Thursday, September 19, 2013

ប៉ូលិស​រារាំង​ព្រះសង្ឃ​មិន​ឲ្យ​​​ទៅ​ធ្វើ​ពិធី​បួង​សួង​​មុខ​ព្រះបរមរាជវាំង



ព្រះសង្ឃ​ប្រមាណ​ជិត ២០០​អង្គ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាល​មហោស្រព​ចតុមុខ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ នៅ​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា នេះ ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​ទៅ​មុខ​ព្រះ​បរម​រាជវាំង ដើម្បី​ធ្វើ​ពិធី​បួង​សួង​សុំ​សន្តិភាព។ ក៏​ប៉ុន្តែ ព្រះ​សង្ឃ​ទាំង​នោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​នគរបាល​ដាក់​របាំង​រារាំង នៅ​មុខ​សាល​មហោស្រព​ចតុមុខ​នោះ ដោយ​​មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​បាន។



ព្រះសង្ឃ​គង់​ធ្វើ​សមាធិ​បួង​សួង​សុំ​សន្តិភាព​នៅ​ខាង​មុខ​រនាំង​របស់​ សមត្ថកិច្ច ក្រោយ​ពី​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​និមន្ត​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១៣។RFA/Mom Sophon



ដោយ ឡេង ម៉ាលី 2013-09-19 RFA



មិន​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​បញ្ជាក់​ហេតុផល​អំពី​ការ​ហាម​ឃាត់​នេះ​ទេ ក្រៅ​ពី​ព័ត៌មាន​ពី​អ្នក​ឈរ​មើល​ខ្លះ​និយាយ​ថា ខ្លាច​ក្រុម​ព្រះសង្ឃ​ទាំង​នោះ​បង្ក​ការ​កក​ស្ទះ​នៅ​តំបន់​មុខ​វាំង​នោះ។

បន្ទាប់​ពី​ក្រុម​នគរបាល​ដាក់​របាំង​រារាំង មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន ព្រះសង្ឃ​ជិត ២០០​អង្គ​នោះ នាំ​គ្នា​គង់​ធ្វើ​សមាធិ​សុំ​សន្តិភាព​នៅ​លើ​ផ្លូវ​ថ្នល់ ខាង​មុខ​សាល​មហោស្រព​ចតុមុខ​នោះ។ មិន​មាន​ការ​ប៉ះទង្គិច ឬ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ នៅ​ក្នុង​ការ​រារាំង​នោះ។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​ព្រះសង្ឃ​កំពុង​អង្គុយ​សមាធិ មាន​ជន​មិន​ស្គាល់​មុខ​ចោល​ស្បែក​ជើង​លើ​ព្រះសង្ឃ។ ទោះ​ជា​ដូច្នេះ​ក្ដី មិន​មាន​ព្រះសង្ឃ​រង​បួស​ទេ ហើយ​ព្រះសង្ឃ​សូត្រ​ធម៌​ដើម្បី​ផ្សាយ​មេត្តា​ធម៌ និង​រំសាយ​ទៅ​តាម​វត្ត​រៀងៗ​ខ្លួន នៅ​ម៉ោង​ជិត ៦​ល្ងាច។


ដោយ​ឡែក ក្រៅ​ពី​ព្រះសង្ឃ​នៅ​ឯ​ខាង​ជើង​ព្រះ​បរម​រាជវាំង​វិញ គឺ​នៅ​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ និង​ផ្លូវ​លេខ ១៧៨ សមត្ថកិច្ច​នគរបាល​ក៏​ដាក់​របាំង​បិទ​ផ្លូវ​ដែរ ដោយ​រារាំង​ដល់​ពលរដ្ឋ​ប្រមាណ ២០០ ទៅ ៣០០​នាក់ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​បួងសួង​នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ដូច​ព្រះសង្ឃ​ដែរ។ ការ​រារាំង​របស់​នគរបាល​នៅ​ទី​នោះ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ ហើយ​អ្នក​ភូមិ​បឹង​កក់ បាន​ដក​ថយ​ខ្លះ​វិញ នៅ​ម៉ោង​ជាង ៦​ល្ងាច៕


7 comments:

Anonymous said...

សូមជម្រាបថា ស្ដេច ព្រះបាទនរោត្តម សីហមុនី កំពុងតែបង្ខំឳ្យរាស្ដ្រដើរដល់ផ្លូវទាល់ច្រកហើយ!
សូមមេដឹកនាំ គណបក្សសង្គ្រោះជាតិ មេតាពិចារណា ឳ្យបានល្អិតល្អន់ឡើងវិញ! ទឹកចូលច្រមុះយើងខ្ញុំ ដល់តំណាក់កាលត្រូវ ត្រដរពេញទហ៊ឹងចុងក្រោយហើយ!
យើងយល់ថា ស្ដេចបច្ចុប្បន្ន ពុំមានព្រះតម្រិះ អំពីអនាគត រាស្ដ្រខ្មែរទេ ព្រោះទ្រង់ផ្ទាល់ពុំមានបុត្រ បន្តរស្នងរាជឡើយ!

Anonymous said...


The King is useless, Hun Sen controlled the King.

Hun Sen murder his own Mother, so he can murder the King too.

To free the King all Cambodian people must remove Hun Sen out from power. No other choice.

Anonymous said...

I love and respected monk. But why all theses at the protest site are all young. Somthing fishy here?

Anonymous said...

គ្មាននរណា យកមនុស្សឡប់
អាស្វាចាក់ក្ដិតសម រង្ស៊ីធ្វើគំរូទេ,
ព្រោះខ្លាចខូចអម្បូរខ្មែរ

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌,,,,, ស្មូត្រ, ភាវនា, សមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ជយោ! សម្តាចម៍ទណ្ឌិតអាម៉ាផ្គាក់មហាសេនា
បោសដីដែកជោរ អាស្វាពាលចុយភ្នែកសម រង្ស៊ី ការីសារ៉ាម៉ាន់អាចម៍ឆ្កែ
ឆ្ងាញ់លេខ១ ជាទេវដោកស្វា
អង្គុយ​លេចពងអុង HOទី១!!!!

Anonymous said...

មនុស្សល្អមានច្រើនណាស់ ក្នុងអម្បូរខ្មែរ បើមាន​ឡប់១ឡប់២ វេជ្ជៈបណ្ឌិតខាងវិកលចរិត អាចរ៉ាប់រងបាន! បើតាមមើលទៅជម្ងឺនេះមិនឆ្លងទេ គ្រាន់តែត្រូវដាក់ដាច់ដោយឡែក ការពារពេល រោគវិកល ឡើងហួសអង្សារម្ដងម្កាល កុំឳ្យគ្រោះថ្នាក់ដល់អ្នកផង!

ហ៊ឺះ យួៗប៉ះមនុស្សលលាមួយ គ្រាន់លរលេងដែរណ៎!
ពួកយើងកុំតានតឹង តែរឿងនយោបាយពេក ត្រូវឳ្យមានពេលស្រូបខ្យល់ បរិសុទ្ធខ្លះ មែនទេ!
ម៉េចៗ​ កុំតែពេលគេចាក់ក្រឡេក គិតតែពីអុំ បង្គេចអង្ករ បញ្ចូលធុងបាយជ្រូក ដល់ថ្ងៃរះផុតចុងឈើ អ្នកចាក់គេចបាត់ ដឹងខ្លួនភ្ញាក់ព្រឺត មើលក្នុងចង្អេរសល់តែអង្កាម ប្រពន្ធកាន់ឆ្នាំងចេញមក ឈរស្រឡាំងកាំង ចប់ហើយគ្មានអង្ករ កូនហុចប្រនុង "ម៉ែហ្អឺយវាយទៅកុំអោយឪនូវតែភ្លើ"!