Monday, September 09, 2013

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ជា​ថ្មី​នៅ​ថ្ងៃស្អែក​​


........................................
ដោយ៖​ ជន ស្រីណុច​​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013, ម៉ោង 04:14 PM​ VOD
​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ សមាជិសមា​ជិការ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ ដើម្បី​ស្ទង់​មតិ ចាប់ពី​ថ្ងៃស្អែក​រហូតដល់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​នឹង​ល​ទ្ធ​ផល​បោះឆ្នោត​ផ្លូវការ ​ដែល​ប្រ​កាស​ដោយ គ​.​ជ​.​ប​។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ថ្ងៃ​អាទិត្យ​នេះ  អនុ​ប្រ​ធាន​​គណបក្ស​សង្គ្រោះ​ជាតិ ​លោក កឹម សុខា ថ្លែងថា ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​រហូត​ដល់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយ​។ លោក​បញ្ជាក់ថា គោលដៅ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចុះ​ជួប​ប្រជា​ពលរដ្ឋ​រួមមាន វិហារ​សួគ៌ ​ក្នុង​ខេត្ត​កណ្តាល ផ្សារ​អូ​ឬ​ស្សី​ នៅ​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​ពោធិ៍សាត់​។​


​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​រៀបចំ​មហា​បាតុកម្មអហិង្សា​ ដើម្បី​សម្តែង​ពី​ឆន្ទៈ​របស់​មហាជន​ខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដើម្បី​ទាម​ទារ​​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​នឹង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជាតិ​ អាណត្តិទី​៥​។​

​លទ្ធផល​ផ្លូវការ​ដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​នៅ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន ៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ចំនួន ៥៥ តែ​លទ្ធផល​នេះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ច្រានចោល​ទាំងស្រុង​។

សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

Tags: នយោបាយ - គ.ជ.ប - គណបក្សសង្គ្រោះជាតិ - លទ្ធផលការបោះឆ្នោត - មតិពលរដ្ឋ

6 comments:

Anonymous said...

The demonstration must go on until the loser Hun Sen screams " enough, I am leaving"

Anonymous said...

the demonstration for the justice of khmer people,and especially for the country,we shall participate with the whole of our capacities,morale and the strength without limit until hun sen will leave to provide it.
vive le cambodge,vive le peuple khmer.

Anonymous said...

បរាជ័យ!
សម្តាចមន៍អាម៉ាផ្គាក់មហាយាពងដែកជោរសម រង្សី!

Anonymous said...

Bravo!Bravo! Bravo Khmer people in Vihear Suor. Your cheerful applause
demonstrate that you are so faithfully follow the noble path of CNRP to the victory for everybody. Your bravery is so spectacular and memorable.

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

my uncles looked happy!

Guigo