ការបើកកញ្ចប់សុវត្ថិភាព "ក" នៅការិយាល័យបោះឆ្នោតចំនួន ១៣ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវគេរកឃើញថា មានភាពមិនប្រក្រតីទាំង ១៣ការិយាល័យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១៣ បើកកញ្ចប់សុវត្ថិភាព "ក" ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនៅការិយាល័យមួយចំនួនក្នុងខេត្តក្រចេះ។
ដោយ វណ្ណ វិចារ 2013-08-25 RFA
ការបើកកញ្ចប់សុវត្ថិភាព "ក" នៅការិយាល័យបោះឆ្នោតចំនួន ១៣ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវគេរកឃើញថា មានភាពមិនប្រក្រតីទាំង ១៣ការិយាល័យ។ កញ្ចប់សុវត្ថិភាពមួយចំនួនមានភាពចំហស្រាប់។ ក្រុមប្រឹក្សាធម្មនុញ្ញនឹងលើកយកករណីនេះទៅពិភាក្សាពិចារណា រួចនឹងចេញសេចក្ដីសម្រេចនៅពេលខាងមុខ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
CPP THEY ARE FUCKIN' yOUN THIEVES!
SHAME OM YOU!
Cambodian democracy has been hijacked through election fraud!
ស្ថាប័នរដ្ឋទំាងឡាយនៃរដ្ឋាភិបាលអាយ៉ងគឺជា
ស្ថាប័នរបស់អាយ៉ង គឺមិនឯករាជ្យឡើយ។មានតែ
អង្គការសហប្រជាជាតិទេទើបឯករាជ្យ។ដូចត្រូវ
តែយកអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាល
ទើបត្រឹមត្រូវ។
បើមិនមែនជាចោរ រឿងអីខ្លាចការពិត?រឿងអីខ្លាច
អាជ្ញាកណ្ដាលឯករាជ្យ?
ពេលបើកកញ្ចប់សុវត្ថិភាព សូមបក្សសង្គ្រោះជាតិឆែកបញ្ជាក់ ផ្ទៀងផ្ទាត់ មើលថា តើឯកសារទាំងឣស់ ស្ថិតក្នុងទម្រង់ សំណៅដើម(original) ឬ ជាសំណៅចម្លង(copy) ដោយពិនិត្យទឹកខ្មៅសរសេរលើក្រដាស ដោយប្រើកែវពង្រីក(magnifier ឬ microscope):
១.) បើជាសំណៅដើម គំនូសតួឣក្សរមានភាពពាសជាប់គ្នា ជាសាច់តែមួយ ហើយតែមួយពណ៌ទេ ទៅតាម ទឹកប៊ិចពណ៌ខ្មៅ ឬ ខៀវ។ សូមប្រៀបធៀប ទៅនឹងសំណៅគំរូណាមួយ ដែលទើបសរសេរភ្លាមៗ។
២.) បើជាសំណៅចម្លង គំនូសតួឣក្សរ មិនមានភាពពាសជាប់ជាសាច់តែមួយទេ ហើយមានគ្រាប់ៗទោះជាប៊ិចពណ៌ខ្មៅ ឬខៀវ ក៏ដោយ។ គឺមាន ពណ៌គ្រាប់ៗ(pixels) ៣-៤ ពណ៌ ដូចរូបថតពណ៌ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ចំរុះ ។ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ខ្មៅ គឺមានគ្រាប់ៗពណ៌ខ្មៅ ដូចរូបថតខ្មៅ-ស។
សូមសាកពិសោធមើលជាមុន។
៣.)បើកញ្ចប់សុវត្ថិភាព មានកំណែ ឬសរសេរបន្ថែម ដោយមនុស្សម្នាក់ទៀត ផ្សេងពីឣ្នកសរសេរលើកដំបូង បង្ហាញថា មានការលួចកែ ឬបន្ថែម ក្រោយការប្រកាស។
៤.) បើកញ្ចប់សុវត្ថិភាព មានកំណែ ឬសរសេរបន្ថែម ដោយមនុស្សម្នាក់ទៀត ផ្សេងពីឣ្នកសរសេរលើកដំបូង លើឯកសារ ក្នុងកញ្ចប់សុវត្ថិភាព ផ្សេងៗទៀត បង្ហាញថា មានការលួចកែ ឬបន្ថែម ពីមនុស្សតែម្នាក់ ទៅលើឯកសារទាំងនោះ ក្នុងកញ្ចប់សុវត្ថិភាព ផ្សេងៗទៀតក្រោយការប្រកាស។ បទរំលោភនេះ ធ្វើឡើងនៅការិយាល័យ គ.ជ.ខ តាមខេត្ត ឬនៅការិយាល័យ គ.ជ.ប ធំនៅក្រុងភ្នំពេញ ស្ថិតនៅក្នុងបរិវេណ ក្រសួងមហាផ្ទៃ។
៥.) គណៈបក្សសង្គ្រោះជាតិ ត្រូវផ្ញើលិខិតជាផ្លូវការ ជំរាបឣង្គទូតប្រទេសនានា ដែលពាក់ព័ន្ធនឹងកម្ពុជា ក្នុងសន្ធិសញ្ញា ក្រុងប៉ារីស និងប្រទេសថៅកែជំនួយ ដល់កម្ពុជា ដូចជា UN, USA, EU, Japan, Australia ជាដើម ពីបទរំលោភ លើកញ្ចប់សុវត្ថិភាព ដោយបង្ហាញលទ្ធផល នៃការរកឃើញ និងបទរំលោភផ្សេងទៀត និងសូមប្រកាស លទ្ធផលនៃការបោះឆ្នោតនេះ ទុកជាមោឃៈ និងឣំពាវនាវ សុំឲ្យមានការបោះឆ្នោតជាថ្មី ក្នុងរយៈ៣-៦ខែ។
I can see now 28 years ago Hun Sen he never win the elections,
the NEC stole the votes for him.
Post a Comment