Monday, September 09, 2013

សម រង្ស៊ី ថា មហាបាតុកម្មពេលខាងមុខ នឹងបោះជំរុំ ទាំងយប់ ទាំងថ្ងៃ





(ថ្ងៃទី 8 កញ្ញា 2013, ម៉ោង 04:59:PM) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​អះអាងថា​ មហា​បាតុកម្ម​នៅពេល​ខាងមុខ​ នឹងធ្វើ​ឡើង​ដោយ​សន្តិវិធី ​ហើយនឹង​ធ្វើការ​បោះជំរុំ​ទាំងយប់​ និង​ទាំងថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ អ្នកវិភាគ​នយោបាយ​និយាយថា ​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ​នឹង​នៅតែ​បន្តធ្វើ​អោយមាន​ការបារ​ម្ភ​អំពី​ស្ថិរភាព​នយោបាយ​។​ 


លោក​ សម រង្ស៊ី បាន​និយាយថា ​គណបក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​មិន​ទទួលស្គាល់​ល​ទ្ធ​ផល​នៃ​ការបោះឆ្នោត​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៨ ​ខែកញ្ញា​នេះ​។ លោក បាន​និយាយថា ​ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី​១៥ ​ដល់​ថ្ងៃទី​១៧ ​ខែកញ្ញា ​ដើម្បី​ប្រឆាំងនឹង​ល​ទ្ធ​ផល​នៃ​ការបោះឆ្នោត​ហើយនឹង​ធ្វើការ​បោះជំរុំ​ទាំងយប់​ និងទាំង​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បាន​អះអាង​ដែរ​ថា​ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹងមិន​ចូលរួម​ប្រជុំ​សភា​ឡើយ ដរាបណា​មិនមាន​ដំណោះស្រាយ​។​


​អ្នកវិភាគ​និយាយថា​ ការប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ត​មហា​បាតុកម្ម​នឹង​បន្ត​អោយមាន​ការភ័យខ្លាច​អំពី​ការផ្ទុះ​ចេញ​ជា​អំពើហឹង្សា បើទោះបីជា​ពួកគេ​បាន​អះអាងថា​ នឹងធ្វើ​ឡើង​ដោយ​អហឹង្សា​ក្តី​។​

​អ្នកវិភាគ​និយាយថា ​មហា​បាតុកម្ម​កាន់តែ​អូសបន្លាយ វា​នឹង​កាន់តែ​ធ្វើអោយមាន​ផលប៉ះពាល់​សេដ្ឋកិច្ច​។​


​មហា​បាតុកម្ម​កាលពី​ថ្ងៃទី​៧​ខែកញ្ញា ហាង​ទំនិញ​មួយចំនួន​បាន​បិទទ្វារ ​ហើយ​អ្នកលក់​នៅ​ទីផ្សារ​មួយចំនួន ​មិន​ហ៊ាន​ទៅ​លក់​ដោយសារ​តែមាន​បារម្ភ​ថា ​មហា​បាតុកម្ម​នឹង​កើតមាន​ហឹង្សា​៕​




7 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

ហាហាហា​កុំសូវខំលើកជើងពេកបងធំទួលក្រសាំង
មិនដែលព្រមទទួលថាគាត់ជាពូជពង្សវរ្ម័នទេព្រោះលោកតានាងជាឪពុករបស់គាត់ ទោះជាខំយ៉ាង ណាមិនទាន់ដល់វេនបងទេព្រោះពេលនេះអត់មាន
កៅទំនេរទេ។

ហាហាហាហាភ្លើជាងអាជ័យទៅទៀត

Anonymous said...

4:09 AM
Ah Gary Ung,
I told you before to stop licking Kanduoy Yuon because it made you Lob like that.

Anonymous said...

AH CHHEANG VON SAID MONK GO TO PROTEST IS WRONG .HOW ABOUT HUN SEN AND CHHEANG VON GIVE LAND TO YOURN AND LET ALOT OF YOURN COME TO MAKE A LIVING ALL OVER CAMBODIA IS NOT WRONG ?????????

Anonymous said...

Jendhamuni and her third husband name kim sakal uses Templenews for political purposes, because they are Sam Rainsy's lice and mouthpiece.

Anonymous said...

សម រង្ស៊ី ,គឺជាមនុស្សឆាប់មើលងាយ​ខ្មែរ
គឺ មើលងាយខ្មែរអ្នកស្នេហាជាតិ ជំនាន់ក្រោយ ដូចជារូបលោកសួន សេរីរដ្ឋា សុទ្ធតែជា
(កូនក្មេងថ្នា​ក់កុមារដ្ឋាន)?

សូមសួរថាតើអតិតកាលរបស់លោកជាកូនក្មេងថ្នា​ក់កុមារដ្ឋានដែរឬទេ ?
ឬក៏ចូល(ថ្នា​ក់បណ្ឌិត)មុនគេតែម្តង???......
ស្ដាប់គេខ្លះផង-សូមកុំក្រអឺតពេក !