Thursday, 19 September 2013 13:54 ដោយ៖ដើមអម្ពិល(DAP)-ID:078
ភ្នំពេញ៖ បើទោះបីជា ការបោះឆ្នោត និងការប្រកាស លទ្ធផលបោះឆ្នោត ផ្លូវការបានបញ្ចប់ទៅ កាលពីពេលថ្មីៗ នេះ ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទង ទៅនឹងការបោះឆ្នោត នៅកម្ពុជា នៅតែទទូចឲ្យ បង្កើត គណៈកម្មការស៊ើបអង្កេត និងកែទម្រង់ ការបោះឆ្នោតជាបន្ទាន់ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ដែល ជាម្ចាស់ឆ្នោត។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ ពិធីផ្សព្វផ្សាយរបាយការណ៍ ស្តី ពីការបោះឆ្នោត ឆ្នាំ២០១៣ របស់អង្គការតម្លាភាពកម្ពុជា នៅសណ្ឋាគារ អ៊ីមភើរៀលនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ថា អង្គការរបស់លោកនៅ តែអំពាវនាវឲ្យមានការ បង្កើតគណៈកម្មការ ស៊ើបអង្កេត និងកែទម្រង់ការ បោះឆ្នោតមួយជាបន្ទាន់ ដោយមានការចូលរួមពី គណបក្សនយោបាយទាំងពីរ អង្គការសង្គមស៊ីវិល និង សហមន៍អន្តរជាតិ ដើម្បីស៊ើបអង្កេត ភាពមិនប្រក្រតី និងរៀបចំការផែនការ កែទម្រង់ការបោះឆ្នោត។
លោកបន្តថា ការងារនេះតម្រូវឲ្យមានស្ថាប័ន ពាក់ព័ន្ធនានា ដូចជា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបង្ហាញព័ត៌មាន និងទិន្នន័យទាំងអស់ រួមមានទាំងទិន្នន័យ នៃបញ្ជីអ្នក បោះឆ្នោត កំណត់ហេតុនៃការ ចេញទម្រង់ ICE (ប័ណ្ណពណ៌ខៀវ) និងលទ្ធផលបោះឆ្នោត នៅតាមការិយាល័យ។
លោកបានបញ្ជាក់ថា “គ.ជ.ប គួរតែត្រូវបានរំសាយ ហើយគណៈកម្មាធិការបោះឆ្នោត ឯករាជ្យថ្មីមួយ នឹងមាន ធម្មនុញ្ញភាពគ្រប់គ្រាន់ គួរតែត្រូវបង្កើតឡើង ដោយមានអំណាច យុត្តាធិការទូលំទូលាយ និងមានថវិកាគ្រប់គ្រាន់ ព្រមទាំងមានសមាជិក គណៈកម្មាធិការដែលបាន ជ្រើសរើសតាមលក្ខណៈតម្លាភាព ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធសំខាន់ៗ ទាំងអស់”។
លោក ព្រាប កុល បានបន្តទៀតថា បើកែប្រែកត្តាទាំងអស់ នេះបាន នឹងធ្វើការបោះឆ្នោត នៅអណត្តិក្រោយ ប្រកបដោយភាព ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសបង្កការងាយស្រួល ទៅដល់ប្រជាពលរដ្ឋដែល ពួកគាត់ចូលរួម ក្នុងការ បោះឆ្នោតផងដែរ ។
4 comments:
The King is useless, Hun Sen controlled the King.
Hun Sen murder his own Mother, so he can murder the King too.
To free the King all Cambodian people must remove Hun Sen out from power. No other choice.
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិប្បតេយ្យ ត្រូវតែមាន គណបក្សប្រឆាំង ជាកញ្ចក់!
ដោយឡែក រឿងខ្លះយើងគួរតែមើលបកក្រោយវិញ៖ ( ព្រះមហាក្ស័ត្រ កោះអញ្ជើញឲ្យ តំណាងរាស្ដ្រ៥៥រូប របស់ គណបក្សសង្គ្រោះជាតិចូលប្រជុំសភា ថ្ងៃ២៣ កញ្ញា ២០១៣ នេះដោយមិនបានដោះស្រាយរាល់បញ្ហារជាមុន វាទំនងជា ល្ខោនឆាកទី៣!
យើងអាចយល់បានហើយថា ទ្រង់ ទើបតែបានចេញសេក្ដីថ្លែងការណ៍ អំពី ការចួលមរណៈទុក្ខ សព បុរសម្នាក់ហើយនឹងអ្នករងរបួសជាង២០នាក់ថ្មីៗនេះ ដើម្បីបន្ទន់ចិត្តរាស្ដ្រ ទម្នងជាឆាកទី២! ធ្វើអោយមានស្លាប់នឹងរបួស ទម្នងជាឆាកទី១! តើនេះវាជាការរាបចំមែនទេ?)?
កំហុសដោយ៖ ចេតនា ឬក៏ អចេតនា របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នោះគឺ ប្រកាសថា "គោរពតាមឆន្ទៈរបស់ជាពលរដ្ឋ ដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រជានិច្ចជាកាល" តែប្រយោគនេះពេលខ្លះ ម្ដងបាត់ក្បាលម្ដងបាត់កន្ទុយ!
សូមសួរថាតើ ស្ថាប័ណ្ណព្រះរាជវង្ស ឯករាជ ឬទេ?
បើព្រះមហាក្សត្រពិតជាចម្នាប់ខ្មាំងរបស់គេ ទ្រង់ ប្រាកដជាប្រកាន់យកខាងកន្ទុយ ហើយ ត្រូវតែធ្វើតាមលោកបានមានប្រសាសន៍នោះ តើថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ដោះស្រាយយ៉ាយណា ជាមួយប្រជាពលរដ្ឋ?
សូមជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផងដែរ៖ ខ្ញុំធ្លាប់បានឮថា ម្ដាយៗក្នុងលោកយើង តែងតែចង់អោយកូនល្អ ហើយមិនចង់អោយកូនចេញប្រស្រ័យទាក់ទងជាមួយជនផ្ដេសផ្ដាស ព្រោះខ្លាចកូនខូច! មានថ្ងៃមួយ កុមារម្នាក់និយាយទៅកាន់ម្ដាយរបស់វាថា "ម៉ែអើយកូនដឹងថាម៉ែចង់តែឲ្យកូនល្អ តែបើម៉ែអនុញ្ញាតិអោយកូនចេញទៅក្រៅហើយជួបនឹងមនុស្សគ្រប់បែបយ៉ាង ហើយកូននូវតែល្អទៀត នុះទើបកូនម៉ែល្អមែនពិត!"
នេះយើងអាចបញ្ជាក់ថា មនុស្សល្អងាយចាញ់បោកគេណាស់! ឥរិយាបត្តិទន់ភ្លន់ ធ្វើអ្វីៗក្រែងល្អែងច្រើន មិនឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ដូចមនុស្សខូចហើយពូកែក្រឡិចក្រឡុចឡើយ!
ខ្ញុំសុំឲ្យលោកទាំងអស់លោកព្រមទាំងពលរដ្ឋសង្គ្រោះជាតិបានសម្រេចក្នុងពេលដ៏ខ្លី! លោកគួរតែស្រាយចម្ងល់អោយបានកាន់តែឆាប់កាន់តែល្អ មើលទៅ!
មនុស្សល្អមានច្រើនណាស់ ក្នុងអម្បូរខ្មែរ បើមានឡប់១ឡប់២ វេជ្ជៈបណ្ឌិតខាងវិកលចរិត អាចរ៉ាប់រងបាន! បើតាមមើលទៅជម្ងឺនេះមិនឆ្លងទេ គ្រាន់តែត្រូវដាក់ដាច់ដោយឡែក ការពារពេល រោគវិកល ឡើងហួសអង្សារម្ដងម្កាល កុំឳ្យគ្រោះថ្នាក់ដល់អ្នកផង!
ហ៊ឺះ យួៗប៉ះមនុស្សលលាមួយ គ្រាន់លរលេងដែរណ៎!
ពួកយើងកុំតានតឹង តែរឿងនយោបាយពេក ត្រូវឳ្យមានពេលស្រូបខ្យល់ បរិសុទ្ធខ្លះ មែនទេ!
ម៉េចៗ កុំតែពេលគេចាក់ក្រឡេក គិតតែពីអុំ បង្គេចអង្ករ បញ្ចូលធុងបាយជ្រូក ដល់ថ្ងៃរះផុតចុងឈើ អ្នកចាក់គេចបាត់ ដឹងខ្លួនភ្ញាក់ព្រឺត មើលក្នុងចង្អេរសល់តែអង្កាម ប្រពន្ធកាន់ឆ្នាំងចេញមក ឈរស្រឡាំងកាំង ចប់ហើយគ្មានអង្ករ កូនហុចប្រនុង "ម៉ែហ្អឺយវាយទៅកុំអោយឪនូវតែភ្លើ"!
Open Letter to Khmer King
September 19, 2013
HM Preah Karuna Preah Bat Sâmdach Preah Bâromneath Norodom Sihamoni
Royal Palace, Phnom-Penh, Cambodia
Your Majesty,
In reference to your Royal Decree dated September 14, 2013, to convene the first meeting of the newly elected Members of Parliament on September 23, 2013, I would like to humbly implore Your Majesty to postpone the first meeting for three main reasons:
Primo, thousands of Dharma practitioners including Buddhist monks as well as Cambodian people from all walks of life have taken to the street in protest of the alleged electoral irregularities at the risk of their lives.
Secundo, by virtue of articles 7 and 76 of Chapter 7 of the Royal Kingdom of Cambodia Constitution that respectively stipulate:
- The assembly consists of at least 120 members.
- The assembly shall hold its first session no later than sixty days after the election upon notice by the King.
For the sake of fragile unity and ephemeral peace, you may have jeopardized your image as the Father of Nation by being the first to violate the Law of the Land should the Cambodian National Rescue Party (CNRP) decide to boycott the first meeting according to the will of their constituents. For your reminder, this Law of the land was sanctified by the late Preah Karuna Preah Bat Sâmdach Preah Norodom Sihanouk Preahmâhaviraksat, The United Nations Security Council, the six members of ASEAN, Australia, Canada, India, Japan, Laos, Viet Nam, and Yugoslavia.
Finally, the Sovereign, as Father of Nation, would do a great service to all Khmers by being a role model in protecting the Law of the Land for the sustainable peace and prosperity of the Sovereign Kingdom of Cambodia. In this new electronic era, all Khmers aspire to be on par with modern ASEAN counterparts yet hold the Law of the Land sacred and inviolable. I would like to quote a teaching from St. Augustine, Christian scholar and sage: "In the absence of justice, what is sovereignty but organized robbery?"
For the above reasons, by revoking your Royal Decree and convening the first meeting at a later date, Your Majesty will take the first step to assert your Royal Authority as Guarantor of the State of Law, Dharma, and Sovereignty.
Your humble subject,
Dharmo
Post a Comment