Saturday, September 28, 2013

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​បន្ទាប់​ពី​ភ្ជុំបិណ្ឌ



បន្ទាប់​ពី​បាន​ផ្អាក​ធ្វើ​មហា​បាតុកម្ម​មួយ​រយៈ​មក គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​ទៀត បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។ បក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​យុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ គឺ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ផង ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ផង និង​ធ្វើ​សមាជ​មហាជន​ផង។


ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។RFA/Van Vichar


ដោយ វោហារ ជាតិ 2013-09-28 RFA


សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា បាន​បង្ហាញ​ផែន​ការ​បី​ចំណុច ដើម្បី​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ផែន​ការ​សកម្មភាព​ទាមទារ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ នៅ​ខែ​តុលា ខាង​មុខ​នេះ៖ «ខ្ញុំ​សុំ​បញ្ជាក់​ជូន​ថា គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ចង់​ធ្វើ​ពេល​នេះ ដោយសារ​បុណ្យ​ប្រពៃណី​ជាតិ​បុណ្យ​ភ្ជុំបិណ្ឌ។ យើង​អត់​ចង់​រំខាន​ប្រជាពលរដ្ឋ។ សកម្មភាព​យើង​ចង់​ធ្វើ​ក្រោយ​ភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌ​ចប់​ថ្ងៃ​៤ (ខែ​តុលា) អីចឹង​បាន​ជា​យើង​ធ្វើ​ថ្ងៃ​៦ (ខែ​តុលា)»។




សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ពេល​ធ្វើ​សកម្មភាព​ទាមទារ​នេះ គឺ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៣ ដល់ ៦​ល្ងាច ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្រេច​លើ​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី២ ធ្វើ​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​ចំណុច​ចុង​ក្រោយ គឺ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​យក​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាម​រយៈ​តំណាង​ឧត្តម​ស្នងការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។

លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ដាច់​ខាត ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​បោះ​ឆ្នោត​មិន​ប្រក្រតី លុះត្រា​តែ​ការ​ទាមទារ​នេះ​បាន​សម្រេច ទោះ​បី​នៅ​ពេល​នេះ​បក្ស​ប្រជាជន បាន​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​រួច​ហើយ​ក៏ដោយ ក៏​មិន​ទាន់​ហួស​ពេល​ទាមទារ​ដែរ៖ «វា​អត់​ហួស​ពេល​ទេ។ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ដើរ​អត់​រួច​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ទទួល​ស្គាល់ មក​រក​ស៊ី​ជាមួយ​ទេ បើ​រដ្ឋាភិបាល​របស់​មួយ​ចំហៀង​សភា កន្លះ​អីចឹង មិន​ដូច​អាណត្តិ​មុនៗ​ណា។ មិន​ដូច​អាណត្តិ​មុនៗ​ទេ កុំ​យក​ទៅ​ប្រៀបធៀប​អាណត្តិ​មុនៗ ខុស។ អាណត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន បាន​ទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា ដើម្បី​សុំ​ការ​អធិប្បាយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​ក្រោយ​នេះ។

ប៉ុន្តែ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា បញ្ជាក់​ថា ការ​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិ ប្រៀប​បាន​មិន​ទទួល​ស្គាល់​ព្រះមហាក្សត្រ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ​ថា បក្ស​ប្រជាជន ឈ្នះ ៦៨​កៅអី ចំណែក​បក្ស​សង្គ្រោះ​ជាតិ បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា លទ្ធផល​នេះ​មិន​ត្រឹមត្រូវ ព្រោះ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​សើរើ​ពិនិត្យ​មើល​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ ដោយ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ និង​អំពាវ​ឲ្យ​អង្គការ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ចូល​រួម​ដោះស្រាយ តែ​បក្ស​ប្រជាជន មិន​ព្រម។

មក​ដល់​ពេល​នេះ បក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯកឯង​រួច​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ដែល​មាន​តែ​មន្ត្រី​ខាង​បក្ស​ប្រជាជន នោះ ថែម​ទាំង​គំរាម​បង្ក្រាប​មហា​បាតុកម្ម​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ផង៕

3 comments:

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះនិងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...

សូមប្រយ័ត្ន !
ចំពោះខ្មែរទាំងអស់គ្នា !...ភ្ញាក់រលឹកឡើង..!

ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើ (មហាបាតុកម្មឯកជន) របស់អា គណបក្សសង្គ្រោះយួន ស្អីគេនោះ? ដែលមាន៖

-អាចោលម្សៀត សំរាំង ស៊ី (អាយួនបន្លំខ្មែរ)
-អាប្រជាភិថុត កិម សុខុយ (អាយួនប្រែរូប) ជាមេដឹកនាំបាតុកម្មក្លែងក្លាយបង្រ្គប់កិច្ចតទៅ
ទៀត.....

សូមប្រយ័ត្នពួកនេះវាធ្វើចិត្តសាស្ត្របោកប្រាស់ប្រមួល
យកខ្មែរអ្នកស្នេហាជាតិ
ទៅឱ្យពួកអាទាហានយួនបាញ់សម្លាប់ចោលទទេៗ

Anonymous said...

Koh Tral Island must not be forgotten

By “any patriot Khmers”

Why do Koh Tral Island, known in Vietnam as Phu Quoc, a sea and land area covering proximately over 30,000 km2 [Note: the actual land size of Koh Tral itself is 574 square kilometres (222 sq miles)] have been lost to Vietnam by whose treaty? Why don’t Cambodia government be transparent and explain to Cambodia army at front line and the whole nation about this? Why don't they include this into education system? Why?

Cambodian armies are fighting at front line for 4.6 km2 on the Thai border and what's about over 30,000km2 of Cambodia to Vietnam. Nobody dare to talk about it! Why? Cambodian armies you are decide the fate of your nation, Cambodian army as well as Cambodian people must rethink about this again and again. Is it fair?

Koh Tral Island, the sea and land area of over 30,000 square kilometres have been lost to Vietnam by the 1979 to 1985 treaties. The Cambodian army at front line as well as all Cambodian people must rethink again about these issues. Are Cambodian army fighting to protect the Cambodia Nation or protecting a very small group that own big lands, big properties or only protecting a small group but disguising as protecting the Khmer nation?

The Cambodian army at front lines suffer under rain, wind, bullets, bombs, lack of foods, lack of nutrition and their families have no health care assistance, no securities after they died but a very small group eat well, sleep well, sleep in first class hotel with air conditioning system with message from young girls, have first class medical care from oversea medical treatments, they are billionaires, millionaires who sell out the country to be rich and make the Cambodian people suffer everyday.

Who signed the treaty 1979-1985 that resulted in the loss over 30,000 km2 of Cambodia??? Why they are not being transparent and brave enough to inform all Cambodians and Cambodian army at front line about these issues? Why don't they include Koh Tral (Koh Tral size is bigger than the whole Phom Phen and bigger than Singapore [Note: Singapore's present land size is 704 km2 (271.8 sq mi)]) with heap of great natural resources, in the Cambodian education system?

Look at Hun Sen's families, relatives and friends- they are billionaires, millionaires. Where did they get the money from when we all just got out of war with empty hands [in 1979]? Hun Sen always say in his speeches that Cambodia had just risen up from the ashes of war, just got up from Year Zero with empty hands and how come they are billionaires, millionaires but 90% of innocent Cambodian people are so poor and struggling with their livelihood every day?