Saturday, August 31, 2013

សូមជួយអស់សំណើចនិងពូកស៊ីឈ្នួលព្រុះទាំងនេះផង សំដីមួយខំអួតបញ្ជោរចៅហ្វាយ សំដីមួយទៀតខំបំភ័យប្រជារាស្ត្រខ្មែរ

Tuesday, 27 August 2013 10:07 ដោយៈ ដើមអម្ពិល (DAP)
គម្រោងមហាបាតុកម្ម របស់គណបក្ស សង្គ្រោះជាតិ ប្រឆាំងលទ្ធផល នៃការបោះឆ្នោត មិន បានធ្វើឱ្យប៉ះពាល់ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាទេ ព្រោះ សហគមន៍ អន្ដរជាតិ និង ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិសំខាន់ៗ នៅតែជួយជ្រោមជ្រែង ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាដដែល
 
Friday, 30 August 2013 12:48 ដោយ ៖ ដើមអម្ពិល(DAP): ID-014
- សាធារណជនជាម្ចាស់ឆ្នោត កំពុងព្រួយបារម្ភចំពោះ មហាបាតុកម្មរបស់បក្សប្រឆាំង
ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បានប្រកាស ដោយបើកចំហរពីការខ្វះខាតថវិកាធ្វើមហាបាតុកម្ម អហិង្សានៅថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងអំពាវនាវកៀងគរស្វែងរកការឧបត្ថម្ភ ដើម្បីធ្វើ
មហាមាតុកម្មខណៈដែលប្រជាពលរដ្ឋក្នុងប្រទេសកំពុងព្រួយ បារម្ភនិងថ្កោលទោសចំពោះសកម្មភាពនេះនិងកំពុងធ្វើឲ្យវិនិយោគិនជាច្រើនផ្អាកការវិនិយោគរបស់ពួកគេ។
គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាសដោយអំពាវនាវស្វែងរកការ ជួយឧបត្ថម្ភថវិកាធ្វើមហាបាតុកម្ម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ របស់គណបក្សខ្លួន។
យោងតាមសេចក្តីអំពាវនាវរបស់លោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ បានឲ្យដឹងថា «អគ្គនាយកដ្ឋានហិរញ្ញវត្ថុ គណបក្ស សូមធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែល ស្រឡាញ់យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ មេត្តាចូលរួមជួយ ផ្តល់ជាថវិកា តាមសមានចិត្ត និង លទ្ធភាព សម្រាប់ចំណាយផ្សេងៗ ក្នុងអំឡុងពេល នៃមហាបាតុកម្មនេះ»
សេចក្តីអំពាវនាវនេះបានបន្តថា ការធ្វើមហាបាតុកម្មនេះ គឺដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត គណបក្សនឹងបន្ត កិច្ចការរបស់ខ្លួន ក្នុងការទាមទារ និងតវ៉ាឲ្យមានដំណោះស្រាយ ទាក់ទងដល់ភាពមិនប្រក្រតីទាំងឡាយក្នុងដំ ណើរការបោះឆ្នោតនេះ តាមរយៈការធ្វើមហាបាតុអហិង្សា ប្រឆាំងលទ្ធផលនៃការបោះឆ្នោត ដែលគ្រោងនឹងប្រ ព្រឹត្តទៅ នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ។

1 comment:

Anonymous said...

CPP & NEC INC.,!

Chasing Poor People

Need Easy Cash