(ថ្ងៃទី 11 កញ្ញា 2013, ម៉ោង 04:31:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: ក្រោយពីទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្ររួចមក សម្តេចហ៊ុនសែន លោកសមរង្ស៊ី និងលោក កឹម សុខា មិនបានសម្តែងគារវកិច្ច ចាប់ដៃគ្នាទេ។ ថ្នាក់ដឹកនាំទាំងបី បានបែកផ្លូវគ្នា ឡើងឡាន បើកចេញរៀងខ្លួន បន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ ឡើងព្រះទីនាំង ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជាការកត់សម្គាល់ នៅម៉ោង ៤ រសៀលនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងនិវត្ត ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។ សម្តេច ហ៊ុន សែន សម្តេចហេងសំរិន រួមទាំងថ្នាក់ដឹកនាំកំពូលៗរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្ស រួមទាំងលោកសមរង្ស៊ី លោកកឹមសុខា និងថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនរូប បានទទួលព្រះរាជដំណើររបស់ព្រះករុណា។
នៅព្រលានយន្តហោះ កាលពីម៉ោងជាង ៣ រសៀលនេះ ក្នុងពេលរង់ចាំព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ លោកសមរង្ស៊ី លោក កឹមសុខា និងសម្តេចហ៊ុនសែន បានចូលក្នុងបន្ទប់រង់ចាំ VIP រួមគ្នា។ តែគេមិនដឹងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆ្លៀតពេលជួបពិភាក្សាបញ្ហានយោបាយជាមួយគ្នា ឬយ៉ាងណាទេ។
នៅពេលឈរទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ នៅព្រលានយន្តហោះ ក្រុមរបស់លោកសមរង្ស៊ី និងលោកកឹមសុខា ក្នុងនាមគណបក្សសង្គ្រោះជាតិ បានឈរនៅម្ខាង ហើយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ឈរនៅម្ខាង។
ក៏ប៉ុន្តែមុនពេលព្រះរាជដំណើររបស់ព្រះករុណា យាងមកដល់ នៅម៉ោងជាង ៣ រសៀល សម្តេច ហ៊ុន សែន លោកសមរង្ស៊ី និងលោកកឹមសុខា បានចូលក្នុងបន្ទប់ VIP រួមគ្នា។
យ៉ាងណាក៏ដោយ លោកសមរង្ស៊ី បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត មុនពេលលោក ចាកចេញពីព្រលានយន្តហោះថា នៅក្នុងបន្ទប់ VIP មុននេះ គឺលោក រួមទាំងលោក កឹមសុខា មិនបានជួបសម្តេចហ៊ុនសែនទេ។ លោក មកព្រលានយន្តហោះពេលនេះ ក្នុងគោលបំណងតែមួយគត់ គឺទទួលព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែតែប៉ុណ្ណោះ៕
5 comments:
Ah krazy King never think never remorse,to people who need justice from victim of cpp yorn Hanoi Hun xen.this King they afraid yorn Cpp.
ប្រសឹនបើ ស្ដេច នូវតែបន្តរ មិនហាមាត់ មួយម៉ាត់ ទៅកាន់ លោក ហ៊ុន សែន អោយធ្វើតាមរាស្ដ្រ! តើលោកគិតយ៉ាងណាចំពោះបំណងស្ដេច រវៀងវាសនាអនាគតខ្មែរ?
ដោយឡែក រឿលោក សម រង្ស៊ី វិញ៖
បើម៉ោងណា នាទីណា គាត់មិនគោរពតាមឆន្ទៈ ប្រជាពលរដ្ឋ នុះគាត់ប្រាកដជាដឹងច្បាស់ នូវលទ្ធផល ដែលគាត់ត្រូវទទួល!
រីឯភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើ លោក សម រង្ស៊ី៖ ផ្លូវ ដែលគាត់កំពុងតែដើរ នាំមកជាតិសុខចម្រើន ហើយអាចរក្សារទុក ទម្នាមទម្លាប់ប្រពៃណីជាតិសព្វបែបយ៉ាងបាន!
ដែលសំខាន់បំផុត នោះគឺ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចាំបាច់ ត្រូវតែថែរក្សារ នូវធនធានមនុស្ស អ្នកស្នេហារជាតិហើយក្លាហាន របស់បច្ចុប្បន្នឲ្យបានជាដាច់ខាត!
យើងទាំងអស់គ្នាដឹងហើយ វាដោយសារតែយើងបាត់បង់ធនធានមនុស្ស ក្នុងវាលពិឃាតយ៉ាងតម្នំ កន្លងមក ទើបយើងធ្លាក់ឌន់ដាបដូចសព្វថ្ងៃ!
ប្រជាពលរដ្ឋ ប្រាកដជាយល់ហើយថា៖ បើធ្វើដំណើរ ជៀសគ្រោះថ្នាក់ យើងនឹងត្រូវការដើរផ្លូវវៀង ហើយ ពិតជាយ៉ឺតជាងការគ្រោងទុក ឬ សេក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា! សួរថា តើប្រជាពលរដ្ឋ អាចរួមដំណើរនេះជាមួយគ្នាបានដែរឬទេ? បើមិនបាន ប្រជាពលរដ្ឋខ្លួនឯង ដែលជាតួរអង្គដ៏សំខាន់ នាំគ្នាចេញឲ្យស្រុះគ្នាមកទាមទាយកអ្វីជារបស់ខ្លួន!
កុំចាំដល់តែមានអ្នកហៅ! សូម្បីតែនាយទាក៏មានប្រសាស្ដដែរ គេរងចាំតែប្រជាពរដ្ឋ! ហើយ ពាក្យថា "ទាមទា" មិនមែនមានន័យថា "ចាំន៎ណា៎អនុញ្ញាតិអោយ" នោះទេ យើងក៏ត្រូវតែផ្ដល់ដំណឹង ដែលយើងនឹងធ្វើអ្វី សម្រាប់រឿងកើតទុកមិនសុខចិត្តរបស់យើង ជាផ្លូវការណ៍តែប៉ុណ្ណោះ!
Don't be the King if you don't have the balls!
People are still living in shambles with no dignity and hope...
គ្រប់ស្ថាប័នរដ្ឋជារបស់គណបក្សប្រជាជន រាប់ទំាងស្ថាប័ន
រាជវាំងផងដែរ។ដូច្នេះ សេ្ដចខ្មែរនៅក្រោមបង្គាប់របស់
គណបក្សប្រជាជន។សូមប្រជារាស្រ្តឈប់គំាទ្រស្ដេច ដែល
ជាចំណាប់ខ្មាំង ឬជាឩបក្រន៍របស់គណបក្សប្រជាជន
ដែលបំរើនយោបាយយួនលេបទឹកដីខ្មែរតែប៉ុណ្ណោះ។
គណបក្សប្រជាជនគឺជាអាយ៉ងរបស់យួន។
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment