Saturday, September 07, 2013

សម រង្ស៊ី៖ ​មហា​បាតុកម្ម​ថ្ងៃ​នេះ​ជា​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌​អហិង្សា



លាង ផាន់ណារ៉ា The Phnom Penh Post SATURDAY, 07 SEPTEMBER 2013

ភ្នំពេញៈ ដូច​ការ​គ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ ដែល​មាន​អ្នក​​ចូល​រួម​​ប្រមាណ​ជាង ១ ​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិប​តេយ្យ រាជធានី​ភ្នំពេញ ខណៈ​​ពេល​ ដែល​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ត្រូវ​បាន​ដាក់​ពង្រាយ​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ជុំវិញ​ទីលាន​ប្រជាធិប​តេយ្យ។


ពាក្យ​ស្លោក​ទាមទារ​​​ដូច​ជា​ សន្លឹក​ឆ្នោត​ខ្ញុំ​ ជាតិ​ខ្ញុំ​ ​សន្លឹក​ឆ្នោត​ខ្ញុំ​នៅ​ឯ​ណា? ត្រូវបានក្រុម​បាតុករ​​ ​​​ជួតលើ​​ក្បាល​ដោយ​ក្រណាត់​ពណ៌​លឿង​​ និងមានអ្នកខ្លះ​​​សរសេរ​អក្សរ​ខុសៗ​គ្នា​​ជា​ច្រើនទៀត ក្នុង​ន័យ​ទាមទារ​យុត្តិធម៌​ក្នុង​ការបោះឆ្នោត។​ ​ក្នុង​ចំណោម​បាតុករ​ ក៏​មាន​​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូល​រួមដែរ ​បើទោះ​បីជា​ សម្តេច​ព្រះសង្ឃរាជ​ទាំងពីរ​គណៈ​ ​បាន​ចេញ​​​ប្រកាស​ហាម​ប្រាម​​មិន​ឲ្យ​ចូល​រួម​បាតុកម្ម​​នេះក៏ដោយ។




មហាបាតុកម្មនេះ ធ្វើឡើង ក្នុង​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ ពុំ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​ទៀត​ទេ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ថ្ងៃទី ២៨ កក្កដា បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​បិទ​តវ៉ា​លើការ​​​ដោះ​ស្រាយ​បណ្តឹង​បោះ​ឆ្នោត​មួយ​នេះ បាន​ធ្វើ​ការ​​សម្រេច​ស្រ​ដៀង​គ្នា​នឹង គ.ជ.ប​ ដោយ​បាន​​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ​​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ និង​បាន​​តម្កល់​សេចក្តី​សម្រេច​ គ.ជ.ប ទុក​ជា​បាន​ការ​ទាំង​អស់។


មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម​​ រង្ស៊ី បាន​ថ្លែង​សារ​នៅ​ព្រឹក​ថ្ងៃ​នេះ មុខ​ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ​ដែល​បាន​មក​ចូល​រួម​​ថា​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ គឺ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​តាម​រយៈ​ការ​ បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។

លោក​បន្ត​ថា ថ្ងៃនេះ គឺជា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ មិន​ត្រឹម​តែ​សម្រាប់​ការ​ទាមទារ​រក​យុត្តិធម៌ សម្រាប់​អ្នក​បោះ​ឆ្នោត​​ទេ ប៉ុន្តែ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​ជា​«វប្បធម៌​អហិង្សា»។​
ការ​ប្រមូល​ផ្តុំ​នៅ​ថ្ងៃ​សៅរ៍​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹងថា​នឹងមាន​ដំណោះស្រាយ ក្នុង​ការ​បន្ត​ស្នើ​សុំឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ ​បោះឆ្នោត នៅ​មុន​ថ្ងៃនៃ​​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​អាទិត្យ ស្អែក​នេះ។


ប៉ុន្តែ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​អំពាវនាវ​ឲ្យ គ.ជ.ប ឲ្យ​ពន្យារ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ រហូត​ដល់​មាន​គណៈកម្មាការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ព្រម​ទាំង​ភាព​មិន​ប្រក្រតី​ ក៏​ត្រូវ​បាន​ដោះ​ស្រាយ​រួច​អស់ដែរ។
យោង​តាម​​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​ជា​គណបក្ស​កាន់​អំណាច ​បច្ចុប្បន្ន ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា ៦៨ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ៥៥ អាសនៈតែ​ប៉ុណ្ណោះ ដែល​គ្រប់​គ្រាន់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​ដោយ ក៏​គណបក្ស​ប្រឆាំង​នៅ​តែ​អះអាង​ថា​ខ្លួន​ឈ្នះ​ឆ្នោត។

មុន​នឹង​ធ្វើ​ការ​រំសាយ​មុន​ម៉ោង ១២ ថ្ងៃ​ត្រង់​នេះ​តាម​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ដល់​បាតុករ​ទាំងអស់ ឲ្យ​ប្រកាន់​យក​គោលការណ៍​អហិង្សា ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។


គណបក្ស​សង្រ្គោះ​ជាតិ​​ក៏​បាន​អំពាវនាវ​ ស្នើ​សុំ​ឲ្យ​មាន​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​កម្ពុជា រក​ដំណោះ​ស្រាយ​ផង​ដែរ​ ហើយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ទាំង​ពីរ​ ក៏​បាន​ប្រកាស​ដែល​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​អហិង្សា​នេះ​ទៀត ប្រសិន​បើ គ្មាន​ដំណោះ​ស្រាយ​សម្រាប់​ពួកគេ​ទេ​នោះ។




11 comments:

Anonymous said...

We must fight harder for justice. Dictator and his crooks won't give us freedom and justice easily.

Keep fighting!

Anonymous said...

Hi !ក្បាច់អង្គjendhamuni...
ស្អីទៅពាក្យថា
ប្រវត្តិសាស្ត្រ​នៃ​ (មហា​បាតុកម្ម​ វប្បធម៌​អហិង្សា​)
ស្អីគេ​នោះ?
កុំ ក្បាច់(អង្គ)ពេក!
________________________________

ប្រវត្តិសាស្ត្រ​ខ្មែរមិនដែល​មានទេមហាបាតុកម្មនោះ
គឺ មានតែ​ម្តងគត់
គឺ មហា​បាតុកម្ម​ ១៨ មិនា ១៩៧0
ជាថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មែរ
ដេញអាឈ្លើងយួនកុម្មុយនីស្ត
ចេញពីទឹក​ដី​ខ្មែរ​!
____________________________
មិនដូចសព្វថ្ងៃមហា​បាតុកម្ម​បង្រ្គប់កិច្ចប្រជាភិថុត
ឆ្កែកន្ទុយខ្វៀន-ឡេមឡឺម-ក្រអឺតក្រទម-ខ្លាចគុក
បន្លំក្បត់ជាតិសង្រ្កោះខ្លួនវា សំរាំង(តែ)ស៊ី
សង្រ្កោះខ្លួនវាកឹម សុខា
មីគគូថមាន់ ពាក់ដួន មួ សុខហួ
-បន្លំសង្រ្គោះនំគមសំផឹង មីទេវតាយួនCPP
អាស្វាយួនកុម្មុយនិស្ត អាHai Phúcហ៊ុនសែន។

Anonymous said...

Non-cooperation with evil is as much a duty as is cooperation with good

Ghandiji or Mahatma Ghandi

Anonymous said...

"You might of course say that there can be no nonviolent rebellion and there has been none known to history. Well, it is my ambition to provide an instance, and it is my dream that my country may win its freedom through non-violence. And, I would like to repeat to the world times without number, that I will not purchase my country’s freedom at the cost of nonviolence. My marriage to nonviolence is such an absolute thing that I would rather commit suicide than be deflected from my position. I have not mentioned truth in this connection, simply because truth cannot be expressed excepting by nonviolence."

Ghandiji, the non-violent leader who knows how to put pressure on the British armies and government

Anonymous said...

"Those who make peaceful revolutions impossible will make violent revolutions inevitable”
John Fitzgerald Kennedy(American 35th US President (1961-63), 1917-1963)

CK said...

please god and khmer heroes spirit cut Evil Dictator Hun Sen head off. Throw him into hell as soon as posssible without delay.

Anonymous said...


បន្តិចម្ដងៗ ពាក្យបង្គ្រប់កិច្ច សង្ស័យតែត្រឹមត្រូវ
ណាស់ វាដូចគ្មានបានចម្រើនអ្វីសោះ ទោះបី
ជាមេបក្សសង្រ្គោះជាតិព្យាយាមប្រឆាំងយ៉ាងណា
ក៏ដោយ៕

Anonymous said...



៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

Hey mi jendhamuni & ah Kim Sakal,

ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

****
យើងធ្វើអ្វីពួកវាមិនកើតមានតែនាំគ្នាអុជធូបទៀន, ជេរប្រទេចផ្ដាសា
និង ដាក់ទំនាយ, មេដឹកនាំកម្ពុជា ទាំងយប់ ទាំងថ្ងៃ ជេរប្រទេចផ្ដាសា, ដាក់ទំនាយហើយ ជេរប្រទេចផ្ដាសា, ដាក់ទំនាយទៀត ហូតដល់ ពួកវា ឪ ម៉ែ បងប្អូន កូនចៅវា និរាសព្រាត់ប្រាស និងវិនាសអន្ដរាយរលាយរលត់ពីផែនដីខ្មែរ

សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :

សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!

សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:

សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិ
អសេ្សតោ៕៚

Anonymous said...

អឺ....ប្រយត្ន័គ្រាប់បែកផ្ទុះងាប់គរជើងដូចឆ្នាំ១៩៩៧ទៀតណា
ខំប្រឹងដើរតាមសម រង្ស៊ី ឱ្យមែនទែនទៅ....!

Anonymous said...

សម រង្ស៊ី ដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ច....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។