ដោយ វណ្ណ វិចារ 2013-09-21 RFA
ស្តាប់ http://www.rfa.org/khmer/news/politics/govt-says-cnrp-demands-too-much-things-09212013225919.html
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អ្នកកាសែតថា ការទាមទារចង់បានផលប្រយោជន៍ហួសហេតុពេក ជាមូលហេតុដែលធ្វើឲ្យជំនួបរវាងមន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ និង ១៧ កញ្ញា មិនទទួលលទ្ធផលជាដុំកំភួន។ ការបញ្ជាក់នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងគម្រោងការរបស់បក្សប្រឆាំងដែលប្រកាសធ្វើពហិការមិនព្រមចូលរួមប្រជុំសភានីតិកាលទី៥ ជាលើកដំបូង។
មន្ត្រីរដ្ឋាភិបាលចោទថា គណបក្សសង្គ្រោះជាតិអ្នកបង្កឲ្យមានភាពចម្រូងចម្រាសក្នុងបញ្ហានយោបាយ ដោយមិនព្រមទទួលយកលទ្ធផលបោះឆ្នោត ហើយក្នុងពេលចរចាកន្លងទៅ បក្សប្រឆាំងទាមទារប្រយោជន៍ច្រើនហួសហេតុពេកពីបក្សកាន់អំណាច។
អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក កែវ រ៉េមី កាលពីថ្ងៃទី២០ ខែកញ្ញា មានប្រសាសន៍ថា គណបក្សប្រឆាំងប្រើលេសគ្រប់បែបយ៉ាងចាប់គណបក្សឈ្នះឆ្នោតជាចំណាប់ខ្មាំង ដើម្បីទាមទារផលប្រយោជន៍។ លោកបន្តថា គណបក្សកាន់អំណាចពិតជាមិនអាចព្រមតាមគណបក្សសង្គ្រោះជាតិទេ ហើយក៏មិនអនុញ្ញាតឲ្យមានការបង្កើតគណៈកម្មការអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះដែរ។ លោកបញ្ជាក់ថា ការប្រជុំសភាជាលើកដំបូងសម្រាប់នីតិកាលទី៥ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាគណបក្សសង្គ្រោះជាតិ ធ្វើឲ្យការចរចាជាប់គាំងក៏ដោយ។
នៅពេលដែលអ្នកកាសែតចោទសួរថា តើបក្សប្រឆាំងទារអ្វីខ្លះ? លោក កែវ រ៉េមី បដិសេធមិនបកស្រាយទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា រង់ចាំការវិវត្តន៍នៃស្ថានការណ៍នយោបាយសិន។
ឆ្លើយតបនឹងការលើកឡើងបែបនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនបានទាមទារអំណាច ឬបុណ្យសក្ដិនៅក្នុងជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់នៃគណបក្សជាប់ឆ្នោតទាំងពីរឡើយ។ លោកបន្តថា បក្សសង្គ្រោះជាតិប្រកាន់រឿងតែម្យ៉ាងគត់ គឺទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ប៉ុន្តែលោកបដិសេធមិនតបសម្ដីចំពោះលោក កែវ រ៉េមី វិញឡើយ។
ជំនួបរវាងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៉ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន នៅតែធ្វើឲ្យមហាជនមានការមន្ទិលសង្ស័យ។ ជំនួបលើកទី១ នៅថ្ងៃទី១៦ ខែកញ្ញា គណបក្សទាំងពីរចរចាគ្នាបិទទ្វាររយៈពេលជាង ៥ម៉ោង បានព្រមព្រៀងគ្នាលើ៣ចំណុច គឺបញ្ឈប់ប្រើអំពើហិង្សា ព្រមព្រៀងកែទម្រង់ការបោះឆ្នោត និងបន្តចរចាទៀត។ ជំនួបលើកទី២ នៅមួយថ្ងៃបន្ទាប់ គឺថ្ងៃទី១៧ ខែកញ្ញា មន្ត្រីគណបក្សទាំងពីរញញឹមញញែមដាក់គ្នានិយាយទៅកាន់អ្នកកាសែតថា កាន់តែមានការយោគយល់គ្នាទៅវិញទៅមក។
មន្ត្រីបក្សប្រឆាំងដែលធ្លាប់តែទម្លាយប្រាប់អ្នកកាសែតពីរបៀបវារៈនៃជំនួប និងបញ្ហាដែលកើតមាននោះ បែរជាមិនប្រាប់អ្នកកាសែតដូចសព្វដងទេ។
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានបង្ហើបប្រាប់វិទ្យុអាស៊ីសេរី ក្រៅផ្លូវការថា បក្សប្រឆាំងទាមទារគ្រប់គ្រងសភា និងមានបំណងចង់គ្រប់គ្រងក្រសួងសំខាន់ៗមួយចំនួន។ ប៉ុន្តែទាំងលោក សម រង្ស៉ី និងលោក កឹម សុខា បដិសេធពីរឿងនេះ ដោយបញ្ជាក់ប្រាប់ថា អ្នកទាំង២ចង់រកយុត្តិធម៌ឲ្យពលរដ្ឋជាមុនសិន។
គណបក្សសង្គ្រោះជាតិ ថែមទាំងប្រមូលតំណាងរាស្ត្រទាំងអស់ទៅជួបជុំគ្នានៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ដើម្បីគេចពីការចូលរួមប្រជុំសភាជាលើកដំបូងសម្រាប់នីតិកាលទី៥ ទៀតផង។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ថា ការពិភាក្សារបស់អ្នកនយោបាយកំពូលនៃគណបក្សទាំងពីរមិនមានតម្លាភាពទេ។ លោកបន្តថា អ្នកនយោបាយទាំងនេះព្យាយាមលាក់បាំងការពិតថាក្រុមខ្លួនចង់បានអ្វីខ្លះ ចរចាសម្រាប់អ្នកណា ហើយចុងក្រោយ បើចរចាបានសម្រេច តើផលប្រយោជន៍បានលើអ្នកណា? លោកបន្ថែមថា គណបក្សប្រឆាំងត្រូវប្រាប់ពលរដ្ឋឲ្យបានដឹងច្បាស់និងអស់សង្ស័យ ព្រោះពលរដ្ឋគាំទ្រដែលចូលរួមធ្វើបាតុកម្ម គាត់ពិតជាចង់បាននូវអ្វីដែលគេហៅថាយុត្តិធម៌។
ប្រធានគណបក្សគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រសុំព្រះរាជទានពន្យារពេលបើកកិច្ចប្រជុំសភាដំបូងរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ មេបក្សប្រឆាំងបានលើកឡើងថា បើសិនសម័យប្រជុំសភាជាលើកដំបូងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ដោយគ្មានបេក្ខជនជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ គឺជាការរំលោភរដ្ឋធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងនូវមាត្រាចំនួន ៥ ក្នុងរដ្ឋធម្មនុញ្ញថ្វាយព្រះមហាក្សត្រដែលចែងទាក់ទិននឹងព្រះរាជតួនាទីព្រះមហាក្សត្រក្នុងខណៈដែលកម្ពុជា ប្រកាន់យកនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។
រីឯប្រជាពលរដ្ឋមួយចំនួនបានដង្ហែញត្តិថ្វាយព្រះមហាក្សត្រសុំព្រះរាជទានពន្យារពេលប្រជុំសភាជាលើកដំបូងសម្រាប់អាណត្តិទី៥។ ចំណែកគណបក្សកាន់អំណាចវិញ បានរៀបចំចាត់ចែងសព្វសារពើសម្រាប់បើកកិច្ចប្រជុំសភាជាលើកដំបូង។ រដ្ឋសភាចាប់ផ្ដើមចែកប័ណ្ណចូលយកព័ត៌មានជូនអ្នកកាសែត រៀបចំកន្លែងប្រជុំ ត្រៀមឡានដឹកសមាជិកសភាចូលវាំង និងផ្តើមចាត់ចែងសណ្ដាប់ធ្នាប់ កម្លាំងការពាររដ្ឋសភាថែមទៀត។ នៅជុំវិញព្រះបរមរាជវាំងវិញ អាជ្ញាធរក្រុងបានដាក់ពង្រាយរបាំងដែក លួសបន្លា និងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដោយមិនឲ្យពលរដ្ឋឆ្លងកាត់មុខព្រះបរមរាជវាំងឡើយ។
អ្នកជំនាញផ្នែកនយោបាយនិងសង្គម លើកឡើងស្រដៀងគ្នាថា គណបក្សទាំងពីរកំពុងបង្កការលំបាកដល់អង្គព្រះមហាក្សត្រ និងបានបន្ថយឥទ្ធិពលនៃព្រះបរមរាជវាំង។
គណបក្សប្រឆាំងមិនចូលរួមប្រជុំសភា ដោយអាងលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជាជាប្រទេសកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ ចំណែកបក្សកាន់អំណាចមិនព្រមបង្កើតគណៈកម្មការអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ទោះបីពលរដ្ឋស្នើសុំរឿងនេះថ្វាយព្រះមហាក្សត្រក្តី ថែមទាំងលើកកម្លាំងព័ទ្ធព្រះរាជវាំង មិនឲ្យពលរដ្ឋបានទៅជិតទៀត ទោះបីដឹងថា ពលរដ្ឋខ្មែរស្រលាញ់ស្ដេចផែនដីស្មើនឹងជីវិតក៏ដោយ។
អ្នកជំនាញបញ្ជាក់ថា ការចូលប្រជុំសភាតែឯកបក្ស នឹងនាំមកនូវបញ្ហាមួយចំនួន រួមមានអំពើរំលោភរដ្ឋធម្មនុញ្ញអាចប្រឈមការហ៊ុមព័ទ្ធ ឬរងសម្ពាធពីអន្តរជាតិដែលកាន់លទ្ធិប្រជាធិបតេយ្យ ដូចជាអាមេរិក សហគមន៍អឺរ៉ុបជាដើម បង្កឲ្យពលរដ្ឋមានក្តីកង្វល់ ភ័យខ្លាច និងអាចធ្វើឲ្យមានអស្ថិរភាពសេដ្ឋកិច្ចសង្គម នយោបាយទៀតផង៕
6 comments:
Oh Lord! if I could ever put my hand on this fucking smirking Viet's slave face named Hun Sen, I would just fucking kill him and shit on his face for the crimes and and atrocities, and the ceding of Khmer's land to the YUON!!! I would also cut his prick off and feed it to the fucking Viet's black dog!!!
That's what I would do...
In Lieu of Barking here why don't you do it?
How the heck do you know that I am not there already waiting for my chance, huh 3:17 AM?
Why don't you help 3:17 AM?
HUN SEN always cheat, steal, abusing, killing, assassination, kidnapping, most of the time for the rest of his life. White he will say black, Red he will say Yellow, he has cheated Cambodian since 1993, soon He will be killed by Cambodian people I am sure,,,, or may be by Vietnamese agents
ចំពោះខ្មែរទាំងអស់គ្នា
គណបក្សសង្គ្រោះចោរ និងឆ្នុកក្បិនបណ្ដើរគ្នាទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានៅថ្ងៃចន្ទនេះហើយ។
Post a Comment