សមត្ថកិច្ចឆែកឆេររថយន្តមជ្ |
ឃុត សុភចរិយា និង Shane Worrell The Phnom Penh Post 05 September 2013
ភំ្នពេញៈ សាលារាជធានី ភ្នំពេញ កាលពីម្សិលមិញបានការពារសកម្មភាពរបស់ប៉ូលិស និងសន្តិសុខដែលឃាត់និងឆែករថយន្តរបស់អង្គការក្រៅរដ្ឋាភិបាល ហើយរារាំងក្រុមអ្នកតវ៉ាដែលព្យាយាមចាកចេញពីតំបន់ បឹងកក់។
នគរបាលខណ្ឌ ដូនពេញ សន្តិសុខ និងកងរាជអាវុធហត្ថរាប់សិបនាក់រាំងស្ទាក់ផ្លូវក្បែរមន្ទីរពេទ្យ កាល់ម៉ែត ខណៈបាតុករព្យាយាមធ្វើដំណើរទៅវត្តភ្នំនិងតុលាការកំពូលនៅ ព្រឹកថ្ងៃពុធ ដើម្បីគម្រប់ខួប ១ ឆ្នាំនៃការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា សកម្មជនពួកគេ។
បន្ទាប់ពីអាជ្ញាធររឹបអូសគ្រឿងបរិក្ខារបាតុកម្ម អភិបាលខណ្ឌ លោក សុខ សម្បតិ្ត បានបញ្ជាឲ្យសមត្ថកិច្ចចម្រុះឃាត់រថយន្តមួយដែលដឹកបុគ្គលិកមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា។ លោកថ្លែងថា៖ «យើងសង្ស័យថា រថយន្តកំពុងដឹករបស់របរឲ្យបាតុករ»។ ប៉ុន្តែ លោកមិនបញ្ជាក់អំពីមូលហេតុនៃការឆែកឆេរនោះឡើយ។
ភ្នំពេញ ប៉ុស្តិ៍ បានឮមន្រ្តីនគរបាលនិយាយគ្នាថា គេជឿថា រថយន្តកំពុងដឹកជញ្ជូនរបស់ឃោសនាប្រឆាំងរដ្ឋាភិបាលនិងរបស់ខុសច្បាប់។ មន្រ្តីម្នាក់ទៀតថា៖ «រថយន្តខ្លះ យើងបញ្ឈប់ពីមុន មានដឹកជញ្ជូនឈើប្រណីត ដូច្នេះ ឥឡូវយើងសង្ស័យថា រថយន្តអង្គការនេះដឹករបស់ខុសច្បាប់»។
មន្រ្តីទី៣ បានប្រាប់អ្នកបើកបររថយន្តនោះថា៖ «ប្រសិនបើអ្នកមិនដឹករបស់ខុសច្បាប់ អ្នកគួរឲ្យយើងឆែកឆេរមើល»។
ភ្លាមៗនោះ អាជ្ញាធរបានឆែកឃ្លុបក្រោយរថយន្តដែលមានរូបសញ្ញាមជ្ឈមណ្ឌល សិទិ្ធ មនុស្សកម្ពុជានិងសហភាពអឺរ៉ុប ប៉ុន្តែរកឃើញមាន ដូចជា ផ្កាឈូក និងអាវយឺតដែលទាមទារឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។
លោក វាន់ សូផាត អ្នកសម្របសម្រួលផ្នែកកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលនេះថ្លែងថា៖ «យើងមិនបានដឹកគ្រឿងផ្ទុះឬថ្នាំញៀនឬអ្វីខុសច្បាប់ទេ។ គេព្យាយាមឆែករថយន្តយើងដោយមិនអនុវត្តតាមនីតិវិធី»។ «ខ្ញុំខ្លាចគេនឹងលួចដាក់របស់ខុសច្បាប់ នៅ ពេលគេឆែក។ ខ្ញុំស្នើឲ្យគេអញ្ជើញព្រះរាជអាជ្ញាមកនិងឆែក តែគេមកក៏អនុញ្ញាតឲ្យយើងទៅ»។
3 comments:
traitors -not afraid of vietnam-take-over Cambodia but they are afraid of Khmer nationalists.
ត្រូវហើយ ៗៗៗ មន្រ្តីទី៣និយាយថាៈ "ប្រសិន
បើអ្នកមិនដឹករបស់ខុសច្បាប់ អ្នកគួរឲយើងឆែក
ឆេមើល ។ មន្រ្តីប៉ូលិសនេះចេះនិយាយភាសា
មនុស្សដែរតើ បើដូច្នេះ សូមលោកជួយសួរទៅ
គជប និង នាយករដ្ឋមន្រ្តីលោកប៉ូលិសឯងផង
ថាៈ "ប្រសិនបើមិនលួច មិនបន្លំ មិនកែទេ អ្នកគួរ
ឲគេឆែកឆេ និង ត្រួតពិនិត្យមើលឲបានត្រឹម
ត្រូវ " ។ ពាក្យទាំងនេះជាពាក្យដែលប្រជាពល
រដ្ឋទាំងអស់ធ្លាប់សួរទៅរដ្ឋាភិបាល និង គជប តាំងពីដំបូងដែលពួកទាំងអស់នេះបដិសេធមិន
ព្រមធ្វើតាមការទាមទាររបស់មតិជាតិ និង អន្តរៈ
ជាតិមកម្ល៉េះ ។ មិនខុសទេ បើអ្នកឯងមិនមែន
ចោរទេ ខ្លាចអ្វីគ្រាន់តែការឆែកឆេ ។
ĆÀṂ ÔÑ ŚÀṂĐÀĆḤ ḤÙŃ ṢÈŃ 3ÔÔÔ!!!
3Ô YEARS SUCCESSFULLY ǸÁṂBÔĐỈÂ...
6Ô YEARS MORE NO KHMER PEOPLES...
Post a Comment