Sunday, September 15, 2013

ព្រះសង្ឃ​ប្រតិកម្ម​ចំពោះ​ការ​ហាម​មិន​ឲ្យ​ ចូល​រួម​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

ព្រះសង្ឃ​ប្រកាស​របស់​គណៈសង្ឃ​ទាំង​ពីរ​គណៈ ដែល​ចុះ​ហត្ថលេខា​ដោយ​គណៈ​មហានិកាយ សម្ដេច ទេព វង្ស គណៈ​ធម្មយុត្តិកនិកាយ សម្ដេច បូរ គ្រី និង​គណៈសង្ឃ​នាយក នន្ទ ង៉ែត រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ចុះ​ថ្ងៃ​ទី១២ កញ្ញា បាន​ប្រកាស​ហាម​ព្រះសង្ឃ​ទាំងអស់​មិន​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ វោហារ ជាតិ 2013-09-14 RFA
ព្រះសង្ឃ​ប្រកាស បាន​បញ្ជាក់​ថា ការ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ជាមួយ​បក្ស​នយោបាយ​ណា​មួយ នាំ​ឲ្យ​បាត់​បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ជា​ឧត្តម​ភេទ ជា​បូជនីយ​បុគ្គល ជា​ទី​គោរព​សក្ការៈ។

ក៏ប៉ុន្តែ មាន​ព្រះសង្ឃ​មួយ​ចំនួន​បាន​ប្រតិកម្ម​ចំពោះ​ព្រះសង្ឃ​ប្រកាស​នេះ។
ព្រះសង្ឃ​ព្រះនាម ប៊ុត ប៊ុនទិញ នៅ​ភ្នំពេញ មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មាន​សិទ្ធិ​ធ្វើ​នយោបាយ មិន​ខុស​ច្បាប់​ទេ។
ចំណែក​ព្រះសង្ឃ​ព្រះនាម កែវ សូម៉ាលី គង់​នៅ​ខេត្ត​សៀមរាប ក៏​បាន​សំណូម​ពរ​ដល់​អ្នក​នយោបាយ​ទាំងអស់ កុំ​ឲ្យ​ដាក់​នឹម​នយោបាយ​លើ​ព្រះពុទ្ធសាសនា បង្ខំ​ព្រះសង្ឃ​ឲ្យ​បម្រើ​នយោបាយ​ឲ្យ​បក្ស​ខ្លួន ហើយ​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ទាំងអស់​ក្រោក​ឈរ​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ចៀស​ផុត​ពី​គំនាប​នយោបាយ​ពី​អ្នក​កាន់​អំណាច។
ព្រះសង្ឃ​ប្រកាស​របស់​គណៈសង្ឃ​ទាំង​ពីរ​គណៈ ធ្វើ​ឡើង​នៅ​មុន​ពេល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម បី​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

បើហាមមិនឲព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បី
ទាមទារយុត្តិធម៌ក្នុងនាមជាម្ចាស់សន្លឹកឆ្នោតរបស់លោកទេ មានន័យថា ពួក គជប បានដឹងច្បាស់ថា ព្រះសង្ឃទាំងអស់សុទ្ធតែជាម្ចាស់សន្លឹកឆ្នោត
ដែលបោះជូនគណៈបក្ស "សង្រ្គោះជាតិ" ។
បើដូច្នោះ ចំនួនសន្លឹកឆ្នោតរបស់ព្រះសង្ឃទាំង
អស់នៅក្នុប្រទេសទាំងមូល សុទ្ធតែជាសន្លឹកឆ្នោត
របស់គណៈបក្ស "សង្រ្គោះឆ្ជាតិ" ទាំងអស់ មិនចាំបាច់ឆ្ងល់ឡើយ ។

Anonymous said...

The next top monks of the two orders should be also elected by all Sangha or all temple head votes after one month-long retreat of prayers.