អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 24 សីហា 2013
អ្នកគាំទ្របក្សប្រឆាំងនៅបរទេស បន្តធ្វើបាតុកម្មទាមទារដំណោះស្រាយបោះឆ្នោត
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក។
Siv Channa/RFI
ដោយ ប៉ែន បូណា rfi
បាតុកម្មពីរទៀតត្រូវបានគ្រោងឡើងជាបន្តបន្ទាប់ នៅថ្ងៃទី ២៦ សីហានេះ នៅ
ពីមុខទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងហ្ស៊ឺណែវ
ប្រទេសស្វីស និងនៅថ្ងៃទី ៣០ សីហា
នៅពីមុខទីស្នាក់ការសហភាពអឺរ៉ុប នៅ
ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
បាតុកម្មទាំងនោះដើម្បីទាមទារឲ្យមានគណៈកម្មការឯករាជ្យ
ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
នៅឯក្នុងស្រុកឯណេះវិញ
ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់បន្តិច ខណៈដែល គ.ជ.ប គ្រោងបើកកញ្ចប់សុវត្ថិភាព នៅថ្ងៃអាទិត្យស្អែក។
មហាបាតុកម្មមួយរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទទី២៦ សីហានេះ នៅពីមុខទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។ អ្នករៀបចំបាតុកម្មកំពុងអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ។ រីឯអ្នកមិនបានចូលរួម ក៏ត្រូវបានគេស្នើសុំឲ្យចុះហត្ថលេខាលើញត្តិ ផងដែរ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អ្នករៀបចំបាតុកម្ម ដែលត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះ។
ញត្តិ
ទាំងនោះនឹងត្រូវគេប្រគល់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស
និងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំកម្ពុជា លោក សូរីយា ប្រាសាទ ស៊ូប៊ែឌី ផងដែរ។ ញត្តិនោះមានន័យសុំឲ្យអង្គការសហប្រជាជាតិជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
ចំណែកឯបាតុកម្មមួយទៀត ត្រូវគេគ្រោងបើកធ្វើនៅថ្ងៃទី៣០ សីហា នៅពីមុខទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល។ នៅទីនោះ ក្រុមបាតុករក៏គ្រោងប្រគល់ញត្តិដូចគ្នានេះ ជូនលោកស្រី កាតឺរីន អាស្តុន តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស នយោបាយ និងសន្តិសុខសហភាពអឺរ៉ុបផងដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះថា នេះគឺជាបាតុកម្មរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស ក្នុងនោះក៏មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផងដែរ។ ប៉ុន្តែ លោកបានបដិសេធមិនផ្តល់អត្ថាធិប្បាយលម្អិតពីបាតុកម្មនេះទេ ព្រោះជាការរៀបចំរបស់សហគមន៍ខ្មែរនៅក្រៅប្រទេស។
ខណៈដែល អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកំពុងពុះកញ្ជ្រោល នៅក្នុងស្រុកឯណេះវិញ ស្ថានការណ៍ហាក់ដូចជាបានបស្ងប់ស្ងាត់បន្តិចវិញ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព«ក» មួយចំនួន ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ទៅតាមការទាមទាររបស់បក្សប្រឆាំង៕

1 comment:
Yup, Yup, Hun Sen and his pigs lost the election!!!
Khmer people have spoken!!!
People around the world have spoken!!!
Hun Sen and his pigs must go!!!
HUN SEN Vietminh/Vietcong, GO HOME!!!
Hun Sen, dégage avant qu'il soit trop tard!!!
ហ៊ុនសែន ចុះចេញ ទាន់មឹនទាន់ហួសពេល!!!
Post a Comment