Tuesday, September 10, 2013

ប្រតិភូបក្សសង្គ្រោះជាតិ២០នាក់ នឹងទៅទទួលព្រះមហាក្សត្រនៅព្រលានយន្តហោះ



ក្នុង​ព្រះរាជសារ​ទៅកាន់ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី ៩កញ្ញា ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​នឹង​កោះប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣កញ្ញា។ កិច្ចប្រជុំសភា​ដំបូង​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រកាស​ធ្វើពហិការ។ នេះ​គឺជា​ប្រធានបទ​ដែល​គេ​មើលឃើញថា គណបក្សប្រឆាំង​ត្រូវ​រូតរះ ​ដើម្បី​បាន​គាល់​ព្រះមហាក្សត្រ ​ដើម្បី​ទូលថ្វាយ​ព្រះអង្គ​អំពី​គោលបំណង​ពហិការ​របស់ខ្លួន។




ដោយ ប៉ែន បូណា rfi អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 10 កញ្ញា 2013

គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​គ្នា​ប្រមាណ​ជា ២០ នាក់ ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា នឹង​ទៅ​ទទួល​ព្រះមហាក្សត្រ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​ នៅថ្ងៃ​ពុធ​ស្អែក​នេះ ​ពេល​ព្រះអង្គ​យាង​ត្រឡប់​ពី​ប្រទេស​ចិន​វិញ ​នៅ​រសៀល​ថ្ងៃទី ១១​កញ្ញា។ ព្រះអង្គ​ក៏​នឹង​កោះអញ្ជើញ​តំណាងរាស្ត្រ​ជាប់ឆ្នោត​នីតិកាល​ទី៥នេះ​ ឲ្យ​ចូលប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី២៣កញ្ញា។ គណបក្សប្រឆាំង​បដិសេធ ​មិន​ប្រាប់​ពី​ប្រធានបទ​ដែល​ត្រូវ​ទូលថ្វាយ​ព្រះមហាក្សត្រ​នៅឡើយ​ទេ។

លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សមាជិក​ប្រមាណ​ជា ២០ នាក់​នឹង​បង្ហាញមុខ​នៅក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​ទី ១១ កញ្ញា។ ពួកគេ​​ត្រូវ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។


លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​របស់លោក​បាន​ជូនដំណឹង​ទៅ​ព្រះបរមរាជវាំង​រួចហើយ​អំពី​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ព្រម​ប្រាប់​អំពី​ប្រធានបទ​អ្វីខ្លះ​​ដែល​ត្រូវ​ទូលថ្វាយ​ព្រះមហាក្សត្រ​នៅពេល​នោះទេ។

យ៉ាងណាក៏ដោយ វា​មិនមែនជា​រឿង​ចៃដន្យ​ទេ ​ដែល​មេដឹកនាំ​បក្សប្រឆាំង​ស្កាត់​ទៅ​ជួប​ព្រះមហាក្សត្រ​នៅឯ​ព្រលានយន្តហោះ​នោះ។ ការយាង​ត្រឡប់មកវិញ​របស់​ព្រះមហាក្សត្រ​នៅពេលនេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ព្រះអង្គ​ត្រូវ​កោះអញ្ជើញ​អ្នកតំណាងរាស្ត្រ​ជាប់​ឆ្នោត​​ទាំងអស់​ឲ្យ​ចូលប្រជុំ​សភា​ដំបូង។

ក្នុង​ព្រះរាជសារ​ទៅកាន់ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី ៩កញ្ញា ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​នឹង​កោះប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី ២៣កញ្ញា។ កិច្ចប្រជុំសភា​ដំបូង​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្រកាស​ធ្វើពហិការ។

នេះ​គឺជា​ប្រធានបទ​ដែល​គេ​មើលឃើញថា គណបក្សប្រឆាំង​ត្រូវ​រូតរះ ​ដើម្បី​បាន​គាល់​ព្រះមហាក្សត្រ ​ដើម្បី​ទូលថ្វាយ​ព្រះអង្គ​អំពី​គោលបំណង​ពហិការ​របស់ខ្លួន។ កាលពី​ដំបូង​ឡើយ​មាន​ព័ត៌មាន​លេច​លឺថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចូលគាល់​ព្រះមហាក្សត្រ​នៅក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី ១១កញ្ញា​ដដែល​នោះ ប៉ុន្តែ ក្រោយមក គណបក្សប្រឆាំង​ក៏បាន​បង្វែរ ​ទៅជា​ការទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​វិញ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ព័ត៌មាន​ស្តីពី​ការចូលគាល់​ព្រះមហាក្សត្រ​ក្នុង​ព្រះ​បរម​រាជ​វាំង​​នោះ​ គឺជា​ការផ្តល់​ព័ត៌មាន​ភា​ន់​ច្រឡំ​របស់​មន្ត្រី​ខុទ្ទកាល័យ​គណបក្ស​របស់លោក​តែ​ប៉ុណ្ណោះ​។


គេ​រំពឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឆ្លៀត​យក​ឱកាស​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​នោះ​ ​ដើម្បី​ទូលថ្វាយ​ព្រះអង្គ​អំពី​បញ្ហានយោបាយ​ជាមិនខាន៕


5 comments:

Anonymous said...

តាមការយល់ឃើញរបស់ជាតិ​ និង អន្តរៈជាតិ​ថា
"ស្តេចខ្លួនឯងជួយខ្លួនឯងមិនទាំងរួចផង តើអាច
ជួយរាស្រ្គយ៉ាងដូចម្ត៉េចទៅ"? ។ ស្តេចខ្មែរសព្វ
ថ្ងៃមិនខុសពីអណ្តើកក្នុងពាង ពួកបីសាច ហ៊ុន
សែន ចង់ចាប់ដុត ឬ ស្ងោរពេលណាក៍បាន ។
សូមរាស្រ្គខ្មែរកុំទន្ទឹងមើលផ្លូវ គ្មានបានប្រយោជន៍
អ្វីទាំងអស់ យើងត្រូវធ្វើអ្វីដែលត្រូវធ្វើដើម្បីរកយុត្តិ
ធម៌ឲខ្លួនយើងបានឲស្របទៅតាមនិតិច្បាប់ទៅ
បានហើយ ។

ស្តេចល្អ សុខចិត្តឲបាត់បង់រាជវង្ស មិនសុខចិត្ត
បាត់បង់ប្រទេសជាតិ តែស្តេចខ្មែរ មិនមែនស្តេច
ល្អ ទើបសុខចិត្តបាត់បង់ប្រទេសជាតិ មិនសុខចិត្ត
បាត់បង់រាជវង្ស ។ ដូច្នេះ កុំទៅសង្ឃឹមលើស្តេច
ចោលម្សៀត ស្តេចក្បត់ជាតិឯងមួយហ្នឹង នាំតែ
ខកចិត្តទេ ។

Anonymous said...

យើងជារាស្ត្រខ្មែរបានដឹងហើយថា ស្តេចខ្មែរកើតឡើងដោយសារ ហ៊ុន ខ្វាក់ មិនមែនកើត
ឡើងដោយសាររាស្រ្តនោះទេ ស្តេចខ្មែរស៊ីប្រាក់ពី ហ៊ុន ខ្វាក់ ប្រាក់ទាំងអស់នេះបានមកពីលក់ ជាតិ លក់កោះ កាត់ព្រំប្រទល់ដីជាដើម គឺក្បត់ជាតិនៃក្រុមប័ក្សប្រជាជន ហើយស្តេចខ្មែរក៏មានឈាមកាត់យួនដែរ តើរឿងអ្វី
ដែលជាទីរំពឹងរបស់រាស្ត្រខ្មែរ ព្រោះស្តេចខ្មែរក៏រួមចំណែកក្នុងការបំផ្លាញជាតិមួយចំណែកដែរ តើ!ស្តេចខ្មែរដែល
ដោះស្រាយឲ្យរាស្ត្រនូវរឿងណាមួយបានដែលឬទេ ស្តេចខ្មែរ ឬស្តេចសង្ឃទេព វង្ស គឺជាស្តេចបំរើយួនទាំងអស់
នេះឬសង្គមខ្មែរសម័យខ្មែរជឿនលឿន ឬសម័យខ្មែរឆ្ពោះទៅរកភាពបាត់បង់អ្វីជាខ្មែរ ។

Anonymous said...

Ah Sdech Ting Mourg!
May vea kar khoch nas day!

Anonymous said...

បើមិនប្រកាន់ជំហរ ច្បាស់លាស់ តស៊ូរ ដើម្បីរកយុត្តិធ៌មអោយខ្លួនឯង ជាគោល អោយដល់ទីបញ្ចប់ទេ នុះខ្មែរនឹងចាញ់ ហើយរលាយសព្វបែបយ៉ាង!

បើមិនតស៊ូរទេគេមិនប្រគល់ឲ្យយើងដោយដៃទាំងពីរនុះឡើយ!
សូមអ្នកស្នេហារជាតិទាំងអស់យកចិត្តទុកដាក់ទៅលើអនាគតជាតិខ្មែរក្នុងកម្រិតខ្ពស់បំផុត! សូមត្រឡប់ទៅមើលអ្វីៗដែលអនុវត្តន៍ខុសៗក្នុងប្រវត្តិសាស្ដ្រខ្មែរ ហើយឈប់បន្តរគោរព បុគ្គល ឬ​ ក្រុម មេដឹកនាំខុសនោះ ផ្កាប់មុខទៀតទៅ!
បើប្រជាពលរដ្ឋខ្លះ នូវតែមិនបានយល់អំពី ដំណើរជីវិត្តជាតិកន្លងមក ឬ បច្ចុប្បន្ន នឹង អនាគត ត្រឹមត្រូវនូវឡើយទេ សូមបន្តរអបរម្យគាត់! សូមធ្វើយ៉ាងណាកុំធ្វើអោយអ្នកដែលយល់ច្បាស់លាស់បាត់ជំនឿ! មិនអាចបង្អាក់សកម្មភាព ក្នុងការទាមទាជាដាច់ខាត! អស់លោកមានមូលដ្ឋានទាំងអស់ ដែលអាចបន្តរពង្រឹងក្នុងការរកយុត្តិធ៌មអោយខ្លួនឯង នឹងប្រជាពលរដ្ឋខ្មែររហូត!
រីឯ ប្រជាពលរដ្ឋខ្លួនឯង ក៏មិនត្រូវអស់សង្ឃឹម ព្រោះឃើញភាពរអាក់រអួលខ្លះនោះឡើយ! សូមចូលរួម ពង្រឹង ការពារ អ្វីដែលបានមកហើយៗ ឲ្យអ្នកដែលនូវខ្លាចហ៊ានមកចូលរួម ជួយទាមទាឲ្យខាងតែបាន!

Anonymous said...

យើងបានរស់ឆ្លងកាត់ របបជាច្រើន នឹង ជាច្រើនជម្នាន់មកនេះ ខ្មែរយើងភាគច្រើន មិនបានដឹងច្បស់អំពី ក្រុមបក្សពួកក្នុងជួររដ្ឋាភិបាលខ្មែរខ្លះ គ្រប់ជម្នាន់ បម្រើមនោគម្មវិជ្ជា អោយបរទេសបំបាត់ពូជខ្មែរ ដោយសាតែយើង មិនបានទទួលការអនុញ្ញាតិ ឲ្យសិក្សារយល់ដឹង នូវ ប្រវត្តិសាស្ដ្ររបស់ខ្លួនពិតប្រាកដ!

មកដល់ពេលនេះម៉ោងនេះ យើងឈប់ឆ្ងល់ទៀតហើយ ថាតើ អ្នកណា៎ ជា នណា៎! ព្រោះឥ អស់លោក អ្នកប្រវត្តិសាស្ដ្រ បានលាតត្រដាងអស់ហើយ! សូមបញ្ឈប់ការគម្រាមកំហែង ច្រម្ដែល ទៀតទៅ!

សូរថា៖ បើខ្មែរ មិនតស៊ូររកយុត្តិធ៌ម ឲ្យខ្លួនឯងទេ ក៏ស្លាប់បន្តិចម្ដងៗ ក្នុងរូបភាពមួយដ៏កម្សាក ហើយ បើ ធ្វើអ្វីៗដើម្បីជាតិរស់ យកអ្វីៗដែលជារបស់ខ្លួនឯង ហើយស្លាប់ តើខ្មែរត្រូវជ្រើសរើសយកមួយណា?
ចម្លើយ៖ កូនខ្មែរកំពុងតែឆ្លើយ!