Wednesday, September 18, 2013

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាំសួរម្ចាស់ឆ្នោតរឿងចូលប្រជុំសភាថ្ងៃ ២៣កញ្ញា








(ថ្ងៃទី 18 កញ្ញា 2013, ម៉ោង 04:24:PM) | ដោយ: មុនីរាជ

ភ្នំពេញ: មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង នៅ​មិនទាន់​បានបង្ហាញ​ជំហរ​ច្បាស់លាស់​នៅឡើយ​ទេ ក្នុងការ​ទៅ​ចូលរួម​ប្រជុំ​សភា​លើកដំបូង នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ថា គណបក្ស​សង្គ្រោះ​ជាតិ ចាំមើល​គោលជំហរ​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នកបោះឆ្នោត​ឲ្យ​តំណាងរាស្ត្រ​គ្រប់រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​


​លោក យឹម សុវណ្ណ បាន​បន្តថា "​ទាក់ទង​ការចូលរួម​ប្រជុំ​សភា នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខនេះ ក៏​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សួរយោបល់​ទៅ​ម្ចាស់ឆ្នោត ដែលជា​អ្នកបោះឆ្នោត​ឲ្យ​សិន​ដែរ​។ ចាំ​មើលទៅ​ប៉ុន្មាន​ថ្ងៃ​ទៀត យើងនឹង​ដឹង​ហើយ ថា​តើ​ម្ចាស់ឆ្នោត​ឆ្លើយ​បញ្ជាក់មកយើងវិញថា យ៉ាងម៉េច​"​។​

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពិ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ បានធ្វើការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំង ៥៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការមិន​ចួ​ល​រួម​ប្រជុំ​សភា​លើកដំបូង​នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខនេះ​។​ 



​នៅក្នុង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ឆ្លើយ​បត​ទៅខាង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ព្រះអង្គ​បានទទួល​រួចហើយ​នូវ​លិខិត​របស់​បេក្ខជន​តំណាងរាស្ត្រ​ទាំង​៥៥​រូប ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បាន​ថ្វាយ​ព្រះអង្គ អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការបើក​សម័យប្រជុំ​លើកដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។​

​នៅក្នុង​នោះ ព្រះអង្គ​បានបញ្ជាក់​ថា យោងតាម​មាត្រា​៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ​សូម​ជម្រាបជូន​បេក្ខជន​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ មេត្តា​ជ្រាបថា ព្រះអង្គ​នឹង​យាង​ធ្វើជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ដូច​មានចែង​ក្នុង​ព្រះរាជសា​អញ្ជើញ​ប្រជុំ ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣​។ សូម​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប មេត្តា​អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការ រួបរួម​ជាតិ និង​ឯកភាព​ជាតិ​៕


10 comments:

Anonymous said...

Mr Yim So Van, if you all are going to join the first par laiman session with HUN SEN, all Cambodian people will be angry and your party will lost a lot of supporters, the most important is set up the special team to investigate the election first and also must be careful with HUN SEN this guy has a lot of trick designed and supported from Vietnam

Anonymous said...

IT'S WAS A BIG TRAP FOR CNRP .IF CNRP DIDN'T SHOW UP. HUN SEN WILL SAID CNRP IS AGAINST THE KING. THAN HUN SEN CAN DO ANYTHING TO PEOPLE WHO AGAINST HIS KING AND HUN SEN SAID TO SAM RAINSY HUN SEN PUT SAM RAINSY IN THE CORNER THAT WHY THEY COME OUT FROM CONFERANCE AND SAID NOTHING.

Anonymous said...

Soc Hua please give me a Big Smile please.

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

The Khmer people don't want Hun Sen, Therefore, it's not necessarily to ask the Khmer people. What the people wants is to get Hun Sen to step down and period.

Anonymous said...


NO, NEVER AS LONG AS NO RESPECT TO THE RESULT OF ELECTION.

The whole Khmer claim the justice for the result of election first, then the CNRP will participate the National Assembly but why the Khmer king don't resolve this problem first? Or he is just the puppet of Viet like his father?

WARNING TO the KING SIHAMONY:
At the present, the Khmer land is nearly in the hand of Viet. If the King respect to the wishes and the pain of Khmer poeple at all, you will loose your thron soon too because all Khmer will never appriciate you any more and we Khmer will choose other king who server more more better than you. Anyways, till now you has shown lots of inabilities in this land, even a small conflict in Beng Kork people. You can do what you want but the Khmers will never go with you.

KN

Anonymous said...

11:40 PM,
Ah Choy mray Nign has Youn Brain. His mother is a Youn. The secret destruction of Cambodia until now come from his mother who is a Youn spy. She control Sihanouk until many million Khmer death. The obstacle for Khmer is those royalist traitor. Khmer do not have problem to accept loyalism, but they betray its own people.

We cannot avoid a real revolution!

Anonymous said...

WHEN CPP BECOME AN ILLEGAL GOVERNMENT AFTER THE 23TH, THEN CNRP CAN CALL UN IN EASILY. THE TODAY PROBLEM IS THIS GOVERNMENT IS STILL LEGAL.

Anonymous said...

និយាយឲចំទៅ គឺមកពីស្តេចខ្មែរនៅក្រោមការត្រួត
ត្រារបស់ពួកអាយ៉ងកុម្មុយនិស្តយួន ម្ល៉ោះហើយនៅ
តែត្រូវធ្វើតាមនូវអ្វីដែលពួកអាយ៉ងយួនចង់បាន
មិនអាចធ្វើតាមអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន ។

មើលចុះ ស្តេចសុខចិត្តយកច្បាប់មកធ្វើជាខែល
ដើម្បីគំរាម​ កំហែង បង្ខំឲតំណាងរាស្រ្គគណៈបក្ស
សង្រ្គោះជាតិ ត្រូវតែចូលរួមប្រជុំសភាលើកដំបូងជា
ដាច់ខាតយោងតាមមាត្រាទី​៨២ ដើម្បីបង្ហាញការ
បង្រួបបង្រួមជាតិស្អីគេនោះ ។

និយាយអ្វីចេញមក សុទ្ធតែយោងតាមច្បាប់ទាំង
អស់ គំរាមឲប្រជាពលរដ្ឋត្រូវតែគោរពតាមច្បាប់
ទាំងអស់ តើខ្លួនឯងមានគោរពតាមច្បាប់ផងដែរ
ឬទេ ? ។​ គួរឲឈឺចាប់ណាស់ ខ្លួនឯងជាអ្នក
ល្មើសច្បាប់ តែគំរាម បង្ខំឲប្រជាពលរដ្ឋត្រូវតែ
គោរពច្បាប់ ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងខំ
គោរពយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត ព្រោះខ្លាចត្រូវ
ផ្តន្ទាទោស ។

សុំសួរថា ទីមួយ ដែលអស់លោកបង្កើតស្ថាប៍ន គជប មិនឯករាជ្យមួយ តើមានខុសច្បាប់ទេ ? ។

ទីពីរ ដែលស្តេចមិនព្រមឈរជាអាជ្ញា្កណ្តាល
ដើម្បីរកយុត្តិធម៌ឲប្រជាពលរដ្ឋដែលជាម្ច៉ាស់ឆ្នោត
បានបោះជូនគណៈបក្ស "សង្រ្គោះជាតិ" តើមាន
ខុសច្បាប់ដែរឬទេ ? ។
​​
ទីបី ដែលទាំងស្តេច ទាំងរដ្ឋាភិបាលនៃប្រទេស
កម្ពុជា មិនគោរពតាមមតិភាគច្រើនរបស់ប្រជា
ពលរដ្ឋ និង​ មតិភាគច្រើនរបស់អង្គការជាតិ និង អន្តរៈជាតិដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជាម្ចាស់សម្លេងឆ្នោត តើមានល្មើសនឹងលក្ខន្តិកៈនៃ
កិច្ចព្រមព្រៀងទីក្រុងប៉ារិសដែរឬទេ ? ។

ប្រទេសកម្ពុជា ជាប្រទេសកានើលទ្ធិប្រជាធិបតិយ្យ
ដែលហៅថា ប្រជាធិបតិយ្យ គឺយករាស្រ្គជាធំ និង
គោរពមតិភាគច្រើន ។ តើនៅពេលនេះ អស់
លោកមានគោរពតាមឆ័ន្ទៈរបស់ប្រជាពលរដ្ឋភាគច្រើនដែរទេ ? មានគោរពតាមមតិភាគច្រើនដែរ
ទេ ? ។

មតិភាគច្រើនរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស គណៈបក្សជំទាស់ភាគច្រើន អង្គ
ការក្រៅរដ្ឋាភិបាលជាតិ និង អន្តរៈជាតិ ​ អង្គការ
សហប្រជាជាតិ សហភាពអឺុរ៉ុប សហរដ្ឋអាមេ
រិក និង សហគមអន្តរៈជាតិផ្សេង ៗ ទៀត​ បាន
ទាមទារឲរដ្ឋាភិបាលផ្តាច់ការមួយនេះ​ ត្រូវធ្វើការ
ផ្លាស់ប្តូរស្ថាប័ន គជប ដែលមិនឯករាជ្យមួយនេះ​ ចេញ និង រៀបចំប្រព័ន្ទបោះឆ្នោតឡើងវិញ តាំងពី
មុនពេលបោះឆ្នោត រហូតដល់ពេលនេះ ។ បាន
ទាមទារឲបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ
ដើម្បីធ្វើការសើុបអង្កេតភាពមិនប្រក្រតីនៃការ
បោះឆ្នោត ក្រោយពីបានធ្វើការបោះឆ្នោតរួច ។ មកដល់ថ្ងៃនេះ តើអស់លោកមានគោរពតាមមតិ
ភាគច្រើនខាងលើទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតិយ្យដែរឬទេ ? ហើយ បើមិនបានគោរព
ទេ តើហៅថាល្មើសច្បាប់ដែរទេ ? ។ សរុប សេចក្តីទៅ គឺអស់លោកហ្នឹងហើយជាអ្នកល្មើស
ច្បាប់ ដូច្នេះ កុំយកច្បាប់មកគំរាមប្រជាពលរដ្ឋ
ទៀត គ្មានអ្នកណាស្តាប់ឡើយ ។

បើចង់ឲប្រជាពលរដ្ឋខ្មែរនៅគោរព នៅស្តាប់តាម
អស់លោក ៗ ត្រូវគោរពតាមឆ័ន្ទៈ និង សិទ្ធិសេរី
ភាពរបស់ប្រជាពលរដ្ឋឲបានត្រឹមត្រូវ ។ ត្រូវរក
យុត្តិធម៌ឲប្រជាពលរដ្ឋដែលជាម្ចាស់សម្លេងឆ្នោត
ឲបានសុក្រឹត មុននឹងបើកការប្រជុំរដ្ឋសភាជាតិ
ដំបូង​ នោះទើបហៅថាគោរពច្បាប់ ។ ទង្វើដែល
អស់លោកកំពុងធ្វើមិនហៅថា គោរពច្បាប់ តែជា
ការរំលោភ បំពានច្បាប់ និង រំលោភ បំពា បំពាន សង្កត់សង្កិន សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋវិញ
ទេ សូមជ្រាប ។

ដោយសារតែបែបហ្នឹងហើយ ទើបប្រជាពលរដ្ឋទូ
ទាំងប្រទេសលែងមានទំនុកទុកចិត្ត លែងជឿ
លែងមានសង្ឃឹមលើអស់លោកទៀត ទើបបោះ
ឆ្នោតទម្លាក់អស់លោក អស់លោកនៅមិនទាន់
ដឹងខ្លួនទៀត នៅតែធ្វើបែបហ្នឹងតទៅទៀត ? ។ ទាំងស្តេច ទាំងរដ្ឋាភិបាល កាលណាប្រជាពល
រដ្ឋលែងគាំទ្រហើយ ទុកដូចជារបស់គ្មានតម្លៃទៀត
ហើយ កុំចេះតែប្រើអំណាចផ្តាច់ការជិះជាន់មក
អនុវត្តលើប្រជាពលរដ្ឋខ្លាំងពេក ក្រែងលោប្រជា
ពលរដ្ឋស្លូតត្រង់ទ្រាំមិនបាន ។

Anonymous said...

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលប្រកាន់យក លទ្ធិប្រជាធិប្បតេយ្យ ត្រូវតែមាន គណបក្សប្រឆាំង ជាកញ្ចក់!

ដោយឡែក រឿងខ្លះយើងគួរតែមើលបកក្រោយវិញ៖ ( ព្រះមហាក្ស័ត្រ កោះអញ្ជើញឲ្យ តំណាងរាស្ដ្រ៥៥រូប របស់ គណបក្សសង្គ្រោះជាតិ​ចូលប្រជុំសភា ថ្ងៃ២៣ កញ្ញា ២០១៣ នេះដោយមិនបានដោះស្រាយរាល់បញ្ហារជាមុន វាទំនងជា ល្ខោនឆាកទី៣!
យើងអាចយល់បានហើយថា ទ្រង់ ទើបតែបានចេញសេក្ដីថ្លែងការណ៍ អំពី ការចួលមរណៈទុក្ខ សព បុរសម្នាក់ហើយនឹងអ្នករងរបួសជាង២០នាក់ថ្មីៗនេះ ដើម្បីបន្ទន់ចិត្តរាស្ដ្រ ទម្នងជាឆាកទី២! ​ ធ្វើអោយមានស្លាប់នឹងរបួស ទម្នងជាឆាកទី១! តើនេះវាជាការរាបចំមែនទេ?)?

កំហុសដោយ៖ ចេតនា ឬក៏ អចេតនា របស់មេដឹកនាំ គណបក្សសង្គ្រោះជាតិ នោះគឺ ប្រកាសថា "គោរពតាមឆន្ទៈរបស់ជាពលរដ្ឋ ដង្ហែរតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រជានិច្ចជាកាល" តែប្រយោគនេះពេលខ្លះ ម្ដងបាត់ក្បាលម្ដងបាត់កន្ទុយ!
សូមសួរថាតើ ស្ថាប័ណ្ណព្រះរាជវង្ស ឯករាជ ឬទេ?
បើព្រះមហាក្សត្រពិតជាចម្នាប់ខ្មាំងរបស់គេ ទ្រង់ ប្រាកដជាប្រកាន់យកខាងកន្ទុយ ហើយ ត្រូវតែធ្វើតាមលោកបានមានប្រសាសន៍នោះ តើថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ដោះស្រាយយ៉ាយណា ជាមួយប្រជាពលរដ្ឋ?

សូមជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិផងដែរ៖ ខ្ញុំធ្លាប់បានឮថា ម្ដាយៗក្នុងលោកយើង តែងតែចង់អោយកូនល្អ ហើយមិនចង់អោយកូនចេញប្រស្រ័យទាក់ទងជាមួយជនផ្ដេសផ្ដាស ព្រោះខ្លាចកូនខូច! មានថ្ងៃមួយ កុមារម្នាក់និយាយទៅកាន់ម្ដាយរបស់វាថា "ម៉ែអើយកូនដឹងថាម៉ែចង់តែឲ្យកូនល្អ តែបើម៉ែអនុញ្ញាតិអោយកូនចេញទៅក្រៅហើយជួបនឹងមនុស្សគ្រប់បែបយ៉ាង ហើយកូននូវតែល្អទៀត នុះទើបកូនម៉ែល្អមែនពិត!"
នេះយើងអាចបញ្ជាក់ថា មនុស្សល្អងាយចាញ់បោកគេណាស់! ឥរិយាបត្តិទន់ភ្លន់ ធ្វើអ្វីៗក្រែងល្អែងច្រើន មិនឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ដូចមនុស្សខូចហើយពូកែក្រឡិចក្រឡុចឡើយ!

ខ្ញុំសុំឲ្យលោកទាំងអស់លោកព្រមទាំងពលរដ្ឋសង្គ្រោះជាតិបានសម្រេចក្នុងពេលដ៏ខ្លី! លោកគួរតែស្រាយចម្ងល់អោយបានកាន់តែឆាប់កាន់តែល្អ មើលទៅ!