Monday, August 12, 2013

លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.ប​បង្ហាញ​ថាខ្លួនលួចសន្លឹកឆ្នោតឲ្យ​បក្ស​ប្រជាជន​ឈ្នះ


....................................
លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.ប​បង្ហាញ​ថា​បក្ស​ប្រជាជន​ឈ្នះ
លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១២ សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ទេព សុរ៉ាវី និង ដែន អយុធ្យា 2013-08-12 RFA
គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣.២៣៥.៩៦៩​សំឡេង ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ ២.៩៤៦.១៧៦​សំឡេង។ ទោះ​យ៉ាង​ណា គ.ជ.ប នៅ​មិន​ទាន់​ប្រកាស​ពី​អាសនៈ​​ដែល​​គណបក្ស​នីមួយៗ​ត្រូវ​ទទួល​បាន​​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​​ការ​បែងចែក​របស់​អង្គការ​និចហ្វិក (Nicfec) បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ និង​គណបក្សសង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។

ក្រោយ​ពេល គ.ជ.ប បាន​ប្រកាស​ពី​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​នាំ​មុខ ឬ​ឈ្នះ​ការ​​បោះ​ឆ្នោត​រួច​មក លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ​បាន​ធ្វើ​សន្និសីទ​កាសែត​ច្រាន​ចោល​​លទ្ធផល​បោះ​ឆ្នោត​នេះ​ភ្លាមៗ។

កឹម សុខា ៣០៥
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​គណបក្ស​នា​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​ខណ្ឌ​​ទួលគោក ដោយ​ចាត់​ទុក​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​របស់ គ.ជ.ប នៅ​ពេល​នេះ ថា​ជា​សកម្ម​ភាព​​បិទ​បាំង នូវ​រាល់​កំហុស​ឆ្គង​ដែល គ.ជ.ប បាន​ប្រព្រឹត្ត​លើ​ការ​បោះ​ឆ្នោត​កន្លង​ទៅ។

លោក កឹម សុខា៖ «ការ​ប្រកាស​បែប​នេះ ក្នុង​ស្ថានភាព​នេះ គឺ​មាន​ន័យ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​កើត​ឡើង​នូវ​ការ​បះបោរ ឬ​ការ​តវ៉ា​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​គាត់​ទន្ទឹង​រង់ចាំ​រក​យុត្តិធម៌​ឲ្យ​គាត់ ហើយ​ការ​មានៈ​របស់ គ.ជ.ប នេះ គឺ​មាន​ន័យ​ថា មានៈ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ចង់​ដឹង​រក​យុត្តិធម៌»។

លោក កឹម សុខា នៅ​តែ​ទទូច​ឲ្យ​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ឯករាជ្យ​មួយ និង​អំពាវ​នាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សន្យា​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​​នៅ​មន្ទីរ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្លើយ​តប​​​បញ្ហា​នេះ។

​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ចំពោះ​ការ​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​របស់​គណ​បក្ស​​​ប្រឆាំង​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ថា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​​​​បណ្ដោះអាសន្ន​​​ពេល​នេះ គឺ គ.ជ.ប បាន​អនុវត្ត​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត ហើយ​ថា បើ​គណបក្ស​នយោបាយ​ណា​មួយ​មិន​យល់​ស្រប​​តាម​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ ពួក​គេ​អាច​​ដាក់​​ពាក្យ​បណ្ដឹង​ចំពោះ​​បញ្ហា​នេះ។

លោក ទេព នីថា៖ «យើង​បាន​ធ្វើ​ឲ្យ​យឺត​កម្មវិធី​បោះ​ឆ្នោត ដែល​ត្រូវ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​សីហា មក​ម្ល៉េះ ហើយ​ដោយ​ដល់​មិន​អាច​ថា បង្កើត​គណៈកម្មការ​ចម្រុះ​បាន ទើប គ.ជ.ប ​ងាក​មក​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បន្ត។ យើង​មិន​អាច​រង់ចាំ​បាន​ទេ ព្រោះ​ថា ពេល​វេលា​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់។ អ៊ីចឹង​ហើយ​បាន​ជា គ.ជ.ប ប្រកាស​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ព្រឹកមិញ​នេះ (ថ្ងៃ​ទី​១២ ខែ​សីហា) ហើយ​គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត បើ​មិន​យល់​ស្រប​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ គឺ​អាច​ប្ដឹង​ទៅ គ.ជ.ប ឬ​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោយ​ផ្ទាល់​តែម្ដង​ក្នុង​រយៈពេល ៧២​ម៉ោង»។

យ៉ាង​ណា​ក៏ដោយ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​សីហា ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​ជួយ​គាំទ្រ ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​ខ្លួន​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង។ ជាង​នេះ​ក៏​បាន​ទទូច​ដល់​អន្តរជាតិ​មិន​ត្រូវ​ទទួល​ស្គាល់​នូវ​រាជ​រដ្ឋាភិបាល​ណា​ដែល​កើត​​ឡើង​ពី​ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី​ និង​ពុំ​មាន​ការ​ដោះស្រាយ​បញ្ហា​ផ្ទុយ​ពី​ឆន្ទៈ​​ម្ចាស់​ឆ្នោត។

តាម​ការ​គណនា ឬ​បែង​ចែក​ចំនួន​អាសនៈ​សភា​អាណត្តិ​ទី​៥ ក្រៅ​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​ខុមហ្វ្រែល (Comfrel) ជាដើម បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​​ទទួល​បាន​​ចំនួន ៦៨ ឬ ៦៧​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន ៥៥ ឬ ៥៦​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។ ប៉ុន្តែ​ លោក កឹម សុខា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ ​អាច​ទទួល​បាន​អាសនៈ​ចំនួន ៦៣ ក្នុង​រដ្ឋ​សភា។ ​លោក​ថ្លែង​ថា ការ​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ អាច​ជា​ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​កើត​មាន​ក្នុង​ពេល​បោះ​ឆ្នោត មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ៕

ចុច​មើល​លទ្ធផល​បណ្ដោះ​អាសន្ន​ទាំង​២៤​ខេត្ត​ក្រុង
http://www.rfa.org/khmer/news/politics/nec-temporary-result-08122013031139.html
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

TIME FOR MASS RALLY!!!!

I'm safe in USA. Sam Rainsy is safe in USA.

It's time for Khmer kill Khmer!

Anonymous said...

Khmer-kill-khmer is a
yuon's encouragement.

cnrp has no weanpon, the only killer is the yuon'd dog cpp Hun Sen.

are you on yuon side or Khmer side.

Anonymous said...

When mass demonstration will be taken place. Have spent $6250 so far for relatives in Phnom Penh to secure, medicines and first aid, battery, 2 small generators, food and water drinking suppply for at least a month. Two 1000 liters of H2O tanks enough for cooking and neccesery bathing. But the rainy season is here in Cambodia. Home in Siem Reap and Sihanoukville Provinces are being prepared. If the situation is blood and worse, plan to travel by boat to Siem Reap.

Anonymous said...

To all military police and all armed forces, you must support the protest, because for you, for your kids and for your grand kids future most important for your country.
Don’t believe this dictator Hun Sen. All he cares only his families he don’t care for Cambodian people at all.

Anonymous said...

NEC is cheater!

Anonymous said...

LET ME ASK ALL KHMER PEOPLE.
DO YOU WANT THESE SERVERAL CROOKS TO CONTINUE CONTROL OUR LIFE AND OUR COUNTRY TO HELL FOR LIFE ???
20 OF THESE CROOKS CONTROLLED AND RUINED 14 MILLION CAMBODIAN LIFE EVERYDAY. COME ON....ARE WE REALLY THAT "STUPID"????
14 MILLION AGAINST 20 CROOKS AND WE CAN NOT "STOP" THEM???
I CAN NOT BELIEVE IT.
TIME TO CRASH THEM IS "NOW NOW NOW NOWWWWWWWWWWWWWWW"!!!!!!! DON'T LET THEM KILL YOUR BROTHERS/SISTERS AND LOVE ANYMORE. ENOUGH IS ENOUGH!!!!!
LET'S GOOOOOOOOOOOO KHMER PEOPLE!!!!!!
"KILL ALL OF THEM NOWWWWWWWWWW!!!!
THEY ARE NOT SUPPER NATURE OR ANY KIND, THEY CAN BE KILL BY A BULLET JUST LIKE ORDINARY PEOPLE, THEY DID NOT WEAR BULLET PROOF. EVEN JFK WHO HAS LOTS OF PROFESSIONAL PROTECT STILL CAN BE KILL BY A SNIPER WITH A SINGLE BULLET. THINK ABOUT IT. TIME IS "NOWWWWWWWW"

DIVIDE A SMALL GROUP OF PEOPLE ALL OVER THE COUNTRY AND GO STRAIGHT TO THE CROOK HOUSES AND TAKE CARE THE BUSINESS FROM THERE.
MOST OF MILITARY AND POLICES ARE ON OUR SIDE. NO NEED TO WORRIED.

WE WILL GET THIS DONE IN ONE MONTH THE MOST.

HANOI IS OUR NEXT TARGET!!!!

KHMER YOUTH MOVEMENTS...

Anonymous said...

ខ្ញុំគិតថា គជប គឺជាមុនស្សរបស់គណបក្ស ប្រជាជន កម្ពុជា។ជាសមាជិក គណបក្សប្រជាជន ដូចនេះរាល់ទង្វើទាំងអស់ដែលគេធ្វើ គឺដើម្បីបំរើអោយគណបក្សគេតែប៉ុណ្ណោះ។ហើយខ្ញុំយល់ឃើញទៀតថា បើបោះឆ្នោត១លានដងទៀតក៏ដោយ ទោះបី CPP បានតែ១កៅអីក្តី ក៏CPP នៅតែឈ្នះដែរ គឺគេយកយុទ្ធសាស្រ្តឆ្នាំ២០១៣ ដែលជាវិធីថ្មី១ គឺវិធីធ្វើរដ្ឋប្រហារ លទ្ធផលឆ្នោត (ចាញ់ហើយប្រកាសយកឈ្នះមុន)ហើយអោយNEC កែតួលេខតាមក្រោយ...! សរុបមក ខ្ញុំថា គជប គឺជា តេលេកម្មង់ របស់ គណបក្ស ប្រជាជន កម្ពុជា !