ក្រុមយុវជនដើម្បីសន្តិភាពបានរៀបចំដាក់ញត្តិមួយ ដើម្បី
ដាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ
ទី២កញ្ញាខាងមុខ ដើម្បីសុំឲ្យចៅក្រមដកការចោទប្រកាន់លើយុវជន
៤នាក់។ យុវជនទាំង ៤នាក់ ដែលមានពីរនាក់ជាស្ត្រី
ត្រូវបានតុលាការចាប់ឃុំខ្លួន កាលពីថ្ងៃទី១៧ សីហា
ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
ផ្តួលរំលំរដ្ឋាភិបាល។ ក្រុមយុវជនដើម្បីសន្តិភាព
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣០សីហានេះ
ក៏បានប្រកាសបន្តសកម្មភាពដើម្បីសន្តិភាព ដោយជួបជុំបួងសួង
និងចុះចែកផ្កា ទៅដល់កម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃអាទិត្យ
ទី១កញ្ញា នៅបរិវេណវត្តភ្នំ។
ញត្តិ ដែលមានស្នាមមេដៃយុវជនប្រមាណ ១០០ នាក់
នឹងត្រូវក្រុមយុវជនដើម្បីសន្តិភាព
ដាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២កញ្ញា។ ញត្តិនោះ
ដើម្បីស្នើសុំឲ្យចៅក្រមដកបទចោទប្រកាន់លើយុវជន ៤ នាក់
ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់
ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល។
យុវជនទាំង ៤ នាក់នោះ រួមមាន៖ ទត់ ចាន់បញ្ញា, ហ៊ើយ បូរិន,
កញ្ញាឡុងលីផេង និងកញ្ញា សុខដាលីស ត្រូវបានប៉ូលិសចាប់ខ្លួន
កាលពីថ្ងៃទី១៥ សីហា ពីបទញុះញង់
ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល។ ជាបទចោទប្រកាន់
ដោយសារតែពួកគេមានបំណងចូលរួមក្នុងយុទ្ធនាការចែកផ្កា
និងបោះពុម្ពសារអហិង្សា សម្រាប់ជូនដល់កងកម្លាំងប្រដាប់អាវុធ។
ប៉ុន្តែ សកម្មភាពនោះត្រូវបានប៉ូលិសនិងតុលាការចាត់ទុកថា មានជាប់ទាក់ទងនឹងក្រុមសួន សេរីរដ្ឋា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី២០ សីហា តុលាការក៏បានសម្រេចដោះលែងជាបណ្តោះអាសន្ន ឲ្យយុវជនទាំង ៤ នាក់នោះ ចេញពីពន្ធនាគារព្រៃស។ តែបទចោទប្រកាន់នៅរក្សាទុកដដែល។
តំណាងយុវជនដើម្បីសន្តិភាព លោក អឿ ណារិត និងយុវជន ហេង សំណាង បានប្រកាសក្នុងសន្និសីទកាសែត នៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅភ្នំពេញ នាព្រឹកថ្ងៃទី៣០ សីហាថា ជាមួយនឹងការដាក់ញត្តិទៅកាន់តុលាការ ក្រុមយុវជនដើម្បីសន្តិភាពប្រហែល ៥០០ នាក់ ក៏នឹងជួបជុំនៅវត្តភ្នំ នាព្រឹកថ្ងៃអាទិត្យ ទី១ កញ្ញា ដើម្បីបួងសួងសុំសន្តិភាព មុននឹងព្រលែងចាប និងជូនផ្កាដល់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានគេដាក់ពង្រាយ នៅក្រោយការបោះឆ្នោត។
ក្រុមយុវជន ក៏អំពាវនាវដល់គណបក្សកាន់អំណាច គណបក្សប្រឆាំង រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវប្រកាន់គោលការណ៍អហិង្សា ជាពិសេសបើសិនជាមានបាតុកម្មតវ៉ាកើតឡើងនៅក្រោយការបោះឆ្នោតពេលនេះ ក៏ត្រូវធ្វើឡើងដោយអហិង្សា៕

2 comments:
CPP & NEC INC.,!
Chasing Poor People
Need Easy Cash
The Model of Cambodian youth in Cambodia now is incredible, if all Cambodian youth will stand up together our country will be liberated from the Dictator and we will have a freedom, justice, prosperity and good future for all of us, and Vietcong stop swallowing us anymore VIVA Cambodian youth in the 21st century !
Post a Comment