អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា បាតុកម្មធំលើកទី២នេះ មានឥទ្ធិពល ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយទេ ធ្វើឲ្យគេមើលឃើញថា ខ្លួនមានកំហុសកាន់តែធ្ងន់ធ្ងរ ៖
.........................................
ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ័ ទី9 ខែកញ្ញា ឆ្នាំ2013 | 24 នាទី មុន VOD
បាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧កញ្ញា២០១៣ (រូបថត តាំង វីដា)
គណបក្សជំទាស់ នឹងធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំលើកទី២ នៅថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៣នេះ គឺមួយសប្តាហ៍បន្ទាប់ពី គជប ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បញ្ជាក់ថា បាតុកម្មនោះ ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជាចូលរួមបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតករណីភាពមិនប្រក្រតីនៅពេលបោះឆ្នោត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា បាតុកម្មធំលើកទី២នេះ មានឥទ្ធិពល ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយទេ ធ្វើឲ្យគេមើលឃើញថា ខ្លួនមានកំហុសកាន់តែធ្ងន់ធ្ងរ ៖
កាលពីថ្ងៃទី០៧ ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិបានរៀបចំធ្វើមហាបាតុកម្ម ដែលមានអ្នកចូលរួម ប្រមាណ ៣ ទៅ ៤ម៉ឺននាក់ ដោយធ្វើតែមួយព្រឹកប៉ុណ្ណោះ ដើម្បីឲ្យ គជប ពន្យាពេលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងស៊ើបអង្កេតឡើងវិញពីភាពមិនប្រក្រតី។ ប៉ុន្តែទីបំផុត គជប មិនបានធ្វើតាមឡើយ។ ចំណែកបាតុកម្មដែលគ្រោងធ្វើ៣ថ្ងៃចុងសប្តាហ៍នេះ គឺបាតុករនឹងបោះតង់ដេកនៅទីលានប្រជាធិបតេយ្យ។
អ្នកវិភាគយល់ថា នេះគឺជារបៀបមួយដែលប្រជាជនថៃធ្លាប់ធ្វើបាតុកម្មទម្លាក់មេដឹកនាំរបស់ពួកគេ ដូចជា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី អាប់ភីស៊ីត។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បារម្ភថា បាតុកម្មលើកក្រោយនេះ អាចមានអ្នកចូលរួមច្រើនជាងលើកមុនទៀត ហើយអាចរាលដាលកាន់ធំ ដូចនៅប្រទេសថៃ ៖
បើទោះជា ភាពមិនប្រក្រតីត្រូវបានសង្គមស៊ីវិល និងគណបក្សប្រឆាំងរកឃើញថា មានភាពធ្ងន់ធ្ងរ ប៉ុន្តែចំនួនអាសនៈ របស់គណបក្សទាំងពីរ ដែលគជប ប្រកាសគឺដូចគ្នានឹងអ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា បានគណនាភ្លាមៗ នៅថ្ងៃបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាទទួលអាសនៈចំនួន ៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន ៥៥។
សម្រាប់លោកបណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការនិចហ្វ្រិច បើទោះជាលទ្ធផលផ្លូវការត្រូវបានគជបប្រកាសមែន តែការធ្វើបាតុកម្មនោះ នឹងត្រូវគេមើញថា មូលហេតុដោយសារការបោះឆ្នោតនោះ មិនត្រឹមត្រូវ ៖
ក្រុមអ្នកវិភាគ បារម្ភថា មហាបាតុកម្មទ្រង់ទ្រាយធំលើកទី២ អាចមានបញ្ហាច្រើនកើតឡើង បើទោះជាបាតុកម្មលើកទី១ប្រព្រឹត្តិទៅដោយសន្តិវិធី និងអហិង្សាក៏ដោយព្រោះសន្ទុះប្រជាជនកាន់តែពុះកញ្ច្រោល ដោយសាររដ្ឋាភិបាល ហាក់មិនខ្វល់នឹងអ្វីដែលពួកគេទាមទារ។
លោកហង្ស ពុទ្ធា បារម្ភថា ការកំណត់៦០ថ្ងៃតាមច្បាប់ដែលថា ព្រះមហាក្សត្រនឹងកោះប្រជុំសភាលើកដំបូងនោះ នឹងមិនអាចទៅរួចទេ បើសិន រដ្ឋាភិបាលមិនដោះស្រាយនូវអ្វីដែលបាតុករទាមទារ ៖
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ ផ្តល់ជម្រើសថា មានតែតួអង្គព្រះមហាក្សត្រទេ ដែលអាចធ្វើឲ្យស្ថានភាពតានតឹងនេះ អាចថមថយបាន ។ ប៉ុន្តែនៅតែមានបញ្ហាចោទ ត្រង់ថា តើការសម្រេចព្រះទ័យរបស់ព្រះអង្គ នឹងអាចឲ្យភាគីពាក់ព័ន្ធទទួលយកបានឬមិនបាន៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
2 comments:
The demonstration must go on until the loser Hun Sen screams " enough, I am leaving"
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment