Monday, August 19, 2013

កង​អាវុធហត្ថ​ត្រូវ​គេ​ត្រៀម​ទប់​បាតុកម្ម

យកលុយពីប្រជារាស្រ្ត មកបង្វឹកកម្លាំងទុកបង្រ្កាបរាស្ត្រ ម្យ៉ាងដែរតើ ប៉ុណ្ណឹងហើយ តើខ្មែរចង់បានប៉ុណ្ណាទៀត ?
 
Monday, 19 August 2013 ម៉ៃ ទិត្យថារ៉ា និង Daniel Quinlan PPP
ភ្នំពេញៈ កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ១ ពាន់​នាក់ ក្នុង​ឯក​សណ្ឋាន​ប្រឆាំង​កុបកម្ម ត្រូវ​បាន​គេ​ឃើញ​កំពុង​តែ​ហ្វឹកហ្វឺន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ជា​ផ្នែក​មួយ នៃ​ការ​ហ្វឹកហ្វឺន ដែល​មន្រ្តី​ជាន់​ខ្ពស់ បាន​និយាយ​ថា ត្រូវ​បាន​គេ​រៀបចំ​ឡើង ដើម្បី​ត្រៀម​ទប់ទល់​ទៅ​នឹង​មហា​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង។
ប្រដាប់​ដោយ​មួក ខែល និង​ដំបង ប្រឆាំង​កុបកម្ម កង​កម្លាំង​ទាំង​នេះ បាន​ឈរ​តម្រៀប​ជួរ​គ្នា ជាមួយ​នឹង​ការ​ស្រែក​ព្រមៗ​គ្នា​យ៉ាង​ខ្លាំង​។សម្ភារ​យោធា ដែល​រួម​មាន​អាវុធ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ឡាន​ជាច្រើន ដែល​កំពុង​រង់ចាំ ដែល​រួម​មាន​ឡាន​ពេទ្យ​ទាហាន​ចំនួន ១ គ្រឿង ដែល​លម្អ​ទៅ​ដោយ​ឈ្មោះ​អ្នក​ឧបត្ថម្ភ) គឺ​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​លោក​ស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​។ បន្ទាប់​មក​កង​រាជ​អាវុធហត្ថ​ទាំង​នោះ ត្រូវ​បាន​គេ​ដឹក​ចេញ​តាម​ក្បួន​ឡាន​យោធា។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កង​កម្លាំង​ជាង ១ ពាន់​នាក់ បាន​ចូល​រួម​ក្នុង​ការ​ហ្វឹកហ្វឺន ដែល​បង្រៀន​ពួក​គេ​ពី​របៀប «ការពារ (ប្រទេស) ក្នុង​អំឡុង​បាតុកម្ម»។
ការ​ហ្វឺកហ្វឺន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចល័ត​ទ័ព និង​កង​រាជ​អាវុធហត្ថ​ក្នុង និង​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចរចាម​អារ៉ាម​ថា​រដ្ឋាភិបាល កំពុង​ត្រៀម​បង្ក្រាប​យ៉ាង​ចាស់​ដៃ ទៅ​លើ​ការ​តវ៉ា។
រដ្ឋាភិបាល បាន​បញ្ជាក់​ថា បក្ស​ប្រឆាំង មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ថា អំពើ​ហិង្សា​ណា​មួយ នឹង​មិន​ត្រូវ​គេ​អត់​ឱន​ឲ្យ​បាន​ទេ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​ជា​បុគ្គល ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​លោក ផៃ ស៊ីផាន បាន​និយាយ​ថា៖ «នេះ​ជា​វិធានការ​បង្ការ​មួយ​...​ដូច្នេះ​កង​រាជ​អាវុធហត្ថ អាច​ត្រូវ​គេ​ត្រៀម​ដើម្បី​បង្ក្រាប​ភ្លាមៗ ប្រសិន​បើ​បាតុកម្ម ក្លាយ​ទៅ​ជា​កុបកម្ម»។
កាល​ពី​សប្តាហ៍​មុន រថក្រោះ និង​រថពាស​ដែក​ជាច្រើន​គ្រឿង បាន​មក​ដល់​ក្រុង ព្រះ​សីហនុ ដោយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។
អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លោក ទីតូ បាន​និយាយ​ថា កង​រាជ​អាវុធហត្ថ​មក​ពី​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​ចល័ត​មក​រាជធានី ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ការ​តវ៉ា​ណា​មួយ​ដែល​ត្រូវ​ប្រកាស​ដោយ «គណបក្ស​នយោបាយ​មួយ»។
លោក​បន្ត​ថា៖ «ប្រសិន បើ​មាន​មហា​តវ៉ា​ពិត​មែន ដូច​ដែល​បក្ស​មួយ បាន​សន្យា យើង​បារម្ភ​ថា អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង ដូច្នេះ​យើង ចង់​ការពារ (មនុស្ស​គ្រប់ៗ​គ្នា) ហើយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ ក្លាយ​ជា​ជន​រងគ្រោះ​ឡើយ»។
ខណៈ​កម្លាំង​កង​រាជ​អាវុធហត្ថ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ជើង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ កង​រាជ​អាវុធហត្ថ​រាប់​សិប​នាក់ ក៏​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ជើង នៅ​កន្លែង​អតីត​សណ្ឋាគារ រណសិរ្ស ទល់​មុខ​ព្រះ​បរម​រាជវាំង ដែល​គេ​បាន​បិទ​របង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ផង​ដែរ។
អតីត​សណ្ឋាគារ រណសិរ្ស ដែល​មាន​ផ្ទៃ​ដី ៧ ពាន់​ម៉ែត្រ​ការ៉េ ដែល​ពី​មុន ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន ហើយ​ត្រូវ​បាន​រឹប​អូស​ដោយ​រដ្ឋាភិបាល ខណៈ​ដែល​ជួល​ទៅ​ឲ្យ​ម្ចាស់​សណ្ឋាគារ រណសិរ្ស ត្រូវ​បាន​គេ​លក់​កាល​ពី​ឆ្នាំ ២០០៨ ទៅ​ឲ្យ​ក្រុមហ៊ុន អភិវឌ្ឍ​ឯកជន​មួយ ត្រូវ​បាន​គេ​គិត​ថា នឹង​ប្រែ​ក្លាយ​កន្លែង​នេះ​ទៅ​ជា​លំនៅឋាន​រដ្ឋាភិបាល។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក មិន ឃិន រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​តាម​ការ​ចោទ​ប្រកាន់​ថា បាន​រៀបចំ​លក់​សណ្ឋាគារ​នេះ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​និយាយ​ថា ដី​នោះ នៅ​តែ​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាជន​នៅ​ឡើយ។
កង​កម្លាំង​មួយ​ចំនួន​តូច ដែល​ឈរ​ជើង​នៅ​កន្លែង​សណ្ឋាគារ​នោះ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ពួក​គេ ត្រូវ​បាន​គេ​បញ្ជូន​មក​ពី​ខេត្ត មណ្ឌលគិរី និង ក្រចេះ​ឲ្យ​មក​រាជធានី​ភ្នំពេញ។
ក្នុង​សម្លៀក​បំពាក់​ធម្មតា អ្នក​ទាំង​នោះ បាន​និយាយ​ថា ពួក​គេ «កំពុង​រង់ចាំ» នៅ​ទី​នោះ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ។
លោក ទីតូ បាន​និយាយ​ថា​៖« តាម​ធម្មតា កង​រាជ​អាវុធហត្ថ​របស់​យើង ស្ថិត​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ​យើង បាន​ដាក់​ពង្រាយ​ពួក​គេ​នៅ​តាម​កន្លែង​ខ្លះៗ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ»។ លោក បាន​បញ្ជាក់​ថា កង​កម្លាំង​ទាំង​នេះ តាម​ធម្មតា ត្រូវ​គេ​បញ្ជូន​ទៅ​ទី​ណា​ក៏​បាន នៅ​ក្នុង​ប្រទេស​ដែល​គេ​គិត​ថា «អស្ថិរភាព»។
លោក ម៉ៅ រ៉ានី មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត ក្រចេះ បាន​និយាយ​ថា លោក មិន​បាន​ដឹង​ថា តើ​កង​កម្លាំង​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​ខេត្ត​របស់​លោក៕ NR
រាយការណ៍​បន្ថែម​ដោយ KEVIN PONNIAH

17 comments:

Anonymous said...

What are they doing? ready to kill unarmed protesters? if so, what a coward? every nation is fighting to protect their people and in Cambodia a crooked leader Hun and and clan are ready to kill his own people, in order to gain such a seat, to continue to work for the benefit of the outsiders like Viets and Chinese? This is what they (outsiders) always wanted us to do, to kill one another so that they could have it all to themselves.

Isn't three million death of our educated ones enough already? what more do they want? can't they leave us khmer alone once and for all? It is time to look back into the past and you will see the future, please don't let history repeats itself because otherwise, we have learnt nothing and is not worth it really.

Hun Sen needs to wake up, they did this to Loas, Champa, Khmer Krom, Koh Tral and now the whole srok khmer if you let them. Hun Sen, you must acknowledge this fact, once you are no longer useful to them, that is it. They will eliminate you and your dynasty also.

I urge all armies and armed forces to protect our people and try to walk along side them, they are your mother, father, brothers and sisters. They will do the same to you once you are no longer useful to them too. Please again, don't let history repeat itself. Please try to do what is right and just e.g all for one and one for all. Hun Sen doesn't work for us, he is working for the benefit of the outsiders, we have to stop him before he kills us all.

Anonymous said...

It is very clear that ah Hun Sen intend to kill Khmer so let ah Hun Sen kill us or we kill him before ah Hun Sen kill us.

It is time for action, millions Khmer united , out on the street all over the country , we can defeat all these yuon tank and yuon disguised as the so-called Hun Sen solders.

Not all Khmer solders will follow ah Hun Sen to kill all Khmer some at lease will turn the guns the other way around.

Yes millions Khmer out on the street hand in hand, we will defeat ah bastard Hun Sen.

Anonymous said...

Ah bastard Hun Sen.

Anonymous said...

Hun Sen must be brought down by millions Khmer massive demonstration and bring this criminal ( Hun Sen )to Khmer court created by Khmer after we massive demonstration.

Anonymous said...

HUn Sen is planning a war zone in Phnom Penh not at the Vietnam border.

Hun Sen must go.

Anonymous said...

Hun Sen will die in the hands of his own security guards. Wait and see!!!

Anonymous said...

Bastard Hun sen, he is blind but WHY DOES HE HAS TO BE SO STUPID?

Anonymous said...

ជាតិ​ និងអន្តរៈជាតិបានឃើញច្បាស់នឹងភ្នែក
ហើយថា រដ្ឋាភិបាល បីសាចស្រេកឈាម ហ៊ុនសែន វាបានធ្វើ និង កំពុងធ្វើអ្វី ក្នុងការសម្លាប់
ខ្មែរគ្នាឯង ដើម្បីបំពេញចិត្តចៅហ្វាយពួកវា ? ។

ពួកវា តាំងពីលើដល់ក្រោម ដែលបានកាន់អំណាច
មកដល់សព្វថ្ងៃ សុទ្ធតែបានមកដោយសាសន្លឹក
ឆ្នោតដែលប្រជាពលរដ្ឋបោះឲទាំងអស់ ។ ចំ
ណែកប្រាក់បៀវត្សរ៍វិញ ក៍សុទ្ធតែបានមកពីប្រាក់
បង់ពន្ធរបស់ប្រជាពលរដ្ឋដែរ ។
ពេលនេះពួករដ្ឋាភិបាលដែលកើតចេញពីសន្លឹក
ឆ្នោតរបស់ប្រជាពលរដ្ឋ និង សីុប្រាក់ខែរបស់ប្រ
ជាពលរដ្ឋ ហើយ ដែលបានក្លាយខ្លួនជាបីសាច
ស្រេកឈាម​ និង ជាព្រាយជញ្ជក់ឈាមយក
ប្រាក់ជំនួយដែលអន្តរៈជាតិជួយដល់ប្រទេស
និង ព្បជាពលរដ្ឋខ្មែរទៅទិញអាវុធយុទ្ធភ័ណ
មកសម្លាប់ប្ឬជាពលរដ្ឋខ្លួនឯងទៅវិញ ។

ដោយសារហេតុនេះ យើខ្ញុំជាប្រជាពលរដ្ឋខ្មែរ
ទាំងក្នុង និង ក្រៅប្រទេសសូមធ្វើការថ្កល់ទោស
ដល់រដ្ឋាភិបាលកំពុងកាន់អំណាចពីបទប្រឆាំង
មនុស្សជាតិ ជាពិសេស ជាមួយរាស្រ្កឯង ។
យើងទាំងអស់គ្នាសូមអំពាវនាវដល់អង្គការសហប្រជាជាតិ​ និង សហគមអន្តរៈជាតិទាំងអស់ផ្តន្ទា
ទោសពួកវាតាមច្បាប់អន្តរៈជាតិ និង បណ្តេញវា
ឲចុះចេញពីតំណែង ជាបន្ទាន់ ដើម្បីជាសវាង
កុំឲមានការសម្លាប់រង្គាលដូចកាលពីសម័យឆ្នាំ
១៩៧៥​ ដល់ ​១៩៩២ និង​ កាលពីឆ្នាំ ១៩៩៧​ ដល់ ១៩៩៨ ទៀត ។

Anonymous said...

Ah Choy Maray Hun Sen
This sign LOOSER

Anonymous said...

trov jae
ah sam rainsy,ah kem sokha phorng,
ah cnrp n ah cpp yuon tae 1 toe.

Anonymous said...

PLEASE KI-MEDIA GET THIS AS CONSIDERATION:

HEARD IN WORLD KHMER RADIO ON AUGUST 19 2013, THERE WAS A SUGGESTION THAT WHEN WE'LL DO THE NON VIOLENCE DEMONSTRATION, GRAND MA SHOULD WEAR THE WHITE CLOTH. I THINK THIS IDEA IS VERY GOOD.

FURTHERMORE, I THINK THAT, WHY NOT EVERYONE WEAR THE WHITE CLOTH WHICH IS THE IMAGE OF NON VIOLENCE.

WHEN GANDHI DID THE SALT MARCH, EVERYONE WORE THE WHITE CLOTH.

THE WHITE CLOTH IS THE DISTINCTIVE IMAGE FROM THE MIDDLE EAST OF PROTESTATION. IF WE CLOSED OUR EYES TO COMPARE THE BOTH TYPES OF PROTESTATION WILL GIVE THE BIG DIFFERENT IMAGE IN TERM OF VIOLENCE; AND WHY NOT WITH A BUNDLE OF INCENSE WITH CANDLE. MONK SHOULD BE GATHERED AND PRAY THE "TAYONTOR" FOR THE PEACE AND JUSTICE.

THIS IDEA SHOULD BE DISCUSSED IN CNRP AS A STRATEGY OF THE DEMONSTRATION.

HOPEFULLY, THIS IDEA WILL BE IN FACEBOOK.

WE ARE WITH YOU THE SAVE OUR COUNTRY FROM DICTATOR FOR THE BETTER LIFE OF OUR NATION.

Anonymous said...

Ah Chor Lourk Dey Oy Yuon,
Ah Kbot Cheat,
Ah Kbot Preah Put sasna
Ah Somlap Cheat Khmer,
Strong man nas AH CHOY MARAY HUN SEN

Anonymous said...

We should be vigilant during the peaceful demonstration ( but how?).
Hun Sen Many certainly will infiltrate their undercover agents, make trouble, provoke the soldiers or police officers who will take the opportunity to crush us to death.

Anonymous said...

We'll see who kill who?
They may turn around and kill their own leaders. Who knows?

How much these guys got pay?
A penny/day? Or ZERO pay !

Anonymous said...

Demonstration is for who? Nation? People? All bullshit..the correct answer is for the party who initiated. No need to hide, it's the same game since 1970..People die for politicians, but never a politician does for people...Stop it right now, if you are really loving people, Nation and a sad Cambodia country.

Anonymous said...

2:21 PM, but Vietnamese politicians do not like Khmer. Pol Pot does it for the country and people.

wattanak said...

They used an ambulance to carry guns to intimidate the people. How Cambodia, how barbaric of Hun Sen and his cronies. Do anything, say anything to hang on to power, but never used the powers they have to pull the country out of a beggar-state situation.