.....................................
ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | 3 ម៉ោង មុន VOD
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងជួបគ្នាជាថ្មី នៅថ្ងៃទីចន្ទ សប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត។
ការប្រកាសជំនួបនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងពីរ បានជួបគ្នានៅព្រឹកថ្ងៃសៅរ៍នេះ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅ ថៃ្ងទី១៦ កញ្ញា វេលាម៉ោង៩ព្រឹក នឹងមានការប្រជុំកំពូលមួយទៀត រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនៅមន្ទីររដ្ឋសភាជាតិ។ លោកបញ្ជាក់ថា គណ:ប្រតិភូគណបក្សសង្គ្រោះជាតិ មាន៦រូប រួមមាន: ១-លោកប្រធាន សម រង្ស៊ី ២- អនុប្រធាន កឹម សុខា ៣-លោក ប៉ុល ហំម ៤-លោក យឹម សុវណ្ណ ៥-លោក អេង ឆៃអ៊ាង និង៦-លោក គួយ ប៊ុនរឿន។ លោកយឹម សុវណ្ណ មិនបានបញ្ជាក់ពីរបៀបវារៈនៃការចរចានោះទេ តែលោក ស ខេង បានបញ្ជាក់ប្រាប់VODថា ការចរចានោះ គឺទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា។
គណបក្សប្រជាជនកម្ពុជា មិនទាន់ឆ្លើយតបភ្លាមៗថាតើថ្នាក់ដឹកនាំណាខ្លះ នឹងចូលរួមក្នុងការប្រជុំជាមួយគណបក្សសង្គ្រោះជាតិ។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី មានព្រះបន្ទូលណែនាំឲ្យគណបក្សទាំងពីរ សហការគ្នាប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សម្រាប់ជាប្រយោជន៍របស់ជាតិ។ព្រះអង្គ មានព្រះបន្ទូលបន្ថែមថា ការបោះឆ្នោត ប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយអំពាវនាវឲ្យគណបក្សទាំងពីរ គោរពបំណងប្រាថ្នារបស់ពលររដ្ឋ ដែលចង់បានសេចក្តីសុខ និងសន្តិភាព ហើយដោះស្រាយបញ្ហាដែលនៅសេសសល់។
ក្នុងជំនួបប្រមាណជា២០នាទី ដែលជាជំនួបផ្លេកបន្ទោរ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រ ក៏បានប្រគល់លិខិតកោះអញ្ជើញទៅគណបក្សទាំងពីរ ដើម្បីហៅតំណងរាស្ត្រទាំងអស់ ចូលរួមប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ។
អ្នកនាំពាក្យរបស់គណបកសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចានេះ មិនមានលទ្ធផលធុំដុំទេ តែជាជំហានវិជ្ជមានមួយ ដែលគណបក្សសង្គ្រោះជាតិ បានទូលព្រះមហាក្សត្រដោយផ្ទាល់ ដោយសង្ឃឹមថា ព្រះអង្គនឹងមានព្រះរាជតម្រិះដ៏ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោក យឹម សុវណ្ណ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះថា គណបក្សសង្គ្រោះជាតិ បានទទួលលិខិតពីព្រះមហាក្សត្រ ដោយនឹងចែកលិខិតកោះហៅប្រជុំទៅតំណាងរាស្ត្រនិមួយៗ តែជំហរនៃការចូលរួមប្រជុំ មិនទាន់អាចកំណត់បាន។លោកបន្តថា ព្រះមហាក្សត្រ បានជម្រាបពីគោលបំណងនៃការប្រជុំ គឺដើម្បីឲ្យគណបក្សទាំងពីរជួបជុំគ្នា ក្នុងការស្វែងរកដំណោះស្រាយ។ តែគណបក្សសង្គ្រោះជាតិ បដិសេធនឹងការទទួលស្គាល់អាសនៈដដែល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
3 comments:
http://www.nationmultimedia.com/opinion/Cambodian-opposition-can-only-get-stronger-30214486.html
Tomorrow protest could spell the end of Hun Sen's political career if ...
Street protests might be a legitimate way to oppose the government, but such action could affect political stability. The country is peaceful at present, but there is always the possibility of such action ending in chaos and violence. Hun Sen has a record of using force to crack down on opposing voices. Of course he would be wrong to do so - and it could spell the end of his political career. Equally, such an outcome should not be permitted to weaken Cambodia's parliamentary system either.
It is a very true statement and it is also very worthy. To all sheep please do not sit down to negotiate and ask for peace and mercy from wolfs. Stand your ground and together ready to kill them one by one. The victory is yours to keep. Life would be very prospered in the future.
សុំសួរលោកយឹម សុវណ្ណ តើលិខិតដែលលោក
សមរង្ស៉ីផ្ញើរទៅឲ្យស្ដេច ពេលដែលស្ដេចអង្គនេះ
កំពុងគង់នៅឯប៉េកាំង។ហើយឥឡូវលោកសុវណ្ណថាជាពេលវេលាដ៏ល្អដែលរាយការណ៍ឲ្យស្ដេចជ្រាប។សូមអ្នកនាំពាក្យឲ្យច្បាស់លាស់!
Post a Comment