Saturday, September 07, 2013

​ទូតអាមេរិក បន្តអំពាវនាវ ឲ្យមានការស្ងប់ស្ងាត់ និងដោះស្រាយបញ្ហា ដោយមិនមានអ្វីកើតឡើង



U.S. Embassy to Cambodia is actively vigilant in the ongoing post-election impasse 

 







(ថ្ងៃទី 6 កញ្ញា 2013, ម៉ោង 11:00:AM) | ដោយ: វិចិត្រ CEN


ភ្នំពេញ: លោកឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​នានា និង​ប្រជាជន​កម្ពុជា ឲ្យ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី មិនបង្កឲ្យមានភាពភិតភ័យណាមួយកើតឡើង​។​


​ការអំពាវនាវ​នេះ បាន​ត្រូវធ្វើឡើង ដោយ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា  ក្រោយពី​ពិធី​សច្ចាប្រណិធាន ចូល​បំពេញការងារ របស់​ទីភ្នាក់ងារ Peace Corp នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​


លោក William E. Todd បាន​មានប្រសាសន៍ថា​៖ លោក​សូម​ស​សើរ​ដល់​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត ដោយ​មិនមាន​អំពើហិង្សា និង​ប្រកបដោយ​សន្តិវិធី ហើយ​លោក​ក៏​សូម​អំពាវនាវ ឲ្យ​មានការ​ស៊ើបអង្កេត​នូវ​ភាពមិនប្រក្រតី ទាក់ទង​ទៅនឹង​ការបោះឆ្នោត ក្នុងនោះ​ក៏​សូម​ឲ្យ​មានការ​កែទម្រង់ នូវ​បញ្ហា​មួយចំនួន ដែល​កើតមានឡើង​។​


​លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍​បន្តថា ៖ “​លោក​ក៏​សូម​សរសើរ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​ឲ្យ​សភាពការណ៍ មានការ​ស្ងប់ស្ងាត់ អ្វីដែល​ជាការ​សំខាន់ គឺ​មិន​កើតមាន​ជា​អំពើហិង្សា ការអត់ធ្មត់ នេះ​ជា​រឿង​សំខាន់ ហើយ​លោក​នៅតែ​បន្ត​អំពាវនាវឲ្យ​មានការ​ស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​ មិន មានភាពភិតភ័យណាមួយកើតឡើង​៕


4 comments:

Anonymous said...

MR TODD YOU SAID NO TROUBLE BY THE TIME VOTING IN CAMBODIA TRUE ,BUT DID YOU SAW CAMBODIAN GOT TOO MUCH HARD TIME,AND NO NAME,ONE PEOPLE CAN VOTE MANY TIMES CPP, PROBLEM AT THAT TIME THEY ERRACE PEOPLE NAMES THEY LET VIETNAMESE HAD TO VOTES EVERY WHERE AROUND POOLINGS PLACES ARE YOU THERE IN THAT TIME?I|M SURE YOU KNEW THAT WHY YOU SAID THAT SUCH THING THAT,PLEASE MAKE SURE CHANGE YOUR SPECH THIS TIME.

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បញ្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

បុគ្គលិក​ គជប គួតែមានចិត្តក្លាហាន ហ៊ានចេញមក ចូលរួមបញ្ហាញការពិត ដើម្បីមានចំណែកជួយរកយុត្តិធ៌ម ជូនជាតិខ្លួន!ជឿជាក់ថាបើមានការបញ្ជាក់ការពិតហើយ ប្រជាពលរដ្ឋខ្មែរយល់ណាស់ នឹង មិនប្រកាន់នឹងអ្នកធ្វើក្រោមបង្គាបគេទេ!
សូមភ្ញាក់ខ្លួនទៅ ឈប់បម្រើផលប្រយោជ ឲ្យជនផ្ដាច់ទៀតទៅ!

Anonymous said...

មហា​បាតុកម្ម​ វប្បធម៌​អហិង្សា​....
សាបដូចទឹកទន្លេ អត់បានការ!
អាឆ្កែអង្គែរស៊ី កន្ទុយខ្វៀន សំរាំង(តែ)ស៊ី
អាឆ្កែយួនកុម្មុយនិស្ត កឹម សុខា
មីគគូថមាន់ ពាក់ដួន មួ សុខហួ

បន្លំសង្រ្គោះនំគមសំផឹង មីទេវតាយួនCPP
និងបន្លំសង្រ្កោះអាស្វាយួនកុម្មុយនិស្ត
អាHai Phúcហ៊ុនសែន

កណ្ដួយម៉ែវា! អាជនក្បត់ជាតិ!
មហាបាតុកម្ម សាបដូចទឹកទន្លេ...