Sunday, August 18, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​រដ្ឋាភិបាល​ករណី​ចាប់ខ្លួន​យុវជន​៤​នាក់​​


យុវជន៤នាក់ដែល​តុលាការសម្រេចឃុំខ្លួន​បណ្ដោះអាសន្ន​(រូបថត តាត ឧត្ដម)
ដោយ៖​ ថុល ស្រីលក្ខណ៍​ | ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013, ម៉ោង 03:33 PM​   VOD
គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ ថ្កោល​ទោស​អាជ្ញា​​ធរ​មាន​​សមត្ថកិច្ច​ ដែល​​ចាប់​ខ្លួន​​យុវជន​​៤​នាក់ និង​​ទាម​ទារ​​ឲ្យ​ដោះ​​លែង​​ជា​​បន្ទាន់​ ​និង​​ដោយ​​គ្មាន​​លក្ខខណ្ឌ​។​
​សេច​ក្តី​ថ្លែង​ការ​ណ៍នោះ​ បានឲ្យដឹងថា ការចាប់ខ្លួន​យុវជន​កាលពី​ល្ងាច​ថ្ងៃទី​១៦ ដែល​ពួកគេ​គ្រាន់តែ​ទិញ​ផ្កា ទឹក​សុទ្ធ​ជូន​កងទ័ព ដែល​រដ្ឋាភិបាល​ចល័ត​​នៅ​រាជធានីភ្ន​ពេញ គឺ​ជា​ទង្វើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​បុគ្គល និង​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​ធានា​ដោយ​ដោយ​ច្បាប់​ជាតិ​។​
សេចក្តីថ្លែងការណ៍​ដដែល ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ទាំងនោះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួ​សារ បន្ត​ការងារ និង​ការសិក្សា​វិញ​។​
​យុវជន​ទាំង​៤​នាក់​នោះ ​រួមមាន​ ទ​ត់ ចាន់​បញ្ញា ហ៊ើ​ញ បូរិន កញ្ញា​ឡុង លី​ឆេង និង​កញ្ញា សុខ ដាលីន ហើយ​រហូត​មកដល់ពេលនេះ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​បណ្តោះអាសន្ន​នៅ ​ពន្ធនា​គារ​ព្រៃ​សរ​។

អគ្គស្នងការ​នគរបាល​ជាតិ​អះអាងថា យុវជន​៤​នាក់​ដែល​ខ្លួន​ចាប់ខ្លួន​កន្លងមក ជា​អ្នក​ចែកចាយ​លិខិត​ប័ណ្ណ​មាន​ខ្លឹមសារ​ញុះញុង​ឲ្យមាន​ហិង្សា​ប្រ​ដាប់​ អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល តាម​បញ្ជារ​របស់​ លោក សួន សេរី​រដ្ឋា​។​
​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បញ្ឈប់​ជា​បន្ទាន់​នូវ​ការគំរាមកំហែង ប្រជាពលរដ្ឋ​គ្រប់​រូបភាព ដូចជា ការ​ចល័ត​ទ័ព ការចាប់ខ្លួន​ពលរដ្ឋ និង​ការបង្ខំ​ឲ្យ​ពលរដ្ឋ​ចុះហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ​ជា​ដើម​៕
សូមសរសេរមកកាន់ ​អ្នកនាង ​ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

6 comments:

Anonymous said...

ខ្មែរ............គឺអង្គរវត្ត
យួនយៀកកុងយក ឫស្សី ជាសញ្ញាជាតិ របស់យួន
__________________________________

-សព្វថ្ងៃ,តើហេតុដូចម្តេចបានជាCPP ,CNRP និយាយបន្លំថា.....
(យុវជនខ្មែរ ជាទំពាំងស្នងឫស្សី ?)

..ខ្មែរ គួរពិចារណា!

Anonymous said...

Is this case really fat-man related again?

Anonymous said...

ពាក្យថាថ្កោលទោស មានន័យដូចម្ដេច? ដូចជា
អាមេរិក ថ្កោលទោស ហ៊ុនសែន តែហ៊ុនសែន
នៅតែបំពាន! បានន័យថា គ្រាន់តែស្រែកបង្អើល
ដូចអ្នកស្រែបង្អើលចាបស៊ីស្រូវ!

Anonymous said...

រឿងយុវវ័យទាំងបួននាក់នេះ តាមគំនិតនឹងយោ
បល់ខ្ញុំផ្ទាល់សុំធ្វើការអំពាវនាវដល់បងប្អូនរួមជាតិ
ទាំងអស់សុំឲ្យជួយក្មួយៗទាំងបួននាក់នេះឲ្យសកម្មជាទីបំផុត គឹធ្វើឲ្យបានដូចកាលឧប្បត្ថម្ភលោក
ម៉ម សូណងដូ។ខ្ញុំមានសំនួរទៅអង្គការលីការ ដូថា:«តើហេតុអ្វីបានជាអង្គការនេះជួយមេធាវី សំរាប់ តែយុវជនពីរនាក់ចុះពីរនាក់ទៀតហេតុ អ្វីមិនបានជួយ?»តែទោះជាយ៉ាងណាខ្ញុំសុំអង្វរឲ្យ បងប្អូនរួមជាតិមានបញ្ញវ័ន្តសាស្រ្តាចារ្យគ្រូបង្រៀន កសករ កម្មករនិងយុវជននិងយុវតីទូរទាងពិភព លោកសុំឲ្យជួយធ្វើអន្តរាគមន៍ឲ្យយុវវ័យទាំងបួនរូបនេះឲ្យមានសេរិភាពជាស្ថាពរ។ម្យ៉ាងវិញទៀតសុំឲ្យក្រុមសមត្ថកិច្ចឲ្យគិតពិចារណាឲ្យបានដិតដល់ ហ្មត់ចត់និងអាណិតស្រឡាញ់កូនប្រពន្ធរបស់អស់ លោកសុំឲ្យពិចារណាក្នុងនេះរឿងសារជាថ្មី។ព្រោះ
​ថ្មីៗនេះលោកសួន សិរិរដ្ឋា(ប្រធាន វ ស ព រ ស (kppm))បានប្រកាសថាយុវជននិងយុវតីទាំងបូន រូបនេះ ឥតដែលមានទំនាក់ទំនងជាមួយនិង​ចល​​ នា៣៨៨ឌពលរដ្ឋខ្មែរទាល់តែសោះ៕

Anonymous said...


តាមយោបល់ខ្ញុំ ព្រឹត្តិការណ៍ដ៏ចម្លែកនេះសុទ្ធសឹង
តែជាការរៀបចំទុករបស់បនបិសាចហាណូយ
ក្នុងគោលបំណងបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ
ក្នុងគោលបំណងធ្វើមហាបាតុកម្មប្រឆាំងនឹង
បនអាយ៉ង។ហេតុអ្វី ព្រឹត្តិការណ៏ហ្នឹងបង្កើត
ឡើងចំពេលវេលាត្រួតគ្នាល្អម៉្លេះ សូមចងចាំ
ឱ្យច្បាស់ថា បនបិសាចហាណួយ មានឧបាយ
ប្លែកៗច្រើនណាស់!៣០ឆ្នាំហើយពុំដែល
លេចចេញរឿង លោក សួនសេរីរដ្ឋា ដូច្នោះ
វាជាកលល្បិចរបស់ អាយួនកន្ទប និងអាយ៉ង
ដើម្បីបង្អាក់រារាំងចលនាបាតុកម្មដែលនឹងត្រូវ
ធ្វើឡើងខាមមុខនេះ។ពិសេស ទៀត បុគ្គល
ដែលប្រកាស ឬ ព្រមានដល់ក្រុមបាតុករ
គឺសុទ្ធតែចាញ់ឧបាយរបស់មេដឹកនាំយួន។
ហ្នឹងហើយបនបិសាចហាណូយ នឹងលេប
បំបាត់កម្ពុជាយ៉ាងងាយស្រួល ហើយស្រប
ច្បាប់ សូម្បីតែអង្គការអន្តរជាតិ អាមេរិក
អឺរុប ដឹងឮឃើញច្បាស់ហើយ ក៏នៅតែ
គ្មានលទ្ធភាពជួយកម្ពុជាបានឡើយ ព្រោះ
សត្តវត្តថ្មីនេះទាល់តែមានប្រេងកាតទើប
អង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៏
បើគ្មានគឺត្រូវតែរលាយ អ្នកណាខ្លាំងគឺ
អ្នកនោះឈ្នះ!!!!!!!

Anonymous said...

អាCNRP
វាគ្មានចាញ់ឧបាយរបស់ អាមេដឹកនាំយួនណាទេ
សុទ្ធសឹងតែគ្នាវា គឺយួនតែមួយ!