សហរដ្ឋអាមេរិក (ស.រ.អ.) នៅតែ ចង់ ឲ្យកម្ពុជា ដោះស្រាយ ទំនាស់ រឿងបោះឆ្នោត
វ៉ាស៊ីនតោន៖ ក្រសួង ការបរទេស ស.រ.អ.
នៅតែ ទទូច ដល់ភាគី នយោបាយកម្ពុជា ឲ្យបន្តពិភាក្សាគ្នា
ដើម្បី ដោះស្រាយបញ្ហាទំនាស់ រឿងបោះឆ្នោត, ទោះបី ជាសភា និងរដ្ឋាភិបាល
ថ្មីមួយ បានកើតឡើងហើយក្តី, ដើម្បី ផលប្រយោជន៍ កម្ពុជា។
ក្រសួង ការបរទេស ស.រ.អ. ជំរុញ ដល់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ឲ្យបន្ត ធ្វើការរួមគ្នា ដើម្បី ដោះស្រាយ ការខ្វែងគំនិត នានា ដើម្បី បំរើផលប្រយោជន៍ ដ៏ឧត្តុងឧត្តម របស់ ពលរដ្ឋកម្ពុជា និងធ្វើ ឲ្យរដ្ឋសភា មានការ ជឿជាក់បាន។ នេះ ជាសេចក្តីប្រកាស ព័ត៌មាន របស់ លោកស្រី ជែន សាគី អ្នកនាំពាក្យ ក្រសួង ការបរទេស ស.រ.អ.។
«យើង ជឿថា រដ្ឋសភា ប្រជាធិបតេយ្យ និងជឿជាក់ បានមួយ ត្រូវតែ ឆ្លុះបញ្ចាំង ពីឆន្ទៈ របស់ ប្រជាពលរដ្ឋ ដោយមាន ការចូលរួម ប្រកប ដោយអត្តន័យ ពីគណបក្ស នយោបាយ ទាំងពីរ។»
ក្រសួង ការបរទេស ស.រ.អ. ជំរុញ ដល់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ឲ្យបន្ត ធ្វើការរួមគ្នា ដើម្បី ដោះស្រាយ ការខ្វែងគំនិត នានា ដើម្បី បំរើផលប្រយោជន៍ ដ៏ឧត្តុងឧត្តម របស់ ពលរដ្ឋកម្ពុជា និងធ្វើ ឲ្យរដ្ឋសភា មានការ ជឿជាក់បាន។ នេះ ជាសេចក្តីប្រកាស ព័ត៌មាន របស់ លោកស្រី ជែន សាគី អ្នកនាំពាក្យ ក្រសួង ការបរទេស ស.រ.អ.។
«យើង ជឿថា រដ្ឋសភា ប្រជាធិបតេយ្យ និងជឿជាក់ បានមួយ ត្រូវតែ ឆ្លុះបញ្ចាំង ពីឆន្ទៈ របស់ ប្រជាពលរដ្ឋ ដោយមាន ការចូលរួម ប្រកប ដោយអត្តន័យ ពីគណបក្ស នយោបាយ ទាំងពីរ។»
សមាជិកសភា ៥៥រូប មកពី គណបក្សជំទាស់ របស់ លោក សម រង្ស៉ី និងលោក កឹម សុខា មិនចូលរួម ប្រជុំសភា ថ្ងៃដំបូងទេ កាលពី ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើម្បី ផ្តល់សុពលភាព សភាថ្មី និងរដ្ឋាភិបាលថ្មីមួយ។ តែ ពហិការ របស់ ក្រុមជំទាស់ ត្រូវ ក្រុមអ្នកវិភាគ និងអ្នកច្បាប់ខ្លះ អះអាង ថា ធ្វើឲ្យសភានេះ ក្លាយជា សភា មិនអាច មានការទទួលស្គាល់ ទូលំទូលាយ, ទាំងជាតិ និងអន្តរជាតិផង, និងជា សភា មិនអាច តំណាង ឲ្យប្រជាជាតិកម្ពុជា ទាំងមូលផង។
តែ សមាជិក សភា គណបក្សជំទាស់ អាចចូលស្បថ បន្តបន្ទាប់ ដើម្បី បំពេញគតិយុត្តិ ដល់សភា ឲ្យបានពេញលេញ បើ មានការសម្របសម្រួល ឬការចរចា ផ្នែកនយោបាយ ត្រូវគ្នា នៅថ្ងៃខាងមុខ។
ថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃនេះ, លោក
«មុន នឹងនិយាយ អំពី ការចរចា, ចូលស្បថសិន។ នោះ ទើបគ្រប់លក្ខខណ្ឌ ដើម្បី ចរចា, ព្រោះ ដំណើរ វា បានមកដល់នេះហើយ។»
លោក បានអះអាង ថា, បញ្ហា ថ្ងៃនេះ ខុសគ្នា នឹងថ្ងៃមុន។ លោក មិនបានបញ្ជាក់ ថា, បញ្ហា ខុសគ្នានោះ សំដៅទៅលើ បញ្ហាអ្វីទេ។ ទោះ ជាយ៉ាងណា ក៏ដោយ, លោក ហ៊ុន សែន អះអាងថា, លោក អាចផ្តល់ដំណែងខ្លះ ជាអនុប្រធាន សភា និងប្រធាន គណៈកម្មាការ មួយចំនួន ប៉ុណ្ណោះប្រសិន បើ ក្រុមជំទាស់ ស្បថចូលសភា។ សម្បទាន របស់ លោក
សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ចេញមុខ ក្នុងការស្នើសុំ ឲ្យមាន ការស៊ើបអង្កេត លទ្ធផល នៃការបោះឆ្នោត ដែលក្រុមជំទាស់ បានតវ៉ា ថា មានការបន្លំ ដ៏ធ្ងន់ធ្ងរ, ហើយ ធ្វើ ឲ្យមាន ការប្រែប្រួល លទ្ធផលបោះឆ្នោត។ ឯកអគ្គរដ្ឋទូត ស.រ.អ. លោក William Todd និងប្រតិភូ សហភាពអឺរ៉ុប ប្រចាំកម្ពុជា ពុំបានបង្ហាញ ការគាំទ្រ សភាថ្មីទេ នៅក្នុងការចូល ទៅឃ្លាំមើល កិច្ចប្រជុំសភា ដំបូង កាលពីថ្ងៃ ទី២៣ ខែកញ្ញានោះ។ ក្រុមឯកអគ្គរដ្ឋទូត ទាំងនោះ បានសម្តែងមតិ របស់ ពួកអស់លោក មួយចំនួន ជាមួយ អ្នកសារព័ត៌មាន ដែលពុំមានន័យ ខ្លឹមសារ ជាការគាំទ្រ ដល់សភាថ្មី ដែលគណបក្សជំទាស់ បានធ្វើពហិការនោះ។
តែ នៅក្នុងសេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេសកម្ពុជា ដែលវីអូអេ ទទួលបាន ថ្ងៃនេះ បានប្រតិកម្ម បញ្ជាក់ថា អត្ថាធិប្បាយ របស់ ក្រុមអ្នកការទូត កាលពីម្សិលមិញ ទោះជាមិនបាន បញ្ជាក់ចំឈ្មោះ និងប្រទេសក្តី, តែ ចាត់ទុកថា ជាការ មិនស្របច្បាប់។ នៅក្នុងសេចក្តីប្រកាស ព័ត៌មាន ដដែល បានបញ្ជាក់ថា៖
«ពីធីបើកសម័យប្រជុំ រដ្ឋសភា នីតិកាល ទី៥ ក្រោមព្រះរាជអធិបតី ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្តេច ព្រះបរុមនាថ នរោត្តម ស៊ីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្វ ធ្វើឡើង ស្របទៅតាមច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមាន ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ យើង ពុំត្រូវ ការច្បាប់ ពីប្រទេស ដ៏ទៃ មកអនុវត្ត នោះទេ។ ក្រៅពីនេះ, យើង ពុំចាំបាច់ ត្រូវការ ការយល់ព្រមអ្វី ទាំងអស់ ពីអ្នកការទូត បរទេស ណាមួយ ចំពោះ លទ្ធផល នៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣និងដំណើរការ នៃកិច្ចប្រជុំ រដ្ឋសភាទេ។»
សេចក្តីប្រកាស ព័ត៌មាន ដដែល បានព្រមាន ដល់ក្រុមអ្នកការទូត នានា ឲ្យមាន ការគោរពច្បាប់, អនុសញ្ញាក្រុងវីយែន, និងបំពេញកាតព្វកិច្ច តាមច្បាប់។
ក្រុមអ្នកវិភាគ បានព្រួយបារម្ភ ថា, ពហិការ មិនចូលប្រជុំ សភា អាចនាំ ឲ្យកម្ពុជា គ្មានកិត្តិយស ពេញលេញ លើឆាកអន្តរជាតិ និងគ្មាន អ្នកវិនិយោគទុន ធំៗ មកបណ្តាក់ទុន ក្រៅពីព្រួយបារម្ភខ្លាច ថា មានការហ៊ុំព័ទ្ធ សេដ្ឋកិច្ច ផងនោះ៕
No comments:
Post a Comment