Thursday, September 05, 2013

លោក ជា មុនី អំពាវនាវ​ឲ្យ​សមាជិក​សហជីព​កម្មក​រ ១០ ម៉ឺន​នាក់ ធ្វើពហិការ មិន​ធ្វើការ នៅ​ថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​



(ថ្ងៃទី 5 កញ្ញា 2013, ម៉ោង 11:07:AM) | ដោយ: មុនីរាជ CEN

ភ្នំពេញ: លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការអំពាវនាវ​ដល់​កម្មករ កម្មការិនី ដែល​ជា​សមាជិក​របស់​ខ្លួន​ចំនួន ១០ ម៉ឺន​នាក់ និង​កម្មករ​ដទៃទៀត ឲ្យចូល​រួម​ធ្វើ​ពហិការ ដោយ​មិន​ធ្វើការ​ថែម​ម៉ោង ( ក្រៅ​ពី​ម៉ោង​ការងារ ) នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៣​។ ពហិការ​របស់​កម្មក​រ​កាត់ដេរ​នោះ គឺ​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម និង​សមាធិ នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៣​។​


​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​ពីរ​ថ្ងៃ មុន​ការធ្វើ​មហា​បាតុកម្មអហិង្សា សមាធិ​បួងសួង​សុំ​សន្តិភាព និង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលមក​ដល់​។​

​លោក ជា មុនី បានបញ្ជាក់​ថា ការធ្វើ​ពហិការ​មិន​ថែម​ម៉ោង​នេះ ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត​។

​ក្រៅពីនោះ មេដឹកនាំ​សហជីព​កម្មករ លោក ជា មុនី ក៏​ប្រកាស​យក​ពិធី​នោះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ផងដែរ ដល់បុគ្គលិក​សហជីព​សេរី​កម្មករ រួម​ទាំង​កម្មករ​សរុប ៨ នាក់ នៅ​រោងចក្រ​កាត់ដេរ សា​ប្រ៊ី​ណា ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​តុលាការ ចាប់ឃុំខ្លួន កាលពី​ខែ​មិថុនា ឲ្យមាន​សេរីភាព​ឡើងវិញ​៕​

1 comment:

Anonymous said...

ĆÀṂ ÔÑ ŚÀṂĐÀĆḤ ḤÙŃ ṢÈŃ 3ÔÔÔ!!!

3Ô YEARS SUCCESSFULLY ǸÁṂBÔĐỈÂ...

6Ô YEARS MORE NO KHMER PEOPLES...