Saturday, August 24, 2013

ក្រសួងមហាផ្ទៃ ព្រមព្រៀង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន​

អង្គការវាស់ដីឲ្យខ្មែរដើរ តើប្រជារាស្ត្រខ្មែរសតវត្សទី២១ យុវជនសម័យ ហ្វេសប៊ុក អាចទទួលយកបានទេ? 

ខៀវ សុភ័គ បានបញ្ជាក់​ថា គណបក្ស ​សង្គ្រោះ​ជាតិ បាន​យល់ស្រប​លើ​ចំណុច​មួយចំនួន រួមមាន​៖ ពន្លឿន​ការជួបជុំ​សំណេះសំណាល​នោះ មិនឲ្យ​លើស​ម៉ោង ៦ ល្ងាច​ឡើយ មិន​បន្ថែម​ចំនួន​សកម្មជន​មកពី​បណ្តា​ខេត្ត
អង្គការវាស់ដីឲ្យខ្មែរដើរ  តើប្រជារាស្ត្រខ្មែរសតវត្សទី២១ យុវជនសម័យ ហ្វេសប៊ុក អាចទទួលយកបានទេ?
ក្រសួងមហាផ្ទៃ ព្រមព្រៀង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន
(ថ្ងៃទី 24 សីហា 2013, ម៉ោង 06:59:AM) | ដោយ: លី សិលា CEN
ភ្នំពេញ: គម្រោង​ជួបជុំ​គ្នា​រវាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី និង​លោក កឹម សុខា ជាមួយ​អ្នកគាំទ្រ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេច​អនុញ្ញាត​ឲ្យ​មាន​ការជួប​ជុំ តាម​ការស្នើសុំ​ហើយ​។​

​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ទៅ​លើ​កំណត់ហេតុ នៃ​ការពិភាក្សា រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។ នោះ​គឺ​ការព្រមព្រៀង​ឲ្យ​គណបក្សប្រឆាំងរបស់លោក សមរង្ស៊ី និង​លោក កឹម​សុខា ជួបជុំ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​លក្ខខណ្ឌ​មួយចំនួន​។​

 លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់​ថា គណបក្ស ​សង្គ្រោះ​ជាតិ បាន​យល់ស្រប​លើ​ចំណុច​មួយចំនួន រួមមាន​៖ ពន្លឿន​ការជួបជុំ​សំណេះសំណាល​នោះ មិនឲ្យ​លើស​ម៉ោង ៦ ល្ងាច​ឡើយ មិន​បន្ថែម​ចំនួន​សកម្មជន​មកពី​បណ្តា​ខេត្ត កំណត់ ​ចំនួន​អ្នកចូលរួម​ឲ្យបាន​សមស្រប ធានា​សុវត្ថិភាព​នៅ​ផ្នែក​ខាង​ក្នុងនៃ​ការជួបជុំ និង​មិន​ដង្ហែ​ក្បួន ក្រោយ​ការជួបជុំ​នោះឡើយ​។​


​ ពាក់ព័ន្ធ​នឹង​ពិធី​ជួបជុំ​ជាមួយ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្តភ្នំ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៦​សីហា ក៏​ត្រូវបាន​លោក​សម​រង្ស៊ី បញ្ជាក់​ទៅ​កាន់​អ្នកកាសែត ក្នុង​ពេល​លោក​ចុះ​ទៅ​ផ្សារ​ទួល​ទំពូង និង​ផ្សារ​អូឡាំពិក កាលពី​ថ្ងៃ​សុក្រ​ថា ការជួប​ជុំនោះ មិនមែន​ជា​ការ​បាតុកម្ម​អ្វី​ទេ គ្រាន់តែ​ជា​ការជួប​អ្នកគាំទ្រ​ធម្មតាៗ​ប៉ុណ្ណោះ​។​

​ ជា​ការកត់សម្គាល់ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ផ្តើម​ដំណើរ​ចុះ​ជួប​មហាជន អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ជាថ្មីទៀត នៅ​ខេត្ត​កណ្តាល កំពង់ចាម កំពង់ធំ សៀមរាប និង​ចុងក្រោយ​នៅ​ភ្នំពេញ ចាប់​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤​សីហា រហូត​ដល់​ថ្ងៃ​ចន្ទ ទី​២៦​សីហា​៕​

7 comments:

Anonymous said...

Hun sen is an incompetent leader who lost the election (with all that 'irregularities' or cheating - he still lost), however, he is clinging to power without the people's support.

There's nothing to 'workout or negotiate', just step down Hun sen, you know you lost - you don't have the capability to be the world standard leader and advance the country in the same way as Singapore or Australia or other democratic nations.

If Hun sen cares about Cambodia at all, he would allow a more capable person to lead the country as per the people's choice.

Why is it that other countries have elections, with no issues, and the countries are still running smoothly during & after the election? Hun sen had been in power for 28 years, he should've sort this out! If he cared about the country!

Anonymous said...

New Khmer rouge regime of Hun Sen,Khmer people have limit to walk .Workers have salary limit,but Hun Sen and high Rank become billionaire and millionaire.Dictator leaders control Khmer people and consider Khmer people look like animal.In real democracy country,the people control government.

Karl [Kalonh] Chuck said...

Khmer people cannot take it anymore!
Khmer people have spoken!

Hun Sen and his CPP's pigs must go!

Hun SEN Vietminh/Vietcong, GO HOME!

Anonymous said...

ជនល្ងង់ខ្លៅ ជនអត់សមត្តភាព ជនអវជ្ជា ជន
អប្រិយមកដឹកនាំស្រុក វាកំសាកដូច្នោះឯង​ វា
ខ្លាចគេដល់ម្លឹង ។ វាមិនហ៊ានបើកសិទ្ធិសេរិភាព
ឲពលរដ្ឋពេញលេញដូចប្រទេសសេរី ដែលកាន់
លទ្ថិប្រជាធិបតិយ្យឡើយ ។ វាខ្លាចអ្នកចេះ
ណាស់ ដូចកាលសម័យខ្មែរក្រហម និង សម័យ
រដ្ឋកម្ពុជាអញ្ចឹង ។

គរាន់តែទង្វើរបស់ពួកវា អាចញុំាងឲឃើញពី
ឬសគល់របស់ពួកវាទៅហើយ គឺអាពួកព្រៃផ្សៃ ពួកអាកំសាក ។

Anonymous said...

ក្រសួងមហាផ្ទៃមិនត្រូវមានគំនិតចង្អៀតចង្អល់បែបលីលាទេ ខ្លួនក៏ដឹងដែរ
ថាព្រោះតែការបំបិទសិទ្ធិសេរីភាពនេះហើយដែលធ្វើឲ្យខ្មែរភ្ញាក់ក្រោកគ្រប់
គ្នានោះ ហើយកម្លាំងអស់លោកក៏មិនអាចទប់នូវសន្ទុះទឹកហូរដ៏ខ្លាំងនេះ
បានដែរ​ បើអស់លោកមិនខ្លាច ICC ទេក៏តាមចិត្តចុះ មិនបាច់សម្លុត
ក្នុងខណៈដែលអ្វីមិនទាន់កើតមាននោះឡើយ ។ ម៉្យាងទៀត បើអស់
លោកនៅតែចិញ្ចឹមចិត្តយកខ្មែរជាសត្រូវ អស់លោកក៏មិនរួចខ្លួនដែរ ខ្មែរជាអ្នករងគ្រោះរាប់ជំនាន់មកហើយ នឹងអាចធ្វើដូចរាល់
ផ្លាស់ប្ដូររបបម្ដងៗ ខ្មែរមានចំនួនតិចជាងប្រទេសនានាណាស់ ហេតុអ្វី
អ្នកកាន់អំណាចខ្មែរមិនគិត បានកាន់អំណាចហើយចោលម្សៀតទាំង
អស់ ស្មានតែម្នាក់អាចរស់បាន១០០០ឆ្នាំ ។ សូមអ្នកមានអំណាចមាន
អាវុធ ឈប់បង្កគំនុំជាមួយខ្មែរតទៅទៀត សូមបញ្ឈប់យកខ្មែរគ្នាឯងជា
សត្រូវ បើអស់លោកមិនចង់សូធ្យ មេសូត្រថា ទឹកឡើងស្រមោចលង់
លុះចំណង់ត្រីសប្បាយ ស្រមោចអន្តរាយ លុះចំណេរចំណាប់ល្អ។
លុះទឹករីងស្ងួតទៅ ត្រីផងនៅអាត្មាមរណ៍ អនេកអនន្តរ លុះចំណេរ
ស្រមោចស្នង ។

phumarinkeo said...

នៅថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៣គណប័ក្ស សង្គ្រោះជាតិមានការប្រជុំអ្នកគាំទ្រធ្វើមេទិ្ទញនៅទី លានប្រជាធិបតិយ្យនាទីក្រុងភ្នំពេញដែលមានការ កំណត់ដីឲ្យដើរឬជួបជុំគ្នា។ដូច្នេះទង្វើនេះមិនមែន ការធ្វើមហាបាតុកម្មទេ អត្ថន័យនៃការធ្វើបាតុកម្ម គឺជាការជួបជុំនៅទីកន្លែងណាមួយ រួចហើយក៏ដើរ ដង្ហែរក្បួនឆ្ពោះទៅកាន់ទីកន្លែងណាដែលបានបង្ក
បង្កើតជាបញ្ហាដូចជា(ទីស្នាក់ការរបស់ គជប)ឬក៏ មន្ទីរណាមួយដែលអាចរកយុត្តិធ៌មឲ្យយើងបាន(មន្ទីររដ្ឋសភា) ជាដើម។ដូចបានជម្រាបមកខាង
លើនេះសូមលោកសម រង្ស៉ីនិងលោកកឹម សុខា​មេត្តាបញ្ជាក់អត្ថន័យនៃការជួបជុំឲ្យច្បាស់ តើការ​ជួបជុំអ្នកម្ចាស់ឆ្នោតដែលនិងប្រព្រិត្តិនៅថ្ងៃច័ន្ទ ទី២៦ឆ្នាំ២០១៣ខាងមុខនេះមានលក្ខណពិតបា្រកដ ជាអ្វី? ជៀសវាងការបកស្រាយត្មេះតេះដៀលពី
គូរសត្រូវ៕

Anonymous said...

លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ
vous pouvez aussi retourner les armes contre le pouvoir absolu de Sen Toan Hann sinon un jour vous avez la tête coupée par le peuple.