អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 16 កញ្ញា 2013
ដោយ លាង ដឺលុចrfi
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិបានចូលដល់ថ្ងៃទី២ហើយ។ បើទោះជាមិនមានមនុស្សច្រើនលើសថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែក្រុមអ្នកចូលរួមនៅតែបង្ហាញទឹកចិត្តក្លៀវក្លាដដែល។ កាន់តែក្លៀវក្លានៅពេលដែលសមាជិកគណបក្សនិយាយអំពីករណីស្លាប់យុវជនម្នាក់នៅចំនុចស្ពានក្បាលថ្នល់នៅយប់ថ្ងៃអាទិត្យ។ មហាបាតុកម្មថ្ងៃទី២ត្រូវបានដឹកនាំដោយសមាជិករដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ។
បាតុករអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានទាំងព្រះសង្ឃផង ជាង១ម៉ឺននាក់បានបន្តជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យនៅថ្ងៃបាតុកម្មទី២នេះទៀត។ ដូចថ្ងៃម្សិលមិញដែរ ពួកគេនៅបន្តកាន់ធូបទៀន និងផ្កាឈូក និងចងក្រណាត់ពណ៌លឿងផង ពណ៌ទឹកក្រូច ដែលមានសរសេរអក្សរផ្សេងៗគ្នា ដូចជាសន្លឹកឆ្នោតខ្ញុំជីវិតខ្ញុំ មានយុត្តិធម៌មានសន្តិភាព និងយើងត្រូវការគណៈកម្មការឯករាជ្យស្វែងរកការពិតជាដើម។
សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាច្រើនបានអង្គុយនៅលើវេទិកាហើយបានថ្លែងសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់យុវជនម្នាក់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងបាតុកម្មនៅយប់ថ្ងៃអាទិត្យនោះ។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏មានវត្តមាននៅលើវេទិការបស់គណបក្សសង្គ្រោះជាតិ ហើយបានស្នើអោយបាតុករក្រោកឈស្មឹងស្មាធិ៍ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់យុវជនដែលបានបាត់បង់ជីវិតនោះ។ ប្រធានសមាគមគ្រូបង្រៀនដដែលបានស្រែកដាក់មីក្រូទៅកាន់បាតុករ អោយពួកគេប្រកាន់អាកប្បកិរិយាទន់ភ្លន់ដើម្បីបង្ក្រាប និងយកឈ្នះវិធានការរឹងរបស់សមត្ថកិច្ច។ បន្ទាប់ពីលោករ៉ុង ឈុន ព្រះសង្ឃក៏បានយកវេទិកានេះ សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ព្រលឹងយុវជនដែលបានស្លាប់បាត់បង់ជីវិតនោះដូចគ្នាដែរ។
នៅក្នុងចំណោមបាតុករវិញ ពួកគេនៅបន្តជជែកដេញដោលគ្នាអំពីព្រឹត្តិការណ៍ប៉ះទង្គិចដ៏ហិង្សានៅចំនុចស្ពានក្បាលថ្នល់ដែរ។ អ្នកកាសែតពី២០ទៅ៣០នាក់ មានទាំងបរទេសផងនៅបន្តផ្តិតយករូបភាពនៅក្នុងកណ្តាលហ្វូងបាតុករដែលអង្គុយនៅមុខវេទិកាយ៉ាងមានរបៀបរៀបរយ។ សំរែកស្រែកហ៊ោរតាមជ័យឃោសរបស់អ្នកសម្របសម្រួលពីលើវេទិកា នៅតែក្លៀវក្លាយ៉ាងខ្លាំងដដែល។ ផ្លូវទាំងសងខាងនៃទីលានប្រជាធិបតេយ្យពេញទៅដោយបាតុករដើរចេញចូលឥតដាច់។ រាល់ពេលដែលមានក្រុមចំណូលបាតុករទើបមកដល់ថ្មី អ្នកនៅអង្គុយលើទីលានប្រជាធិបតេយ្យបានស្រែកហ៊ោទទួលអ្នកដែលទើបមកដល់ទាំងនោះ។
នៅឯលើវេទិកាឯណោះវិញ អ្នកសម្របសម្រួលបានបន្តប្រកាសអំពីការចូលរួមថវិកាជាមូលនិធិពីប្រជាជនខ្មែរក្នុងស្រុកក្តី និងនៅបរទេសក្តី។ យូរម្តង អ្នកសម្របសម្រួលប្រកាសឡើងវិញអំពីក្រមសីលធម៌អ្នកការធ្វើបាតុកម្មអហិង្សា។ អ្នកសម្របសម្រួលដែលបានរម្លឹកអោយបាតុករទាំងអស់ប្រកាន់មុខងារ៤យ៉ាង គឺ ជាបាតុករអហិង្សា កងជាកងសន្តិសុខ អ្នកសារព័ត៌មាន និងជាយុវជនស្ម័គ្រចិត្ត។
នៅលើទីលានប្រជាធិបតេយ្យ បាតុករអាចនៅអង្គុយស្តាប់សុន្ទរកថារបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជារង់ចាំលទ្ធផលនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោយមិននឿយហត់ ពីព្រោះពួកគេម្នាក់សុទ្ធតែមានអាហារជាប់នឹងខ្លួនរួចស្រេចហើយ។ លើសពីនេះក៏មានកន្លែងឧបត្ថម្ភអាហារនៅក្បែរវេទិកានោះដែរ៕
4 comments:
THIS THE WAY PEOPLE WANTS PLEASE CONTINUES PROTEST UNTILL MEET THE POINT WE WANTED.THANK TOALL KHMER,MONKS,STUNDENTS,POLICE,ARM FORCES COPERATED WITH PEOPLE TO CHANGE OUR FUTURE.KRANHUN EASAN .
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌,,,,, ស្មូត្រ, ភាវនា, សមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
ពិតជាអស្ចារ្យណាស់! សាច់រឿងវាលពិឃាត មិនអាចបញ្ចប់ជីវិត្តខ្មែរជាដាច់ខាត!
ទោះបីជាបច្ចុប្បន្ន អស់លោកទុរយសខ្លះ គិតតែពីស្ដីបន្ទោស មេដឹកនាំខ្មែរអ្នកស្នេហារជាតិ ដោយចេញពីការ ច្រណែនឈ្នានិះ យ៉ាងណាក៏ដោយ ក៏មិនអាចបំបែកបំបាក់ កម្លាំងសាម្គីស្នេហារជាតិរបស់ខ្មែរពេលនេះបានដែរ!
ពួកមេញុះញង់ ខំអត់យ៉ាងណា ក៏គេចមិនផុត ពីធម្មជាតិនៃភាពឃោឃៅស្ដែងចេញខ្លះ អោយអន្តរជាតិឃើញទាល់តែបាន!
ពីព្រោះ៖
កូនខ្មែរភាគច្រើន ឈប់ចាញ់បោក ពួកមេយាយ៉ី ញុះញង់ទៀតហើយៗបានយលដឹងនូវប្រវត្តិសាស្ដ្ររបស់ខ្លួនច្បាស់អស់ហើយ!
ពាក្យចាស់ពោលថា "បើគេបង្រៀនអ្វី យើងប្រាកដជាចេះមិនខាន"!
កូនខ្មែរតរទៅនេះមិន ធ្វើអ្វីៗ ដើម្បីយកឈ្នះខ្មែរឯង ទៀតទេ! ហើយជួយគ្នាឲ្យផុតពីកំហុស ដែលអាចនាំខ្មែរទាំងអស់ធ្លាក់ចុះក្នុងជ្រោះមរណៈ មិនបណ្ដោយឲ្យពួកបរទេសចាំទទួលផលនោះ បានសម្រេចបំណងឡើយ!
ខ្មែរច្បាស់ជាចេះអនុគ្រោះ អោយខ្មែរគ្នាឯង នូវកំហុស រវៀងខ្មែរ នឹង ខ្មែរគ្នាឯងកន្លងមក ហើយបន្តរ ចងក្រងប្រវត្តិសាស្ដ្រថ្មី ដ៏ល្អឥតខ្ចោះ សម្រាប់ ពង្សាវតាខ្មែរជានិរន្ដ!
***តាមពិតទៅ!
ខ្មែរមិនដែលស្គាល់ប្រវត្តិរូបច្បាស់លាស់ទេ,
អាអ្នកតាំងខ្លួនជាអ្នកនយោបាយ-នយោបោក,
មិនដឹងជាកូនអាចោរ-មីចោរសំផឹងណាទេ?
ដូចជា:
អាកឹម សុខា,
អាសំរាំង ស៊ី,
មីមួ សុខហួ,
មីសេង ធារី,
មីសម្តាចម៍-អគតិទណ្ឌិតក្តិតធំ-សំផឹងយៀកកុង,
អាយួនHai Phúc AKA ហ៊ុន សែន,
អាហេង សំរិន,
អាជា ស៊ីម,
អាវ៉ា គិម ហុង!.......។ល។
ស្រាប់តែ មកឃើញធ្វើនយោបាយ ក្បត់ជាតិខ្មែរ?.....
រហូតដល់ ខ្មែរអស់ស្រុក?
..................កណ្ដួយម៉ែវា!
Post a Comment