Saturday, September 14, 2013

គណបក្ស​សង្គ្រោះ​ជាតិ​សង់រោង សម្រាប់​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​​


..................................
ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | 39 នាទី មុន​ VOD
គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ពួកគេ​បានសង់រោង​សម្រាប់ធ្វើ​មហា​បាតុកម្ម នៅលើ​ទីលាន​ប្រជាធិតេយ្យ​តាម​ការគ្រោ​ង​ទុក​ហើយ​នៅ​ថ្ងៃ​សៅរ៍នេះ បើ​ទោះបី​គ្មាន​ការអនុញ្ញាតិ​ពី ក្រសួង​មហាផ្ទៃ​ក៏ដោយ។​
អនុប្រធាន​ផ្នែក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ផាត់ ផល្លា ដែល​កំពុង​រៀបចំ​សង់រោង​នៅលើ​ទីលាន​ប្រជាធិតេយ្យ​ បាន​ឲ្យដឹងថា រោង​សម្រាប់​មហា​បាតុកម្ម​នៅ​ថ្ងៃស្អែក​នេះ គឺ​សង់​ពេញ​ទីលាន​ប្រជាធិតេយ្យ​ទាំងមូល និង​មាន​បង្គន់​អនាម័យ​ចំនួន​១៦​បង្គន់ ដើម្បីអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​អនាម័យ​។ លោក​ថា ក្រៅពី​នោះ​ក៏​មាន​រោង​សម្រាប់​សង្គ្រោះបន្ទាន់​មួយ ដែល​សហការ​ជាមួយ​ក្រសួង​សុខាភិបាល សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល សន្លប់ ឈឺ​ក្បាល​ពេល​ចូលរួម​បាតុកម្ម។​


កាលពី​ថ្ងៃព្រហស្បតិ៍ ក្រសួង​មហាផ្ទៃបាន​ច្រានចោល ការ​សុំ​ធ្វើបាតុកម្ម​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា របស់​គណបក្ស​សង្គ្រោះ​ជាតិ អនុញ្ញាតិឲ្យ​ធ្វើ​បាតុកម្ម តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ និង​មិន​អនុញ្ញាតិ​ឲ្យ​សង់រោង ដោយ​ចាត់ទុកថា ប៉ះពាល់​សណ្តាប់​ធ្លាប់​សង្គម ពិសេស​ប៉ះពាល់​ដល់ ការប្រលងរបស់​សិស្ស​ថ្នាក់​ទី​៩។​

យ៉ាងណា​ក៏​ដោយ​ថ្នាក់​ដឹកនាំ​កំពូល គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្សកាន់អំណាច បាន​ជួបគ្នា ក្នុង​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​សៅរ៍នេះ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ ស្វែងរក​ដំណោះស្រាយ ជុំវិញ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត៕

សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

2 comments:

Anonymous said...

I appeal all Cambodian people must join the mass demonstration if you all want to live with peace, freedom, democracy, prosperity and need a good leader for good future.

Do not be coward must be courageous and do not be afraid because the world committee are watching close at us and UN, US, Western countries are standing back behind us, so come on to join if you want to have a good future this is time for all of us to stand up together now

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌,,,,, ស្មូត្រ, ភាវនា, ​សមាធិ, លុតជង្គុង ក្រាប​ទូល
ក្រោម​ល្អង​ធូលី​ព្រះ​បាទ, ប្តឹងទៅតុលាការ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា