Wednesday, August 28, 2013

រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំពាវ​នាវ​ធ្វើ​បាតុ​កម្ម​របស់​មេ​​បក្ស​​ប្រឆាំង​ទៅ​ស្ថាន​ទូត​ និង​ NGO ជាង​៥០​



លោក សម រង្ស៊ី ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សុន្ទរកថា ទៅកាន់​អ្នក​គាំទ្រ​របស់​លោក នៅ​ទីលាន​ប្រជាធិបតេយ្យ


ដោយ លាង ដឺលុច អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 27 សីហា 2013


ក្រ​សួង​​ម​ហា​ផ្ទៃ​​បាន​​ចង​ក្រង​​ឯក​សារ​​វី​ដេ​អូ​​ដែល​ទាក់​ទង​នឹង​​ការ​​ជួប​ជុំ​​របស់​មេ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ជា​មួយ​​សកម្ម​ជន​​របស់​​ខ្លួន​ក្នុង​ពេល​កន្លង​មក ហើយ​បាន​​ផ្ញើ​រទៅ​​ស្ថាន​ទូត​ និង​​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិ​បាល​​ សរុប​ជាង​​ ៥០​​ស្ថាប័ន​​កាល​​ពី​​ពេល​ថ្មី​​ៗ​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​​ក្រ​សួង​​មហា​​ផ្ទៃ​​​បាន​​​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​​កម្ពុជា​​ចង់​​បង្ហាញ​​ថា ខ្លឹម​​សារ​​ខ្លះ​​នៃ​ការ​​ជួប​ជុំ​​របស់​​មេ​គណបក្ស​​​​ប្រឆាំង​ គឺ​​ការ​​​អំពាវ​​នាវ​​​ធ្វើ​​​បាតុ​​កម្ម​​ និង​​ផ្លាស់​ប្តូរ​​មេ​ដឹក​នាំ​នោះ ទៅ​​បណ្តា​​ប្រទេស​មិត្ត​​​​​អោយ​​​​បាន​​​​ឃើញ​​​​ច្បាស់​​។ លោក​​ សម រង្ស៊ី ​បញ្ជាក់​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ធ្វើ​​តែ​ស​កម្ម​​ភាព​​​អ​ហិង្សា​​។


យ៉ាង​ហោច​ណាស់​​ស្ថាន​ទូត​​ចំនួន ​៤០ និង អង្គការ​មិនមែនរដ្ឋាភិបាល ក្នុង​ស្រុក និង​អន្តរ​ជាតិ​​ចំនួន ​​​១២ បាន​ទទួល​ឯកសារ​វីដេអូ​ស្តីអំពី​ខ្លឹម​សារ​នៃ​សេចក្តីថ្លែងការណ៍​របស់​មេ​ដឹក​នាំ​​គណ​បក្ស​​​​ស​ង្គ្រោះជាតិនៅ​ក្នុង​ការ​ជួបប្រជុំជាមួយ​សកម្មជន​របស់ខ្លួន​កន្លងមកនោះ ពី​​ក្រសួ​​​​ម​ហា​​ផ្ទៃ​​​។ ឯក​​សារ​វី​ដេអូ​ដែល​ត្រូវបាន​បញ្ជូន​កាល​ពី​ចុងសប្តាហ៍​មុនពីក្រសួង​មហាផ្ទៃ​បាន​​​បង្ហាញ​​ខ្លឹម​​​​សារ នៃ​ការ​ប្រកាស​អំពាវនាវ​របស់​មេដឹកនាំគណបក្ស​សង្គ្រោះជាតិ​អោយ​ប្រជាជន​​ចូល​រួម​​​ធ្វើ​​​បាតុ​កម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ហើយ​ក៏មាន​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​​​ដែល​ទាក់​ទង​នឹង​ការ​បះបោរ​ផ្តួល​រំលំ​មេដឹកនាំ​ផងដែរ។

លោក​ឧត្តម​សេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ពន្យល់ប្រាប់​វិទ្យុបារាំង​នៅ​ថ្ងៃនេះ​ថា គោល​បំណង​នៃ​ការ​ចងក្រង​ឯកសារ​ទាំងនេះ​ ហើយ​ផ្ញើទៅ​បណ្តា​ស្ថានទូត និង​អង្គការ​ក្រៅរដ្ឋាភិបាល​ទាំងនោះ គឺ

ទី១ ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែចង់​ប្រាប់ស្ថានទូត និង​អង្គ​ការ​​​សំខាន់ៗទាំងនោះ​ថា​ មេបក្ស​ប្រឆាំង​ពិតជា​បាន​និយាយ​បំផុស​​អោយ​មានការ​ផ្តួលរំលំ​របប​​​ដឹក​នាំ​បច្ចុប្បន្ន​ និងទី២ គឺ​ដើម្បី​អោយ​មេបក្ស​ប្រឆាំង​បញ្ឈប់​ការ​ស្រែក​​អំពាវនាវ​បែបនេះ តទៅមុខទៀត។


ប្រតិកម្ម​ទៅនឹង​សកម្មភាព​របស់​ក្រសួង​មហាផ្ទៃ លោក​សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​​យល់​ថា នេះ​គឺជា​ការ​ព្យាយាមរបស់គណបក្ស​កាន់អំណាច​ដើម្បី​ដាក់សំពាធ​មក​លើ​រូប​លោក​។ ប៉ុន្តែ​ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក សម រង្ស៊ី​បញ្ជាក់ថា គណបក្ស​របស់​លោក​​​​នឹង​​ធ្វើអ្វីៗ​តាម​ផ្លូវ​សន្តិវិធី។ មេគណបក្ស​ប្រឆាំង​រូប​នេះ បាន​រម្លឹក​អំពី​សកម្មភាព​ទាម​ទារ​​​ឯករាជ្យ​ភាព​ប្រទេស​ឥណ្ឌា របស់​លោក ម៉ាហាត់ត្មា ហ្កាន់ធី ពី​ប្រទេសអង់គ្លេស តាម​រយៈ​​សកម្មភាព​អហិង្សា ដូច​ជាការ​មិន​ទៅបំពេញ​ការងារបម្រើរាជការ ការ​សម្តែង​មតិ​មិន​ពេញ​​ចិត្ត​នា​នា ការ​មិន​ចូលរួ​បង់ពន្ធជាដើម។ ទាំងអស់នេះ​ដែលលោក​សម រង្ស៊ី​បញ្ជាក់ថា វា​គឺជាការ​តវ៉ា​ដែលតាម​រយៈ​ការប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ ដែលមិនមែនជា​ការ​ប្រើ​ហិង្សា។

ទោះយ៉ាងក៏ដោយ​ ប្រធាន​គណបក្សប្រឆាំង​បញ្ជាក់ថា វា​ក៏​នៅ មិនទាន់ដល់ពេល​ដែលធ្វើ​សេចក្តីសម្រេច​ចិត្ត​ណាមួយ​ថា​ត្រូវ​សកម្មភាព​ទាំងនោះនៅឡើយ។


គួរ​រម្លឹកថា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរជួបជុំ​អ្នកគាំទ្រ​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ក្នុង​រាជធានីភ្នំពេញ​ជាលើកទី​២​នៅក្រោយ​ថ្ងៃបោះឆ្នោត ក្នុង​ខណៈពេល​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ប្តឹង​អំពី​ភាព​មិន​ប្រ​ក្រ​តី​ជា​ច្រើន ហើយដែល​គណបក្ស​ប្រឆាំង​​បាន​ប្រកាសថា ​ខ្លួន​ជាអ្នក​ឈ្នះ​ឆ្នោត​នោះ៕

8 comments:

Anonymous said...

Ha Ha Ah Cpp create and edite video as evidence to tell the world because if the protest come the CPP have the right to kill and all the evidence is in the video . Hey CPP They know you trick because you think CPP is alway right even you steal ,cheat,scare ,kill and .....
This time if do . You will not get away because the whole know and heard all the words sam rainsy and kem sokha said already.

Anonymous said...

សូមប្រកាស ក្រើនរំលឹកគណៈបក្សសង្គ្រោះជាតិ ទុកជាមុន ឣំពីការប្រើកំលាំងទ័ពទាហាន ប៉ូលិស ចូលរុករាន ឆែកឆេរ ការិយាល័យរបស់ទីស្នាក់ការ បក្សសង្គ្រោះជាតិណាមួយ តាមបញ្ជាតុលាការ របស់ ហ៊ុន សែន ពីបទ បង្កឣសន្តិសុខ មានលាក់ឣាវុធ គ្រាប់រំសេវជាដើម ដោយពួក ហ៊ុន សែន លួចបន្លំយកចូល ដើម្បីជាភស្តុតាងចោទសំលាប់ បក្សសង្គ្រោះជាតិ។ ត្រូវប្រុងប្រយ័ត្ន ចំពោះល្បិចកល្ប ស្នៀតមួយនេះ។

ពួក ហ៊ុន សែន កំពង់ រាយឣន្ទាក់ គ្រប់ធន់ ដើម្បីដាក់ មេដឹកនាំធំៗ របស់បក្សសង្គ្រោះជាតិ ដូចជា ពាក្យសំដីថ្លែងក្នុងពេល ជួបប្រជារាស្ត្រ ឬលក្ខខណ្ឌផ្សេងៗ ពេលសុំច្បាប់ធ្វើការជួបជុំ ឬបាតុកម្ម បញ្ហាសន្តិសុខ ការប៉ុនប៉ង រំលំរដ្ឋាភិបាល ជាដើម។ ក្នុងរបបប្រជាធិបតេយ្យ ត្រឹមត្រូវ រឿងបែបនេះ ពុំមានចោទជាបញ្ហាទេ។

Anonymous said...

SEPTEMBER 8, 2013 BIRTHDAY BASH!!!

We Cambodian around the world would like to celebrate biggest birthday bash ever in Phnom Penh and every single of you invited without fee. This is for individual whose birthday is on 09/13/? food and water will be provided. In case you people want to drink just bring your own beverages of any kind such as whisky, beer and rice wine. So make sure you drink at your own risk. Medical team will present with ambulance in case of emergency.

Anonymous said...

This is not just about the election. It is about the dictatorship in general. The Cambodian people want Hun Sen, the dictator, to step down now and forever! If he refuses, the Cambodia people must force him to step down or chase him to the rat's hole like Sadam Hussein. Dictatorship and Communism must be vanished from our planet.

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?

Anonymous said...

2:40 PM

Dumb ass, you are elected into the annoying copy and paste hall of shame!!!

Anonymous said...

អស់លោកអង្គទូតនៃប្រទេសសេរីដែលកាន់លទ្ធិប្រជាធិបតិយ្យពិតប្រកដទាំងអស់​ និង អស់លោក
តំណាងអង្គការសហប្រជាជាតិបានឃើញច្បាស់
នឹងភ្នែកហើយ ថាតើពួករដ្ឋាភិបាលភ្នំពេញ ប្រើ
ល្បិចស្មោគគ្រោក ថោកទាប និង សាហាវយង់
ឃ្នង ដូចលទ្ធិកុម្មុយនិស្តដែរឬទេ ? ។ បើជាប្រ
ទេសដែលកាន់លទ្ធិប្រជាធិបតិយ្យពិតប្រាកដនោះ
គេមិនដែលប្រើល្បិចថោកទាប និង សាហាវបែប
ហ្នឹងឡើយ ​ ។

តាំងពីដើមមក ពួកនេះតែងទុកគណៈបក្សជំទាស់ និង ប្រជាពលរដ្ឋខ្មែរដែលមិនគាំទ្រអំពើទុច្ចរិត ព្រៃផ្សៃរបស់ពួកវាជាសត្រូវធំបំផុតរបស់ពួកវាជា
រៀងរហូតមក ។​ ពួកវាតែងរកល្បិចរាប់រយជំពុក
ដើម្បីកំចាត់ឲអស់ ទីបំផុតពួកវាក៍ធ្វើបានជោគ
ជ័យមួយភាកធំរបស់ពួកវា ដូចដែលជាតិ និង អន្តរៈជាតិបានមើលឃើញរួចមកហើយ ។

ទាក់ទងដល់ការបោះឆ្នោតវិញ ដើម្បីឲពួកវាអាច
បានកាន់អំណាចជារៀងរហូតតាមផែនការរបស់ចៅហ្វាយយួនពួកវា ៗ បានប្រើគ្រប់កលល្បិច
ដើម្បីឲបានឈ្នះឆ្នោតពីអាណ័ត្តិទីមួយ រហូតដល់
អាណ័ត្តិទី៤ ។ កលល្បិចដ៏សែនស្មោគគ្រោក
និងថោកទាបដ៏បិុនប្រសប់របស់ពួកវា សូម្បីតែ
អន្តរៈជាតិក៏មិនអាចចាប់ភស្តុតាងពួកវាបាន ក៏
ចេះតែទុកឲពួកវាឈ្នះទាំងបំពាន ទាំងអយុត្តិធម៌
ទៅ ។ រឿងហ្នឹងយើងខ្ញុំមិនសូវយល់ទេ ។

ទាក់ទងនឹងការនិយាយ ការធ្វើវិញ បើពួកវានិ
យាយបំពារ បំពានរំលោភលើសិទ្ធប្រជាពលរដ្ឋ គណៈបក្សជំទាស់ និង ល្មើសច្បាប់វិញ នោះបាន
ទាំងអស់ ។ តែបើប្រជាពលរដ្ឋស្លូតត្រង់ ឬ គណៈបក្សជំទាស់ និយាយអ្វី ឬ ធ្វើអ្វីដែលមិន
មែនខុសច្បាប់សោះក៍ពួកវាកែឆ្នៃឲទៅជាខុស
ច្បាប់ដើម្បីផ្តន្ទាទោស ។ ល្បិចកលដ៏ខ្មៅក្រ
ខ្វក់ ដ៍សាហាវយង់ឃ្នង ព្រៃរបស់ពួកវា និង ព្រឹត្ត
កម្មទាំងប៉ុន្មានដែលពួកវាកំពុងសាបព្រួសនៅក្នុង
ប្រទេសកម្ពុជាអស់រយៈពេល ២០ ឆ្នាំមកនេះ ខុស
ប្រចាកពីលទ្ធិប្រជាធិបតិយ្យទាំងស្រុង ។

ដូច្នេះ អង្គការសហប្រជាជាតិ និង សហគមអន្តរៈ
ជាតិល្មមដល់ពេលអនុវត្តតាមច្បាប់ និង កិច្ចព្រម
ព្រៀងទីក្រុងប៉ារិសដើម្បីផ្លាស់ប្តូរអ្នកដឹកនាំ​ និង​ របបបច្ចុប្បន្ននេះចេញជាបន្ទាន់ផង កុំទុកឲយឺត
ពេលដូចកាលពីឆ្នាំ ១៩៧៥​ ដល់ ១៩៩១ ទៀត ។

Anonymous said...

0បើនិយាយពីលទ្ធិប្រជាធិបតេយ្យវិញ គេថាទង្វើរបស់ពួកក្រសួងមហាផ្ទៃនេះមិន
បានឆ្លុះបញ្ចាំងថារដ្ឋាភិបាលនេះជារដ្ឋាភិបាលរបស់ប្រជាជនទេ ជារបស់បក្ស
ប្រជាជន ដែលជារបបកុម្មុយនិស្ដដ៏ឆ្អិនឆ្អៅ ចេះតែចោទដូច្នេះដូច្នោះដើម្បីបំបិទ
សិទ្ធិសេរីភាពប្រជាជនរាប់ទសវត្សរ៍មកហើយ ទាំងប៉ូលិស ទាហាន ដែលជាស្ថាប័
នឯករាជ្យសម្រាប់ការពារប្រជាជន ប្រទេសជាតិ និងច្បាប់សម្រាប់ប្រទេសក៏ពួក
គេមិនទាន់ស្គាល់មុខនាទីរបស់ខ្លួនដែរ បែរជាការពារតែបុគ្គល ទោះជាបុគ្គល
នោះជាមនុស្សក្បត់ជាតិក៏ដោយ(ការកាត់ទឹកដីឲ្យបរទេស សម្លាប់ជាតិ លើក
តម្កើងជនបរទេស ទុកចិត្តបរទេសជាងជាតិសាសន៍ខ្លួន,,,,,,នេះអំពើក្បត់)ក៏
ព្រោះតែស្ថាប័ននេះបានក្បត់ជាតិ បំផ្លាញសម្បត្តិធម្មជាតិមានព្រៃឈើជាដើមស្ទើរ
អស់រលីងទៅហើយ ម៉្លោះហើយគេចង់រក្សារបបហ្នឹងដើម្បីរស់នឹងបានបំផ្លាញ
តទៅទៀត ។