
............................
ដោយ៖ បូ សាវី | ថ្ងៃអាទិត្យ ទី25 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន VOD
សកម្មភាពក្រោយពិធីបួងសួង នៅប្រាសាទអង្គរ (រូបថតពី Facebook របស់លោក កឹម សុខា)
លោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធានគណបក្សង្គ្រោះជាតិ នៅព្រឹកថ្ងៃអាទិត្យនេះ បួងសួងសុំឲ្យវត្ថុស័ក្តិសិទ្ធិនៅប្រាសាទអង្គរវត្ត ជួយស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។
នៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី លោក កឹម សុខា រួមជាមួយថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផ្សេងទៀត បានជួបជុំជាមួយប្រជាពលរដ្ឋប្រមាណ២ ពាន់នាក់ នៅមុខប្រាសាទអង្គរវត្ត។ ក្នុងពិធីជួបជុំនោះ ថ្នាក់ដឹកនាំទាំងពីរ បានបួងសួង សុំឲ្យវត្ថុស័ក្តិសិទ្ធិ នៃប្រាសាទចំណាស់ជិត១ពាន់ឆ្នាំនេះ ជួយស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត។
ការបូងសួងបែបនេះ ដោយសារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចោទថា ការបោះឆ្នោតកន្លងទៅមានការលួចបន្លំ។ ការចោទប្រកាន់បែបនេះ គឺគណបក្សប្រឆាំង រកឃើញភាពមិនប្រក្រតីដូចជា ប្រជាពលរដ្ឋជាង១លាននាក់ បានបាត់ឈ្មោះបោះឆ្នោត ទឹកខ្មៅជ្រលក់ដៃលាងជ្រះ នាំឲ្យមានអ្នកបោះឆ្នោតលើសពីមួយដង និងការអនុញ្ញាតឲ្យជនបរទេសបោះឆ្នោត ដោយខុសច្បាប់ជាដើម។
ក្រោយថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា រហូតដល់ ថ្ងៃទី២៥ ខែសីហានេះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នាបីលើកមកហើយ ដើម្បីពិភាក្សារកចំណុចរួមគ្នា បង្កើតគណៈកម្មការចំរុះស៊ើបអង្កេតភាពមិនប្រក្រតីពេលបោះឆ្នោត ក្នុងបំណងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
តែរហូតដល់ ថ្ងៃទី២៥ ខែសីហានេះ គណបក្សប្រឆាំង និង គណបក្សកាន់អំណាច មិនទាន់ឯកភាពគ្នានៅឡើយទេ។
គណបក្សសង្គ្រោះជាតិបានព្រមានថា បើមិនមានដំណោះស្រាយ ភាពមិនប្រក្រតី ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋទេនោះ តំណាងរាស្ត្រគណបក្សនេះ នឹងមិនចូលរួមប្រជុំសភាលើកដំបូង ដើម្បីបង្កើតរដ្ឋាភិបាល ដែលអាចនឹងចាប់ផ្តើម នៅចុងខែកញ្ញានេះទេ៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
2 comments:
ដល់ពេលផ្គរលាន់គ្រប់ទិសសារហើយ!!!
តុលាការផ្លូវលោកមហាអយុត្តិធម៌
១ស្តេចហ្មឺនរួចទោស
២អ្នកមានទ្រព្យសម្បត្តិរូចទោស
៣បងប្អូនបក្ខពួករួចទោស
៤អ្នកពូកែរប្រកស្រាយរួចទោស
៥អ្នករស់ចោលស្រុករួចទោស
តែតុលាការផ្លូវព្រះធម៌
បើចង់រួចទោសចូរអ្នករត់ទៅទីណាដែលគ្មានសេក្តីស្លាប់(ទោះខំរត់ដល់ស្រុកចិនក៏តាមកាត់ទោសបានដែរ)ពេលវេលាដល់ល្មម អនុមោទនាម្នាលសព្វសត្វលោកទាំងអស់!!!!!
Don't believe too much on AROUPEY(or Spirit whatever), the cheater already sneaked into security bag, that's why they needed few days and now they are ready and willing to open, rainsy you too slow...
Post a Comment