Thursday, August 08, 2013

ហ៊្វុនស៊ិនប៉ិច គាំទ្រ​ឲ្យ​អន្តរជាតិ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះឆ្នោត



លោក ញឹក ប៊ុន​ឆៃ អគ្គ​លេខាធិការគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​​ក្នុងយុទ្ធ​នាការឃោសនា​បោះ​ឆ្នោត​។ រូបថត ហេង​ ជីវ័ន


Thursday, 08 August 2013 Abby Seiff និង មាស សុខជា ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​គណបក្ស​រាជានិយម​បាន​ចូល​រួម​ជាមួយ​នឹង គណបក្ស​ប្រឆាំង ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។


លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​បាន​ស្នើ​សុំ​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី»។

លោក​បន្ត​ថា គណបក្ស​នេះ​បាន​បរាជ័យ​ក្នុង​ការ​ឈ្នះ​អាសនៈ​មួយ ប៉ុន្តែ ការ​គណនា​ផ្អែក​លើ​លទ្ធផល​ជុំ​ទី១ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ បង្ហាញ​ថា គណបក្ស​អាច​ឈ្នះ​មួយ​អាសនៈ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ខណៈ​ដែល​តួលេខ​ពេញ​លេញ​ដែល​ចេញ​ផ្សាយ​កាល​ពី​មួយ​សប្តាហ៍​មុន បង្ហាញ​ថា គណបក្ស​ខ្វះ​តែ​ប្រហែល ២ ពាន់​សំឡេង​ប៉ុណ្ណោះ។

លោក Shiro Harada សាស្រ្តាចារ្យ នៅ​សាកល​វិទ្យាល័យ តូក្យូ ដែល​មាន​មូលដ្ឋាន​នៅ​សាកល​វិទ្យាល័យ នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ដែល​បាន​សិក្សា​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល​បាន​សំឡេង ២.២២៦ ថែម​ទៀត ឬ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង ៤.៤៥២ តិច​ជាង​មុន​នោះ​អាសនៈ ទី៦ នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច»។


លោក​បន្ត​ថា៖ «ចំនួន​លម្អៀង​បែប​នេះ​មាន​លក្ខណៈ​ប្រកែក​គ្នា ក្នុង​ខេត្ត​ខ្លះ ដែល​នោះ​ជា​មូលហេតុ​ដែល​ផ្អែក​ទៅ​តាម​ទស្សន​វិស័យ​បច្ចេកទេស ដែល​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន»។

បើ​ទោះ​ជា​ការ​ស្រាវជ្រាវ​របស់​លោក Harada បង្ហាញ​ថា ខេត្ត​បន្ទាយ​មាន​ជ័យ ជា​ខេត្ត​មួយ​ដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​ឱកាស​ឈ្នះ​អាសនៈ​ក៏​ដោយ​ក៏​ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា គេ​ជឿ​ជាក់​ថា ភាព​មិន​ប្រក្រតី​ជា​លក្ខណ​ប្រព័ន្ធ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​អាសនៈ​ផង​ដែរ នៅ​ក្នុង​ខេត្ត សៀមរាប ហើយ​និង​ខេត្ត កំពង់ចាម។

លោក ញឹក ប៊ុនឆៃ បាន​បន្ត​ថា៖ «ប្រសិន​បើ​យើង​ដោះស្រាយ​ភាព​មិន​ប្រក្រតី យើង​នឹង​ទទួល​បាន​អាសនៈ​។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដោយ មាន​ការ​ចូល​រួម​ពី​សហគមន៍​អន្តរជាតិ»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) នៅ​តែ​ទទូច​ថា អ្នក​ឃ្លាំ​មើល​ក្នុង​ស្រុក ឬ​អន្តរជាតិ​មិន​អាច​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​បាន​ទេ ជាមួយ​គ្នា​នឹង​មន្រ្តី​រដ្ឋាភិបាល​ជាច្រើន លើក​ឡើង​ថា ការ​ចូល​រួម​នោះ​គឺ​ខុស​ច្បាប់។


គណៈកម្មការ​ចម្រុះ​ដែល​ត្រូវ​ចូល​រួម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី គ.ជ.ប ជួប​បរាជ័យ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ ដោយ​សារ​តែ​អវត្តមាន​ពី​ភាគី​អន្តរជាតិ។

ក្នុង​ការ​បោះឆ្នោត​កន្លង​មក ហ៊្វុនស៊ិនប៉ិច បាន​សំឡេង​ឆ្នោត​ជាង ២៤២ ០០០ នៃ​សំឡេង​ឆ្នោត​ជាង ៦,៦ លាន​នាក់ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​បង្អស់​របស់ គ.ជ.ប ដែល​ចំនួន​នេះ គឺ​ស្មើ​នឹង ៣,៥ ភាគរយ។

លោក ញឹក ប៊ុនឆៃ បាន​ចង្អុល​បង្ហាញ​ថា៖ «វា​មិន​មែន​សូន្យ​ទេ​។ បើ​ទោះ​ជា​ភាព​មិន​ប្រក្រតី​បាន​ប៉ះពាល់​ដល់​លទ្ធផល​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏​ដោយ យើង​នៅ​តែ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ២៤ ម៉ឺន។ ដូច្នេះ​បើ​គិត​អំពី​ភាព​មិន​ប្រក្រតី យើង​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​នេះ»៕ TK


Funcinpec joins call for probe


 Abby Seiff  and Meas Sokchea, The Phnom Penh Post, 8 August 2013

Royalist party Fun­cinpec has joined the opposition in calling for international involvement in an investigation into election irregularities.


“I have issued a request to ask for the creation of an independent committee to investigate the irregularities,” Funcinpec secretary-general Nhek Bun Chhay said.

While the party failed to win a single seat, calculations based on the NEC’s first round of preliminaries released on Sunday night on TVK show that the party would have won a seat in Banteay Meanchey, while more comprehensive figures released a week ago put the party barely 2,000 votes shy of a seat.

“If Funcinpec Party could get 2,226 more ballots, or if CNRP got 4,452 less ballots, then the final sixth seat would have been allocated to Funcinpec party,” said Shiro Harada, a visiting professor from Tokyo University, based at RUPP, who has been studying the Cambodian election.


“The margins were very slim in some provinces, that’s why – speaking from a technical perspective – we should be very careful.”

Though Harada’s research suggests Banteay Meanchey is the only province where Funcinpec would have stood a chance of winning a seat, Bun Chhay said they believed that systemic irregularities caused them to lose seats in Siem Reap and Kampong Cham as well.

“If we resolve [the irregularities], we must have had seats. That’s why I demand the creation of an independent committee with participation from the international community,” Bun Chhay said.

The NEC has remained adamant that independent foreign or local monitors cannot be involved in an investigation, with numerous government officials terming such engagement “illegal”.

A planned joint committee involving the Cambodia National Rescue Party, Cambodian People’s Party and NEC officials was scrapped after only one day when the opposition boycotted due to a lack of international oversight.

Funcinpec won nearly 242,000 of the 6.6 million votes cast, according to the latest NEC figures, amounting to 3.5 per cent of the vote.


“It’s not zero,” pointed out Bun Chhay. “Even though [irregularities] damaged Funcinpec’s results, we still got more than 240,000 votes. So, [with irregularities accounted for] we have even more supporters than this.”



8 comments:

Anonymous said...

Fucking drug dealer Chhay !

ទឹះមឺះ said...

គណបក្សសង្គ្រោះជាតិ បានស្នើសុំឱ្យអង្ការសហប្រជាជាតិ ធ្វើជាអាជ្ញាកណ្តាលក្នុងការស្រាវជ្រាវភាពមិនប្រក្រតី នៅពេលបោះឆ្នោត។ គជបតែងតែនិយាយថា៖ ខុសច្បាប់ ៗ ៗ
ខ្ញុំសុំសួរថា៖ ចុះគជប រួមគំនិតជាមួយគណបក្សប្រជាជន លួចសន្លឹកឆ្នោតហ្នឹង ត្រូវច្បាប់ដែរឬ?

Anonymous said...

Changing Cambodia is not about changing leaders, replacing bad ones with other bad ones. You want to change Cambodia? Stop relying on fake promises, foreign help and some NGO gangsters. Stop reading and watching Western medias (your own medias are controlled by Western managers) that belong to politicians and businessmen corporations. Learn about our khmer true History. Don't let any foreign or local organization consider Khmer as poor and dumb anymore. protect ourself from over-consumption, bling-bling useless gadgets and products that the Western Empire massively puts all of us into mental and financial slavery. We all KHMER must share, give a hand to our own people, unite for our rights not the ones UN pretends to defend with luxury buildings and trucks where our people work hard for indecent salaries

Anonymous said...

Calling for a probe? Why not call for a CHANGE like all Khmer? Is it because you want to crawl Hun Sen's feet beg to a hand out like you always do? This and all the assholes in FUNCINPEC are a disgrace to Cambodia. Shame on you, all you corrupt mind, body, and soul FUNCINPEC members. Shame on you for selling yourselves and Cambodia for cheap to Hun Sen. All of you and your party are traitors to the nation.

Anonymous said...

I think it's the best time for FUNCINPEC to merge with CNRP. I knew Nhek Bun Chhai was, and still is Hun Sen's enemy. He was a fighting factor for 1991 Paris Peace Agreement. He looks for a chance,but never got one. There were many times that he intend to join SRP, but he told me that it's was very hard to work with SRP(?). This time is he don't make the move, he will be a loser for ever. I am not sure about Ranaridh. Unification is not a bad thing to do. Please reach out.
Former KPLNF

Anonymous said...

ah Bun Chhay cannot be a deserter twice. He just can't!!!

Anonymous said...

Jackass looking at the camera, unk, unk, unk.

Anonymous said...

Smart move on the part of FUNCINPEC to join the opposition in calling for international involvement in an investigation into election irregularities.

It is about time FUNCINPEC starts doing the right thing!

Congratulations on the right decision!

Pissed Off