ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដំណោះស្រាយនយោបាយជាច្រកតែមួយគត់ដែលអាចដោះស្រាយបញ្ហាពេលនេះបាន។ លោកបន្តថា បើសិនជាគណបក្សទាំងពីរបន្តចរចាគ្នាមិនត្រូវ នោះអ្នកដែលរងទុក្ខពិតប្រាកដជាប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិទាំងមូល។ លោកបញ្ជាក់ថា បើមិនមានដំណោះស្រាយត្រឹមត្រូវ គណបក្សកាន់អំណាចនឹងខាតបង់យ៉ាងច្រើន ទាំងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងប៉ះពាល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។
......................................
គណបក្សសង្គ្រោះជាតិ បានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រកាសធ្វើមហាបាតុកម្ម ៣យប់ ៣ថ្ងៃជាប់ៗគ្នា នៅសប្ដាហ៍ក្រោយ បើសិនជាគ្មានដំណោះស្រាយសមស្របណាមួយដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
ដោយ វណ្ណ វិចារ និង សេក បណ្ឌិត 2013-09-08 RFA
ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់សព្វគ្រប់។
ក្នុងសន្និសីទកាសែតផ្សព្វផ្សាយពីជំហររបស់បក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ ខែកញ្ញា ប្រធានគណបក្សលោក សម រង្ស៉ី មានប្រសាសន៍ថា ប្រទេសម្ចាស់ជំនួយធំៗ មកពីប្លុកប្រជាធិបតេយ្យ ដូចជា ជប៉ុន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ។
លោកបន្តថា ប្រជាពលរដ្ឋក៏មិនអាចទទួលយកលទ្ធផលនេះដែរ ហើយគណបក្សប្រឆាំងនឹងបន្តតវ៉ាចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ រហូតដរាបណាពលរដ្ឋម្ចាស់ឆ្នោតទទួលបាននូវយុត្តិធម៌តាមរយៈការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែបង្ហាញជំហរចង់ចរចាជាមួយបក្សកាន់អំណាច ប៉ុន្តែការចរចានោះ គឺត្រូវតែបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។
ទន្ទឹមនឹងនេះ អនុប្រធានគណបក្ស លោក កឹម សុខា លើកឡើងថា ការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេត ជារឿងមួយសមហេតុផលបំផុត ព្រោះថា ម្ចាស់ឆ្នោតមិនអស់ចិត្តទេនៅពេលដែល គ.ជ.ប ប្រកាសលទ្ធផលឆ្នោតទាំងភាពមិនប្រក្រតីជាច្រើនមិនទាន់ដោះស្រាយចប់អស់នោះ។
ឆ្លើយនឹងសំណួរអ្នកកាសែតដែលសួរថា តើគណៈកម្មការឯករាជ្យនោះស្របច្បាប់ ឬទេ? លោក កឹម សុខា តបថា កម្ពុជាធ្លាប់ដោះស្រាយបញ្ហាជាច្រើនដោយផ្អែកលើស្ថានភាពនយោបាយ។ លោករំលឹកថា កាលពីឆ្នាំ១៩៩៣ កម្ពុជាធ្លាប់ធ្វើឲ្យប្រទេសមួយមាននាយករដ្ឋមន្ត្រី ២នាក់ម្តងរួចហើយ កាលគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ម្យ៉ាងទៀត រដ្ឋាភិបាលក៏បានបង្កើតក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីដែលមិនមានក្នុងច្បាប់ដែរ ហេតុអ្វីកម្ពុជា បង្កើតគណៈកម្មការដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនបាន?
ទោះយ៉ាងណាក្តី មន្ត្រីបក្សប្រជាជនកម្ពុជា ធ្លាប់បានបដិសេធជាច្រើនដងច្រើនសាមកហើយថា ការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនេះ ជារឿងមិនអាចទៅរួចទេ ហើយក៏មិនមានក្នុងច្បាប់កម្ពុជាដែរ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដំណោះស្រាយនយោបាយជាច្រកតែមួយគត់ដែលអាចដោះស្រាយបញ្ហាពេលនេះបាន។ លោកបន្តថា បើសិនជាគណបក្សទាំងពីរបន្តចរចាគ្នាមិនត្រូវ នោះអ្នកដែលរងទុក្ខពិតប្រាកដជាប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិទាំងមូល។ លោកបញ្ជាក់ថា បើមិនមានដំណោះស្រាយត្រឹមត្រូវ គណបក្សកាន់អំណាចនឹងខាតបង់យ៉ាងច្រើន ទាំងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ និងប៉ះពាល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងធ្វើដំណើរទៅកៀរគរពលរដ្ឋជាថ្មីឲ្យមកចូលរួមមហាបាតុកម្មចាប់ពីថ្ងៃទី៩ ខែកញ្ញា ដោយគ្រោងនឹងចុះទៅកាន់ខេត្តកណ្ដាល។ ថ្ងៃទី១០ ខែកញ្ញា ចុះទៅផ្សារអូរឫស្សី ថ្ងៃទី១១ ខែកញ្ញា ទៅខេត្តសៀមរាប និងថ្ងៃទី១២ កញ្ញា ទៅខេត្តបាត់ដំបង។
ក្នុងមហាបាតុកម្មកាលពីថ្ងៃទី៧ ខែកញ្ញា គណបក្សប្រឆាំងប្រមូលបានថវិកាជាង ១ម៉ឺនដុល្លារអាមេរិក ទឹកសុទ្ធរាប់រយយួរ ម្ហូបអាហារពីសំណាក់ក្រុមអ្នកគាំទ្របាតុកម្ម។ មន្ត្រីបក្សសង្គ្រោះជាតិ មិនទាន់បញ្ជាក់ពីរបៀបធ្វើបាតុកម្ម និងចំនួនអ្នកចូលរួមធ្វើបាតុកម្មលើកទី២ នៅឡើយ ប៉ុន្តែបក្សប្រឆាំងប្រកាសថា ធ្វើតាមឆន្ទៈរាស្ត្រ។ នៅក្នុងពេលគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា នឹងប្ដេជ្ញាការពារលទ្ធផលនៃការបោះឆ្នោតនេះ។
គណបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត
ស្របពេលដែលគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត និងដាក់គម្រោងធ្វើបាតុកម្មបន្តទៀតនោះ គណបក្សប្រជាជនក៏បានប្រកាសជំហរយ៉ាងមុតមាំដើម្បីការពារលទ្ធផលឆ្នោតនេះ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនចេញផ្សាយនៅថ្ងៃអាទិត្យ ទី៨ កញ្ញា បានប្រកាសភ្លាមៗក្រោយពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ដោយស្វាគមន៍លទ្ធផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ឈ្នះលើគណបក្សសង្គ្រោះជាតិ ដែលបានទទួល ៥៥អាសនៈ ក្នុងចំណោមកៅអីទាំង ១២៣របស់រដ្ឋសភា។
គណបក្សប្រជាជនបានប្រកាសជាឱឡារិកទទួលយកលទ្ធផលឆ្នោតជាផ្លូវការនេះ ហើយថែមទាំងប្ដេជ្ញាការពារលទ្ធផលឆ្នោតនេះ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន និងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក ឈាង វុន មានប្រសាសន៍ដោយមោទនភាពថា គណបក្សលោកមិនញញើតនឹងការគំរាមធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតរបស់គណបក្សសង្គ្រោះជាតិនោះទេ ហើយថា នេះជាការប្រកាសដដែលៗតាំងពីមុនបោះឆ្នោតមកម្ល៉េះ។
លោក ឈាង វុន៖ «រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឈ្នះឆ្នោត គាត់មានសិទ្ធិចូលរួម មិនចូលរួមចំណែកក្នុងរចនាសម្ព័ន្ធរដ្ឋសភាមែន នៅក្នុងរចនាសម្ព័ន្ធរដ្ឋសភាត្រូវទទួលតួនាទីសភារបស់គណបក្សសំឡេងភាគតិច ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយលទ្ធិប្រជាធិបតេយ្យហ្នឹង ត្រូវចង្អុលប្រាប់គណបក្សទាំងអស់ក្នុងសភាថា គណបក្សឈ្នះឆ្នោតដឹកនាំនយោបាយជាតិ ដឹកនាំរដ្ឋាភិបាល»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោតនៅពេលនេះ នឹងឈានទៅដល់ការប្រើប្រាស់សំឡេងប្រជាពលរដ្ឋធ្វើជាដំណោះស្រាយ និងការប្រើប្រាស់កម្លាំងកងទ័ពការពារផលប្រយោជន៍សន្លឹកឆ្នោត។
លោក សុខ ទូច៖ «ដូចនេះបង្ហាញពីភាពទាល់ច្រករបស់អ្នកនយោបាយ ហើយអ្នកនយោបាយ ទាំងក្រុមប្រឹក្សាធម្មនុញ្ញ ទាំងព្រះមហាក្សត្រ ទាំង គ.ជ.ប ក៏មិនចេញមុខដោះស្រាយ ហេតុនេះហើយយើងឃើញថា ទិដ្ឋភាពនយោបាយវាហាក់ដូចជាអ្នកនយោបាយគ្មានលទ្ធភាពនឹងដោះស្រាយទេ»។
ទោះយ៉ាងណា គណបក្សប្រជាជនបានវាយតម្លៃខ្ពស់ដល់ គ.ជ.ប ដែលបានជម្នះរាល់ការលំបាកស្មុគស្មាញនានាក្នុងការបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវជំហរឯករាជ្យ អព្យាក្រឹត និងតម្លាភាព។
ការលើកសរសើរនេះ ក៏ស្ថិតនៅចំណុចផ្ទុយគ្នាពីគណបក្សសង្គ្រោះជាតិដែលតែងតែចោទប្រកាន់ស្ថាប័ន គ.ជ.ប នេះថា កំពុងធ្វើការលម្អៀងទៅគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
Perspective:
WHAT THE CNRP SHOULD DO TO CLAIM THE VICTORY GIVEN BY KHMER PEOPLE?
Now that the praying went nowhere as expected, the CNRP must take the following steps to accomplish its goal:
1- Stop adopting the King Ting Moung Sihamoni’s ideas. This King has no idea. He just said whatever Hun Sen has told him to. And Hun Sen just has been following the evil Vietnam’s orders. Therefore, if the CNRP followed the King Sihamoni, it would mean the CNRP follows Vietnam’s order. Then, how can the CNRP liberate Cambodia from Vietnam?
2- Khmer people have been suffering heavily since 1979. Cambodia had lost land and sea to Vietnam. Vietnam has pushed millions of its citizens to fill Khmer land. The natural resource had been destroyed and controlled by Vietnam, even the Khmer soul Angkor Wat is controlling by a Vietnamese. Thus, the plan to absorb Cambodia has been set successfully by Vietnam. It would need only time and a little more Vietnamese to complete concretely its goal.
3- Sensing this grave danger, Khmer people have voted overwhelmingly for the CNRP, which was the winner in this July election. But the CPP has twisted the result and proclaimed itself the winner.
Now, the CNRP has an obligation to validate Khmer people’ wills. It must demand the CPP for justice: the loser (CPP) must concede its defeat.
The CNRP must know that it is dealing with the evil Vietnam, which is not going to give up Cambodia easily.
The timing to mount a peaceful demonstration is right and this may be the only time because the CNRP won the election.
The demonstration should be intensified as time goes by until the CPP accept its defeat and transfer the power to the CNRP. The CNRP cannot do one half way and stop. Only when a large number of the demonstrators got killed by the evil Vietnam and its puppet Hun Sen that the international community would exercise its morale obligation to intervene and help Cambodia. So, our goal is to get help from the international community.
4- Why this is the right time and the only time ?
If the CNRP decided to abandon its demand and goes along with the CPP, the CNRP will gradually lose its support from the people until it becomes to pieces and bits like the FUNCINPEC.
In effect, the evil Vietnam and its puppet Hun Sen will find way to break the CNRP and Khmer people have no reason to vote for the CNRP again. Khmer people have empowered the CNRP to win but it failed miserably to seize the occasion.
I felt so sick when I heard the CNRP declared that it would follow Preah Reach Damress Preah Maha Ksat Ting Moung Sihamoni. I could not believe the CNRP is that stupid.
Besides, if the CNRP won again in 2018, do you think the slave Yuon party will accept its defeat?
5- Finally, the CNRP must realize that it cannot avoid a big fight with Vietnam to liberate Cambodia. Stand your ground,, your back is against the wall. You make a peaceful demonstration until the international community moves in and honor the wills of Khmer people: the CNRP is the winner.
Bun Thoeun
Note: When Khmer people become a minority in Cambodia, the evil Vietnam does not need to commit fraud to win the election.
For example, at that time, Khmer people make a demonstration arguing that the result of the vote was not reflected the REAL Khmer’s wills. Khmer people must know that that demonstration will never be supported by the international community because there were no fraud.
That’s why the today demonstration maybe the only demonstration that Khmer people must do to save Cambodia and don’t back down until we get our demand: the loser must go. This is the right time and the only time. Don’t let this once in a lifetime opportunity slip by.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Don't give up hope all Cambodian people. We MUST stand up again this time with all youth and supporter to demonstration in front of HUN SEN's home. Let's get more than 500,000 or more to surround his house until he comes out and step down. No matter what we will not except the result.
Post a Comment