Friday, September 27, 2013

នាយករដ្ឋមន្ដ្រី ទម្លាយការប៉ុនប៉ង ទម្លាក់អំណាច របស់មហាយក្ស




 ចចកបញ្ចេញសារធាតុពិតទៀតហើយ




Thursday, 26 September 2013 12:12 ដោយ ៖ ដើមអម្ពិល(DAP):

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្រាប់អាណត្ដិទី៥ របស់ប្រទេសកម្ពុជា ដែល កើតចេញពីការបោះឆ្នោត គាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ បានទម្លាយថា ប្រទេសមហាយក្ស ចង់ផ្ដួល អំណាចរបស់សម្ដេចតែម្ដង ប៉ុន្ដែផ្ដួលមិនបាន ។ យ៉ាងណាក៏ដោយ ប្រទេសមហាយក្ស ដែលសម្ដេច នាយករដ្ឋមន្ដ្រីលើកឡើងនោះ មិនបានបញ្ជាក់ពីប្រទេសណានោះទេ ប៉ុន្ដែគេគ្រប់ គ្នានឹងដឹងថា ជាប្រទេសណាហើយ ។

នៅក្នុងឱកាស អញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរតំណែង រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ ដោយភ្ជាប់ត ពីការរិះគន់ នៃការចុះផ្សាយ របស់កាសែត ឌឺខេមបូឌា ដេលី ថា “អាមហាយក្សមហាយោញ អ្ហែង!វាយអញមិនដួលប៉ុន្មានឆ្នាំហើយ អ្ហែង ! គិតម៉េច ។ លើកនេះគេប្រុង ផ្ដួលហ្មង ! ” ។

នៅក្នុងឱកាស ផ្ដើមនៃកម្មវិធីប្រកាសផ្ទេរតំណែង រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចខាងលើនេះ សម្ដេច នាយក រដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានលើកឡើងពីសំណួរ ទៅកាន់លោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងកិច្ចចរចា កាលពីពេលកន្លងទៅថា អ្វីទៅហៅថា ជាការផ្លាស់ប្ដូរតាមរយៈមហាបាតុកម្ម ជា ការផ្ដួលរំលំ?។ ពេលនោះលោក សម រង្ស៊ី និងលោក កឹម សុខា បានឆ្លើយយ៉ាងញ័រមាត់ អត់ទេៗ គឺ អហិង្សា ។

ជាមួយគ្នានេះ ចំពោះការចុះផ្សាយ របស់កាសែត ឌឺខេមបូឌា ដេលី ស្ដីពីការថាគេធុញទ្រាន់ស្ដាប់ និង មើលស័ង្កកថា រយៈពេល ៦ម៉ោង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីអាណត្ដិទី៥ ជាលើកដំបូងនោះ ត្រូវ បានសម្ដេច វាយបកទៅវិញថា ធម្មតាទេ មានអ្នកស្រឡាញ់ និងមានអ្នកស្អប់ “នរណាស្ដាប់ ស្ដាប់ទៅ នរណាមិន ស្ដាប់ មិនស្ដាប់ទៅ ”។ សម្ដេចប្រដូចថា “សូម្បីតែព្រះពុទ្ធ ក៏គ្មាននរណា ស្រឡាញ់ទាំងអស់ដែរ បើ ព្រះពុទ្ធគេស្រឡាញ់ទាំងអស់ ចាំបាច់មានមូស្លីម មានគ្រឹស្គ និងមាន ហិនឌូ ធ្វើអ្វី បើមូស្លីមត្រូវគេ ស្រឡាញ់ទាំងអស់ ចាំបាច់មានព្រះពុទ្ធ មានគ្រឹស្គ មានហិនឌូ ធ្វើអ្វី អ៊‌ីចឹងទេ ហ៊ុន សែន បើមានគេ ស្រឡាញ់ទាំងអស់ ចាំបាច់បក្សដទៃជាប់ឆ្នោតធ្វើអ្វី ”៕


10 comments:

Anonymous said...

By hook or by crook, Hun sen will have to be eliminated!!!

Anonymous said...

Yup, the one-eye wolf Hun Sen is showing off his true color again now...

Anonymous said...

Ar chou mray hun sen! Mouk chou sot.

Anonymous said...


“សូម្បីតែព្រះពុទ្ធ ក៏គ្មាននរណា ស្រឡាញ់ទាំងអស់ដែរ បើ ព្រះពុទ្ធគេស្រឡាញ់ទាំងអស់ ចាំបាច់មានមូស្លីម មានគ្រឹស្គ និងមាន ហិនឌូ ធ្វើអ្វី បើមូស្លីមត្រូវគេ ស្រឡាញ់ទាំងអស់ ចាំបាច់មានព្រះពុទ្ធ មានគ្រឹស្គ មានហិនឌូ ធ្វើអ្វី អ៊‌ីចឹងទេ ហ៊ុន សែន បើមានគេ ស្រឡាញ់ទាំងអស់ ចាំបាច់បក្សដទៃជាប់ឆ្នោតធ្វើអ្វី ”៕
--------

ឣា ហ៊ុន សែន កាន់ឡប់សត្តិមែនហើយ។ឣានេះវា ចាប់ផ្តើមតាំងខ្លួនវា ជាព្រះពុទ្ធ ព្រះគ្រឹស្គ ។ល។និង។ល។

How can we have a mad man as prime minister?


Anonymous said...

Ah Hun Sen Seuch Sess !!

Anonymous said...

I just want to ask you Hun Sen !

If you know this word that Enlighten one had said:
" PAPOPES PASTREI PATRANG YEAVAS PAPANG NAS PACHAJI ".

It will help you a lot in your life. If not you better learn this. You can not let your whole life goes away by not knowing this.
Then your life was called: Ot Leap. Say if you become an Animal in Animal Kingdom in the next life (Not that long, it just take 30 more years say if your life is permanent). How can you spent all your money, your women, your power, etc... and then where will the word of so called "Your Your Your..." be. That won't be Your anymore. So please try to learn something good and do something good for your life it is not for anyone.

Anonymous said...

HUN XEN always play the dirty trick to kill who against him such as Chea Ve Chea, Chut Vuthy, Ho Sok, Om Rath Sadee and many many. HUN SEN got the tricks from Hanoi, His Boss Hanoi never wish to see HUN SEN stop down, HUN SEN would not have a chance to stay on the power too long like this if HANOI did not help him, HUN XEN has promissed for the new mandate to do this to do that, but HUN XEN has never said, he will crack down the illegal Migrant, or find the true map between Cambodia and Vietnam. HUN XEN has promised to do this and that cheating people not stand up with their anger to protest, but wait and see for a year later, HUN XEN will kill one by one again trust me. I appeal all Cambodian must stand up together to protest and overthrow HUN XEN from the power now, otherwise Cambodia will not have a chance to live independent from Vieetnam and continue to live with poverty forever and injustice, corruption again and again do not believe HUN XEN,

Anonymous said...

HUN XEN was born with unknown and poor family, living with a poor condition, growing up in jungle and was educated by Hanoi with certificate how to kill Cambodian and serving Vietnamese interest. Look the way he said, speech, and talk, have you ever seen any Leader in the word like him ? He said he will do his best to reform his country but he has not said he will crack down the illegal Vietnamese migrant ? Has any one heard he said like that ? if He said that his head will be chopped down by his Hanio boss ? I appeal to all Cambodian do not trust him, whenever he said soft and nice it means this guy is fully of poisonous waiting to kill some one already remember that ?

Anonymous said...

គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើ​ខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)

ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!

ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង​ (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ​ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!

មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ​ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង​ ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ​ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!

ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!

ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន​ កាន់តែមាន​ភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!

សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!

Anonymous said...


ចាំតែមើលកាលបើសឿមវ៉ៃ១ប្រាវទៀត(រឿងព្រះវិហ៊ារ) តើអាហ៊ុនខ្វាក់វារត់ទៅរកនរណាជួយ ?
អង្គការសហប្រជាជាតិគេចាំទុក.... ដល់រត់ទៅរកគេៗនឹងធាក់ចេញមកវិញពុំខាន
នោះបានដល់ពេលសមមុខ ។​​ ធ្វើឬកឯងគ្រាន់បើ... សំដីអត់ពូជ ពាក្យពេចន៍ទាំងនេះ
គេនិយាយសំរាប់អ្នកលេងតាមជាយផ្សារ មិនមែនជាពាក្យសំរាប់
នាយករដ្ឋមន្រ្តីរបស់ប្រទេសមួយនិយាយនោះទេ។