................................
ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃពុធ ទី11 ខែកញ្ញា ឆ្នាំ2013, ម៉ោង 04:00 PM VOD
ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ ប្រកាសប្រឆាំងនឹងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការដាក់កម្រិតទៅលើមហាបាតុកម្មលើកទី២របស់គណបក្ស ដោយលើកឡើងថា បាតុកម្ម គឺនៅតែធ្វើតាមការគ្រោងទុក។
លោក សម រង្ស៊ី ប្រាប់អ្នកសារព័ត៌មាន ពេលទៅទទួលព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គណបក្សសង្គ្រោះជាតិ នឹងអនុវត្ត តាមគម្រោងដែលបានត្រៀម បើទោះជាសាលារាជធានីកម្រិត និងមិនអនុញ្ញាតឲ្យមានការបោះតង់ ដើរដង្ហែ និងកំណត់ពេលវេលាក៏ដោយ។ តែ លោក សម រង្ស៊ី បញ្ជាក់ថា មហាបាតុកម្ម គឺអហិង្សា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃពុធនេះ លោកកំពុងរៀបចំលិខិតបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលការកំណត់មួយចំនួនទៅលើមហាបាតុកម្ម។ លោកបន្តថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមច្រើន និងមានការបោះជំរុំស្នាក់នៅទាំងយប់ទាំងថ្ងៃ ដូច្នេះមានតែក្រសួងមហាផ្ទៃទេ ដែលអាចសម្រេចបាន។
លិខិតជូនដំណឹងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១០ ខែកញ្ញា ផ្ញើជូនសាលារាជធានីភ្នំពេញ ឲ្យដឹងថា មហាបាតុកម្មអហិង្សា ចាប់ផ្តើមនៅម៉ោង៧ព្រឹក ពីថ្ងៃថ្ងៃទី១៥ រហូត ដល់ថ្ងៃទី១៧ ខែកញ្ញា។ កម្មវិធីមហាបាតុកម្ម មានដូចជា ការសំដែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់នៅ នៅលើទីលានប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់VODថា លោកនឹងជួបប្រជុំជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ នៅពេលលោកទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ។ លោកថា ការប្រមូលផ្តុំតវ៉ាដោយអហិង្សា ជាសិទ្ធិរបស់ប្រជាពលរដ្ឋ តែសំខាន់ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ។
អនុប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ឲ្យដឹងថា បើទោះជាការជួបប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញ មិនទាន់ទទួលបានលទ្ធផល តែលោករង់ចាំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃទៀត។ លោកថា ក្រសួងមហាផ្ទៃ នឹងអនុញ្ញាតឲ្យពួកគាត់ធ្វើមហាបាតុកម្មអហិង្សានេះ ដោយសារនេះ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលការពារដោយច្បាប់ជាតិ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ កងកម្លាំងចម្រុះត្រៀមខ្លួនជាស្រេច ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅអំទ្បុងមហាបាតុកម្មអហិង្សានេះ។ តែសមត្ថកិច្ច មិនអាចធានាសន្តិសុខផ្ទាល់ខ្លួនរបស់បាតុករ ដែលគ្រោងបោះជំរុំទាំងយប់ ទាំងថ្ងៃនៅទីលានប្រជាធិបតេយ្យទ្បើយ។
គួរបញ្ជាក់ថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកទីមួយ កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា មានអ្នកចូលរួមជាង៣ម៉ឺននាក់ ដែលប្រព្រឹត្តទៅដោយសន្តិវិធី៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
4 comments:
Please don't listen to the bullshit CPP (Viet's Commusist puppet) at all. Your law is just operste only in China & Vietnam but not in Cambodia at all. The the thief cpp is the real loser of election why CNRP must listen on them? NO NO NO NO never
CNRP party, you have the People Power which is the best weapon against any odd, find ways use them effectively. If election irregularities is and can't be solved, you will never win the Hun Sen regime.
Please invite the King to join the march to fight for Righteousness and to free country from corruption
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment