........................................
ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013, ម៉ោង 04:05 PM VOD
ស្ថានទូតអាមេរិកប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភនឹងលទ្ធបោះឆ្នោត ដែលត្រូវបានប្រកាសដោយគជប នៅព្រឹកថ្ងៃអាទិត្យនេះ ដោយលើកឡើងពីសេចក្តីរាយការណ៍នៃភាពមិនប្រក្រតីមួយចំនួននៃការបោះឆ្នោត។
គជប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ប្រហែលជា៤៨.៨ភាគរយនៃអ្នកចូលរួមបោះឆ្នោតសរុប៦.៦៣លាននាក់ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ស្មើនឹង៤៤.៥ភាគរយ គឺ២.៩២ លានសំឡេង។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិក លោក សៀន ម៉ាកគិនតូស (Sean McIntosh) ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិក នៅតែព្រួយបារម្ភពីការរាយការន៍នៃភាពមិនប្រក្រតីធ្ងន់ធ្ងរនៃដំណើរការបោះឆ្នោត ហើយនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ និងមានតម្លាភាព ទៅលើភាពមិនប្រក្រតីទាំងឡាយ ដើម្បីឲ្យអ្នកបោះឆ្នោត អាចទុកចិត្តបាន។លោកបន្តថា សហរដ្ឋអាមេរិក អំពាវនាវឲ្យគ្រប់គណបក្សទាំងអស់ ចាប់យកឱកាសនេះ ដើម្បីអនុវត្តកំណែទម្រង់តាមប្រជាធិបតេយ្យដ៏មានន័យ ពង្រឹងនីតិរដ្ឋ និងបង្កើនការគោរពសម្រាប់សិទ្ធិមនុស្ស។
ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត ប្រកាសដោយគជប ដោយលើកឡើងថា លទ្ធផលនេះ ត្រូវបានរៀបចំដោយគណបក្សប្រជាជនកម្ពុជា និងត្រូវបានប្រថាប់ត្រាដោយគជប និងក្រុមប្រឹក្សាធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិ ក៏បានព្រមានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ និងខ្លាំងក្លាជាងមុន រយៈពេលបីថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៥ដល់ទី១៧ខែកញ្ញា ដោយប្រជាជន មិនត្រឡប់ទៅផ្ទះនោះទេ។ គណបក្សសង្គ្រោះជាតិ លើកឡើងថា បាតុកម្មនោះ គឺដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ ដោយមិនមានវត្តមានគជប។
សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ថ្លែងថា លទ្ធផលសន្លឹកឆ្នោតដែល គ.ជ.ប ប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះ គឺត្រឹមត្រូវគណបក្សប្រជាជនកម្ពុជា ទទួលយកបាន។ លោកបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតមានការចូលរួមអង្កេតទាំងគណបក្សនយោបាយ អង្គការសង្កមស៊ីវិលជាតិ និងអន្តរជាតិ ដូច្នេះលទ្ធផលនោះ ពិតជាអាចជឿទុកចិត្តបាន។
លោកជាម យៀប បញ្ជាក់ថា ពេលនេះគណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនចាំការកោះពីព្រះមហាក្សត្រ ដើម្បីចូលរួមប្រជុំសភាលើកដំបូង។ តែលោកសម រង្ស៊ី ថ្លែងថា គណបក្សសង្គ្រោះជាតិ នឹង ធ្វើពហិការចូលរួមប្រជុំសភា ដែលនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលស្គាល់ និងមិនស្របតាមសន្ធិសញ្ញាទីក្រុងប៉ារីស៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
10 comments:
WE ARE 10 STEPS BEHIND THE CPP ALL THE TIME.
WAKE UP, DON'T LET THE FIRE DISEPATED THEN RESTART IT AGAIN. AFTER A WHILE, YOU WILL RAN OUT OF WOODS OR FUEL TO BURN. STOP PLAYING CAT AND MOUSE GAME.
THE FIRE IS BURNING VERY HOT RIGHT NOW, KEEP ON BURNING, DON'T LET IT DEFUSED.
MAYBE, THE CNRP SHOULD HOLD BACK, AND LET THE PEOPLE CHOOSE THEIR JUSTICE; REMEMBER, 80% OF OUR ARM FORCES WILL BE BEHIND US.
DON'T WAIT UNTIL THE 15th OF SEPTEMBER TO START THE MASS PROTEST, AND NO NEED TO BE POLITE TO GIVE THEM THE PLACE, TIME AND FROM WHERE TO WHERE. DO NOT OBEY THEIR GUIDE LINES, WE MUST DO WHAT WE HAVE TO DO TO ACHIEVED OUR GOAL.
I AM TIRED OF OUR LEADERS DOING BY THE BOOK WITH THESE DEMONS. DOING BY THE BOOK WILL ONLY WORK IN DEMOCRACY WORLD, BUT WILL NOT WORK IN EVIL WORLD.
STOP BEING SOFT, OUR YOUTHS ARE READY TO FIGHT AND FULL OF ENERGY RIGHT NOW, DON'T WAIT.
MR. SAM RAINSY, BE FIRM AND FLEX YOUR MUSCLES, YOU HAVE A LOT MORE THAN YOU THINK. YOUR SOFT APPROACH METHODS DID NOT WORK WELL AFTER ALL THESE TIMES. CHANGE YOUR STRATEGY NOW. REMEMBER, YOU HAVE SIX MILLIONS PLUS BEHIND YOU. DO IT NOW.
GREAT COMMENT A ND GREAT SUGGESTION, HOPELY MR. SAM RAIMSY AND KEM SOKA AND THE REST OF THE CNRP TAKE THIS SERIOUSLY.REMEMBER WE ARE DEMANDING JUSTICE AND WE HAD COMPROMISED WITH THEM TILL THE VERY END OF THE SITUATIONS ALREADY.STOP FOLLOW THEIR RULES AND REGULATIONS.,JUST WHAT YOU THINK IT JUSTICE.SOFT APPROACH WILL NEVER AGAINST THESE EVIL COMMUNIST REGIME.JUST LIKE THE KHMER ROUGE COURT WHICH TOOK SEVEN YEARS ALREADY AND STILL GOING ON AND ON. DON'T EXPECTED TO DEMAND SOMETHING THAT THE CPP DON;T WANT TO DO.FIGHT AND KEEP ON FIGHT TILL WE ALL GET THE RESULT. THE CPP GOT GUT AND WE ARE THE MAJORITY AND WE MUST NOT LOST HOPE AND FIGHT FOR OUR COUNTRY. BEST OF PEACE AND FREEDOM FOR ALL OF US!!!!!!
US embassy is just worry,but no do anything for this?now democracy in Cambodia was fall down...!
លោក ជាម យាប សូមប្តូរឈ្មោះទៅ ចៀម យ៉ាប់ វិញទើបសម!
to 12:19 PM,
I support your idea 1000%, no doubt our army are being behind us (Khmers), even Hun Sen's bodygards unit, Ghor 70 and one other unite who has the Khmer blood. Hun Sen don't trust the Khmer army at all presently, just only his son's unit under 1000 men and max.
Adding: First down with both collaborators Im Soursdey & Ah Chker Tep Nitha. With them no pardon at all.
Roger
Where are EU especially France and Germany?
សូមព្រះអង្គចេកព្រះអង្គចម, ព្រះអង្គដងកើ, លោកយាយមៅ៉, ព្រះអង្គព្រះវិហារសួគ៍ដ៏មហាសក្តិសិទ្ធិមេតា្តជួយថែរក្សាអ្នកស្នេហាជាតិទាំងអស់អោយជួបប្រទះតែសេចក្តីសុខចំរុងចំរើនឈ្នះអស់មាសត្រូវទាំងឡាយដើម្បីអាចរំដោះមាតុភូមិជាទីស្នេហានៃយើងអោយរួចផុតពីក្រញាំុបរទេសឈ្លានពានក្នុងឆ្នាំ2013នេះកុំបីខានហើយសូមអោយជនក្បត់ជាតិទាំងឡាយជួបក្តីវិនាសអន្តរាយទាំងក្រុមគ្រួសាររបស់វាអោយវិនាសហិនហោចរន្ទះបាញ់ ធ្លាក់យន្តហោះ អោយអស់ទៅ។
អរគុណចំពោះការព្រួយបារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងបញ្ហានេះ ។ ដើម្បីឲការបារម្មណ៍នេះ
បានត្រូវដោះស្រាយរួច លុះត្រាតែប្រទេសដែលប្រ
កាន់ខ្ជាប់នូវមាគ៌ាលទ្ធិប្រជាធិបតិយ្យទាំងអស់នៅ
ក្នុងលោក មានសហរដ្ឋអាមេរិកជាដើម ត្រូវធ្វើ
អ្វីមួយដែលអាចបង្រ្កាបពួករំលោភលើគោលការ
និង មាគ៌ាលទ្ធិប្រជាធិបតិយ្យពិតប្រាកដទើប
បាន ។ បើពុំដូច្នោះទេ ប្រទេសកម្ពុជានឹងបាត់បង់
មាគ៌ាលទ្ធិប្រជាធិបតិយ្យទាំងស្រុងចាប់តាំងពីអាណត្តិនេះតរៀងទៅហើយ ។ ព្រោះចិនកុម្មុយ
និស្តនឹងគរប់គ្រងប្រទេសខ្មែរទាំងស្រុងដូចកាលពីឆ្នាំ១៩៧៥ ទៀតហើយ ។
ពេលណាចិនកុម្មយនិស្តគ្រប់គ្រងប្រទេសខ្មែរបាន
ហើយ ដូចយកបានអ្វី ៗ ទាំងអស់នៅដំបន់អាសីុ
អាគ្នេយ៍ទាំងមូល ។ ព្រោះប្រទេសកម្ពុជាគឺជា
កំពុងផែមួយដ៍សំខាន់របស់ពួកវា សូមសហរដ្ឋអា
មេរិក និង ប្រទេសកាន់លទ្ថីប្រជាធិបតិយ្យពិត
ប្រាកដទាំងអស់នៅក្នុងលោក គួរបញ្ចេញព្រឹត្តកម្ម
ជាបន្ទាន់ ។ សូមអរគុណទុកជាមុន ។
The tampering of election boxes issue must be solved first before democracy come to Cambodia and before any new formation of Cambodian government!
Just do the right thing! Hold the NEC and the Constitutional council against the wall and demand independent inquiry to look into election fraud!
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment