស់ ឣំពើលួចបន្លំសន្លឹកឆ្នោត ត្រូវគេតាមទាន់ ចាប់បាន មានភ័ស្តុតាង គ្រប់គ្រាន់ទៀត។
- បើសុខចិត្តចាញ់ រួចចុះចេញតាមសំរួល គឺឣាចនៅមានកិត្តិយស ហើយឣាចនៅរស់ សោយសុខ លើគំនរលុកកាក់ មាសពេជ្រ និងទ្រព្យ សម្បត្តិមហាសាល បានតទៅទៀត ។
- បើនៅតស៊ូ ឣាចវិនាសខ្លួន និងគ្រួសារ និង រកកន្លែងបូជាខ្មោចខ្លួនឯង មិនបានផង ដូចឣ្នកផ្តាច់ការមុនៗជាច្រើន។
- ហ៊ុន សែន ពិបាកគិតដែរ ពេលនេះ។ ទាល់ច្រកហើយ។

Anonymous said...

Long Live VietNam and Hun Sen.. kill all useless and stupid khmer..