Sunday, August 04, 2013

គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ប្រជុំ​បន្ត ជជែក​ ពី​ការបង្កើត​ គណៈកម្មការ​ទេ​

គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ប្រជុំ​បន្ត ជជែក​ ពី​ការបង្កើត​ គណៈកម្មការ​ទេ​

ថ្ងៃទី 4 សីហា ២០១៣, ម៉ោង ៦៖៥០ A.M. | ដោយ លី សិលា CEN

ភ្នំពេញ៖ ​ដោយ​សំអាង​ ថា, គណៈកម្មការ​ចម្រុះ ដែល​ គ.ជ.ប. តំណាង​ គណបក្ស​ ប្រជាជន​កម្ពុជា និង​តំណាង​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ប្រជុំ ​ឯកភាព​ ជា​គោលការណ៍ ដើម្បី ​បង្កើត កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ មិន​មាន​ សមាសភាព​ សង្គម​ស៊ីវិល ចូលរួម​នោះ, គណបក្ស​ សង្គ្រោះ​ជាតិ តាមរយៈ​ លោក សម រង្ស៊ី បានប្រកាស ថា, គណបក្ស ប្រឆាំង នឹង​មិន​បញ្ជូន​ តំណាង​ របស់​ខ្លួន ឲ្យចូល​រួម​ បន្ត​ប្រជុំ នៅ​ថ្ងៃ​អាទិត្យ ទី​៤​សីហា​នេះ​ទេ​។​

​គណបក្ស​ សង្គ្រោះ​ជាតិ បានចេញ​ សេចក្តីថ្លែងការណ៍​ ជា​ចំហរ​ សាទរ​កិច្ចប្រជុំ កាលពី​ថ្ងៃ​សៅរ៍ ទី​៣​សីហា ឆ្នាំ​២០១៣ និង​បាន​ចាត់ទុក​ ជា​ជំហាន​ ជា​វិជ្ជមាន​មួយ ឆ្ពោះទៅរក ​ការបង្កើត​ គណៈកម្មការ ​ចំពោះ ​កិច្ច​មួយ សម្រាប់​ ធ្វើការ​ឃ្លាំមើល, ស៊ើបអង្កេត, និង​ដោះស្រាយ​ ភាពមិនប្រក្រតី ពាក់ព័ន្ធ ​នឹង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​។​

​ក៏​ប៉ុន្តែ​ ក្នុង​សេចក្តីថ្លែងការណ៍, ក៏ដូចជា ក្នុង​លិខិត​ របស់​ លោក​ សម​ រង្ស៊ី ផ្ញើជូន​ លោក អ៊ឹម សួស្តី ប្រធាន​គជប ចុះ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៣, គណបក្ស​ សង្គ្រោះ​ជាតិ យល់ឃើញ ថា, សមាសភាព ​គណៈកម្មកា​រ ​ចំពោះ ​កិច្ច ដែល​ គ.ជ.ប. ស្នើឡើង គឺ ​នៅ​មាន​ លក្ខណៈ​ចង្អៀត​ នៅ​ឡើយ ដែល​ផ្ទុយ ​ពី​គោលបំណង ​របស់ គណបក្ស​ សង្គ្រោះ​ជាតិ ចង់បាន​។  នោះ​ គឺ ​គណៈកម្មការ ត្រូវ​ បាន​ការចូលរួម​ ពី​តំណាង ​គណបក្ស​ សង្គ្រោះ​ជាតិ និង​គណបក្ស ​ប្រជាជន​កម្ពុជា, ព្រមទាំង​ អង្គការ​សង្គម​ស៊ីវិល, អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ, ដោយ​មាន ​គ.ជ.ប. ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​។​

​លោក​ សម ​រង្ស៊ី បានបញ្ជាក់​ ថា, ការ​ ដែល​ គ.ជ.ប. ស្នើ​អញ្ជើញ​ ឲ្យ​តំណាង​ គណបក្ស​ សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ ដើម្បី​ ពិភាក្សា​ អំពី​ អាណត្តិ និង​តួនាទី, ភារកិច្ច​ របស់ ​គណៈកម្មកា​រ ​ចំពោះ​កិច្ច នៅ​ថ្ងៃ​ អាទិត្យ​នេះ, គណបក្ស​ សង្គ្រោះ​ជាតិ មិនទាន់​អាច​ ចាត់​តំណាង ឲ្យ​ចូលរួម ​បាន​ទេ ដោយ​រង់ចាំ​ ឲ្យមាន​ ការបង្កើត​ គណៈកម្មកា​រ​ ចំពោះ​កិច្ច​មួយ ដែល​មាន​សមាសភាព ចូលរួម​ មាន​លក្ខណៈ​ ទូលំទូលាយ តាម​ការស្នើសុំ ​របស់​ គ​ណ​បក្ស​ សង្គ្រោះ​ជាតិ​។​

​សូម​រម្លឹក ថា, ជំនួប​ពិភាក្សា​ រវាង ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ ការបោះឆ្នោត (គ.ជ.ប.) និង​តំណាង​មកពី​គណបក្ស ​ប្រជាជន​កម្ពុជា, ព្រមទាំង​ តំណាង មកពី​គណបក្ស ​សង្គ្រោះ​ជាតិ, កាលពី​ព្រឹក ​ថ្ងៃ​សៅរ៍ បាន​ឈាន ​ដល់​ការព្រមព្រៀង​ ជាគោលការណ៍​ ថា, នឹង​បង្កើត​ គណៈកម្មការ​ចំរុះ ​រួមគ្នា ដើម្បី ​ដោះស្រាយ​ ភាពមិនប្រក្រតី​ នៃ​ការបោះឆ្នោត​។

​បន្ទាប់ពី​កិច្ចប្រជុំ​ បង្កើត​ គណកម្មការ​ សំរាប់​ ដោះស្រាយ​ ភាពមិនប្រក្រតី ស្តីពី ការបោះឆ្នោត ដែល​មាន​ សមាសភាព គ​.​ជ​.​ប., គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សៅរ៍ ​រួចមក គ​.​ជ​.​ប. ក៏​បាន​ចេញ​លិខិត កោះអញ្ជើញ​តំណាង ​គណបក្ស​ នយោបាយ​ ទាំងពីរ ឲ្យ​បន្ត​បើក​កិច្ច​ ពិ​ភ្សា​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ ជជែក ​វែកញែក ក្នុង​ការកំណត់​ ទំរង់ សមាសភាព អាយុកាល និងភារៈកិច្ច​ព្, រមទាំង ​តួនាទី ​របស់​ គណៈកម្មកា​រ​នេះ​៕​

គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ប្រជុំ​បន្ត ជជែក​ពី​ការបង្កើត​គណៈកម្មការ​ទេ​

(ថ្ងៃទី 4 សីហា 2013, ម៉ោង 06:50:AM) | ដោយ: លី សិលា
ក- ក+ | Print
ភ្នំពេញ: ​ដោយ​សំអាង​ថា គណៈកម្មការ​ចម្រុះ ដែល​គជប តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​ឯកភាព​ជា​គោលការណ៍ ដើម្បី​បង្កើត កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ មិន​មាន​សមាសភាព​សង្គម​ស៊ីវិល ចូលរួម​នោះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក សមរង្ស៊ី បានប្រកាសថា គណបក្សប្រឆាំង នឹង​មិន​បញ្ជូន​តំណាង​របស់​ខ្លួន ឲ្យចូល​រួម​បន្ត​ប្រជុំ នៅ​ថ្ងៃ​អាទិត្យ ទី​៤​សីហា​នេះ​ទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហរ​សាទរ​កិច្ចប្រជុំ កាលពី​ថ្ងៃ​សៅរ៍ ទី​៣​សីហា ឆ្នាំ​២០១៣ និង​បាន​ចាត់ទុក​ជា​ជំហាន​ជា​វិជ្ជមាន​មួយ ឆ្ពោះទៅរក​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ សម្រាប់​ធ្វើការ​ឃ្លាំមើល ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​។​

​ក៏​ប៉ុន្តែ​ក្នុង​សេចក្តីថ្លែងការណ៍ ក៏ដូចជា ក្នុង​លិខិត​របស់​លោក​សម​រង្ស៊ី ផ្ញើជូន​លោក អ៊ឹម សួស្តី ប្រធាន​គជប ចុះ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា សមាសភាព​គណៈកម្មកា​រ​ចំពោះ​កិច្ច ដែល​គជប ស្នើឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់បាន​។ នោះ​គឺ​គណៈកម្មការ ត្រូវ​បាន​ការចូលរួម​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយ​មាន​គជប ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​។​

​លោក​សម​រង្ស៊ី បានបញ្ជាក់​ថា ការ​ដែល​គជប ស្នើ​អញ្ជើញ​ឲ្យ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច នៅ​ថ្ងៃ​អាទិត្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អាច​ចាត់​តំណាងឲ្យ​ចូលរួម​បាន​ទេ ដោយ​រង់ចាំ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដែល​មាន​សមាសភាព​ចូលរួម​មាន​លក្ខណៈ​ទូលំទូលាយ តាម​ការស្នើសុំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​សូម​រម្លឹកថា ជំនួប​ពិភាក្សា​រវាង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប និង​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បាន​ឈាន​ដល់​ការព្រមព្រៀង​ជាគោលការណ៍​ថា នឹង​បង្កើត​គណៈកម្មការ​ចំរុះ​រួមគ្នា ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។

​បន្ទាប់ពី​ កិច្ចប្រជុំ​បង្កើត​គណកម្មការ​សំរាប់​ដោះស្រាយ​ភាពមិនប្រក្រតី ស្តីពី ការបោះឆ្នោត ដែល​មាន​សមាសភាព គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សៅរ៍​រួចមក គ​.​ជ​.​ប ក៏​បាន​ចេញ​លិខិត កោះអញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ទាំងពីរ ឲ្យ​បន្ត​បើក​កិច្ច​ពិ​ភ្សា​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជជែក​វែកញែក ក្នុង​ការកំណត់​ទំរង់ សមាសភាព អាយុកាល និង ភារៈកិច្ច​ព្រមទាំង​តួនាទី​របស់​គណៈកម្មកា​រ​នេះ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=OWUyYTY0MG#sthash.gNmv7rJP.snlga3YC.dpuf

4 comments:

Anonymous said...

Dear Brothers and Sisters,

The old era of post-genocide is up and it is time to make room for a new era for our motherland economic and social development to deserve the Angkorean legacy that our great ancestors have left for us.
The old era was marked with a remarkably high economic growth but high growth without equity cannot sustain the growth in the medium term. We need to develop high economic growth and social progress at the same time in order to be able to drive research and development activities with innovation.

By leaving the room for new leadership, Cambodia will enter a new era of pre-competition with her ASEAN neighbors in order to stand out as an economic tiger in the medium to long term.

What would be the risks of the present Excellencies, if you all help CNRP to change the current status quo to social progress?

1- You will be enjoying more long lasting economic growth as it is sustained by the social progress
2- You will keep all your title, wealth, and power in your own right according to the law without having a one-man show who bosses you around and says that he is the law,
3- You will enjoy a peaceful society where everyone in the society can at least make both ends meet and enjoy saving money,
4- You will be proud of your country Cambodia as its citizen can talk with any foreigner on equal footing.

Please be united to help CNRP change the current status quo of Cambodia to high economic growth and social progress!

Thank you.

Anonymous said...

Long Live VietNam and Hun Sen...

Hunting Season Start Now all teh CNRP will be missing , accident and other will happen soon...

Anonymous said...

Ah coward Short Live Viet Nam

At least we, Khmer dare to rebel against our oppressive government.
What have you, coward Viet, done? Nothing, but fleeing your country from a handful of dictators!
You should go to a Viet anti-government blog to rally the Vietnamese to rise up against your ruthless Hanoi government.
Show your courage to the world like us, don’t be coward.

Anonymous said...

10:26 a.m

kone mee joy mrai 10:26 a.m ber kon mee joy mrai aeng kroin ber, ah chuy mrai aeng jenh mok oy ke kirnh tov. ber kondouy mae ah chuy mrai aeng hean jenh mok. Anh min jeur tha kon mee chuy mrai aeng neung hean jenh mok mork niyeay baeb nis te.

Pi Anh - CNRP